អាស៊ីសេរី៖ ដោយ តាំង សារ៉ាដា 2013-10-11ជាម យៀប ៖ «ខ្ញុំឆ្ងល់ណាស់ បើថា សម រង្ស៊ី មានគំនិតរបៀបហ្នឹង ពេលជិះកប៉ាល់ហោះ ម៉េចមិនធ្លាក់កប៉ាល់ហោះងាប់ទៅ។ »
សមាជិក
រដ្ឋសភាតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា
បានដាក់ទំនាយមេបក្សជំទាស់ឲ្យជួបគ្រោះមហន្តរាយ
កុំឲ្យបានជោគជ័យក្នុងដំណើរកៀរគររកការគាំទ្ររបស់អន្តរជាតិ
ចំពោះវិបត្តិបោះឆ្នោតនៅកម្ពុជា។
តំណាង
រាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប
បានជេរប្រទេចដាក់បណ្ដាសាដល់ លោក សម រង្ស៊ី
ឲ្យជួបគ្រោះថ្នាក់ដល់អាយុជីវិតក្នុងពេលធ្វើដំណើរតាមយន្តហោះទៅ
ក្រៅប្រទេស៖ «ខ្ញុំឆ្ងល់
ណាស់ បើថា សម រង្ស៊ី មានគំនិតរបៀបហ្នឹង ពេលជិះកប៉ាល់ហោះ
ម៉េចមិនធ្លាក់កប៉ាល់ហោះងាប់ទៅ។ ហើយទីពីរទៀត
គឺថាពេលចុះទៅដល់ដី គឺធ្វើឲ្យកម្ពុជា
ច្របូកច្របល់គ្រប់បែបយ៉ាងទាំងអស់។ អាហ្នឹងបានជាប្រជាជនកម្ពុជា
គេដាក់ឈ្មោះឲ្យពួកសង្គ្រោះជាតិ ថា ថៅកែបាតុកម្ម»។
ការ
ជេរប្រមាថរបស់ លោក ជាម យៀប
ធ្វើឡើងនៅស្របពេលដែលមេដឹកនាំបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី
កំពុងធ្វើដំណើរទៅក្រៅប្រទេស
ដើម្បីបង្ហាញអន្តរជាតិឲ្យបានដឹងអំពីភាពមិនប្រក្រតីនៃការបោះ
ឆ្នោត ទាមទារឲ្យសហគមន៍អន្តរជាតិមិនទទួលស្គាល់រដ្ឋសភា
ដែលបង្កើតឡើងដោយបក្សតែមួយ និងទាមទារឲ្យប្រទេសម្ចាស់ហត្ថលេខី
មកជួយស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឡើងវិញ។
បើ
ទោះបីជាមានការដាក់បណ្ដាសាពីតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា
ទៅលើមេដឹកនាំបក្សជំទាស់យ៉ាងណាក៏ដោយ ក៏ លោក សម រង្ស៊ី
មានប្រសាសន៍យ៉ាងខ្លីប៉ុណ្ណោះពីប្រទេសបារាំង ថា
លោកមិនចាប់អារម្មណ៍ចំពោះការជេរប្រមាថនោះឡើយ៖ «អត់
ទេ ខ្ញុំអត់ចង់ឆ្លើយឆ្លងទេ លោកអើយ! អត់ចង់ឆ្លើយ អត់ចង់ប្រតិកម្ម
អត់ចង់អត្ថាធិប្បាយអ្វីទេ! អត់ត្រូវការតែម្តង។
ខ្ញុំមិនចាប់អារម្មណ៍ ហើយមិនរវល់ទាល់តែសោះ។ ខ្ញុំមិនរវល់
ខ្ញុំមានការងារខ្ញុំផ្សេងទៀត»។
នេះ
មិនមែនជាលើកទីមួយទេ
ដែលក្រុមតំណាងរាស្ត្ររបស់បក្សប្រជាជនកម្ពុជា
បានប្រើភាសាមិនសូវមានសីលធម៌ទៅលើក្រុមអ្នករិះគន់។
កាល
ពីចុងឆ្នាំ២០១២ តំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា លោក ឈាង វុន
ធ្លាប់បានជេរប្រមាថក្រុមតំណាងរាស្ត្រពីខាងបក្សជំទាស់ថា
មានចរិតកាចសាហាវដូចព្នង។ ប៉ុន្តែ ក្រោយមក លោក ឈាង វុន
បានលាងសម្ដីរបស់ខ្លួនវិញ
តាមរយៈការសុំទោសជាសាធារណៈចំពោះការមើលងាយដល់ក្រុមជនជាតិដើម
ភាគតិចព្នង៕
3 comments:
អាក្រពើ ជាម យៀម ដាក់ទំនាយគេ ប្រយ័ត្នចំខ្លួនឯង ព្រោះថាបក្សពួករបស់ខ្លួនជាអ្នកប្រព្រឹត្តអំពើ
ពុករលួយ លក់ជាតិ លក់ព្រៃឈើ ប្រយត្នថ្ងៃណាមួយធម្មជាតិទារយកវិញ ប្រយ័ត្នស្លាប់ដោយរន្ទះ
បាញ់ដូច អា ហុក ឡង់ឌីទៅរកខ្មោចមិនឃើញ។
អាពូជឈ្លើង វារជញ្ជក់ឈាមប្រជារាស្ត្រខ្មែរមិនរើស
មុខសូម្បីតែឆែ្កស៊ីអាចមិ៍តាមផ្លូវ ក៏ពួកអាក្រុមCPP
មិនលើកលែងដែរ។ក្រុមអាCPPនេះគឺជាប្រែត
អសុរិកាយ ហារយដែលងើបពីរនរកដល់ពេល
មច្ចុរាជបញ្ជាឲ្យវិលចូលនរក
វិញគឺវាក្រហល់ក្រហាយអញ្ចឹងព្រោះ
វាខំស្រវាតោងក្រែងជាប់។
Look at dictator cheam yiep, He sad,he may die very soon,you think he get a power for ever, never even sadam,still die like animal,cheam yiep also will be like animal.
Post a Comment