- Thursday, 01 August 2013
- Phnom Penh Post
- Kevin Ponniah និង ជាង សុខា
ភ្នំពេញៈ អង្គការឃ្លាំមើលសិទិ្ធមនុស្ស
ដែលជាអង្គការតស៊ូមតិនិងស្រាវជ្រាវអន្តរជាតិ
បានចេញសេចក្តីថ្លែងការណ៍មួយពីម្សិលមិញចោទថា
គណបក្សប្រជាជនកម្ពុជាកាន់អំណាច«បានរៀបចំ» ក្លែងបន្លំសន្លឹកឆ្នោត
ក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៨ កក្កដា។
អង្គការនេះ
បានចង្អុលបង្ហាញអំពីការចេញលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់ការ
បោះឆ្នោតក្លែងក្លាយ
ដែលប្រើប្រាស់ដោយអ្នកដែលមិនកាន់អត្តសញ្ញាណទៅបោះឆ្នោត
ព្រមទាំងការចុះឈ្មោះអ្នកបោះឆ្នោតលើសចំនួនថា
ជាភ័ស្តុតាងនៃការក្លែងបន្លំ។
អង្គការឃ្លាំមើលសិទិ្ធមនុស្សមិនដែលចេញសេចក្តីថ្លែងការណ៍
ក្រោយការបោះឆ្នោតឡើយ
ចាប់តាំងពីអំពើហិង្សានយោបាយបានផ្ទុះឡើងក្នុងឆ្នាំ ១៩៩៨។
លោក ប្រេដ អាដាម
នាយកប្រចាំអាស៊ីនៃអង្គការឃ្លាំមើលសិទិ្ធមនុស្សថ្លែងថា៖«មន្រ្តី
ជាន់ខ្ពស់នៃគណបក្សកាន់អំណាចហាក់ដូចជាចូលរួម
ក្នុងការចេញឯកសារបោះឆ្នោតក្លែងក្លាយ
និងបានចុះឈ្មោះអ្នកបោះឆ្នោតក្នុងខេត្តជាច្រើន»។ ប៉ុន្តែ
អង្គការនេះពុំបាននិយាយលម្អិតអំពីភ័ស្តុតាងដែលបញ្ជាក់អំពីការ
ក្លែងបន្លំសន្លឹកឆ្នោតនៅទូទាំងប្រទេសដែលថាធ្វើដោយគណបក្សប្រជាជន
នោះទេ ហើយគ្រាន់តែលើកឧទាហរណ៍ច្បាស់មួយផ្អែកលើចម្លើយរបស់សាក្សី
ចំពោះករណីអះអាងនីមួយៗ។
លោក Phil Robertson
នាយករងប្រចាំអាស៊ីនៃអង្គការឃ្លាំមើលសិទិ្ធមនុស្សមួយនេះ
បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «យើងព្រួយបារម្ភដែលរឿងនេះ
មានជាទូទៅ ហើយការស៊ើបអង្កេតថែមទៀតអាចបញ្ចេញករណីនេះ ហើយពេលនេះ
អ្នករាល់គ្នាត្រូវតែខិតខំ ហើយពិនិត្យលើបញ្ហាទាំងនេះ»។
លោក ជាម យៀប តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាបានចោទសួរថា
តើគណបក្សរបស់លោកអាចឈ្នះសំឡេងឆ្នោតគាំទ្រក្នុងចំនួនភាគច្រើន
តែប៉ុណ្ណឹងឬ
ប្រសិនបើគណបក្សប្រជាជនពឹងផ្អែកលើការក្លែងបន្លំសន្លឹកឆ្នោតនោះ?
លោកបានបញ្ជាក់ថា ៖
«តើយើងអាចបន្ថែមសន្លឹកឆ្នោតថែមទៀតដើម្បីឈ្នះដោយរបៀបណា?
