Khmer Krom people sentenced for treason for just trying to teach Khmer language to Khmer Krom children. Watch video here.
កាលពីព្រឹកមិញ(២៧ កញ្ញា ឆ្នាំ២០១៣) តុលាការប្រជាជនខេត្តឃ្លាំង (Soc Trang) កម្ពុជាក្រោម បានសម្រេចកាត់ទោសព្រះសង្ឃ២អង្គ និងអន្ទិត២នាក់៖
១/ ព្រះតេជគុណថាច់ ធឿន/ Thach Thuol (គ្រូពហុស្សូតស្តាំវត្តសិរីតាសេក) ត្រូវជាប់គុក៦ឆ្នាំ!
២/ ព្រះតេជគុណលីវ នី/ Lieu Ny ( ព្រះចៅអធិការវត្តសិរីតាសេក) ត្រូវជាប់គុក៤ឆ្នាំ!
៣/ អន្ទិតថាច់ ភមរិទ្ធិ៍/Thach Phum Rich (ឧបដ្ឋាក) ត្រូវជាប់គុក៣ឆ្នាំ!
៤/ អន្ទិតត្រា ថា/ Tra Tha (ឧបដ្ឋាក) ត្រូវជាប់គុក២ ឆ្នាំ! ។
សូមជួយផ្សព្វផ្សាយឱ្យបានច្រើន ដើម្បីទុកជាការជំនួយស្មារតីដល់ពួកគាត់និងបងប្អូន របស់ពួកគាត់ផង សូមអរគុណ។ Courtesy Thach Thavara
ខ្មែរក្រោម៧នាក់និងព្រះសង្ឃ
តុលាការប្រជាជនវៀតណាម ខេត្តឃ្លាំង ប្រទេសវៀតណាម នៅថ្ងៃទី២៧ ខែកញ្ញា បានកាត់ទោសប្រជាពលរដ្ឋខ្មែរក្រោមចំនួន ៩នាក់ ក្នុងនោះមានព្រះសង្ឃចំនួន ២អង្គ ឲ្យជាប់ទោសចន្លោះពី ១០ខែ ទៅ ៦ឆ្នាំ ពីបទបង្កឲ្យខូចខាតសណ្ដាប់ធ្នាប់សាធារណៈ និងក្បត់រដ្ឋាភិបាលវៀតណាម។
ដោយ ទីន ហ្សាការីយ៉ា
2013-09-27 RFA
ការកាត់ទោសនេះ នៅបន្ទាប់ពីពួកគាត់បានជាប់ឃុំឃាំងអស់រយៈពេលជិត ៥ខែកន្លងមក។ ករណីនេះ អង្គការសមាគមខ្មែរក្រោម បានដាក់ញត្តិទៅរដ្ឋាភិបាលវៀតណាម ភ្លាមៗ តាមរយៈស្ថានទូតនៅទីក្រុងភ្នំពេញ។
ស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា បានបដិសេធញត្តិរបស់អង្គការសមាគមខ្មែរក្រោមជាថ្មីម្ដងទៀត ដែលដាក់ទៅនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីសុំឲ្យដោះលែងព្រះសង្ឃ និងប្រជាពលរដ្ឋឲ្យមានសេរីភាពឡើងវិញ។
ប្រធានបណ្ដាញយុវជនខ្មែរកម្ពុជាក្រោម លោក សឺន ជុំជួន មានប្រសាសន៍ថា នៅព្រឹកថ្ងៃទី២៧ កញ្ញា អង្គការសមាគមខ្មែរក្រោម បានយកញត្តិទៅដាក់នៅស្ថានទូតវៀតណាម ប្រចាំនៅទីក្រុងភ្នំពេញ រួមគ្នា ដើម្បីសុំឲ្យដោះលែងព្រះសង្ឃចំនួនពីរអង្គ និងប្រជាពលរដ្ឋចំនួន ៧នាក់ទៀត ដែលតុលាការបានកាត់ទោសឲ្យជាប់ពន្ធនាគារនោះ ប៉ុន្តែត្រូវបានស្ថានទូតវៀតណាម បដិសេធ។ លោក សឺន ជុំជួន ពន្យល់ថា មូលហេតុដែលអាជ្ញាធរវៀតណាម ចាប់ខ្លួនព្រះសង្ឃ និងប្រជាពលរដ្ឋនេះ ដោយសារតែព្រះសង្ឃទាំងនេះគ្រោងបង្កើតសាលារៀនបង្រៀនអក្សរសាស្ត្រខ្មែរ។
នេះមិនមែនជាលើកទី១ ទេ ដែលស្ថានទូតវៀតណាម បដិសេធញត្តិរបស់តំណាងអង្គការសមាគមខ្មែរក្រោម ចំពោះការស្នើសុំឲ្យដោះលែង ឬស្នើឲ្យគោរពសិទ្ធិប្រជាពលរដ្ឋខ្មែរក្រោមរស់នៅលើទឹកដីកំណើតរបស់ខ្លួននៅភូមិភាគវៀតណាមខាងត្បូង។ ស្ថានទូតវៀតណាម បានបដិសេធជាហូរហែមក ដោយមិនបានពន្យល់ពីហេតុផលទាំងអស់។
លោក សឺន ជុំជួន អះអាងថា អង្គការសមាគមខ្មែរក្រោមនឹងដាក់ញត្តិដដែលនេះទៅក្រសួងការបរទេសខ្មែរ ផ្ញើជូនលោកនាយករដ្ឋមន្ត្រីវៀតណាម ជាថ្មីទៀត ទោះបីជាកន្លងមក ក្រសួងការបរទេសខ្មែរមិនបានឆ្លើយតបញត្តិតំណាងអង្គការសមាគមខ្មែរ ដែលបានដាក់កាលពីខែមិថុនា ឆ្នាំ២០១៣ ក្ដី ដើម្បីសុំឲ្យអន្តរាគមន៍រឿងនេះក្ដី។
លោក សឺន ជុំជួន អះអាងថា នៅព្រឹកថ្ងៃទី២៧ កញ្ញា តុលាការវៀតណាម ខេត្តឃ្លាំង បានបើកសវនាការកាត់ទោសព្រះសង្ឃចំនួនពីរអង្គ ព្រះនាម លីវ នី និងព្រះនាម ថាច់ ធៀន ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗចំនួន ៦ឆ្នាំ។ ប្រជាពលរដ្ឋពីរនាក់ទៀតឈ្មោះ ថាច់ ភូមិរិន្ទ កាត់ទោសឲ្យជាប់ពន្ធនាគារ ៣ឆ្នាំ និងឈ្មោះ ថាច់ វណ្ណថា ចំនួន ២ឆ្នាំ។
