A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 30 November 2013

MP Cheam Yeap's hit-and-run case not finished សំណុំ​រឿង​គ្រោះ​ថ្នាក់​ចរាចរណ៍​ទាក់ទង​លោក ជាម យៀម មិន​ទាន់​បញ្ចប់

តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប ផ្ដល់
​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន។ Photo: RFA
ស្នងការ​នគរបាល​ខេត្ត​កណ្ដាល បាន​បញ្ជូន​សំណុំ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​បុក​ហើយ​រត់ ដែល​បណ្ដាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ស្លាប់ និង​ប្ដី​រង​របួស​ធ្ងន់ ក្នុង​ស្រុក​កៀនស្វាយ ទៅ​សាលា​ដំបូង​ខេត្ត។ សំណុំ​រឿង​ដែល​ពាក់ព័ន្ធ​នឹង​រថយន្ត​របស់ លោក ជាម យៀប សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មិន​ទាន់​បិទ​បញ្ចប់​នៅ​ឡើយ ថ្វី​ត្បិត​តែ​មាន​ការ​ផ្ដល់​ប្រាក់​ទំនុក​បម្រុង​ដល់​អ្នក​រងគ្រោះ​យ៉ាង​ណា ​ក្ដី។

ដោយ ខែ សុណង RFA 2013-11-28

ជន​រងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ បាន​អះអាង​ថា រូប​គេ​នឹង​មិន​ប្ដឹង​ផ្ដល់​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ពាក់ព័ន្ធ​នឹង​រថយន្ត​ដឹក លោក ជាម យៀប សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា ឡើយ បើ​ទោះ​បី​ជា​រូប​គេ​បាន​រង​របួស​ធ្ងន់ ហើយ​បាត់​បង់​ប្រពន្ធ និង​កូន​ក្នុង​ផ្ទៃ​ក្ដី។

លោក មឿន ថា អាយុ ២៦​ឆ្នាំ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា ថា គ្មាន​មូលហេតុ​ទេ​ចំពោះ​ការ​សម្រេច​មិន​ប្ដឹង​ផ្ដល់​ចំពោះ​ករណី​នេះ។ ប៉ុន្តែ លោក​ស្នើ​សុំ​ឲ្យ លោក ជាម យៀប បន្ត​ជួយ​ចំណាយ​ថ្លៃ​ព្យាបាល​របួស​ដល់​រូប​គាត់​បន្ត​ទៀត និង​ទិញ​ម៉ូតូ​ថ្មី​ឲ្យ​គាត់​វិញ ពីព្រោះ​ម៉ូតូ​នោះ​បាន​ខូច​ខាត​ទាំង​ស្រុង។
លោក មឿន ថា៖ «ត្រូវ​ជិត​ក្រលៀន​ផង ហើយ​និង​ត្រូវ​ជិត​ជើង​ខាង​ឆ្វេង ដើរ​អត់​កើត​ផង​ខ្ទាំ ឈឺ ក្បាល ក៏ប៉ុន្តែ​ត្រូវ​ភ្នែក ហើយ​ធ្មេញ​បាក់។ បុក​ទៅ​ខ្ញុំ​សន្លប់ ខ្ញុំ​អត់​បាន​មើល​បង ព្រោះ​ដៃ​ម្ខាង​កាន់​ចង្កេះ​ប្រពន្ធ ដៃ​ម្ខាង​កាន់​ឥវ៉ាន់។ ខ្ញុំ​គ្មាន​សល់​អី​ទេ ព្រោះ​ថា​ប្រពន្ធ​ខ្ញុំ និង​ខ្ញុំ នឹង​សន្សំ​ទម្រាំ​បាន​ម៉ូតូ​ហ្នឹង​មួយ។ គាត់​ជួយ​មើល​ខ្ញុំ​មើល​អ៊ីចឹង ខ្ញុំ​អ៊ីចឹង​អត់​ប្ដឹង​ផង គ្រាន់​តែ​ពិបាក​ចិត្ត​មិន​ដឹង​គិត​អី​ចេញ ព្រោះ​ប្រពន្ធ​ក៏​ស្លាប់​ហើយ កូន​អាយុ ២​ខែ​ក៏​ស្លាប់​ទៀត ប្ដឹង​ក៏​ពិបាក​ដែរ​បង​អើយ មនុស្ស​ដែល​ស្លាប់​ហើយ​មិន​ដែល​រស់​ឡើង​វិញ​ទេ មិន​ចង់​ឲ្យ​មាន​រឿង​វែង​ឆ្ងាយ»

គ្រោះថ្នាក់​ចរាចរណ៍​ដែល​ពាក់ព័ន្ធ​នឹង​រថយន្ត​របស់ លោក ជាម យៀប នេះ បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​សុក្រ ទី​២២ វិច្ឆិកា នៅ​ចំណុច​ស្ពាន​ព្រែក​យួន ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល បណ្ដាល​ឲ្យ​បុរស​ឈ្មោះ មឿន ថា អាយុ ២៦​ឆ្នាំ​ជា​ប្ដី រង​របួស​ធ្ងន់ និង​ប្រពន្ធ​ឈ្មោះ ពិន សុភា មាន​ផ្ទៃ​ពោះ ២​ខែ​ស្លាប់ នៅ​ពេល​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត្រ។ ប៉ុន្តែ គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ដោយ​អ្នក​បើក​រថយន្ត​ដឹក លោក ជាម យៀប មិន​បាន​ចុះ​មក​ដោះស្រាយ​បញ្ហា​ភ្លាមៗ​នោះ​ទេ ដោយ​ឲ្យ​មេធាវី លោក ការ សាវុត្ថ ដោះស្រាយ​បញ្ហា​ជំនួស។