គណបក្សប្រជាជនទទួលបានសំឡេងឆ្នោតជាង ៣ លាន
ហើយគណបក្សសង្គ្រោះជាតិទទួលបានជាង ២ លាន»។
លោកបន្តថា ៖
«អង្គការមិនមែនរដ្ឋាភិបាលនោះតែងតែស្តាប់និងសរសេររបាយការណ៍ពី
ទស្សនៈរបស់គណបក្សប្រឆាំង...ពួកគេបានគាំទ្រគណបក្ស
ប្រឆាំងជាយូរមកហើយ មិនត្រឹមតែពេលនេះទេ។
យើងមិនអាចទទួលយករបាយការណ៍របស់អង្គការឃ្លាំមើលសិទិ្ធមនុស្ស
បែបនេះទេ»។
ចំណែកឯលោក ខៀវ កាញារីទ្ធ វិញ បានថ្លែងចំៗថា៖
«ប្រសិនបើយើងក្លែងបន្លំក្នុងការបោះឆ្នោត
គណបក្សសង្គ្រោះជាតិនឹងឈ្នះបានអាសនៈតិចជាងនេះ»។
អង្គការឃ្លាំមើលសិទិ្ធមនុស្សបានស្រង់យកប្រភពមេភូមិគណបក្ស
ប្រជាជន អនាមិកម្នាក់ ដែលថា ខ្លួនទទួលបញ្ជាផ្ទាល់ពីថ្នាក់លើបក្ស
រាប់ទាំងឧត្តមសេនីយ៍កងទ័ព
សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនឲ្យចេញលិខិតបញ្ជាក់
អត្តសញ្ញាណបោះឆ្នោត ដាក់ឈ្មោះអ្នកបោះឆ្នោតដែលបានស្លាប់
ឬចាកចេញពីក្នុងមូលដ្ឋាននោះ។
ក្រុមសិទ្ធិមនុស្ស ជាច្រើន
រាប់ទាំងអង្គការឃ្លាំមើលសិទិ្ធមនុស្ស
បានលើកឡើងនូវក្តីបារម្ភមុនការបោះឆ្នោត
ដែលថាលិខិតបញ្ជាក់អត្តសញ្ញាណបោះឆ្នោតរាប់ម៉ឺនដែលបាន
ចេញអាចនាំឲ្យអ្នកបោះឆ្នោតក្លែងបន្លំក្នុងការបោះឆ្នោត។
លោក អាដាម ថ្លែងថា៖ «ឥឡូវនេះមេភូមិគណបក្សប្រជាជនបញ្ជាក់ថា រឿងនេះពិតជាបានកើតឡើងក្នុងមូលដ្ឋានគាត់»។
សេចក្តីថ្លែងការណ៍ក៏បានចោទប្រកាន់ដែរថា
មន្រ្តីរាជការជាន់ខ្ពស់ រាប់ទាំងលោក ង៉ោ សុវណ្ណ
រដ្ឋលេខាធិការក្រសួងយុតិ្តធម៌និងជាបេក្ខជនឈរឈ្មោះនៅខេត្ត កណ្តាល
បានចុះឈ្មោះនៅច្រើនកន្លែង។
អង្គការឃ្លាំមើល សិទិ្ធមនុស្សបានថ្លែងថា អ្នកភូមិក្នុងឃុំ
គគីរធំ ក្នុងខេត្ត កណ្តាល និយាយថា ពួកគេត្រូវគេគំរាមចាប់ខ្លួន
បន្ទាប់ពីប្តឹងមន្រ្តីបោះឆ្នោតថា លោក ង៉ោ សុវណ្ណ
និងមន្រ្តីគណបក្សប្រជាជនដទៃទៀតកំពុងព្យាយាមបោះឆ្នោតនៅទីនេះ
ដែលមិនមែនជាប្រជាជនមូលដ្ឋាន។
យោងតាមសេចក្តីថ្លែងការណ៍ឲ្យដឹងថា អ្នកភូមិ
ក៏ទទួលរងការគំរាមសម្លាប់ផងដែរនៅថ្ងៃបន្ទាប់ពីក្រុមមួយដែល
នៅក្នុងភូមិ។
លោក ង៉ោ សុវណ្ណ អតីតតំណាងរាស្រ្តគណបក្ស សម រង្ស៊ី
ដែលបានប្តូរគណបក្ស បន្ទាប់ពីការបោះឆ្នោតឆ្នាំ ២០០៨
មិនអាចទាក់ទងបានទេ កាលពីម្សិលមិញ។
សេចក្តីថ្លែងការណ៍នេះ ឲ្យដឹងថា
យោងតាមការវិភាគទិន្នន័យផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំ
ការបោះឆ្នោតគឺលោកបានចុះឈ្មោះបោះឆ្នោតនៅភ្នំពេញ ខេត្ត កណ្តាល
និងខេត្ត ស្វាយរៀង។
លោក គល់ បញ្ញា នាយកប្រតិបតិ្តនៃអង្គការ ខុម ហ្វ្រែល បានថ្លែងថា
សេចក្តីថ្លែងការណ៍នេះលើកឡើងអំពីករណីក្លែងបន្លំជាក់លាក់ ហើយថា
លោកមិនអាចកំណត់បានថា
តើករណីប្រហាក់ប្រហែលគ្នាបានកើតឡើងជាលក្ខណៈប្រព័ន្ធនៅទូទាំង
ប្រទេសឬយ៉ាងណានោះទេ។
លោកបន្តថា៖
«យើងខ្វះព័ត៌មានមួយចំនួនអំពីសេចក្តីលម្អិតនៃលិខិតបញ្ជាក់
អត្តសញ្ញាណបោះឆ្នោត... យើងគ្រាន់តែដឹងអំពីករណីជាក់លាក់មួយចំនួន
ប៉ុន្តែយើងមិនអាចមើលឃើញរូបភាពថា តើបញ្ហាធំប៉ុនណាទេ...
និងថាតើ
វាត្រូវបានប្រើប្រាស់ជាទូទៅក្នុងការបោះឆ្នោតក្នុងកម្រិតប៉ុនណា
ឡើយ»។
លោក គល់ បញ្ញា បានបន្ថែមថា
ការស្ទាក់ស្ទើររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងការ
អនុញ្ញាតឲ្យអ្នកអង្កេតការណ៍ខ្លួន
ពិនិត្យលិខិតបញ្ជាក់អត្តសញ្ញាណបោះឆ្នោតឲ្យបានពេញលេញ
ក្រោយការបោះឆ្នោត មិនអនុញ្ញាតឲ្យមានការស៊ើបអង្កេតត្រឹមត្រូវឡើយ។
ប៉ុន្តែលោកបញ្ជាក់ថា ការចុះឈ្មោះច្រើនលើកត្រូវបានអង្កេតឃើញជាទូទៅ។
«យើងឃើញឈ្មោះជាច្រើន ប៉ុន្តែយើងមិនអាចពិនិត្យដឹងថា
តើពួកគេពិតជាបោះឆ្នោតច្រើនកន្លែងឬយ៉ាងណាទេ?
ប៉ុន្តែយើងរកឃើញឈ្មោះច្រើនជាន់គ្នាពីរដង ឬបីដង
របស់មន្រ្តីរាជការ»។
អង្គការឃ្លាំមើលសិទិ្ធមនុស្សបានអំពាវនាវឲ្យសហគមន៍អន្តរជាតិ
ជំរុញឲ្យស៊ើបអង្កេតឯករាជ្យលើភាពមិន ប្រក្រតីនៃការបោះឆ្នោត
ដូចដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្វាគមន៍កាលពីម្សិលមិញ
បន្ទាប់ពីស្ងប់ស្ងៀម ៣ ថ្ងៃកន្លងមក។
លោក Phil Robertson បានថ្លែងថា៖«ប្រសិនបើលោក ហ៊ុន សែន គាំទ្រនោះ
វានឹងល្អប្រសើរ ហើយយើងសង្ឃឹមថា
លោកនឹងធ្វើតាមការសន្យារបស់ខ្លួន...
ប្រសិនបើគាត់ធ្វើតាមការសន្យានោះ
វានឹងជាការវិវត្តដ៏វិជ្ជមានសម្រាប់កម្ពុជា»៕ TK
1 comment:
WE APPRECIATES YOUR HONEST COMMENTS AND ON THE SAME PAGE. ALSO THE WHOLE WORLD AGREED WITH THIS FRAUDULENT ACTS BY COMMUNIST PIRATE PARTY KNOWN AS [CPP].
Your message is "STRONG" the world will read it.
Thank You,
Signed: KHMER YOUTHS MOVEMENT - [ KYM ]
Post a Comment