ខេត្តកណ្តាល:
សម្តេច ហ៊ុន សែន ប្រកាសថា កាលពីល្ងាចថ្ងៃ១ ខែសីហា
ឆ្នាំ២០១៣
លោក សមរង្ស៊ី បានទូរស័ព្ទ ទៅលោកឧបនាយករដ្ឋមន្ត្រី ស ខេង
ដើម្បីនិយាយពីការបង្កើតគណៈកម្មការឯករាជ្យ ស្រាវជ្រាវករណីបោះឆ្នោត។
ប៉ុន្តែគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានព្រមព្រៀងគ្នាថា
នឹងបញ្ជូនតំណាងឲ្យទៅជួបគជប ដើម្បីពិនិត្យលទ្ធភាពនៃការបង្កើតគណៈកម្មការនោះ
ឬក៏ត្រូវដោះស្រាយបញ្ហាបោះឆ្នោត ដោយវិធីណា។
ក្នុងពេលចុះទៅជួយដកស្ទូង និងពិនិត្យការដ្ឋានប្រឡាយទឹក នៅឃុំអន្លូង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៣ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា លោក ស ខេង បានបញ្ជាក់ទៅកាន់លោកសមរង្ស៊ី ថា មិនអាចធ្វើបានទេ ក្នុងការបង្កើតគណៈកម្មការរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលជាការខុសច្បាប់ ហើយបន្ទាប់មក ក៏មានការឯកភាពគ្នាថា នឹងមានតំណាងរបស់គណបក្សនិមួយៗ ទៅចូលរួមជាមួយនឹងគជប ដើម្បីពិភាក្សា ថាតើដំណោះស្រាយបោះឆ្នោតនោះ ត្រូវធ្វើឡើងដោយរបៀបណា?។ គណបក្សប្រជាជនកម្ពុជា បានរៀបចំមនុស្ស ដើម្បីទៅប្រជុំក្នុងគណៈកម្មការនោះរួចហើយ។
សម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ជាថ្មី អំពីលទ្ធភាពនៃការបង្កើតគណៈកម្មការចម្រុះ ពាក់ព័ន្ធនឹងការបោះឆ្នោត ដែលគណបក្សសង្គ្រោះជាតិ បានលើកឡើងអំពីភាពមិនប្រក្រតីនានា។
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា សម្តេចមិនបានស្នើឲ្យមានការបង្កើតគណៈកម្មការចម្រុះទេ។ តែសម្តេចបានទទួលព័ត៌មានមកថា គជប ចង់ធ្វើការស៊ើបអង្កេតមួយ ដែលបើកទូលាយឲ្យមានគណបក្សនយោបាយ និងសង្គមស៊ីវិលចូលរួមពិនិត្យមើល។ ដូច្នេះសម្តេចមិនបាននិយាយថា ឲ្យបង្កើតទេ។ តែអ្វីៗ ត្រូវស្ថិតនៅក្រោមទិដ្ឋភាពផ្លូវច្បាប់ ហើយស្ថិតនៅក្រោមឆ័ត្ររបស់គជប។
សម្តេច ហ៊ុន សែន បានបន្តថា គជប ជាអ្នកបើកការស៊ើបអង្កេត ហើយគណបក្សនយោបាយ និងសង្គមស៊ីវលចូលរួម ហើយបើមានការចូលរួមពីគណបក្សនានា និងសង្គមស៊ីវិល ហើយបើមានការចូលរួមពីអង្គការសហប្រជាជាតិ ពិតជាល្អហើយ។ សម្តេចក៏បានប្រកាសស្វាគមន៍ផងដែរ។
សម្តេច ហ៊ុន សែន បានបដិសេធថា សម្តេចមិនមែនជាអ្នកស្នើឲ្យមានការបង្កើតគណៈកម្មការចម្រុះ ដើម្បីស្រាវជ្រាវភាពមិនប្រក្រតីនៃការបោះឆ្នោត ដូចការចុះផ្សាយតាមកាសែតមួយចំនួននោះទេ។
សម្តេច ហ៊ុន សែន បានបន្តថា គជប កាលពីថ្ងៃម្សិលមិញ បានបញ្ជាក់ហើយ ដោយស្នើឲ្យគណបក្សនយោបាយមួយចំនួន ឲ្យបញ្ជូនឈ្មោះអ្នកដែលចង់ចូលរួមក្នុងគណៈកម្មការស៊ើបអង្កេតនោះ មកកាន់គជប។
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា យើងមិនអាចធ្វើឲ្យខុសពីច្បាប់បានទេ។ តែពេលនេះ គជប បានបើកទូលាយហើយ៕

- See more at: http://www.cen.com.kh/localnews/show_detail/19?token=OGQ5NDI4ND#sthash.tKdT1ldT.dpuf
3 comments:
hun sen is enjoying the fact that cnrp is forming an investigation committee with cpp and nec when all the irregularities were intend to deliberately steal the elections from the people to give the cpp a victory.
Bring in the UN and correct the election irregularities and throw out hun sen, cpp, and nec once for all.
រកសេចក្តីការពឺតគឺ ខុសច្បាប់ តែកែលទ្ធផលឆ្នោះ លប់ឈ្មោះប្រជាពលរដ្ធដែលនិងទៅបោះឆ្នោតគឺ ហើយនិងទង្វើអយុត្តិធម៌ជាច្រើនទៀតគឺ ស្របច្បាប់៕
រកសេចក្តីការពឺតគឺ ខុសច្បាប់ តែបើកែលទ្ធផលឆ្នោះ ហើយលប់ឈ្មោះប្រជាពលរដ្ធដែលនិងទៅបោះឆ្នោត ហើយនិងទង្វើអយុត្តិធម៌ជាច្រើនទៀតគឺ ស្របច្បាប់៕
Post a Comment