A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 10 August 2013

The newly-launched "New Youth" newspaper promised to bring truth and independent news [The editor, Chhay Sophal is hardly a neutral person] សារព័ត៌មាន​យុវវ័យ​ថ្មី​ប្រកាស​ផ្សាយ​ព័ត៌មាន​ពិត​ឯករាជ្យ

សមាជិក​គណៈកម្មការ​នាយក​នៃ​ក្លឹប​អ្នក​កាសែត​កម្ពុជា មួយ​រូប បាន​ធ្វើ​ពិធី​សម្ពោធ​សារព័ត៌មាន​បោះ​ពុម្ព និង​គេហទំព័រ​មួយ​ឈ្មោះ​ថា យុវវ័យ​ថ្មី។ សារព័ត៌មាន​ថ្មី​នេះ បាន​បង្កើត​ឡើង​ដើម្បី​ទាញ​យក​យុវជន​ជា​គោលដៅ ទទួល​បាន​នូវ​បទ​ពិសោធន៍ ចំណេះ​ដឹង​នានា ទាក់ទង​បញ្ហា​សង្គម តាម​ដាន​ពី​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល និង​អំពើ​ពុក​រលួយ​ជា​ដើម។
ដោយ ខែ សុណង RFA
2013-08-10
កាសែត​យុវវ័យ​ថ្មី ៦១០
និពន្ធ​នាយក និង​ជា​សមាជិក​គណៈកម្មការ​នាយក​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ឆាយ សុផល ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធន៍​សារព័ត៌មាន​បោះ​ពុម្ព និង​គេហទំព័រ យុវវ័យ​ថ្មី នា​ទីស្នាក់ការ​ក្លឹប​អ្នក​កាសែត​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៩ សីហា ឆ្នាំ​២០១៣។
RFA/Khe Sonorng
និពន្ធ​នាយក​សារព័ត៌មាន​បោះ​ពុម្ព និង​គេហទំព័រ ដែល​មាន​ឈ្មោះ​ថា យុវវ័យ​ថ្មី ទើប​បាន​បោះ​ពុម្ព​ផ្សាយ​ចំនួន ២​លើក បាន​ប្រកាស​ថា នឹង​ផ្សាយ​ព័ត៌មាន​ពិត ឯករាជ្យ មិន​ចំណុះ​ឲ្យ​បក្ស​នយោបាយ ក្នុង​បំណង​អូស​ទាញ​ឲ្យ​យុវជន​ទទួល​បាន​ចំណេះ​ដឹង និង​បទ​ពិសោធន៍។
នៅ​ក្នុង​ពិធី​សម្ពោធន៍​សារព័ត៌មាន​បោះ​ពុម្ព និង​គេហទំព័រ យុវវ័យ​ថ្មី នៅ​ទីស្នាក់ការ​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ឆាយ សុផល ដែល​ជា​និពន្ធ​នាយក និង​ជា​សមាជិក​គណៈកម្មការ​នាយក​ក្លឹប​អ្នក​កាសែត​កម្ពុជា បាន​ថ្លែង​នៅ​ថ្ងៃ​ទី​៩ សីហា ថា ការ​បង្កើត​សារព័ត៌មាន​នេះ មាន​បំណង​ផ្ដល់​សំឡេង​ដល់​យុវជន​កម្ពុជា និង​យុវជន​អាស៊ាន ព្រម​ទាំង​យុវជន​នៃ​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​ក្នុង​អាស៊ី និង​ពិភពលោក។ លោក​ថា អ្វី​ដែល​សំខាន់​នោះ គឺ​កាសែត​នេះ​ធ្វើ​ដើម្បី​ផល​ប្រយោជន៍​យុវជន ដែល​ជា​កម្លាំង​ស្នូល​នៃ​ប្រទេស​ជាតិ ក្នុង​ការ​កសាង​សន្តិភាព និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ជាតិ។
លោក ឆាយ សុផល៖ «ពេល​នេះ គឺ​ជា​ការ​បោះ​ឆ្នោត​ហើយ អ៊ីចឹង​ខ្ញុំ​គិត​ថា​ជា​ឱកាស​មួយ​សម្រាប់​ឲ្យ​យុវជន​យើង​បញ្ចេញ​យោបល់ ឲ្យ​យុវជន​យើង​ទទួល​យក​ចំណេះ​ដឹង​ថ្មីៗ។ ២០១៥ គឺ​២​ឆ្នាំ​ទៀត​ទេ គឺ​យុវជន​គួរ​តែ​ចាប់​ផ្ដើម​ពី​ឥឡូវ​នេះ​ទៅ តាម​រយៈ​ការ​អាន​ព័ត៌មាន ទោះ​បី​មិន​អាន​ព័ត៌មាន​របស់​ខ្ញុំ​ក៏ដោយ អាច​អាន​ព័ត៌មាន​ផ្សេង​ទៀត​ដែល​ទាក់ទង​នឹង​ការងារ​យុវជន ដើម្បី​ត្រៀម​ខ្លួន​ឯង​អភិវឌ្ឍ​ខ្លួន​ឯង​ផង អភិវឌ្ឍ​គ្រួសារ​ផង និង​អភិវឌ្ឍ​សង្គម​ជាតិ​ផង»

