A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 5 September 2013

Youth groups plan to distribute flowers to soldiers in front of the Defence Ministry on 6th September ក្រុម​យុវជន​គ្រោង​ចែក​ផ្កា​ដល់​ទាហាន​នៅ​មុខ​ក្រសួង​ការពារ​ជាតិ​​ថ្ងៃ​៦​កញ្ញា

ក្រុម​យុវជន​ដើម្បី​សន្តិភាព គ្រោង​ចែក​ផ្កា​ដល់​ទាហាន​នៅ​មុខ​ក្រសួង​ការពារ​ជាតិ នៅ​រសៀល​ថ្ងៃ​ទី៦ ខែ​កញ្ញា ក្នុង​ន័យ​សុំ​សន្តិភាព និង​បញ្ចៀស​អំពើ​ហិង្សា​ក្នុង​ថ្ងៃ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ធ្វើ​មហា​បាតុកម្ម​អហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ។
ដោយ ទេព សុរ៉ាវី RFA
2013-09-05
សមាជិក​ក្រុម​យុវជន​សន្តិភាព លោក មួង សូនី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៥ ខែ​កញ្ញា ថា ក្រុម​យុវជន​ប្រមាណ​ពី ៣០ ទៅ ៤០​នាក់ ត្រៀម​ផ្កា​ម្លិះ និង​ផ្កា​ឈូក ៥០០​ទង ចែក​ជូន​ទាហាន​ជា​លើក​ដំបូង​នៅ​សួន​ច្បារ​ក្ដាន់​ពីរ ក្បែរ​ក្រសួង​ការពារ​ជាតិ៖ «យើង​ធ្វើ​មាន​រាំ​ច្រៀង ច្រៀង​បទ​ចំរៀង​សន្តិភាព ហើយ​មាន​សន្ទរកថា​ស្ដែង​ចេញ​ពី​ទឹក​ចិត្ត​យុវជន ដើម្បី​សន្តិភាព ហើយ​និង​ចែក​ផ្កា​ដល់​បងៗ​កងទ័ព​ទាហាន ក្នុង​គោល​បំណង​ដើម្បី​ឲ្យ​ពួក​គាត់​យល់​ឃើញ​ថា អំពើ​ហិង្សា​រវាង​ខ្មែរ និង​ខ្មែរ គួរ​តែ​បញ្ឈប់ ការ​តស៊ូ​បាតុកម្ម ការ​ទាមទារ​រក​យុត្តិធម៌​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព​ជូន​ប្រទេស​ជាតិ​ទាំង​មូល អ្វី​ដែល​យើង​ចង់​បង្ហាញ​ឲ្យ​ប៉ូលិស​ទាហាន​ឲ្យ​គាត់​មាន​ទឹក​ចិត្ត​ស្រឡាញ់​ ពួក​យើង ឲ្យ​គាត់​យល់​ថា យើង​ជា​ជនជាតិ​ខ្មែរ​តែ​មួយ»
យុវជន​ដើម្បី​សន្តិភាព ក៏​មាន​បំណង​ចែក​ផ្កា​ដល់​ក្រុម​បាតុករ​នៅ​ព្រឹក​ថ្ងៃ​ទី៧ ខែ​កញ្ញា ដែល​ចូល​រួម​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដែរ ដើម្បី​ស្នើសុំ​ឲ្យ​ក្រុម​បាតុករ​ទាំង​នោះ​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា។
គម្រោង​ចែក​ផ្កា​ដូច​គ្នា​នេះ សមត្ថកិច្ច​ធ្លាប់​បាន​ចាប់​ខ្លួន​យុវជន ៤​នាក់ និង​បញ្ជូន​ទៅ​តុលាការ​ភ្លាមៗ ក្រោម​បទ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​មាន​ហិង្សា​ប្រដាប់​អាវុធ ផ្ដួល​រំលំ​រដ្ឋាភិបាល តាម​មាត្រា​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ នៅ​គ្រា​ដែល​យុវជន​ទាំង​នោះ​មាន​បំណង​ចែក​ផ្កា​កុលាប​ឲ្យ​ដល់​កង​កម្លាំង​ ប្រដាប់​អាវុធ ក្នុង​ន័យ​សុំ​សន្តិភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: