នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ី
របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វច្ឆ៍ លោក
ប្រែត អាដាម (Brad Adams) ថ្លែងថា ប្រសិនបើលោកនាយករដ្ឋមន្ត្រី ហ៊ុន
សែន ពិតជាចង់បែងចែកអាសនៈរបស់បក្សប្រឆាំងទៅឲ្យគណបក្សប្រជាជន
របស់លោក ដោយសារបក្សប្រឆាំងមិនព្រមចូលរួមប្រជុំក្នុងរដ្ឋសភា
ដើម្បីបង្កើតរដ្ឋាភិបាលនោះ
វាជាជំហានដ៏ធំមួយឆ្ពោះទៅរកការដឹកនាំបែបគណបក្សតែមួយ។
លោក ប្រែត អាដាម៖ «វានឹងមិនអាចជួយឲ្យ លោក ហ៊ុន សែន អាចដោះស្រាយបញ្ហាបានទេ ផ្ទុយទៅវិញ វាកាន់តែបង្ហាញយ៉ាងច្បាស់ថែមទៀតថា លោក ហ៊ុន សែន ពិតជាចង់ធ្វើជាមេដឹកនាំផ្តាច់ការ ជាជាងមេដឹកនាំប្រជាធិបតេយ្យ។ ខ្ញុំគិតថា លោក ហ៊ុន សែន ពិតជាមិនចង់ធ្វើដូច្នេះទេ ហើយអ្វីដែលលោកនិយាយនោះ គឺគ្រាន់តែជាការគំរាមប៉ុណ្ណោះ។ ប៉ុន្តែ បើ លោក ហ៊ុន សែន ពិតជាចង់ធ្វើដូច្នេះមែន នោះវាជាដំណើរមួយទៅរកការដឹកនាំបែបគណបក្សតែមួយ ហើយអន្តរជាតិនឹងឈប់ធ្វើពើថាកម្ពុជា ជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យទៀតហើយ»។
លោក ប្រែត អាដាម បន្តថា បណ្ដាប្រទេសធំៗនៅលើពិភពលោក មិនបានយកចិត្តទុកដាក់អំពីអំណាចនយោបាយរបស់ លោក ហ៊ុន សែន ជាច្រើនទសវត្សរ៍មកហើយ ដោយសារលោកធ្វើពើជាមេដឹកនាំតាមបែបប្រជាធិបតេយ្យ អនុញ្ញាតឲ្យមានអង្គការសង្គមស៊ីវិល បណ្ដាញព័ត៌មានឯករាជ្យខ្លះៗ និងគណបក្សប្រឆាំងនៅក្នុងប្រទេស។ លោកបន្តថា ប្រសិនបើ លោក ហ៊ុន សែន បង្កើតរដ្ឋាភិបាលដោយគណបក្សតែមួយមែននោះ មហាអំណាចធំៗនឹងរកដំណោះស្រាយផ្សេង ដោយមិនខ្វល់ជាមួយ លោក ហ៊ុន សែន ទៀតឡើយ។ ហើយប្រការនេះ លោក ហ៊ុន សែន ត្រូវតែប្រុងប្រយ័ត្ន។
ប្រតិកម្មរបស់ លោក ប្រែត អាដាម ធ្វើឡើងនៅបន្ទាប់ពី លោក ហ៊ុន សែន កាលពីដើមខែសីហា នេះ បានព្រមានគណបក្សសង្គ្រោះជាតិ ថា ប្រសិនបើបក្សមួយនេះមិនចូលរួមប្រជុំក្នុងរដ្ឋសភា ដើម្បីអនុម័តបង្កើតរដ្ឋាភិបាលក្រោយការបោះឆ្នោតទេនោះ គ.ជ.ប នឹងយកអាសនៈរបស់បក្សប្រឆាំងទាំងអស់ទៅចែកឲ្យគណបក្សផ្សេង ដែលមានអាសនៈក្នុងរដ្ឋសភាដែលលោកអះអាងថា ទង្វើនេះវាមិនខុសច្បាប់ទេ៖ «ទៅប៉ុន្មានវាអត់សំខាន់ទេ។ គេអត់កំណត់ថាត្រូវទៅត្រឹម ១២០ឯណា។ អា ១២០ គេគិតនៅក្នុងបញ្ជីឯណេះ។ អាមាត្រាច្បាប់បោះឆ្នោត កាលណាគណបក្សណាមួយបោះបង់ចោលអាសនៈ ឬត្រូវបានបដិសេធ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងយកអាសនៈនោះមកចែកគណបក្សដទៃដែលមានអាសនៈក្នុងរដ្ឋសភា»។
