ការបោះឆ្នោតកាលពីថ្ងៃទី២៨ កក្កដា កន្លងទៅ
មិនទាន់ប្រកាសលទ្ធផលផ្លូវការទេ ដោយសារមានការចោទប្រកាន់ថា
មានភាពមិនប្រក្រតីជាច្រើនកើតមាន។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍នៅថ្ងៃទី១ ខែសីហា ថា គណៈកម្មការចម្រុះដែលស្នើបង្កើត ដើម្បីពិនិត្យភាពមិនប្រក្រតីនៃដំណើរការបោះឆ្នោតសភានីតិកាលទី៥ ត្រូវមានសមាសភាពគណបក្សឈ្នះអាសនៈក្នុងរដ្ឋសភា សង្គមស៊ីវិលធ្វើការងារពាក់ព័ន្ធការបោះឆ្នោត ជាពិសេស ត្រូវមានអង្គការសហប្រជាជាតិចូលរួម ព្រោះជាអ្នកមានបទពិសោធន៍ខ្ពស់ក្នុងការងារបោះឆ្នោត។
លោក សម រង្ស៊ី៖ «យើងត្រូវតែរកវិធានការ រកដំណោះស្រាយ ដើម្បីផ្តល់យុត្តិធម៌ជូនប្រជារាស្ត្រ អ្នកដែលបានត្រូវគេលុបឈ្មោះ ត្រូវគេលួចឈ្មោះ ត្រូវគេបន្លំឈ្មោះ ហើយមិនបានបោះឆ្នោត បើយើងបណ្តោយ បើយើងរំលង អ្នកដែលរងគ្រោះអ្នកទាំងអស់ហ្នឹង ការបោះឆ្នោតហ្នឹង មិនឆ្លុះបញ្ចាំងពីឆន្ទៈប្រជារាស្ត្រទេ ពីព្រោះប្រជារាស្ត្រមួយចំនួនធំ ត្រូវបានគេបំបាត់សិទ្ធិបោះឆ្នោតរបស់គាត់»។
យ៉ាងណាក៏ដោយ លោក សម រង្ស៊ី អះអាងថា រហូតមកទល់ពេលនេះ ក្រុមការងារបក្សសង្គ្រោះជាតិ មិនទាន់បានជួបជជែកអ្វីទាំងអស់ជាមួយក្រុមការងារគណបក្សប្រជាជន កម្ពុជា ទេ។ លោកសង្កត់ធ្ងន់ថា មុននឹងឈានដល់ការជជែកលើបញ្ហាផ្សេងៗ រវាងក្រុមការងារគណបក្សសង្គ្រោះជាតិ និងបក្សប្រជាជនកម្ពុជា គឺត្រូវដោះស្រាយពីភាពមិនប្រក្រតីនៃដំណើរការបោះឆ្នោតឲ្យចប់ សព្វគ្រប់ជាមុន ដើម្បីផ្តល់យុត្តិធម៌ជូនម្ចាស់ឆ្នោត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៣១ ខែកក្កដា ក្នុងពិធីចុះពិនិត្យការដ្ឋានសាងសង់ស្ពានអាកាសស្ទឹងមានជ័យ បានស្វាគមន៍គាំទ្រការបង្កើតគណៈកម្មការចម្រុះ ដើម្បីអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត។ លោកស្នើដល់គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល ត្រូវចូលរួមតាមដាន និងដោះស្រាយភាពមិនប្រក្រតីនៃដំណើរការបោះឆ្នោតឲ្យបានត្រឹមត្រូវ។ លោកបានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានបង្កើតក្រុមការងារដោះស្រាយមួយ ដើម្បីធ្វើការងារជាមួយគណបក្សសង្គ្រោះជាតិ ដែលមានសមាសភាពជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា មានដូចជា លោក សាយ ឈុំ លោក ស ខេង និង លោក សុខ អាន។
ទោះយ៉ាងណា លោក ហ៊ុន សែន មានយោបល់ថា បើ គ.ជ.ប យល់ថាចាំបាច់មានការបង្កើតគណៈកម្មការចម្រុះ ដើម្បីអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត គឺរូបលោកគាំទ្រ៖ «ទាក់ទង វិវាទនៃការបោះឆ្នោត គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានភារកិច្ចដោះស្រាយ។ ប៉ុន្តែ បើសិនជា គ.ជ.ប យល់ឃើញថា មានការចាំបាច់ឲ្យគណបក្សនយោបាយចូលរួម និងអង្គការសង្គមស៊ីវិលចូលរួម សម្រាប់ខាងរាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា សូមស្វាគមន៍នូវការបើកទូលាយបែបនេះ ដើម្បីបង្ហាញពីតម្លាភាព និងដំណោះស្រាយដែលអាចទទួលយកបានទាំងអស់គ្នា»។
យ៉ាងនេះក្តី លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានឲ្យដឹងថា គ.ជ.ប គ្មានសិទ្ធិអំណាចដើម្បីបង្កើតគណៈកម្មាធិការចម្រុះពិនិត្យការបោះ ឆ្នោតនេះទេ។ ប៉ុន្តែ លោកថា គ.ជ.ប អាចដំណោះស្រាយតាមយន្តការមានស្រាប់របស់ស្ថាប័នរៀបចំការបោះឆ្នោត តាមលំដាប់ថ្នាក់ និងស្នើឲ្យផ្នែកពាក់ព័ន្ធចូលរួម៖ «ក៏ប៉ុន្តែ គ.ជ.ប បានប្រើប្រាស់យន្តការដែលមានស្រាប់ឲ្យទទួលយករបាយការណ៍អំពីភាពមិន ប្រក្រតីនៃការបោះឆ្នោត ដែលដាក់នៅគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែសីហា ហើយ គ.ជ.ប នឹងពិនិត្យបញ្ហាទាំងអស់នោះ។ ហើយអញ្ជើញភាគីគណបក្សនយោបាយប្រកួតប្រជែងការបោះឆ្នោត ព្រមទាំងអង្គការជាតិ និងអន្តរជាតិ ដើម្បីពិនិត្យមើលការដោះស្រាយនេះ»។
ទាក់ទិនបញ្ហានេះ លោក កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគឯករាជ្យ មើលឃើញថា ភាពមិនប្រក្រតីដែលកើតមានក្នុងដំណើរការបោះឆ្នោត គួរតែផ្នែកពាក់ព័ន្ធ មានសង្គមស៊ីវិល គណបក្សនយោបាយ ឬ គ.ជ.ប ជាដើម ចូលរួមដោះស្រាយឲ្យបានត្រឹមត្រូវ ដើម្បីឲ្យពលរដ្ឋស្ងប់អារម្មណ៍ និងអាចទទួលយកបាន៖ «សម្ដេចនាយករដ្ឋមន្ត្រីគាត់ប្រកាសហ្នឹង គឺប្រាកដជាមានហើយ។ ទោះបីជាយើងសម្របសម្រួល កែតម្រូវលក្ខណៈបច្ចេកទេសហើយ ក៏ត្រូវតែមានការសម្របសម្រួលខាងផ្នែកនយោបាយដែរ។ ហើយខ្ញុំគិតថា ជាសញ្ញាល្អសម្រាប់ស្រុកខ្មែរ អាចរក្សាស្ថិរភាពសង្គមផង អាចរក្សាស្ថិរភាពនយោបាយសេដ្ឋកិច្ចផង។ ប៉ុន្តែមិនអាចផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋទេ វាលែងតែយើងកែលំអភាពលម្អៀងខាងបច្ចេកទេសឲ្យអស់តាមដែលអាចធ្វើទៅ បាន»។
បញ្ហានេះដែរ គណបក្សហ៊្វុនស៊ិនប៉ិច ក៏បានគាំទ្រ និងស្នើដាក់សមាសភាពចូលរួមក្នុងគណៈកម្មការចម្រុះ ដើម្បីអង្កេតពីភាពមិនប្រក្រតីក្នុងពេលបោះឆ្នោតនេះដែរ៕

No comments:
Post a Comment