ដោយឡែក កាលពីថ្ងៃទី២៦ កញ្ញា តុលាការវៀតណាម បានកាត់ទោសប្រជាពលរដ្ឋចំនួន ៥នាក់ទៀត ក្នុងនោះមានម្នាក់កាត់កំបាំងមុខ ដោយសារតែគាត់ភៀសខ្លួនរត់គេចពីការចាប់ខ្លួន កាលពីខែឧសភា ឆ្នាំ២០១៣ មក។ ក្នុងចំណោមអ្នកទាំង ៥នាក់នេះ តុលាការវៀតណាម កាត់ឲ្យជាប់ទោសក្នុងម្នាក់ៗពី ១០ខែ ទៅ ១២ខែ ពីបទបង្កឲ្យខូចខាតសណ្ដាប់ធ្នាប់សាធារណៈ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីនាំពាក្យស្ថានទូតវៀតណាម បានទេ នៅថ្ងៃទី២៧ កញ្ញា ឆ្នាំ២០១៣។
ព្រះសង្ឃ និងប្រជាពលរដ្ឋទាំង ៩នាក់ ត្រូវបានអាជ្ញាធរវៀតណាម ចាប់ខ្លួនកាលពីខែឧសភា ឆ្នាំ២០១៣ មក។ ក្រៅពីអ្នកទាំង ៩នាក់នេះ ក៏មានព្រះសង្ឃមួយអង្គទៀត ព្រះនាម លី ចិន្តា និងប្រជាពលរដ្ឋជាច្រើននាក់ទៀត ដែលអាជ្ញាធរវៀតណាម ចាប់ខ្លួនដូចគ្នា ប៉ុន្តែត្រូវបានដោះលែងវិញ តែព្រះតេជព្រះគុណ លី ចិន្តា ត្រូវបានចាប់ផ្សឹករហូតដល់បច្ចុប្បន្ន។ នៅក្នុងញត្តិនោះ រៀបរាប់ថា នៅថ្ងៃចាប់ខ្លួននោះ មានមន្ត្រីនគរបាលជាច្រើននាក់ទៅឡោមព័ន្ធវត្តព្រៃជាប់ និងវត្តសេរីតាសេក ហើយនគរបាលវៀតណាម បានចាប់ព្រះសង្ឃទាំងនេះច្រកបាវបោះដាក់លើឡានជាដើម។
ខ្លឹមសារញត្តិដែលស្ថានទូតវៀតណាម មិនព្រមទទួលនោះ សុំឲ្យនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀង តឹងយ៉ុង ឲ្យដោះលែងព្រះតេជព្រះគុណ លីវ នី ព្រះតេជព្រះគុណ ថាច់ ធៀន និងប្រជាពលរដ្ឋទាំង ៧នាក់ទៀត ដែលតុលាការកាត់ទោសនោះជាបន្ទាន់ និងឥតលក្ខខណ្ឌ សុំបញ្ឈប់ជាបន្ទាន់នូវការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងព្រះពុទ្ធសាសនានៅតាមវត្តអារាមនានា និងសុំបញ្ឈប់ជាបន្ទាន់នូវការគំរាមកំហែងគ្រប់រូបភាព ការតាមដាន ការឃ្លាំមើល និងការបិទសិទ្ធិសេរីភាពព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោមជាដើម។
លោក សឺន ជុំជួន បានឲ្យដឹងថា អង្គការសមាគមខ្មែរក្រោមទាំងអស់ គ្រោងនឹងធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម ឆាប់ៗនេះ ដើម្បីឲ្យរដ្ឋាភិបាលវៀតណាម ដោះលែងអ្នកទាំងនោះវិញ៕
3 comments:
Can we Khmers in Cambodia protest against Yuon ambassador in Nambodia to free our sister's sons from convict of treason fir just teaching Khmer's language on our ancestors'land? Protest on Nambodia or kill yuon Hanoi spies that live on our soil,how dumb was Hun sen? Yuon form association in Srok Khmer,but Khmer krom can't teach Khmer on their ancestral's land.It's not fair...Protest to Hanoi ambassador in phenom penh city,please stand by our people,we all khmers.
Prahok
I dknt know y they still allow ah kwacm motherfucker in power y no one dear to kill that bastard yes not fucming fair we must get khmerkrom back from ah thieves Youn motherfucker I hates those animals to dead
Prisoners and refugees in our own motherland.what do all Khmers think about that?
True Khmer
Post a Comment