ពីសហរដ្ឋអាមេរិក លោកសម រង្ស៊ី
ប្រធានគណបក្សសង្រ្គោះជាតិ បានចេញសេចក្តីអំពាវនាវមួយ
នាថ្ងៃទី៨ សីហានេះ
ដោយស្នើអោយកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
ចូលរួមក្នុងផែនការផ្លាស់ប្តូររបបដឹកនាំប្រទេសរបស់
លោកអោយបានសម្រេចអោយខាងតែបាននៅឆ្នាំ២០១៣នេះ ។
សេចក្តីអំពាវនាវទៅកាន់កងកម្លាំងប្រដាប់អាវុធនេះ
បានធ្វើឡើងនៅចំពេលដែលមានការចល័តកងទ័ព ប៉េអឹម និងប៉ូលីស
អមដោយរថពាសដែក នៅក្នុងទីក្រុងភ្នំពេញ
និងនៅតាមគោលដៅសំខាន់ៗនានា កាលពីយប់ថ្ងៃព្រហស្បតិ៍នេះ ។
លោកសម រង្ស៊ី បានសរសេរនៅក្នុងសាររបស់លោកថា៖
«ប៉ុន្មានថ្ងៃចុងក្រោយនេះ, ខ្ញុំ
ទទួលបានពត៍មានជាច្រើនទាក់ទងនឹងការចល័តទ័ព
គម្រោងដាក់ពង្រាយកំលាំងប៉ូលិសនិងប៉េអឹម នៅតាម
បណ្តាផ្លូវនានា ក្នុងរា ជធានីភ្នំពេញ។ ខ្ញុំដឹងថា, សកម្មភាព បែបនេះ កើ តឡើងតាមការបញ្ជារបស់បុគ្គលកាន់អំណាចម្នាក់ប៉ុណ្ណោះ» ។
«ហើយ ខ្ញុំ ក៏ដឹងទៀតថា, បងប្អូន, កូនក្មួយ, ពលទាហាន, ប៉ូលីស, និងកងកំលាំង ប្រដាប់អាវុធទាំ ងអស់ កំពុងទន្ទឹងរងចាំ រដ្ឋាភិបាល ថ្មី
ដែលនឹងផ្តល់ប្រាក់ខែជូន យ៉ាងតិច១លានរៀលក្នុងមួយខែ,
ហើយរស់នៅក្រោមដំបូលរដ្ឋាភិបាលថ្មី ប្រកប
ដោយការយកចិត្តទុកដាក់, ទទួលខុសត្រូវ,
និងមានតំលៃក្នុងសង្គម។ ដូច្នេះ នៅពេលនេះ
ជាឪកាសមាសរបស់បងប្អូន ក្នុងការរួមគ្នា ក្រោកឡើងជាមួយ
ប្រជាពលរដ្ឋយើង និងជាមួយយុវជនសង្រ្គោះជាតិរ បស់យើង
ដើម្បីទាមទារឲ្យមានការផ្លាស់ប្តូរឆ្ពោះទៅរកការបង្កើត
រដ្ឋាភិបាលថ្មីក្នុងឆ្នាំ ២០១៣នេះឲ្យទាល់តែបាន»
នេះជាសំណេរបស់លោកសម រង្ស៊ី ដែលត្រូវបានផ្សព្វផ្សាយតាមរយៈគេហទំព័រ
KI Media ។
នៅស្របពេលជាមួយគ្នានេះដែរ ពលរដ្ឋខ្មែរ
ដែលគេស្គាល់ថាតំណាងគណបក្សសង្គ្រោះជាតិ
នៅតាមបណ្តាសហគមន៍អឺរុប និងនៅសហរដ្ឋសហរដ្ឋអា មេរិក
ក៏បានចេញញត្តិ
ដែលមានអត្ថន័យប្រហាក់ប្រហែលគ្នាទៅនឹងសាររបស់លោកសម
រង្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះដែរ ដោយពួក
គេទទួចអោយកងកម្លាំងប្រដាប់អាវុធទាំងនោះចូលរួមជាមួយបេសកកម្ម
របស់គណបក្សប្រឆាំងដើម្បីធ្វើការផ្លាស់ប្តូរមេដឹកនាំ
និងស្នើអោយកងកម្លាំង ទាំងនោះអាណិតអាសូរដល់ប្រជាជន ។
KI Media
បានធ្វើសេចក្តីសង្ខេបនៃញត្តិរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស
ទាំងនោះថា៖ «ពលរដ្ឋខ្មែរមួយចំនួន រស់នៅអាមេរិក បារាំង
អាល្លឺម៉ង់ ហូល្លង់ ស្វីស ស៊ុយអែត អូទ្រីស និងន័រវេស្ស
ហៅការចល័តកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលកម្ពុជា
ថាជាការគម្រាមកំហែង ដល់ពលរដ្ឋ
និងបង្ខំឲ្យពលរដ្ឋទទួលស្គាល់លទ្ធផលឆ្នោតសិប្បនិម្មិត!»។
ទោះជាយ៉ាងនេះក្តី លោកឧត្តមសេនីយ៍ ខេង ទីតូ
អ្នកនាំពាក្យនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស
បានមានប្រសាសន៍ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា កងកម្លាំងទាំងនេះ
គឺត្រូវដាក់ពង្រាយ និងចល័ត ដើម្បីថែរក្សាសន្តិសុខ
និងសណ្តាប់ធ្នាប់សង្គមជូនប្រជាជន
រហូតទាល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង ៕
1 comment:
You only have power over people so long as you don't take everything away from them. But when you've robbed a man of everything, he's no longer in your power - he's free again. Aleksandr Solzhenitsyn
Post a Comment