A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 9 November 2013

Cambodia denied Thai accusation that it deployed more troops to the Cambodian-Thai border [Cambodian sources instead accused Thailand of sending more troops to the Cambodian-Thai border] កម្ពុជា​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​ថៃ​ថា​បញ្ជូន​កងទ័ព​បន្ថែម​ទៅ​តំបន់​ព្រះវិហារ

យោធា​ថៃ ចោទ​ប្រកាន់​កម្ពុជា ថា​បាន​រំលោភ​លើ​កិច្ច​ព្រមព្រៀង​មួយ​ដែល​ប្រទេស​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា ​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​ព្រមព្រៀង​ថា​នឹង​មិន​បញ្ជូន​កម្លាំង​យោធា​បន្ថែម​ទៅ​កាន់​តំបន់​ ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ នោះ តែ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ និង​បាន​អះអាង​ថា កម្ពុជា ពុំ​បាន​បញ្ជូន​កងទ័ព​បន្ថែម ឬ​ចល័ត​ទ័ព​នៅ​តំបន់​នោះ​ឡើយ។
ដោយ យាង សុជាមេត្តា
2013-11-08

ទាហានខ្មែរថៃ
ទាហាន​ខ្មែរ (ខាងស្ដាំ) អង្គុយ​ជាមួយ​ទាហាន​ថៃ នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ នា​ថ្ងៃ​ទី​២០ កក្កដា ២០០៨ ។
RFA Photo/Savyouth
កាសែត​បាងកក​ប៉ុស្តិ៍ (Bangkok Post) បាន​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៨ វិច្ឆិកា ថា ប្រទេស​កម្ពុជា បាន​បញ្ជូន​កងទ័ព​បន្ថែម​ទៀត​ទៅ​កាន់​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ តាំង​ពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន។ ថៃ បាន​ហៅ​សកម្មភាព​នេះ​ថា ជា​ការ​រំលោភ​លើ​កិច្ច​ព្រមព្រៀង​ដែល​ប្រទេស​ទាំង​ពីរ​បាន​សម្រេច​កន្លង​មក។
កាសែត​បាន​ស្រង់​ប្រភព​ពី​យោធា​ថៃ ដែល​បាន​និយាយ​ថា យោធា​កម្ពុជា បាន​ដាក់​ពង្រាយ​ក្បួន​រថយន្ត​យោធា ដើម្បី​ដឹក​ជញ្ជូន​ស្បៀង​អាហារ និង​សម្ភារៈ​យោធា ព្រម​ទាំង​កងទ័ព​បន្ថែម​ទៀត​ទៅ​ដាក់​នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ។ កាសែត​បន្ត​ថា យោធា​ថៃ ទាំង​នោះ​ជឿ​ជាក់​ថា ការ​ដាក់​កងទ័ព​បន្ថែម​របស់​កម្ពុជា គឺ​ដើម្បី​ត្រៀម​លក្ខណៈ​ទុក​ជា​មុន នៅ​ពេល​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ គ្រោង​នឹង​ចេញ​សេចក្តី​សម្រេច​នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា ខាង​មុខ បកស្រាយ​ទៅ​លើ​សាលក្រម​ឆ្នាំ​១៩៦២ ពាក់ព័ន្ធ​ជម្លោះ​តំបន់​ប្រាសាទ​ព្រះវិហារ។
ប្រតិកម្ម​ពី​ប្រទេស​ថៃ នេះ បន្ទាប់​ពី​កូន​ប្រុស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានិត និង​មន្ត្រី​យោធា​កម្ពុជា មួយ​ចំនួន​ទៀត បាន​នាំ​យក​អំណោយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ចែក​ជូន​គ្រួសារ​កងទ័ព និង​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ កាល​ពី​ពេល​ថ្មីៗ​នេះ។
អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា លោក កុយ គួង បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​យោធា​ថៃ នេះ។ លោក​មាន​ប្រសាសន៍​ថា កម្ពុជា មិន​បាន​បញ្ជូន​កងទ័ព ឬ​ធ្វើ​ការ​ចល័ត​ទ័ព​ត្រៀម​លក្ខណៈ​អ្វី​នោះ​ទេ។ លោក​ថា កម្ពុជា មិន​បាន​ធ្វើ​សកម្មភាព​អ្វី​ផ្ទុយ​នឹង​ការ​សម្រេច​របស់​តុលាការ​យុត្តិធម៌​ អន្តរជាតិ ដែល​បាន​កំណត់​មិន​អោយ​មាន​កងទ័ព​បណ្ដោះ​អាសន្ន​ក្នុង​តំបន់​ជម្លោះ​នោះ​ ឡើយ។
លោក កុយ គួង៖ «ខ្ញុំ​សូម​បញ្ជាក់​ជាទូទៅ​ថា ភាគី​កម្ពុជា បាន​អនុវត្ត​ពេញ​លេញ​នូវ​ដីកា​បង្គាប់​បណ្ដោះ​អាសន្ន​នា​ពេល​កន្លង​មក ដែល​តុលាការ​ឡាអេ បាន​កំណត់​អោយ​តំបន់ A B C D គ្មាន​កងទ័ព​បណ្ដោះ​អាសន្ន​នោះ គឺ​យើង​បាន​បំពេញ​រួច​រាល់​ហើយ ហើយ​ខាង​កម្ពុជា គឺ​គ្មាន​រឿង​ថា​បញ្ជូន ឬ​ចល័ត​កងទ័ព​ទៅ​ដាក់​កន្លែង​ណា​ដែល​តុលាការ​កំណត់ គឺ​អត់​បាន​ធ្វើ​ទេ»

