ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៉ី
និងអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា
ថ្លែងទៅកាន់ពលរដ្ឋនៅស្រុកកោះធំ និងស្រុកស្អាង ខេត្តកណ្ដាល ថា
គណបក្សសង្គ្រោះជាតិ ជាបក្សដែលឈ្នះឆ្នោតនៅអាណត្តិទី៥ នេះ។
ហើយបក្សមួយនេះទទួលបានអាសនៈសភាចំនួន ៦៤អាសនៈ
រីឯគណបក្សប្រជាជនកម្ពុជា ទទួលបានតែ ៥៩ អាសនៈប៉ុណ្ណោះ។
លោក សម រង្ស៉ី មានប្រសាសន៍ថា សន្លឹកឆ្នោតដែលកើតគណបក្សសង្គ្រោះជាតិ ទទួលបានជាទឹកចិត្តដ៏បរិសុទ្ធរបស់ប្រជាពលរដ្ឋ ផ្ទុយពីសន្លឹកឆ្នោតមួយចំនួនរបស់បក្សកាន់អំណាចដែលកើតចេញពីការ ទិញទឹកចិត្ត និងការគាបសង្កត់ជាដើម។ លោកបន្តថា ភាពមិនប្រក្រតីជាច្រើនក្នុងថ្ងៃបោះឆ្នោត ជាកត្តាដែលនាំឲ្យភាគីអន្តរជាតិមិនអាចទទួលស្គាល់លទ្ធផលនៃការ បោះឆ្នោត ដែលគណបក្សកាន់អំណាចប្រកាសថាឈ្នះនោះឡើយ។ លោក សម រង្ស៉ី ក៏បានថ្លែងបញ្ជាក់ឲ្យពលរដ្ឋងើបតវ៉ាចំពោះភាពអសកម្មថែមទៀតផង។
ទោះជាបែបណាក្តី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២ ខែសីហា បានព្រមានថានឹងមានបញ្ហាអសន្តិសុខសង្គម បើសិនណាកើតមានបាតុកម្មប្រឆាំងនឹងលទ្ធផលឆ្នោតមែននោះ។ លោកថែមទាំងបង្ហើបថា ក្រុមបាតុករនឹងក្លាយជាអ្នករងគ្រោះ បើសិនណាកើតមានក្រុមបាតុកម្មប្រឆាំងប្រឈមមុខដាក់គ្នាជាមួយក្រុម បាតុករគាំទ្រនោះ។
ការប្រឈមមុខដាក់គ្នារវាងបាតុកម្មគាំទ្រ និងបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតនេះ កើតឡើងកាលពីឆ្នាំ១៩៩៨ ម្តងរួចហើយ ដែលកាលនោះ ភាគីគណបក្សប្រឆាំងដឹកនាំដោយ លោក សម រង្ស៉ី បានផ្ទុះហិង្សាជាមួយនឹងក្រុមជនស៊ីវិល មានដំបងក្នុងដៃដែលគេជឿថាជាក្រុមចាត់តាំងដោយគណបក្សប្រជាជន កម្ពុជា។ អំពើហិង្សាកាលណោះ បានបង្កឲ្យក្រុមបាតុកររងរបួសជាច្រើននាក់ និងអ្នកខ្លះបាត់បង់អាយុជីវិតទៀតផង។
ទោះបែបណាក្តី មន្ត្រីបក្សសង្គ្រោះជាតិ បញ្ជាក់ថា គណបក្សមិនចង់ឲ្យមានបាតុកម្មទេ តែស្នើឲ្យមានការស៊ើបអង្កេតពីភាពមិនប្រក្រតីក្នុងពេលបោះឆ្នោត ឲ្យបានច្បាស់លាស់ជាមុនសិន។ ដំណើរចុះសួរសុខទុក្ខពលរដ្ឋរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ធ្វើឡើងខុសប្លែកពីដំណើរចុះជួបពលរដ្ឋរបស់ លោក ហ៊ុន សែន។ លោក សម រង្ស៉ី និង លោក កឹម សុខា ត្រូវបានទទួលការស្វាគមន៍ពីសំណាក់ប្រជាពលរដ្ឋរាប់ពាន់នាក់ ហើយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ថ្លែងសារនយោបាយទៅកាន់ពលរដ្ឋ ដូចជាអំឡុងពេលឃោសនាបោះឆ្នោតយ៉ាងដូច្នេះដែរ។
ចំណែក លោក ហ៊ុន សែន វិញ បានចុះជួបកម្មករធ្វើស្ពានអាកាសនៅស្ទឹងមានជ័យ តាមបែបស្ងាត់ស្ងៀម និងមិនមានការជូនដំណឹងទេ រហូតបង្កឲ្យពលរដ្ឋមានការភ័យខ្លាចទៀតផង។ ប្រជាពលរដ្ឋភ័យខ្លាច ដោយសារមានកងការពារ និងកងរាជអាវុធហត្ថចុះទៅជាច្រើន ហើយបិទផ្លូវមិនឲ្យធ្វើចរាចរណ៍ជាសាធារណៈ ជាពិសេសលោកចុះទៅតំបន់ដែលកើតមានអំពើហិង្សាក្នុងថ្ងៃបោះឆ្នោត ដែលមានការតវ៉ារបស់ប្រជាពលរដ្ឋ មានការបាញ់ឡើងលើ និងដុតឡានកងរាជអាវុធហត្ថអស់ ២គ្រឿងទៀតផង។
លោក ហ៊ុន សែន ក៏បានចុះជាលើកទី២ ជួយស្ទូងពលរដ្ឋនៅខេត្តកណ្ដាល ជាទីដែលលោកឈរឈ្មោះឲ្យគេបោះឆ្នោត និងជាទីដែលគណបក្សកាន់អំណាចទើបតែចាញ់ឆ្នោតថ្មីៗ។ លោកក៏បានថ្លែងសារនយោបាយមួយចំនួនពីយន្តការបង្កើតរដ្ឋាភិបាល ដំណើរការប្រជុំសភា និងប្រាប់ពលរដ្ឋថាគណបក្សកាន់អំណាចឈ្នះឆ្នោតជាដើម។
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នឹងធ្វើដំណើរទៅខេត្តកំពង់ចាម នៅថ្ងៃទី៤ ខែសីហា ហើយបន្តទៅខេត្តព្រៃវែង នៅថ្ងៃទី៥ ខែសីហា និងដំណើរចុងក្រោយ គឺជួបពលរដ្ឋនៅខេត្តកំពង់ស្ពឺ តាកែវ និងរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែសីហា។ មកទល់ពេលនេះ មិនទាន់មានការប្រកាសលទ្ធផលការបោះឆ្នោតជាផ្លូវការពីសំណាក់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅឡើយទេ៕

No comments:
Post a Comment