A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 27 September 2013

The U.S government announce Lucyk/Green Card Program for Khmers who want to live in America រដ្ឋាភិបាល​អាមេរិក ប្រកាស​កម្មវិធី​ផ្សងសំណាង​សម្រាប់​ប្រជាជន​កម្ពុជា ចង់​ទៅ​រស់នៅ​អាមេរិក​​

This Lucky/Green Card Program allows up to 50,000 people around the world to immigrate to live, study and work in America. In 2011, there were 986 Khmer people who have won the lucky raffle to immigrate to America.

ដោយ៖​ សុទ្ធ គឹមសឿន​ | ថ្ងៃព្រហស្បតិ៍ ទី26 ខែកញ្ញា ឆ្នាំ2013, VOD

រដ្ឋាភិបាល​សហរដ្ឋអាមេរិក ចាប់ផ្តើម​បើក​កម្មវិធី​ឆ្នោត​ផ្សងសំណាង យក​ទិដ្ឋាការ​អន្តោប្រវេសន៍ ទៅ​រស់នៅ ធ្វើការ និង​អាច​បន្ត​ការ​សិក្សា​​នៅ​សហរដ្ឋ​អាមេរិក​​ជា​​អចិន្ត្រៃយ៍ ដោយ​​ស្រប​ច្បាប់​។​
​កម្មវិធី​នេះ បាន​ផ្ដល់​ទិដ្ឋាការ​ដល់​ប្រជាជន​ប្រមាណ​ជា​៥​ម៉ឺន​នាក់​​​នៅ​ទូទាំង​ពិភពលោក ជា​រៀងរាល់ឆ្នាំ។ ​កាលពី​ឆ្នាំ​២០១១ ប្រជាពលរដ្ឋ​កម្ពុជា​​ចំនួន ៩៨៦​នាក់ បានឈ្នះ​សន្លឹកឆ្នោត​​ផ្សងសំណាង​​ពី​កម្មវិធី​នេះ​។
​អ្នកផ្ដល់​ព័ត៌មាន​នៃ​ក្រុមហ៊ុន Dreamlife ដែល​ភ្នាក់ងារ​ទទួលខុសត្រូវ​សន្លឹកឆ្នោត​ផ្សងសំណាង​នេះ ឲ្យដឹងថា រដ្ឋាភិបាល​អាមេរិក ផ្ដល់​អាទិភាព​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ពិភពលោក​ ដែល​មាន​ចំណាប់អារម្មណ៍​ចង់​ទៅ​រស់នៅ​អាមេរិក​ដោយ​ស្របច្បាប់ ជា​ពិសេស​ប្រជា​ពល​រដ្ឋ ដែល​មាន​ជីវភាព​ក្រីក្រ តែ​អាច​មាន​ភ័ព្ទសំណាង​។​
​ក្រុមការងារ​របស់​Dreamlife បាន​ចាប់ផ្តើម​ចុះ​ចែក​ទម្រង់​បែបបទ​នៃ​ពាក្យ​បំពេញ ទៅ​ឲ្យ​និស្សិត​នៅ​តាម​សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​អប់រំ​មួយ​ចំនួន ដើម្បី​ដាក់​ពាក្យ​ផ្សងសំណាង​។ ​បេក្ខជន​ទូទៅ ដែល​អាច​ដាក់ពាក្យ​ផ្សង​សំណាង​បាន ត្រូវ​មាន​អាយុ​ចាប់ពី​១៨​ដល់​ទៅ​៥៨​ឆ្នាំ បើទោះជា​មិនចេះ​និយាយ​ភាសា​អង់គ្លេស និង​មាន​កម្រិតវប្បធម៌​ទាប​ក៏ដោយ​។
​ការចាប់​ឆ្នោត​ដើម្បី​ជ្រើសរើស​រក​អ្នកឈ្នះ​នោះ នឹង​ត្រូវ​ប្រព្រឹត្តទៅ​តាម​ប្រព័ន្ធ​អេឡិចត្រូនិច យ៉ាង​សុក្រឹត​ក្នុង​ទីស្នាក់ការ​នៃ​ភ្នាក់ងារ​ឆ្នោត នៅ​​សហរដ្ឋ​អាមេរិក នៅ​ឆ្នាំ ២០១៤​។​
​សូមបញ្ជាក់​ថា ក្រុមហ៊ុន មិនទាន់​បាន​កំណត់​ពេល​វេលា និង​ចំនួន​អ្នកចូលរួម​ចាប់ឆ្នោត​នៅឡើយ​ទេ តែ​ក្រុមហ៊ុន នឹង​ចាប់ផ្តើម​ទទួល​ពាក្យ​ពី​ខែ​តុលា រហូតដល់​ខែ​មករា ឆ្នាំ​២០១៤ ហើយ​ដំណើរការ​នៃ​ការប្រកាស​លទ្ធផល ក៏​ស្ថិត​ក្នុង​អំឡុងពេល​នោះដែរ​។
ប្រសិនបើលោកអ្នក មានចំណាប់អារម្មណ៍ សូមទាក់ទងទៅអាស័យដ្ឋាន ផ្លូវទន្លេមេគង្គ សង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និង ទាក់​ទង​តា​មទូរស័ព្ទលេខ ០៦៩ ៧៨៩ ៩២៨ ឬតាមអ៊ីម៉េល dreamlife.inquiries@gmail.com
សរសេរ​មកកាន់ លោក សុទ្ធ គឹម​សឿន តាមរយៈ​keomsouensoth@gmail.com

1 comment:

Anonymous said...

You are always welcome here in the US even you don't have a penny our Khmer peoples here in the US are not like those in Cambodia. You can walk into any Khmer house here there are always foods, cloths, place to stay for you. We welcome you with open arms.