សាលារាជធានីភ្នំពេញបដិសេធសំណើ របស់គណបក្សខ្មែរឈប់ក្រ
ដែលសុំធ្វើកូដកម្ម ទាមទារបោះឆ្នោតឡើងវិញ
នៅថ្ងៃអាទិត្យទី១១ ខែសីហានេះ ក្រោមហេតុផលថា លទ្ធផលផ្លូវការ
គ.ជ.ប មិនទាន់ប្រកាស។
ប្រធានគណបក្សខ្មែរឈប់ក្រ លោក ក្រវ៉ាញ ដារ៉ន មានប្រសាសន៍ថា
នៅថ្ងៃសៅរ៍ទី១០ ខែសីហានេះ
លោកទទួលលិខិតមួយច្បាប់របស់សាលារាជធានីភ្នំពេញ
ដែលបដិសេធសំណើសុំធ្វើកូដកម្មរបស់លោកនៅថ្ងៃស្អែក។ លោក ក្រវ៉ាញ
ដារ៉ន ហៅការបដិសេធ សំណើរបស់លោក រឿងមិនសមហេតុផល
បំបិទសិទ្ធិសេរីភាពក្នុងការតវ៉ាលើភាពមិនប្រក្រតីពេលបោះឆ្នោត។
ទោះយ៉ាងណា លោក ក្រវ៉ាញ ដារ៉ន ប្តេជ្ញាថា
លោកនឹងនៅតែធ្វើកូដកម្មនៅក្រោយ ការប្រកាសលទ្ធផលផ្លូវរបស់ គ.ជ.ប
ដើម្បីតវ៉ាចំពោះការលួចបន្លំសន្លឹកឆ្នោត
និងភាពមិនប្រក្រតីផ្សេងៗទៀត។
ក្រោយផ្សព្វផ្សាយលទ្ធផលបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា គណបក្ស៣
គឺគណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសង្គ្រោះជាតិ និងខ្មែរឈប់ក្រ
ប្រកាសបដិសេធលទ្ធផលនោះ ដោយចោទថា មានភាពមិនប្រក្រតីច្រើន
លទ្ធផលមិនអាចយក ជាផ្លូវការបាន៕
សូមសរសេរមកកាន់ លោក ពៅ មេត្តាតាមរយៈ minpov@vodhotnews.com
- See more at: http://vodhotnews.com/15278#sthash.2Oad5npG.dpuf
2 comments:
stupid n dumb party from long beach
stupid n crazy leader party,,
i hated n silly spoken khmer with english accent
All these small parties including FUNCINPEC are created by CPP/ YOUN to break up Khmer peoples to form a solid, large voices. If these stupid parties leaders really care for Cambodian they would have joined CNRP. CNRP claimed the differences between CPP frauds claimed is about 200,000 votes and these phatetic small parties got about 500000 votes. So you can see that these phatetic small pantsy parties cost CNRP votes.
Post a Comment