អង្គការខ្មែរអាមេរិកាំង ដើម្បីសិទ្ធិមនុស្ស
និងលទ្ធិប្រជាធិបតេយ្យ (CAHRAD) ដែលមានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក
កាលពីថ្ងៃពុធ បានជួបពិភាក្សាជាមួយក្រុមមេធាវីអាមេរិកាំង
ក្នុងរដ្ឋវឺជីនៀ (Virginia)
ដើម្បីស្វែងរកលទ្ធភាពក្នុងការពន្លឿនឲ្យមានដំណោះស្រាយ
ករណីទំនាស់ដីធ្លីរវាងពលរដ្ឋចំនួន ២០០គ្រួសារ ក្នុងឃុំជីខលើ
ស្រុកស្រែអំបិល ខេត្តកោះកុង
ជាមួយក្រុមហ៊ុនបញ្ជាទិញស្ករអំពៅដ៏ធំមួយក្នុងប្រទេសអង់គ្លេស
ឈ្មោះ Tate & Lyle Sugar។
ក្រុមមេធាវីអាមេរិកាំង ទាំងនេះ ជាសមាជិករបស់ក្រុមហ៊ុនមេធាវីឈ្មោះ រីស៍ ប្រួន (Rees Broome) ដែលធ្វើកិច្ចការជិតស្និទ្ធជាមួយក្រុមមេធាវីនៅប្រទេសអង់គ្លេស ហើយដែលបានដំណើរការក្តីក្ដាំរបស់ពលរដ្ឋចំនួន ២០០គ្រួសារ ក្នុងខេត្តកោះកុង រយៈពេលជាងពីរឆ្នាំមកហើយ តាមរយៈការផ្ដួចផ្ដើមគំនិតរបស់អង្គការ CAHRAD។
សមាជិករបស់អង្គការ CAHRAD លោក តាន់ វិបុល មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី ថា លោកមានជំនឿយ៉ាងមុតមាំថា ពលរដ្ឋចំនួន ២០០គ្រួសារ ក្នុងស្រុកស្រែអំបិល ដែលរងការរំលោភយកដីពីសំណាក់ក្រុមហ៊ុន KSL របស់ថៃ នឹងទទួលបានសំណងជំងឺចិត្ត និងបានដីធ្លីរបស់ពួកគេមកវិញ។
លោកបន្តថា រហូតមកទល់ពេលនេះ ក្រុមមេធាវីនៅប្រទេសអង់គ្លេស និងនៅសហរដ្ឋអាមេរិក បានប្ដឹងក្រុមហ៊ុន T&L sugar ទៅតុលាការអង់គ្លេស ហើយរំពឹងថា តុលាការពាណិជ្ជកម្មនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស នឹងចាត់ការនៅឆ្នាំក្រោយ៖ «ខ្ញុំមានសង្ឃឹមច្រើន ពីព្រោះតុលាការប្រទេសអង់គ្លេស បានទទួលករណីក្តីក្ដាំនោះទៅពិនិត្យមើលហើយ ហើយដំណើរការ ហើយតុលាការនឹងដំណើរការនៅពាក់កណ្ដាលឆ្នាំក្រោយ។ ហើយការរំពឹងទុកថា ជម្នះសម្រាប់ពលរដ្ឋចំនួន ២០០គ្រួសារ នោះ នឹងមានសង្ឃឹមភាគច្រើន»។
កាលពីឆ្នាំ២០០៦ រដ្ឋាភិបាលកម្ពុជា បានផ្តល់ដីសម្បទានសេដ្ឋកិច្ចចំនួនជាង ២ម៉ឺនហិកតារ ដល់ក្រុមហ៊ុនថៃ មួយឈ្មោះ KSL ដើម្បីដាំអំពៅធ្វើស្ករស ប៉ុន្តែក្នុងចំណោមទំហំដីទាំងនោះបានប៉ះទង្គិចដល់ដីចម្ការ និងដីភូមិរបស់ពលរដ្ឋចំនួន ២០០គ្រួសារ ក្នុងផ្ទៃដីទំហំជាង ១.៣០០ហិកតារ។ ការធ្វើសម្បទានដីទ្រង់ទ្រាយធំនេះ ធ្វើឡើងតាមរយៈការជួយជ្រោមជ្រែងរបស់ លោកឧកញ៉ា លី យ៉ុងផាត់ ជាសមាជិកព្រឹទ្ធសភាពីខាងគណបក្សប្រជាជនកម្ពុជា ដែលលោកឧកញ៉ារូបនេះក៏មានភាគហ៊ុនក្នុងក្រុមហ៊ុនស្ករសរបស់ថៃ នេះដែរ។
ក្រុមហ៊ុនផលិតស្ករសរបស់ថៃ ឈ្មោះ KSL បានលក់ផលិតផលរបស់ខ្លួនបន្តផ្ទាល់ទៅឲ្យក្រុមហ៊ុន Tate & Lyle Sugar ដ៏ធំមួយក្នុងប្រទេសអង់គ្លេស។
មេធាវីអាមេរិកាំង លោក ម៉ាក ម័រស្ទែន (Mark Moorstein) ដែលធ្វើការឲ្យក្រុមហ៊ុនមេធាវី រីស៍ ប្រួន ហើយដែលជាអ្នកសកម្មធ្វើកិច្ចការក្នុងករណីទំនាស់របស់ពលរដ្ឋស្រុក ស្រែអំបិល មានប្រសាសន៍ថា ផលិតផលស្ករសរបស់ក្រុមហ៊ុន Tate & Lyle Sugar ធ្វើអាជីវកម្មជាមួយក្រុមហ៊ុន KSL មានតម្លៃជាង ១០លានដុល្លារសហរដ្ឋអាមេរិក។ លោកមានប្រសាសន៍ថា លុយទាំងនេះនឹងត្រូវតែបង្វិលសងជាជំងឺចិត្តមកឲ្យពលរដ្ឋរងគ្រោះ ជាង ២០០គ្រួសារនោះវិញ៖ «គោលបំណងរបស់យើងសម្រាប់ករណីក្តីក្ដាំ នេះ គឺយើងយល់ថា ផលិតស្ករសទាំងនោះនៅតែជាកម្មសិទ្ធិរបស់ពលរដ្ឋចំនួន ២០០គ្រួសារ ដែលជាជនរងគ្រោះ។ ដូច្នេះ ប្រសិនបើស្ករសទាំងនោះនៅតែជារបស់ជនរងគ្រោះ ក្រុមហ៊ុន T & L មិនអាចលក់ស្ករទាំងនេះទៅឲ្យអ្នកផ្សេងបានទេ។ ហើយក្រុមហ៊ុននេះមានកាតព្វកិច្ចត្រូវសងលុយ សងស្ករសទាំងនោះទៅឲ្យប្រជាពលរដ្ឋវិញ»។
លោកបន្តថា ជាងនេះទៅទៀត ក្រុមហ៊ុនផលិតស្ករសរបស់ថៃ KSL ត្រូវសងដីដែលខ្លួនកំពុងដាំអំពៅទាំងនោះ មកឲ្យប្រជាពលរដ្ឋទាំង ២០០គ្រួសារ នោះវិញ ឲ្យបានគ្រប់ចំនួន។ លោកបន្តថា ក្រុមហ៊ុន KSL ដែលធ្លាប់សន្យាសងដីទៅអ្នកស្រុកវិញ នឹងគោរពសម្ដីរបស់ខ្លួន។
ចំណែក លោក អ៊ូ គឹមហួត ដែលជាសមាជិកសកម្មរបស់អង្គការបណ្ដាញពលរដ្ឋខ្មែរដើម្បីកម្ពុជា មានប្រសាសន៍ថា ក្រុមរបស់លោកបានជួយជ្រោមជ្រែងករណីក្តីក្ដាំដីចម្ការអំពៅនៅ ខេត្តកោះកុង នេះ ជាយូរមកហើយ ហើយលោកសង្ឃឹមថា តាមរយៈសម្ពាធរបស់អង្គការសង្គមស៊ីវិលក្នុងស្រុក និងអន្តរជាតិ អាចនាំមកនូវជ័យជម្នះសម្រាប់ពលរដ្ឋរងគ្រោះទាំងនោះ៖ «ឥឡូវពេល វេលានេះដូចជាបើកហើយ ហើយជាការមួយដើម្បីព្រមានដល់អស់លោកដែលរំលោភលើផលប្រយោជន៍របស់ អ្នកដទៃ សម្រាប់ជាផលប្រយោជន៍របស់ខ្លួននោះ ឲ្យប្រុងប្រៀបខ្លួន ពីព្រោះសកលលោកមានយន្តការរបស់គេ ដែលមិនចេះតែអនុញ្ញាតឲ្យយើងធ្វើអ្វីបានតាមចិត្តទេ។ ហើយយន្តការនេះគេអាចប្រើបានសឹងតែគ្រប់ប្រទេសលើសកលលោក»។
