មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច
និងគណបក្សប្រឆាំង នៅរសៀលថ្ងៃសុក្រនេះ វិលចូលតុចរចាជាថ្មីម្តងទៀត
ដើម្បីបង្កើតក្រុមស្រាវជ្រាវឯករាជ្យ
ដោះស្រាយភាពតានតឹងផ្នែកនយោបាយ
និងភាពមិនប្រក្រតីនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥
ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។
សេចក្តីប្រកាសព័ត៌មានរបស់គណបក្ស
សង្គ្រោះជាតិ ចុះថ្ងៃទី៩ ខែសីហានេះ ឲ្យដឹងថា
ជំនួបពិភាក្សាអស់ពេលជាង ២ម៉ោង នៅមន្ទីររដ្ឋសភា
រវាងតំណាងគណបក្សប្រជាជនកម្ពុជា (CPP) និងគណបក្សសង្គ្រោះជាតិ (CNRP)
បានសម្រេចយល់ស្របគ្នា បង្កើតក្រុមស្រាវជ្រាវឯករាជ្យមួយ
ដោយមានតំណាងអង្គការសហប្រជាជាតិ និងអង្គការជាតិ-អន្តរជាតិ
ជាអ្នកសង្កេតការណ៍។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក
យឹម សុវណ្ណ អះអាងថា ការបន្ទន់ឥវិយាបថរបស់គណបក្សសង្គ្រោះជាតិ
ទទួលយកសមាសភាពអង្គការសហប្រជាជាតិ ត្រឹមជាអ្នកសង្កេតការណ៍នេះ
គឺជាដំណោះស្រាយដ៏ល្អដើម្បីស្វែងរកយុត្តិធម៌ដល់ប្រជាពលរដ្ឋ ៖
"ទោះជានៅក្នុងរូបមន្តណាក៏ដោយ
ធ្វើម៉េចឲ្យតែរកយុត្តិធម៌ជូនប្រជាពលរដ្ឋបាន
យើងត្រូវមើលលទ្ធផលចុងក្រោយ យើងកុំមើលអាចំណុចដែលនៅតាមផ្លូវ
ដែលមិនទាន់ទៅដល់គោលដៅចុងក្រោយ យើងត្រូវមើលចំណុចចុងក្រោយ
ការចរចាវាមានតឹងវាមានធូរ
យើងត្រូវប្រយ័ត្នប្រយែងធ្វើម៉េចឲ្យអាចុងក្រោយរបស់យើងគឺរក
យុត្តិធម៌ជូនប្រជាពលរដ្ឋបាន"។
នាយកប្រតិបត្តិអង្គការឃ្លាំមើល
ការបោះឆ្នោត ហៅកាត់ថា និចហ្វិក លោក ហង្ស ពុទ្ធា យល់ថា
នេះជាជំហានវិជ្ជមានមួយ តែទោះជាយ៉ាងណា លោកថា សង្គមស៊ីវិល
នៅតែព្រួយបារម្ភចំពោះការប្រកាសលទ្ធផលបោះឆ្នោតលឿនពេក
ខណៈដែលកម្តៅនយោបាយមិនទាន់ថយចុះ ៖
"នេះជាជម្រើសថ្មីមួយទៀតដែលគណបក្សទាំងពីរ កំពុងតែចរចាគ្នា
ហើយយើងកំពុងតែសម្លឹងទៅអ្វីដែលពួកគាត់កំពុងចរចាគ្នាហ្នឹងហើយ
អ្វីដែលបារម្ភក្នុងនាមសង្គមស៊ីវិលហ្នឹង យើងបារម្ភថា
ការប្រកាសលទ្ធផលចេញឆាប់ពេក នៅប៉ុន្មានថ្ងៃខាងមុខ
ហើយកម្តៅនយោបាយមិនទាន់បានដោះស្រាយនៅឡើយ"។
ដោយឡែក អគ្គលេខាធិការ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ទេព នីថា
អះអាងមិនទាន់ទទួលបានដំណឹងពាក់ព័ន្ធនឹងកិច្ចប្រជុំសម្រេចរបស់
គណបក្សទាំងពីរនៅឡើយទេ ៖ "ហើយអ្វីដែល គ.ជ.ប
បានស្នើសុំគណបក្សទាំងពីរហ្នឹង គឺសុំមកប្រជុំជាមួយ គ.ជ.ប
ហើយបើសិនជាគាត់ឆ្លើយតបមក យើងនឹងអញ្ជើញគាត់មកប្រជុំ
ហើយបើគាត់មិនឆ្លើយតបទេ អញ្ចឹងយើងនឹងបន្តការងារយើងទៀត"។
គួរបញ្ជាក់ថា
ការជួបប្រជុំរបស់ថ្នាក់ដឹកនាំគណបក្សទាំងពីរនេះ ធ្វើឡើងបន្ទាប់ពី
គ.ជ.ប នៅព្រឹកថ្ងៃសុក្រនេះ
បានអំពាវនាវដល់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ
ជាលើកទី២ ឲ្យចូលរួមបង្កើតគណៈកម្មការពិសេស
ផ្ទៀងផ្ទាត់លើរបាយការណ៍នៃភាពមិនប្រក្រតីដែល គ.ជ.ប
ទទួលបានចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែសីហា
ដើម្បីដោះស្រាយឲ្យមានតម្លាភាព៕
សូមសរសេរមកកាន់ លោក តាំង វីដា តាមរយៈ vida@vodhotnews.com
- See more at: http://vodhotnews.com/15274#sthash.d8xq7RWj.dpuf
3 comments:
Do not believe CPP is a winner of Election because all the medias, Telecommunications and Information Ministry Dept. (controlled by corrupted and alcoholic Mr. Wisky Kanharith "Yuon/Vietnamese CPP crooked official", Education Dept (controlled by Vietnamese Crooked Official Ms. Vietcong Men Sam On), and Cable TVs (owned by Hun Sen's daughter Hun Mana and Vietnamese/CPP crooks) are controlled and owned by the Communist CPP (Cambodian "Communis" People Party) along with their communist Vietnamese corrupted officials "Hun Sen's Vietnamese bosses" and illegal business advisers "Hun Sen's illegal Vietnamese Business Advisers" from Hanoi, Vietnam. Those CPP corrupted officials, illegal Vietnamese "Yuon" business advisers for Hun Sen and other CPP and Vietnamese crooks and criminals in Cambodian Government Affairs in Phnom Penh have declared and announced the fake results of winning elections without proper counts and because of illegal Vietnamese voters, frauds, irregularities, no free and fair election, CPP-Owned National Election Committee "NEC" and CPP corrupted money "coming from illegal sales of Cambodian lands, forested-timbers, natural resources of Cambodian State. CPP are very bad and corrupted. All News coming from CPP controlled medians and Information Ministry are not reliable, true. Every news and announcement from CPP are fake because of Vietnamese dog Hun Sen who is controlled by his evil Vietnamese bosses (like Viet PM Dung) and followed the footstep of evil Ho Chi Minh into the bad dream of reality and nightmare."
We don't think CPP won the election because of the result of CPP with 68 seats and CNRP with 55 seats. There is no transparency of voting counts, but cheating, voting buying, CPP threats to Cambodian people's lives, intimidation, irregularities, CPP-Owned Medias/TVs and Telecomm., and more. Again, CPP did not or have not won the election. CNRP is a winner with 63 seats and CPP with 60 seats even though the NEC is not independence because of CPP control over NEC and corruptions or by military bodyguards and polices provided by his Vietnamese partners in Hanoi like PM Dung of Communist Vietnam.
Opposition Parties like CNRP, KAPP, FUNCIPEC, CLD, etc., do not own any medias, cable TVs, information ministry dept., education detp., but only CPP.
That is why the fake information has been announced by corrupted and crooked CPP officials of Hun Sen, that CPP won.
Again and again, Yuon/Vietnamese CPP of Vietnamese Installed Prime Minister Hun Sen LOST the election on July 28, 2013 and CNRP of Mr. Kem Sokha and Mr. Sam Rainsy WON the election with 63 or more seats vs 60 or less seats with vote fraud and irregularities.
So, please don't believe CPP Medias/Cable TVs announcement and News because CPP Officials are misleading the information and medias in Cambodia.
CPP is a loser of all time.
Khmer Yeurng
pel mouy atith pour ah NEC louch ke sanlek chnoth ban chea ah CPP prom chachar
Don't work with cpp, it's going to be more problematic. CPP is looking to buy more time to strategies their "win win" trick.
Post a Comment