A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 5 September 2013

Local TV stations will send cameramen to film the opposition's non-violent protests but not sure if they will broadcast the event [They will be sent to spy on the opposition only!] ទូរទស្សន៍​ក្នុង​ស្រុក​ខ្លះ​នឹង​ចុះ​យក​ព័ត៌មាន​នៅ​ថ្ងៃ​បាតុកម្ម​តែ​មិន​ប្រាកដ​ថា​ចាក់ផ្សាយ​​ [ទូរទស្សន៍ទាំងនេះគឺបានត្រូវបញ្ជូនឲ្យទៅស៊ើបការណ៍តែប៉ុណ្ណោះ]

ដោយ៖​ ជន ស្រី​ណុ​ច និង អ៊ឹង ប៊ុនថន​​ | ថ្ងៃព្រហស្បតិ៍ ទី5 ខែកញ្ញា ឆ្នាំ2013 | VoD

ស្តាប់សំឡេង៖​

ចម្លងទុក
ការ​ហាត់សម​សម្រាប់មហា​បាតុកម្មអហិង្សា​របស់​គណបក្ស​សង្គ្រោះជាតិ នៅ​ទីលានប្រជាធិបតេយ្យ (រូបថត តាំង វីដា)
ស្ថានីយ៍ទូរទស្សន៍ ​ក្នុងស្រុក​មួយ​ចំនួន បង្ហាញ​ជំហ​រថា ពួកគេ​នឹង​ឲ្យ​សហការី​ចុះ​ទៅ​យក​ព័ត៌មាន​ទាក់ទង​នឹង​​ការធ្វើ​មហា​បាតុកម្ម​ អហិង្សា​​របស់​គណបក្ស​​​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​០៧ ខែកញ្ញា​នេះ ប៉ុន្តែ​មិន​ប្រាកដថា នឹង​ចាក់​ផ្សាយ​ឡើយ​។
គណបក្ស​សង្គ្រោះ​ជាតិ គម្រោង​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន ដែល​គ​.​ជ​.​ប បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ទទួល​​សំ​ទ្បេង​​គាំទ្រ​​ច្រើន​​ជាង​​គណបក្ស​ប្រឆាំង​។​​
អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា កឹម គុណ​វឌ្ឍន៍ ប្រាប់ VOD នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​​ថា លោក​នឹង​បញ្ជួន​សហការីលោ​ក ឲ្យតាមដាន​ព្រឹត្តិ​ការណ៍​​នៃ​​​មហា​បាតុ​ក​ម្ម​នោះ តែ​លោក​មិន​ប្រាកដ​ថា​នឹង​ផ្សាយ​​ទេ​  ៖ “​រឿង​ទៅ​ថត​ដឹង​​តែ​មាន​ សកម្មភាព​​ទៅ​ថត ប៉ុន្តែ​រឿង​ផ្សាយ​ជា​កិច្ចការ​មួយ មាន​ភារៈ​​មួយ​ផ្សេង​ទៀត អ្វី​​ដែល​កើត​ឡើង​​នៅ​ពេល​​ដែល​​ចប់ ទើប​​យើង​​ដឹង​ថា​​តើ​វា​ត្រូវ​ដំណើរ​​របៀប​​ណា យើង​​មិន​អាច​​ទស្សន៍​​​ទាយ​ ដំណើរ​ការ​​ជា​មុខ​បាន​​ទេ ព្រោះ​រឿងរ៉ាវ​វា​មិន​ទាន់​កើតឡើង​”​។​
​ប្រធាន​ផ្នែក​ព័ត៌មាន​សេដ្ឋកិច្ច​នៃ​ ទូរទស្សន៍ CNC លោក ហ៊ុយ វណ្ណៈ ក៏​មាន​ប្រសាសន៍ថា ចាំ​មើល​សភាព​ការណ៍សិន​ មុន​​សម្រេច​ថា​ផ្សាយ​ឬ​មិន​ផ្សាយ​ ៖ “​យើង​នឹង​ពិនិត្យមើល ទៅលើ​ព័ត៌មាន​​នោះ ហើយ​កន្លងមក​យើង​បាន ធ្វើ​ការផ្សាយ ខ្ញុំ​ខ្លួនឯង​ជា​អ្នក​ផ្សាយ​រឿងនេះ​”​។​
​ចំណែក​អគ្គនាយករង​ទូរទស្សន៍​បាយ័ន​របស់​ កូនស្រី​លោកនាយក​រដ្ឋមន្ត្រី លោក ហួត ឃាង​វេង បាន​​លើកឡើង​ថា ទូរទស្សន៍​បាយ័ន នឹង​មិន​ផ្សាយ ដូច​វិទ្យុ​​ឯករាជ្យ​នានា​នោះ​ទេ​ ៖ “​ ជានិច្ច​ជា​កាល ទូរទស្សន៍​បាយ័ន មិន​មាន​ប្រកាន់​និន្នាកា​ល​អ្វី​ទេ យើង​តែងតែ​ថត​រូបភាព​ទាំងអស់​យក​មក ប៉ុន្តែ​គ្រាន់តែ​ខ្លឹមសារ​មួយ​ចំនួន យើង​ផ្សាយ​ទៅ មិន​​ដូចជា​ខាង VOD និង​ខាង​អាស៊ីសេរី ខាង​អី​ទេ យើង​ផ្សាយ​អ្វី យើង​មើលឃើញ យើង​ផ្សាយ​។ ធម្មតា​វា​ខុស​គ្នា​ត្រង់​ថា អ្វី​ដែល​យើង​មើលឃើញ​ម៉េច យើង​ផ្សាយ​អញ្ជឹង ចំនែកឯ VOD ច្រើន​តែ​លើក​​ពីអ្វី VOA អញ្ជឹង​​ច្រើន​​លើក​ពី​នេះ លើក​ពី​នោះ ទឡ្ហី​ករ​អ​ញ្ជេះ ទឡ្ហី​ករ​អ​ញ្ជោះ​”​។​