លោក ឆាយ សុផល បន្ត​ទៀត​ថា សារព័ត៌មាន​នេះ​បាន​បោះ​ពុម្ព​ក្នុង ១​ខែ ២​លើក។ បោះ​ពុម្ព​ម្ដង​ចំនួន ៥​ពាន់​ច្បាប់ មាន​បុគ្គលិក​ជា​យុវជន​ចំនួន ១៥​នាក់។ ក្នុង ១​ច្បាប់ មាន ១២​ទំព័រ លក់​តម្លៃ ១.៥០០​រៀល ដែល​មាន​ទាំង​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស ផង បោះពុម្ព​ពណ៌ និង​លាយ​ស​ខ្មៅ។
យុវជន លី បេឡា អាយុ ២១​ឆ្នាំ ដែល​ជា​អ្នក​សរសេរ​អត្ថបទ​ផ្សាយ​ឲ្យ​សារព័ត៌មាន​នេះ បាន​ចាប់​អារម្មណ៍​ថា នេះ​ជា​ឱកាស​ដែល​គាត់​អាច​ផ្ដល់​ឲ្យ​យុវជន​មាន​សំឡេង​តាម​រយៈ​អត្ថបទ​របស់​ គាត់៖ «លេខ​ទី​១ គឺ​ខ្ញុំ​សរសេរ​នេះ នាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល​ត្រូវ​ស្លាប់​សំឡេង​ពី​យុវជន។ ហើយ​អត្ថបទ​នេះ គឺ​វា​ចេញ​មុន​បោះ​ឆ្នោត កំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត ហើយ​អីចឹង រយៈពេល​ប្រមាណ ១០ ទៅ ២០​ថ្ងៃ​ក្រោយ យើង​បោះ​ឆ្នោត​ដើម្បី​ជ្រើស​រើស​តំណាង​រាស្ត្រ​នាយករដ្ឋមន្ត្រី​ថ្មី យើង​ត្រូវ​តែ​សួរ​ទៅ​កាន់​យុវជន​ទាំងអស់​នោះ តើ​គាត់​ចង់​ឲ្យ​នាយករដ្ឋមន្ត្រី​ថ្មី​ហ្នឹង គាត់​ធ្វើ​អី​ខ្លះ​ដើម្បី​ឲ្យ​ប្រទេស​ជាតិ​យើង​មាន​ការ​អភិវឌ្ឍ អីចឹង​នាយករដ្ឋមន្ត្រី​ថ្មី​នេះ​ត្រូវ​តែ​ផ្គាប់ផ្គុន និង​យក​ចិត្ត​ទុក​ដាក់​ខ្លះ​ទៅ​លើ​យុវជន​ហ្នឹង​ឯង»
អ្នក​សរសេរ​អត្ថបទ​ម្នាក់​ទៀត គឺ​កញ្ញា ស៊ុន ដាលីន បាន​ថ្លែង​ថា តាម​រយៈ​អត្ថបទ​នេះ នឹង​ផ្ដល់​ឲ្យ​យុវជន​ទទួល​បាន​បទ​ពិសោធន៍​ចំណេះ​ដឹង មេរៀន​ដែល​ទទួល​បាន​ទាំង​វិជ្ជមាន និង​អវិជ្ជមាន ទាក់ទិន​នឹង​បញ្ហា​សង្គម​ជូន​ដល់​យុវជន​កម្ពុជា៖ «ខ្ញុំ​គិត​ថា នៅ​ពេល​ដែល​យើង​សរសេរ​ទាក់ទង​យុវជន​ទៅ គិត​ថា​វា​មាន​ប្រយោជន៍​មែន​ទែន​សម្រាប់​យុវជន​ដទៃ​ទៀត​មើល»
នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សារព័ត៌មាន​យុវវ័យ បាន​សរសេរ​ថា សារព័ត៌មាន​យុវវ័យ​ថ្មី ជា​សមាជិក​នៃ​សមាគម​អ្នក​កាសែត​អាស៊ី ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង ក៏​នឹង​តាម​ដាន​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ដឹក​នាំ​របស់​រាជ​រដ្ឋាភិបាល ការ​លួច និង​កិបកេង​យក​ទ្រព្យ​សម្បត្តិ​រដ្ឋ​របស់​មន្ត្រី​ពុក​រលួយ ដែល​តែង​តែ​ធ្វើ​ទុក្ខបុកម្នេញ​មន្ត្រី​រាជការ​ក្រោម​ឱវាទ បក្ខពួក គ្រួសារ​និយម យក​ថវិកា​ជាតិ​ទិញ​ដី​រាប់​សិប​ហិកតារ សង់​អគារ​ជួល​ស្នាក់នៅ​ជា​ដើម។ ក្នុង​សេចក្ដី​ប្រកាស​សរសេរ​ថា សារព័ត៌មាន​នេះ ក៏​នឹង​តាម​ដាន​ពិនិត្យ​មើល​ផលិតផល​ដែល​នាំ​ឲ្យ​អន្តរាយ​ដល់​ប្រយោជន៍ និង​សុខភាព​យុវជន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


6 comments:

Anonymous said...

The youth magazine can stand neutral for a while then it will swirl to left or right when it encounters strong wind.

Anonymous said...

To me, I think it is another branch of CPP supporter.

Anonymous said...

How can he (Sophol) be a neutral person ? Yuon Sophol never ever speaking truth (Yuon min chol put).
All Koun Khmer don't trust to Koun Yuon. Chos Norok Tov Ah Yuon Sophol.

Anonymous said...

How can he (Sophol) be a neutral person ? Yuon Sophol never ever speaking truth (Yuon min chol put).
All Koun Khmer don't trust to Koun Yuon. Chos Norok Tov Ah Yuon Sophol.

Anonymous said...

In the past Sophal always speak in support of Hun Sen, giving praises to Hun sen, so how can he be neutral? He will become another CPP political tool very soon.

Anonymous said...

i will support you all