ក្រៅ​ពី​ការ​ចោទ​ប្រកាន់​របស់​យោធា​ថៃ មក​លើ​កម្ពុជា អំពី​ការ​បញ្ជូន​ទ័ព កាសែត​បាងកក​ប៉ុស្តិ៍ ក៏​បាន​អោយ​ដឹង​ថា ក្រុម​ធម្មយាត្រា​ថៃ មួយ​បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​ថ្ងៃ​ទី​៧ វិច្ឆិកា ក្នុង​ស្រុក​កាន់ថារ៉ាឡាក់ (Kantharalak) ខេត្ត​ស៊ីសាកេត ដែល​ជាប់​ព្រំដែន​ខេត្ត​ព្រះវិហារ ដើម្បី​ទាក់ទាញ​ប្រជាពលរដ្ឋ​ថៃ អោយ​ចូល​រួម​ជាមួយ​ពួក​គេ តវ៉ា​ប្រឆាំង​ទៅ​នឹង​ការ​សម្រេច​របស់​តុលាការ​ក្រុង​ឡាអេ នា​ពេល​ខាង​មុខ។ សមាជិក​ម្នាក់​នៃ​ក្រុម​ធម្មយាត្រា​នោះ បាន​ប្រាប់​បាងកក​ប៉ុស្តិ៍​ថា ពួក​គេ​មាន​ផែន​ការ​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​តំបន់​ជម្លោះ ៤ ចុច ៦​គីឡូ​ម៉ែត្រ​ក្រឡា​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា។
ទាក់ទង​នឹង​បញ្ហា​នេះ លោក កុយ គួង មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ជ្រាប​ពី​ព័ត៌មាន​នេះ​នៅ​ឡើយ។ លោក​ថា អ្នក​ជ្រុល​និយម​ថៃ ចង់​ធ្វើ​សកម្មភាព​អ្វី​ក៏​ធ្វើ​ទៅ​ចុះ តែ​ធ្វើ​យ៉ាង​ណា​កុំ​អោយ​តែ​ចូល​មក​រំលោភ​បំពាន​អធិបតីភាព​ប្រទេស​កម្ពុជា។ លោក​ថា យោធា​កម្ពុជា-ថៃ នៅ​តែ​បន្ត​ទាក់ទង​គ្នា​ដើម្បី​ធ្វើ​អោយ​ស្ថានភាព​តាម​ព្រំដែន​មាន​លក្ខណៈ​ ធម្មតា ហើយ​ចំពោះ​ក្រុម​អ្នក​ជ្រុល​និយម​ថៃ វិញ លោក​យល់​ថា អាជ្ញាធរ​ថៃ គេ​ចេះ​គ្រប់គ្រង​ហើយ។
តុលាការ​ក្រុង​ឡាអេ នឹង​ចេញ​សេចក្តី​សម្រេច​បកស្រាយ​សាលក្រម​ប្រាសាទ​ព្រះវិហារ ឆ្នាំ​១៩៦២ នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ តាម​បណ្ដឹង​របស់​កម្ពុជា។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៧ វិច្ឆិកា បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​រក្សា​ភាព​ស្ងប់ស្ងាត់។ លោក​ថា កម្ពុជា នឹង​គោរព​តាម​សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ បើ​ទោះ​ជា​សេចក្តី​សម្រេច​នោះ​មាន​លទ្ធផល​បែប​ណា​ក្តី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: