I Love Cambodia Hot News: នៅខណៈពេលនេះ លោកប្រធាន សម រង្សី និងលោក កឹម សុខា កំពុងចូលរួមពិធីសមាជ មហាជន នៅទីលានប្រជាធិបតេយ្យ ជិតវត្តភ្នំ រាជធានីភ្នំពេញ ដើម្បីសម្រេច លើគោលជំហរ របស់គណបក្សសង្រ្គោះជាតិ។
សូមចូលរួមស្តាប់ទាំងអស់គ្នា !
ដោយ៖ ស៊ុន ណារិន | ថ្ងៃអាទិត្យ ទី6 ខែតុលា ឆ្នាំ2013 VOD
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅថ្ងៃអាទិត្យនេះ ទាមទារឲ្យគណបក្សអាចទទួលបានអាជ្ញាប័ណ្ណក្នុងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយផ្ទាល់ខ្លួន ជាពិសេសវិទ្យុ និងទូរទស្សន៍ ដើម្បីធានាការទទួលបានព័ត៌មានសម្រាប់ប្រជាពលរដ្ឋ។
ការទាមទារនេះ ធ្វើឡើងនៅក្នុងសមាជមហាជនរបស់គណបក្ស ដែលបានប្រព្រឹត្តទៅនៅរសៀលថ្ងៃអាទិត្យនេះ នៅទីលានប្រជាធិបតេយ្យ ដោយមានអ្នកចូលរួមជិតមួយម៉ឺននាក់ មានទាំងព្រះសង្ឃ កម្មកររោងចក្រ កសិករ អាជីវករ និងមន្ត្រីរាជការជាដើម។
សមាជមួយនេះ បានបញ្ចប់នៅម៉ោងជិត៥និង៣០នាទី ដោយសម្រេចលើចំណុចចំនួន១០ ដែលក្នុងនោះ មហាជន បានស្នើឲ្យគណបក្សសង្គ្រោះជាតិ ទាមទារអាជ្ញាប័ណ្ណក្នុងការគ្រប់គ្រងវិទ្យុ និងទូរទស្សន៍។
កន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា រងការរិះគន់ថា ស្ថិតនៅក្រោមឥទ្ធិពលនយោបាយគណបក្សកំពុងដឹកនាំរដ្ឋាភិបាល ជាពិសេសវិទ្យុ និងទូរទស្សន៍។
កន្លងទៅ អង្គការចំនួន ៤០នៃបន្ទប់ស្ថានការណ៍ក្នុងថ្ងៃបោះឆ្នោត រកឃើញថា ប្រព័ន្ធផ្សព្វផ្សាយជាពិសេស ទូរទស្សន៍ និងវិទ្យុ មានភាព លម្អៀងខ្លាំងបំផុតទៅកាន់គណបក្សប្រជាជនកម្ពុជា និងបានបំពេញតួនាទីមួយមួយកាន់តែអាក្រក់ទៅ សម្រាប់ការបោះឆ្នោតនៅកម្ពុជា។ អង្គការទាំងនេះ ជំរុញឲ្យមានកំណែទម្រង់ប្រព័ន្ធផ្សព្វផ្សាយគោរពតាមគោលការណ៍សមធម៌ និងមានភាពសេរី ដើម្បីឲ្យការបោះឆ្នោតក្រោយៗទៀត មានភាពសេរី និងយុត្តិធម៌។
ចំណែកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានដាក់អនុសាសន៍ទៅរដ្ឋាភិបាលកម្ពុជាអាណ្ណត្តិថ្មី ក្នុងការបង្កើតប្រព័ន្ធផ្សព្វផ្សាយជាតិឯករាជ្យមួយ ដើម្បីធានាថាពលរដ្ឋទទួលបានព័ត៌មានពិតប្រាកដ និងធានាការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។CCHR លើកឡើងថា ខ្លួនគាំទ្រនូវការបង្កើតប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិឯករាជ្យមួយ ដោយលុបចោលច្បាប់ណាដែលមាន លក្ខណៈរឹតបន្តឹងទៅលើខ្លឹមសារ និង បង្កើតស្ថាប័នគ្រប់គ្រងការចាក់ផ្សាយឯករាជ្យមួយ ទទួលខុសត្រូវចំពោះការចេញអាជ្ញាប័ណ្ណ និងធានាឲ្យបានថាស្ថានីយផ្សព្វផ្សាយព័ត៌មាននោះ បំពេញការងារដោយសេរី៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
3 comments:
Tong Mong's photo.
ប្រកាសអំពាវនាវដល់លោកសមរង្សីនឹងលោកស្រីសូមួរ៉ាជូឡុង
លោកសមរង្សីជាគ្នាក់មានលុយច្រើនលើសលុបដល់ចាយមិនអស់ យើងខ្ញុំសូមឱយលោកយកលុយដែលសល់ពីចាយមិនអស់ មកជួយក្មេងកំព្រាកូនគ្នាក់ក្រខ្មែរ ឱយគ្នាបានរៀនសូតផង កុំឱយគ្នាទៅរើសសំរាមទៀត។ណាមួយលោកអត់មានព្រួយបារម្មខ្វល់នឹងកូនទាំងបីដែលរស់នៅស្រុកបរទេសទាំងអស់សុតតែបានរៀនចិសដឹងខ្លាំងណាស់ ហើយឆ្វើការប្រកបដោយជោគជយ័ទាំងអស់គ្នា។
សូមលោកយកកំរូតាមលោក Scott Neeson ផង
http://www.youtube.com/watch?v=qWYJzZgWWAY
Appeal to Mr Sam Rainsy and MrsTioulong Saumura...
According to Mr Vandy KAONN, you are very, very rich, and your money is so much to be counted and could be spent for generation.
We, the poor Khmer people, will beg you to use a small part of it to help the Khmer orphans, the poor children to go to school, instead of begging or collecting rubbish for living.
http://www.youtube.com/watch?v=pi9tnCbMAJ4&feature=youtu.be
https://www.facebook.com/pages/Mr-Ear-kimsreng-political-Express-version-2/202247766622201?ref=profile
Why haven't Sam Rainsy, Kem Sokha and CNRP mobilised people to help the flood victims. They haven't
raised the question about that. They are heartless.
i prefer , cnrp leaders get those protester’s help flooding peoples all over cambodia
stopped thinking more strikes , our flooded peoples need helps very much,,
——–
KS+SR, all related party, needed to help our flood peoples asap.
Post a Comment