កាលពីថ្ងៃទី២៣ ខែកក្កដា កាសែត The Guardian របស់អង់គ្លេស បានចុះផ្សាយថា ក្រុមហ៊ុន Tate & Lyle Sugar ទិញស្ករសដែលប្រើប្រាស់កម្លាំងពលកម្មកុមារកម្ពុជា។ ការចុះផ្សាយនោះមានភ្ជាប់ជាមួយនូវខ្សែវីដេអូរៀបរាប់បង្ហាញអំពី ទុក្ខលំបាករបស់កុមារក្នុងចម្ការអំពៅនៅខេត្តកោះកុង។
រយៈប៉ុន្មានថ្ងៃក្រោយមក ក្រុមហ៊ុន Tate & Lyle Sugar បានគំរាមប្ដឹងកាសែត The Guardian ថាចុះផ្សាយមិនត្រឹមត្រូវ។
ទោះបីជាយ៉ាងណាក៏ដោយ លោក អៀង វុទ្ធី ប្រធានអង្គការសមធម៌កម្ពុជា ដែលជាអ្នកធ្វើកិច្ចការ និងតាមឃ្លាំមើលករណីទំនាស់ដីធ្លីចម្ការអំពៅនេះផ្ទាល់ បានគាំទ្រកាសែត The Guardian ហើយថាក្រុមរបស់លោកបានចុះសម្ភាសផ្ទាល់ជាមួយក្រុមកុមារ និងគ្រួសាររបស់កុមារថា ពិតជាមានការប្រើប្រាស់កម្លាំងពលកម្មកុមារពីអាយុ ១៦ឆ្នាំ រហូតដល់ ១០ឆ្នាំ។
លោក អៀង វុទ្ធី បានថ្លែងប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា អ្វីដែលក្រុមហ៊ុន Tate & Lyle Sugar ត្រូវដោះស្រាយចំពោះមុខ គឺការរំលោភដីធ្លីរបស់ពលរដ្ឋចំនួន ២០០គ្រួសារ ដែលជាឫសគល់នៃបញ្ហា៖ «ការដែលបាត់បង់ដីធ្លីនាំឲ្យកុមារបង្ខំ ចិត្តបញ្ជូនកុមារ ឬកូនរបស់ពួកគាត់អាយុក្រោមច្បាប់កំណត់ឲ្យទៅធ្វើការនៅចម្ការ។ អ៊ីចឹង ការដែលប្ដឹងនៅតុលាការអង់គ្លេស គឺដើម្បីទាមទារនូវដីដែលបានរឹបអូសដោយខុសច្បាប់។ ដូច្នេះ យើងមិនចង់ឲ្យបញ្ហានេះមានការបង្វែរទិសដៅនៃដើមរឿងនៅក្នុងសំណុំ នៃការដាក់ពាក្យបណ្ដឹងនោះទេបាទ»។
លោក ម៉ាក ម័រស្ទែន បញ្ជាក់ថា ក្រុមមេធាវីរបស់លោកបានសហការជាមួយក្រុមមេធាវីរបស់អង់គ្លេស បញ្ជូនករណីទំនាស់ដីធ្លីរបស់ពលរដ្ឋចំនួន ២០០គ្រួសារ នៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ទៅតុលាការពាណិជ្ជកម្មក្នុងប្រទេសអង់គ្លេស កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៣ ហើយតុលាការប្រទេសអង់គ្លេស នឹងចាត់ការករណីនៅពាក់កណ្ដាលឆ្នាំក្រោយ។ លោកបញ្ជាក់ទៀតថា ការប្ដឹងនេះ គឺជាឧទាហរណ៍នៃការព្រមានមួយសម្រាប់ក្រុមហ៊ុនបរទេសផ្សេងៗទៀត ក្នុងការដែលមកបណ្ដាក់ទុននៅកម្ពុជា ពួកគេត្រូវគោរពសិទ្ធិមនុស្សជាមូលដ្ឋាន ផ្តល់យុត្តិធម៌ និងភាពត្រឹមត្រូវជូនពលរដ្ឋខ្មែរ ព្រមទាំងជៀសវាងជាដាច់ខាតនូវការប្រើកម្លាំងពលកម្មកុមារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ម៉ាក ម័រស្ទែន (Mark Moorstein)
No comments:
Post a Comment