សម្រាប់​អ្នកសារព័ត៌មាន​ជើងចាស់ និង​ជា​អ្នកឆ្លើយឆ្លង​ទីភ្នាក់ងារ​ព័ត៌មាន​​ជប៉ុន Kyodo លោក ពុយ គា មានប្រសាសន៍ថា អ្នក​សា​រព័ត៌មាន​ដែល​មាន​វិជ្ជា​ជីវៈ គួរតែ​ផ្សព្វផ្សាយ​រាល់​ព្រឹត្តិការណ៍​ទាំងឡាយណា ដែល​កើតឡើង​នៅក្នុង​សង្គម​ ៖ “​បើ​ជា​សារព័ត៌មាន​ជាតិ​មែន​​ទែន គាត់​មិន​ប្រកាន់​​ទេ ព័ត៌មាន​អ្វី​ក៏​ត្រូវ​ផ្សាយ​ដែរ ឲ្យ​តែ​ជា​ការចាប់អារម្មណ៍ ជា​ផលប្រយោជន៍​របស់​សង្គម របស់​ប្រជា​ជាតិ គេ​ហៅថា​ផលប្រយោជន៍​របស់​មនុស្ស នៅក្នុង​សង្គម អញ្ជឹង​ជា​រួម​គឺ​ព្រឹត្តិការណ៍ ឲ្យតែ​មាន​ព្រឹត្តការណ៍ គឺ​ថា​ព័ត៌មាន​គេ​ត្រូវ​​ផ្សាយ​​ហើយ មិនចាំបាច់​ថា​ព្រឹត្តិការណ៍​នេះ វា​ល្អ ព្រឹត្តិការណ៍​មិន​ល្អ ពីព្រោះ​សង្គម​ធម្មតា​វា​តែង​មាន​ល្អ មិនល្អ នៅ​ប្រទេស​ណា​ក៏​​ដូចគ្នា ដូច្នេះ​គេ​ត្រូវ​ផ្សាយ​ទាំងអស់ ល្អ​ក៏​ផ្សាយ មិន​ល្អ​ក៏​ផ្សាយ នេះ​ជា​រឿង​ធម្មតា​ដែល​វិជ្ជាជីវៈ​សារព័ត៌មាន ត្រូវ​ផ្សាយ​”​។​
​កន្លងមក ​ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល បាន​រិះគន់​ថា ទូ​រទ​ស្សន៍​ក្នុងស្រុក​មួយ​ចំនួន​ធំ ថា​ផ្សាយព័​ត៌​មានមិន​មាន​តុល្យភាព និង​មាន​និន្នាការ​ទៅរក​គណបក្ស​កាន់​អំណាច​៕
សូមសរសេរមកកាន់កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com

No comments: