- Thursday, 01 August 2013
Phnom Penh Post - Shane Worrell និង មាស សុខជា
ភ្នំពេញៈ គណបក្សសង្គ្រោះជាតិ
កាលពីម្សិលមិញបានបង្ហាញបញ្ជីនៃខេត្តដែលខ្លួនជឿថា
ខ្លួនបានឈ្នះអាសនៈច្រើនជាងលទ្ធផល ៦៨‑៥៥ ដែលចេញដោយគណបក្សប្រជាជន។
បន្ទាប់ពីការអះអាងរបស់ គណបក្សសង្គ្រោះជាតិថា
ខ្លួនទទួលបានអាសនៈ ៦៣ ជាតួលេខមួយ ដែលប្រធានគណបក្សនេះ លោក សម
រង្ស៊ីបានថ្លែងថា អាចឡើងដល់ ៩០ អាសនៈ
ប្រសិនបើដោះស្រាយបញ្ហាភាពមិនប្រក្រតីនៃការបោះឆ្នោត លោក សុន ឆ័យ
បានផ្តល់ឲ្យភ្នំពេញ ប៉ុស្តិ៍ នូវព័ត៌មានលម្អិតនៃ «ចំនួនទទួលបាន»
បន្ថែមទៀត។
លោកបន្តថា ខេត្តដែលមាននៅក្នុងបញ្ជីនោះ រួមមានខេត្ត បាត់ដំបង
រាជធានី ភ្នំពេញ ក្រចេះ កំពង់ចាម សៀមរាប កណ្តាល និង បន្ទាយមានជ័យ
ប៉ុន្តែសេចក្តីលម្អិតជាងនេះទៀតមិនទាន់បង្ហាញដល់សាធារណៈជននៅឡើយ
ទេ។
លោកបន្តថា៖
«យើងនឹងរៀបចំសន្និសីទកាសែតមួយដើម្បីប្រកាសព័ត៌មានលម្អិតទាំងអស់
»។ លោក ឆ័យ បន្ថែមថា គណបក្សសង្គ្រោះជាតិមាន«រយៈពេលពីរសប្តាហ៍
ដើម្បីធ្វើវា ប៉ុន្តែសម្រាប់ខ្ញុំ ពីរសប្តាហ៍យូរណាស់»។
លោក សម រង្ស៊ី បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា
ប្រសិនបើគណៈកម្មការចម្រុះស៊ើបអង្កេតភាពមិនប្រក្រតីនិងលទ្ធផល
ពីការបោះឆ្នោតថ្ងៃអាទិត្យ
វានឹងរកឃើញគណបក្សប្រឆាំងបានឈ្នះចន្លោះពី ៨០ ទៅ ៩០
អាសនៈនៅសភាដែលមានអាសនៈសរុប ១២៣។
លោកបន្តថា តួលេខស្តីពីការបោះឆ្នោតចុងក្រោយរបស់គណបក្សលោក
ដែលមិនបញ្ចូលភាពមិនប្រក្រតីបង្ហាញថា គណបក្សសង្គ្រោះជាតិបានទទួល
៦៣ អាសនៈ ដែលគ្រប់គ្រាន់សម្រាប់ការគ្រប់គ្រងប្រទេស។ លោកបន្តថា៖
«[៦៣] គឺជាលទ្ធផលចុងក្រោយរបស់យើង»។
«ប៉ុន្តែខ្ញុំចង់បញ្ជាក់ថា ...
ប្រសិនបើយើងកែតម្រូវតួលេខនេះឡើងវិញសម្រាប់ភាពមិនប្រក្រតី
អ្នកបោះឆ្នោតដែលបាត់បង់សិទ្ធិបោះឆ្នោត អ្នកបោះឆ្នោតខ្មោច
យើងនឹងឈ្នះច្រើនណាស់។ «យើងចង់ឲ្យគណៈកម្មការធ្វើការស៊ើបអង្កេត»។
ពាក្យសម្តីរបស់លោក សម រង្ស៊ី បានធ្វើឡើង
បន្ទាប់ពីការថ្លែងទៅអ្នកគាំទ្រគណបក្សសង្គ្រោះជាតិរាប់រយ
នាក់កាលពីព្រឹកម្សិលមិញ។
លោកបានអំពាវនាវឲ្យមេដឹកនាំគណបក្សប្រជាជនរួមមាន លោក ហ៊ុន សែន លោក
ជា ស៊ីម និងលោក ហេង សំរិន ចុះចេញពីតំណែង
បន្ទាប់ពីខេត្តរបស់ពួកគាត់ចាញ់គណបក្សសង្គ្រោះជាតិ។
លោកបានថ្លែងថា៖ «ប្រធានធំៗទាំងបីចាញ់ ហេតុដូច្នេះ
ពួកគេត្រូវតែចុះពីតំណែង»។
«ពីមុនពេលការបោះឆ្នោតគណបក្សប្រជាជនបានអះអាងថា ខ្លួនមានសមាជិក ៥
លាននាក់។ ក្រោយការបោះឆ្នោតខ្លួនទទួលបានមិនច្រើនជាង ២
លានសំឡេងទេ»។
បន្ទាប់ពីអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានថ្លែងរួច
ក្រុមអ្នកគាំទ្រដែលមានអត្តសញ្ញាណប័ណ្ណនៅនឹងដៃបានប្រាប់អំពី
ដំណើរសាច់រឿងរបស់ខ្លួននៃការមិនអាចបោះឆ្នោតបាន។
អ្នកស្រី ខៀវ ឡាយ ជាប្រជាជនដែលត្រូវបានបណ្តេញចេញពីបុរីកីឡា
ដែលឥឡូវនេះរស់នៅកន្លែងតាំងទីលំនៅថ្មីនៅភ្នំ ឧដុង្គ ខេត្ត កណ្តាល
បានថ្លែងថា
ប្រជាជនជាច្រើននាក់នៅក្នុងសហគមន៍របស់អ្នកស្រីបានទៅដល់ការិយាល័យ
បោះឆ្នោតដើម្បីរកឈ្មោះ ដែលបាត់ពីបញ្ជីឈ្មោះបោះឆ្នោត។
អ្នកស្រីបន្តថា៖
«ពួកគេភាគច្រើនបំផុតមិនត្រូវបានអនុញ្ញាតឲ្យបោះឆ្នោតទេ»។
«ដូច្នេះ យើងត្រូវការបក្សសង្គ្រោះជាតិ អង្គការក្រៅរដ្ឋាភិបាល
និងសហគមន៍អន្តរជាតិធ្វើអន្តរាគមន៍ជំរុញឲ្យ គ.ជ.ប
បើកការបោះឆ្នោតឡើងវិញដើម្បីឲ្យពួកគេអាចបោះឆ្នោតបាន»។
តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ ថ្លែងថា គ.ជ.ប
ត្រូវមានការទទួលខុសត្រូវដោះស្រាយបណ្តឹងរបស់ប្រជាជន។
លោកស្រីបន្តថា៖ «យើងកំពុងអះអាងថា យើងមាន ៦៣ អាសនៈ»។
លោកស្រីបន្ថែមថា គណបក្សសង្គ្រោះជាតិ
បានសរុបសំឡេងឆ្នោតទូទាំងប្រទេសហើយឃើញមានចំនួនប៉ុណ្ណោះ។
លោកស្រីបន្តថា៖ «ប្រសិនបើ គ.ជ.ប នៅតែនិយាយថា យើងមាន ៥៥ អាសនៈ
សូមផ្តល់ភ័ស្តុតាងមកយើង។ យើងមានភ័ស្តុតាងថា យើងមានអាសនៈចំនួន
៦៣»។ តួលេខបឋមរបស់ គ.ជ.ប បានបង្ហាញថា ចំនួន ៦៨ទល់នឹង ៥៥។
ប៉ុន្តែលោក ជាម យៀប តំណាងរាស្រ្តគណបក្សប្រជាជនបានថ្លែងថា
គណបក្សរបស់លោក មិនចាញ់ការបោះឆ្នោតទេ ហើយថា
វាជាវប្បធម៌របស់គណបក្សប្រឆាំងដែលមិនទទួលយកលទ្ធផលនៃការ
បោះឆ្នោត។ លោកបន្តថា៖«ប្រសិនធ្វើការបោះឆ្នោតនេះ ១០០០ ដងទៀត
គណបក្សសង្គ្រោះជាតិនឹងនៅតែច្រានចោលលទ្ធផល ១០០០ ដងដដែល
បើទោះបីជាវាត្រឹមត្រូវក៏ដោយ»។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប
បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីថាតើលទ្ធផលបង្ហាញដោយគណបក្ស
សង្គ្រោះជាតិត្រឹមត្រូវឬយ៉ាងណាទេ ប៉ុន្តែលោកបានថ្លែងថា គ.ជ.ប
បានអនុញ្ញាតឲ្យគណបក្សនយោបាយដាក់ភ័ស្តុតាងនៃភាពមិនប្រក្រតីចន្លោះ
ពីថ្ងៃទី២ដល់ថ្ងៃទី៦ខែសីហាបន្ទាប់មកនឹងមានការពិនិត្យ។
គណបក្សសង្គ្រោះជាតិគ្រោងនឹងរៀបចំព្រឹត្តិការណ៍
ចំនួនបីបន្ថែមទៀតដែលក្នុងនោះអ្នកបោះឆ្នោតនឹងត្រូវបានអញ្ជើញឲ្យ
មកចូលរួមដើម្បីបង្ហាញអំពីដំណើរសាច់រឿងនៃភាពមិនអាចបោះឆ្នោត
បានរបស់ពួកគេ។
ជាការឆ្លើយតបនឹងពាក្យចចាមអារ៉ាមដែលលើកឡើងថាគណបក្សសង្គ្រោះ
ជាតិ
បានគ្រោងនឹងធ្វើបាតុកម្មធំមួយប្រសិនបើសំណើសុំបង្កើត
គណៈកម្មាធិការចម្រុះមិនត្រូវបានធ្វើតាមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
លោក ស ខេង បានថ្លែងកាលពីម្សិលមិញថា
លោកចង់ឲ្យគណបក្សប្រឆាំងគោរពច្បាប់ប្រសិនបើគ្រោងធ្វើអ្វីមួយ
ហើយបាតុកម្មត្រូវតែធ្វើនៅសួនសេរីភាព៕ PS
No comments:
Post a Comment