ភ្នំពេញ:
អនុគណៈកម្មការចំពោះកិច្ច
សម្រាប់ដោះស្រាយបញ្ហាប្រក្រតីនៃដំណើរការបោះឆ្នោត ត្រូវបានគជប
បានសម្រេចបង្កើតឡើង នៅព្រឹកថ្ងៃអាទិត្យ ទី៤ ខែសីហា ឆ្នាំ២០១៣។
ជាការសម្រេច បន្ទាប់ពីគណៈកម្មការចម្រុះ ដែលមានការចូលរួមពីគជប
តំណាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ
មិនអាចជួបប្រជុំគ្នាបាន នៅព្រឹកថ្ងៃអាទិត្យនេះ។
បន្ទាប់ពី កិច្ចប្រជុំរវាងថ្នាក់ដឹកនាំគជប នៅព្រឹកថ្ងៃអាទិត្យ ទី៤ ខែសីហា ឆ្នាំ២០១៣ លោក អ៊ឹម សួស្តី ប្រធានគជប បានប្រាប់ក្រុមអ្នកកាសែតថា ទោះបីជាមិនមានការចូលរួមពីតំណាងគណបក្សសង្គ្រោះជាតិ ក៏អនុគណៈកម្មការចំពោះកិច្ចនោះ ដំណើរការដោះស្រាយ ត្រួតពិនិត្យលើភាពមិនប្រក្រតីនៃការបោះឆ្នោត។
បន្ទាប់ពី កិច្ចប្រជុំពេញមួយព្រឹក លោក អ៊ឹម សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍ប្រាប់ក្រុមអ្នកាសែត កាលពីព្រឹកថ្ងៃទី៤ ខែសីហា ថា គ.ជ.ប មានការសោកស្តាយ ចំពោះលោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ដែលមិនបានបញ្ជូនតំណាង របស់ខ្លួន មកប្រជុំពិភាក្សាអំពីអាណត្តិ និងតួនាទីភារកិច្ចរបស់គណៈកម្មការ ចំពោះកិច្ច ដែលគ្រោងនឹងប្រជុំ នៅថ្ងៃទី០៤ ខែសីហានេះ។ ដោយសារតែគ.ជ.ប ខិតខំប្រឹងប្រែង បើកទូលាយអស់ហើយ តាមសំណូមពររបស់គណបក្សទាំងពីរ ( គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ) ហើយចង់ឲ្យចូលមក ដើម្បីធ្វើទាំងអស់គ្នា។ គណបក្សសង្គ្រោះជាតិ ចេះតែដាក់លក្ខខណ្ឌថែមទៀត គ.ជ.ប មានការសោកស្រាយណាស់។ ប៉ុន្តែទោះបីជាយ៉ាងណាគ.ជ.ប នៅតែ ធ្វើទៅមុខតទៅទៀតទៅតាមច្បាប់។
ទាក់ទងទៅនិង ការទាមទារឲ្យមានការចូលរួមពីសំណាក់អង្គការសង្គមស៊ីវិល អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងអង្គការសហប្រជាជាតិ ចូលរួម ក្នុងគណៈកម្មការចម្រុះស៊ើបអង្កេតភាពមិនប្រក្រតី ពេលបោះឆ្នោត និងរាប់សន្លឹកឆ្នោត ត្រូវបានលោក អ៊ឹម សួស្តី បញ្ជាក់ថា “ខ្ញុំមិនដឹងទៅអញ្ជើញអង្គការសហប្រជាជាតិ នៅខាងណាទេ វាហួសសមត្ថកិច្ចរបស់ខ្ញុំហើយ ហើយស្ថាប័នរៀបចំការបោះឆ្នោត គឺស្ថាប័នគ.ជ.ប ដូច្នេះច្បាប់មានហើយយើងចេះតែធ្វើបន្តទៅមុខទៀត”។
ចំពោះសំនួររបស់អ្នកាសែត ដែលសួរថា តើអាចបង្កើតគណៈកម្មការចម្រុះ បានទេ បើមិនមានការចូលរួមពីគណបក្ស សង្គ្រោះជាតិ? ត្រូវបានលោក អ៊ឹម សួស្តី អះអាងថា “គ.ជ.ប ធ្វើតែខ្លួនឯងទៅហើយ មានភាគីពាក់ព័ន្ធចូលមើល។ បើមិនចូល ខ្ញុំមិនអាចចាំបានទេ ព្រោះច្បាប់ពេលវេលា ដែលត្រូវធ្វើស្អីៗ មានប្រតិទិនច្បាស់លាស់។ ហើយដំណាក់កាលទី២ ដែលត្រូវជជែកអំពីអាណត្តិ អំពីតួនាទីរបសគណៈកម្មការត្រូវធ្វើស្អីទៀត ប៉ុន្តែធ្វើមិនបានដោយសារ តែគណបក្សសង្គ្រោះជាតិ មិនចង់ចូលរួម។
ប្រធាន គ.ជ.ប បានបញ្ជាក់ថា គ.ជ.ប នឹងបង្កើតអនុគណៈកម្មការ ចំពោះកិច្ចមួយ ហើយធ្វើការងារដោះស្រាយភាពមិនប្រក្រតីទាំងឡាយ ដែលទាក់ទងនឹងថ្ងៃបោះឆ្នោត ហើយចេះតែធ្វើត។ ហើយគ.ជ.ប មិនអាចចាំបានទេ យើងធ្វើទៅមុខទៀត។ ហើយអនុគណៈកម្មការចំពោះកិច្ចនេះ នឹងចេញឆាប់ៗមិនយូរទេ និងចាំមើលបណ្តឹងនិងរបាយការណ៍ភាពមិនប្រក្រតី ដែលគេមានដាក់មក ហើយយើងចាប់ផ្តើមបង្កើត ហើយមិនមានការរាំងស្ទះទេ បើគណបក្សសង្គ្រោះជាតិ មិនចូលរួមនោះ។
សូមរម្លឹកថា កាលពីព្រឹកថ្ងៃសៅរ៍ ទី៣សីហា ឆ្នាំ២០១៣ កិច្ចប្រជុំរវាងគជប ជាមួយតំណាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានឯកភាពគ្នាជាគោលការណ៍ពីរចំនុច។ ទី១-បង្កើតគណៈកម្មការចម្រុះមួយ ដែលមានគជប និងគណបក្សទាំងពីរចូលរួម។ ទី២-គណៈកម្មការចម្រុះនេះ នឹងប្រជុំពិភាក្សាគ្នាអំពីអាណត្តិ និងភារកិច្ចរបស់ខ្លួន ជាបន្ទាន់ ក្រោយពីត្រូវបានបង្កើតហើយ។
តាមគម្រោង នៅថ្ងៃអាទិត្យ ទី៤ ខែសីហា ឆ្នាំ២០១៣ គជប ត្រូវរៀបចំកិច្ចប្រជុំបន្ត ជាមួយនឹងតំណាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដើម្បីនិយាយពីអាណត្តិ និងតួនាទី ភារកិច្ចរបស់គណៈកម្មការចំពោះកិច្ច សម្រាប់ដោះស្រាយភាពមិនប្រក្រតីនានាជុំវិញការបោះឆ្នោត។
ក៏ ប៉ុន្តែកិច្ចនោះ មិនបានធ្វើទេ នៅព្រឹកថ្ងៃអាទិត្យ ទី៤ ខែសីហា ឆ្នាំ២០១៣ ដោយសារតែគណបក្សសង្គ្រោះជាតិ មិនបានបញ្ជូនតំណាងទៅ។ គណបក្សសង្គ្រោះជាតិ ចង់ឲ្យសមាសភាពគណៈកម្មការចំពោះកិច្ចនោះ មានលក្ខណៈទូលំទូលាយជាងនេះ គឺមានការចូលរួមពីតំណាងគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ ព្រមទាំងអង្គការសង្គមស៊ីវិល អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ ដោយមានគជប ជាអ្នកសម្របសម្រួល និងអង្គការសហប្រជាជាតិ ជាអាជ្ញាកណ្តាល។
