ប្រជាពលរដ្ឋរាប់ពាន់នាក់ប្រមូលផ្ដុំគ្នានៅទីលានប្រជាធិបតេយ្យ ដើម្បីចូលរួមសមាជមហាជនរបស់គណបក្សសង្គ្រោះជាតិ ដែលចាប់ផ្ដើមធ្វើនៅម៉ោង ៣រសៀល ថ្ងៃទី៦ ខែតុលា នេះ។
ដោយ វិទ្យុ អាស៊ីសេរី
2013-10-06 RFA
ប្រជាពលរដ្ឋកំពុងប្រមូលស្នាមមេដៃតវ៉ាប្រឆាំងលទ្ធផលឆ្នោត ដើម្បីដាក់ទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ ជួយអន្តរាគមន៍។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា អនុប្រធាន បានមកដល់ទីលានប្រជាធិបតេយ្យនៅម៉ោងជិត ៣កន្លះរសៀល ហើយបានឡើងថ្លែងពីគោលជំហររបស់គណបក្សនេះទាក់ទងនឹងស្ថានការណ៍នយោបាយបច្ចុប្បន្នទៅកាន់អ្នកគាំទ្រ។
ចំណែកឯកម្មវិធីបន្តបន្ទាប់ គឺជាចំណាប់អារម្មណ៍ និងមតិយោបល់របស់តំណាងកម្មករ តំណាងកសិករ អាជីវករ មន្ត្រីរាជការ តំណាងយុវជន តំណាងស្ត្រី និងតំណាងព្រះសង្ឃ។
សូមរង់ចាំអាននិងស្ដាប់ព័ត៌មានពិស្ដារ...
No comments:
Post a Comment