គ្រួសារ​ជន​រងគ្រោះ បាន​ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​មាន​គ្រោះថ្នាក់​មក តំណាង លោក ជាម យៀប បាន​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​នានា​ដល់​គ្រួសារ​សព ទាំង​ថ្លៃ​មន្ទីរពេទ្យ ដឹក​ជញ្ជូន និង​ធ្វើ​បុណ្យ បាន​ចំនួន ២.៣០០​ដុល្លារ។ រីឯ​អ្នក​របួស​វិញ គឺ​ចេញ​ថ្លៃ​ព្យាបាល​អស់​ចំនួន ១.១៥០​ដុល្លារ។ យ៉ាង​ណា ពួក​គេ​បាន​ថ្លែង​អំណរ​គុណ និង​អំពាវនាវ​ឲ្យ​មាន​ការ​ជួយ​ទំនុក​បម្រុង​បន្ត​ទៀត។

ទាក់ទង​បញ្ហា​នេះ ស្នងការ​នគរបាល​ខេត្ត​កណ្ដាល លោក អៀវ ចំរើន មាន​ប្រសាសន៍​ថា លោក​បាន​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត និង​ចាត់​ការ​បន្ត។ លោក​ថា ករណី​គ្រោះថ្នាក់​នេះ គឺ​បណ្ដាល​មក​ពី​អ្នក​បើក​ម៉ូតូ​ជិះ​លឿន ជិះ​ខុស​ច្បាប់​ចរាចរណ៍ ហើយ​បើក​ទៅ​បុក​រថយន្ត​ដឹក លោក ជាម យៀប។

ប៉ុន្តែ លោក មឿន ថា បុរស​រងគ្រោះ​អះអាង​ថា ប្រពន្ធ​របស់​គាត់​បើក​ម៉ូតូ​ម៉ាក​ធូដេ (Today) ឌុប​លោក​ក្នុង​ល្បឿន​យឺត​ប៉ុណ្ណោះ តែ​ដោយ​ជៀស​នឹង​អ្នក​បើកបរ​ផ្សេង​ទៀត ស្រាប់​តែ​រេ​ចង្កូត​ប៉ះ​រថយន្ត​ដែល​កំពុង​បើក​លឿន​បញ្ច្រាស​ទិស​គ្នា​នោះ​ ទៅ៖ «ម៉ូតូ​ហ្នឹង​បង​ដឹង​ស្រាប់​ហើយ យឺត​ហ្នឹង ផ្លូវ​ហ្នឹង​ឡាន​បើក​លឿន ព្រោះ​ផ្លូវ​ឆ្ងាយៗ ពេល​ហ្នឹង​ខ្ញុំ​ចាំ​បាន​ថា គ្រាន់​តែ​ប្រពន្ធ​ខ្ញុំ​កាច់​ចង្កូត​បន្តិច​ត្រូវ​នឹង​ឡាន​ហ្មង»។

យ៉ាង​ណា​ក៏ដោយ លោក​មេធាវី ការ សាវុត្ថ តំណាង លោក ជាម យៀប មាន​ប្រសាសន៍​ថា លោក ជាម យៀប បាន​ជួយ​ឧបត្ថម្ភ​ករណី​នេះ​រហូត ពុំ​មាន​ការ​គេចវេះ​នោះ​ទេ ហើយ​លោក​នៅ​តែ​បន្ត​ជួយ​ចំណាយ​ថ្លៃ​ព្យាបាល​បន្ត​ទៀត។ ចំណែក​សំណើ​សុំ​ម៉ូតូ​ថ្មី​នោះ ប្រហែល​ជា​ត្រូវ​គិតគូរ​ដែរ៖ «មាន​មតិ​ខ្លះ​ថា គាត់​គេចវេះ​ស្អី​អី​ណា​ចេះ​តែ​ថា គាត់​តេ​មក​ហៅ​ខ្ញុំ​ភ្លាម។ ខ្ញុំ​ចុះ​ទៅ​ភ្លាម ហើយ​ពី​ពេល​នោះ​ធម្មតា​ទេ យើង​ដឹង​ពី​មក ច្បារ​អំពៅ មក​ព្រែកឯង មក​ដល់​ទី​ហ្នឹង តាំង​ពី​សង្គម​មក ឲ្យ​តែ​បុក​មិន​រហ័ស​រត់ គេ​វាយ​ងាប់ អ៊ីចឹង​អង្គរក្ស​គាត់​ដឹង​គាត់​វាស​ទៅ​ហ្មង»។

ជន​រងគ្រោះ​ជា​ប្ដី​នៅ​បន្ត​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ។ ស្រប​ពេល​គ្នា​នេះ ក្រុម​គ្រួសារ​ជន​រងគ្រោះ​បាន​ធ្វើ​ពិធី​បុណ្យ​គម្រប់ ៧​ថ្ងៃ ឲ្យ​សព​ស្ត្រី​ជា​ប្រពន្ធ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ វិច្ឆិកា នៅ​ឯ​ខេត្ត​តាកែវ៕

1 comment:

Anonymous said...

It looks to me Chiem Yeap is dead in standing, make sure someone prop him up from behind. What he was saying about Rainsy's air plane crushing over a month ago; now that bad curse came back to haunt him.