លោក ទេព នីថា អគ្គលេខាធិការគជប បានមានប្រសាសន៍នៅព្រឹកថ្ងៃអាទិត្យ ទី៤ ខែសីហា ឆ្នាំ២០១៣ ថា គជបមានការសោកស្តាយ ដែលកិច្ចប្រជុំនៅព្រឹកនេះ ពុំអាចធ្វើបាន។ តែគជប នឹងបន្តដំណើរការនីតិវធី និងការងាររបស់ខ្លួន លើការងារផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោត ហើយលទ្ធផលបោះឆ្នោតផ្លូវការ នឹងត្រូវប្រកាសយ៉ាងយូរ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣។
ចំពោះ ការមិនបញ្ជូនតំណាងរបស់គណបក្សសង្គ្រោះជាតិ ទៅចូលរួមប្រជុំបន្ត ដើម្បីឈានទៅបង្កើតគណៈកម្មការចម្រុះ នៅព្រឹកថ្ងៃទី៤សីហានេះ ត្រូវបានគជប ចេញសេចក្តីថ្លែងការណ៍ ដោយសម្តែងការសោកស្តាយ ហើយថា គជប នឹងបន្តដំណើរការរបស់ខ្លួន ដើម្បីឈានទៅប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ តាមការគ្រោងទុក៕

- See more at: http://www.cen.com.kh/localnews/show_detail/19?token=NWZjMGM5ZT#sthash.NcmAmCST.dpuf
3 comments:
លោក អ៊ឹម សួស្តី បញ្ជាក់ថា “ខ្ញុំមិនដឹងទៅអញ្ជើញអង្គការសហប្រជាជាតិ នៅខាងណាទេ វាហួសសមត្ថកិច្ចរបស់ខ្ញុំហើយ ហើយស្ថាប័នរៀបចំការបោះឆ្នោត គឺស្ថាប័ន គ.ជ.ប ដូច្នេះច្បាប់មានហើយយើងចេះតែធ្វើបន្តទៅមុខទៀត”។ “…គ.ជ.ប នឹងបង្កើតអនុគណៈកម្មការ ចំពោះកិច្ចមួយ… ហើយចេះតែធ្វើត។ “
លោក ទេព នីថា បានមានប្រសាសន៍ថា “… តែ គ.ជ.ប នឹងបន្តដំណើរការនីតិវធី និងការងាររបស់ខ្លួន លើការងារផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោត ហើយលទ្ធផលបោះឆ្នោតផ្លូវការ នឹងត្រូវប្រកាសយ៉ាងយូរ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣។”
បើលោកចង់ លោកត្រូវចេញប្រកាសសុំ ឣ.ស.ប ឧិយបញ្ជូនតំណាងម្នាក់ មកចូលរួមគណៈកម្មការនេះសិន។ តើលោកបានធ្វើឬឣត់? បើលោកឣត់ហៅគេសោះ នរណាគេមករកលោកនោះ។ ពីមុន គ.ជ.ប ថា ឣត់មានច្បាប់បង្កើត គណៈកម្មការនេះទេ តែឥឡូវលោកថាធ្វើតាមច្បាប់តទៅទៀត។ ច្បាប់ស្ឣី តាមតែលោកថានោះ?
This sub-committee is nothing more than a CPP creation in order to legitimize its and Mr. Hun Sen's fraudulent election win.
តើឣ្នកណាមួយ ក្នងលោកយើងនេះ ទៅជឿលទ្ធផល នៃការស៊ើបឣង្កេតរបស់កុ្រមចោរ គ.ជ.ប ទៅលើឣំពើ និង ប្រព័ន្ធ លួចបន្លំការបោះឆ្នោតរបស់ គ.ជ.ប ខ្លួនឯង និង បក្សពួក CPP បានទេ។ ដាច់ខាត មិនឣាចយកជាការបានទេ។
Post a Comment