Post by សហគមន៍ជាតិខ្មែរ.
Post by សហគមន៍ជាតិខ្មែរ.
ដោយ៖ ញឹម សុខន | ថ្ងៃពុធ ទី25 ខែធ្នូ ឆ្នាំ2013, VOD
កម្មករជិត៣ម៉ឺននាក់ តវ៉ានៅទីលានប្រជាធិបតេយ្យនៅព្រឹកថ្ងៃពុធនេះ ទាមទារឲ្យដំឡើងប្រាក់ឈ្នួលដល់ទៅ១៦០ដុល្លារ។ ពួកគេព្រមានឲ្យរដ្ឋាភិបាល ចុះចេញពីតំណែង ប្រសិនបើមិនមានសមត្ថភាពក្នុងការដំឡើងប្រាក់ឈ្នួល/រូបភាពដោយ ញឹម សុខន
កម្មករជិត៣ម៉ឺននាក់ នៅព្រឹកថ្ងៃពុធនេះ មកដល់ទីលានប្រជាធិបតេយ្យ ដោយទាមទារឲ្យរាជរដ្ឋាភិបាល ដំឡើងប្រាក់ឈ្នួលកម្មកររហូតដល់ទៅ១៦០ដុល្លារ។
ការតវ៉ាជាទ្រង់ទ្រាយធំនេះ ធ្វើឡើង បន្ទាប់ពីក្រសួងការងារ បានសម្រេចដំឡើងប្រាក់ឈ្នួលដល់កម្មកររោងចក្រកាត់ដេរក្នុងរយៈ១ឆ្នាំៗ ចាប់ពី១៥ដុល្លារ ដល់១៧ដុល្លារ ក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៨។ សេចក្ដីសម្រេចនេះបានបូកជាមួយប្រាក់ខែគោលមានស្រាប់ចំនួន៨០ដុល្លារ នៅឆ្នាំ២០១៤នេះ ដែលធ្វើឲ្យកម្មករអាចទទួលបានប្រាក់ខែគោលចំនួន៩៥ដុល្លារ ហើយរហូតដល់ឆ្នាំ២០១៨ ទើបកម្មករទទួលបានប្រាក់ខែគោល១៦០ដុល្លារ។ ប៉ុន្តែសេចក្ដីសម្រេចនេះ បានធ្វើឲ្យមេដឹកនាំសហជីពមួយចំនួនសម្ដែងការខកចិត្ត ហើយព្រមានធ្វើការតវ៉ា។
កម្មករ ដែលកំពុងតវ៉ាទាំងនោះ មកពីជាង៣០រោងចក្រនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ដូចជាខេត្តកំពង់ចាម និងស្វាយរៀងជាដើម។កម្មករមួយចំនួនទៀត កំពុងតែដើរដង្ហែសំដៅមកទីលានប្រជាធិបតេយ្យ ដើម្បីតវ៉ារួមគ្នា។ កម្មករបានទាមទារឲ្យដំឡើងប្រាក់ឈ្នួលដល់ទៅ១៦០ដុល្លារ និងព្រមានឲ្យថ្នាក់ដឹកនាំរដ្ឋាភិបាលចុះចេញពីតំណែង ប្រសិនបើមិនមានសមត្ថភាពក្នុងការដំឡើងប្រាក់ឈ្នួលសម្រាប់កម្មករ៕
សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
No comments:
Post a Comment