ប៉ុន្តែ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អនុញ្ញាតអោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត យកអាសនៈជាប់ឆ្នោតក្នុងរដ្ឋសភារបស់គណបក្សមួយទៅអោយគណបក្សផ្សេង ទៀតបាន លុះត្រាតែគណបក្សនោះបានប្រកាសបោះបង់ចោល។
មាត្រា ១១៨ថ្មី ចំណុច «ង» នៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចែងយ៉ាងដូច្នេះ "ក្នុងករណីគណបក្សនយោបាយណាមួយបានទទួលអាសនៈមួយ ឬច្រើននៅក្នុងរដ្ឋសភា ប៉ុន្តែ គណបក្សនយោបាយណាមួយនោះបានប្រកាសបោះបង់ចោលអាសនៈរបស់ខ្លួន ឬត្រូវបានលុបឈ្មោះចេញពីបញ្ជីឈ្មោះគណបក្សនយោបាយ តាមច្បាប់ស្ដីពីគណបក្សនយោបាយ បញ្ជីបេក្ខជន និងបេក្ខជននៃគណបក្សនយោបាយនោះ ដែលប្រកាសថាជាប់ឆ្នោតរួចហើយ មិនមានសុពលភាព និងមិនមានគុណសម្បត្តិតទៅទៀតឡើយ។ ក្នុងករណីខាងលើនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវធ្វើការបែងចែកអាសនៈដែលនៅទំនេរនោះ ក្នុងរយៈពេលយ៉ាងយូរប្រាំពីរ (៧) ថ្ងៃ ទៅអោយគណបក្សនយោបាយផ្សេងដែលទទួលបានអាសនៈក្នុងខេត្តក្រុងជាមួយ ដោយមិនគិតបញ្ចូលគណបក្សនយោបាយដែលបោះបង់នោះ"។
យោងតាមអត្ថន័យនៃមាត្រាច្បាប់បោះឆ្នោតនេះ គ.ជ.ប អាចធ្វើការបែងចែកអាសនៈ ឬដកយកអាសនៈរបស់គណបក្សមួយទៅអោយគណបក្សនយោបាយផ្សេងដែលជាប់ឆ្នោត ក្នុងរដ្ឋសភានោះ លុះត្រាតែគណបក្សនយោបាយនោះប្រកាសបោះបង់ចោលអាសនៈរបស់ខ្លួនក្រោយ ពីជាប់ឆ្នោត។ ប៉ុន្តែ រហូតមកដល់ពេលនេះ គេមិនទាន់ឮថា គណបក្សសង្គ្រោះជាតិ ប្រកាសបោះបង់អាសនៈជាប់ឆ្នោតនៅក្នុងរដ្ឋសភារបស់ខ្លួននៅឡើយទេ។
អ្នកឃ្លាំមើលស្ថានការណ៍នយោបាយ អោយដឹងថា ប្រសិនបើ គ.ជ.ប បំពានច្បាប់ធ្វើការបែងចែកអ៊ីចឹងមែននោះ អាសនៈរបស់បក្សសង្គ្រោះជាតិ ទាំងអស់ នឹងត្រូវប្រគល់ទៅឲ្យគណបក្សប្រជាជនកម្ពុជា ជាមិនខាន ពីព្រោះមានតែគណបក្សប្រជាជនកម្ពុជា ទេ ដែលមានអាសនៈក្នុងមណ្ឌលជាមួយ និងជាប់អាសនៈនៅរដ្ឋសភាជាមួយនឹងគណបក្សសង្គ្រោះជាតិ។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ ថ្លែងថា ប្រសិនបើគណបក្សប្រជាជនកម្ពុជា នៅតែជម្នះបែងចែកអាសនៈរបស់បក្សសង្គ្រោះជាតិ ដែលមិនបានប្រកាសបោះបង់ចោលនោះ វាមិនខុសគ្នាពីការប្លន់យកអាសនៈរបស់បក្សសង្គ្រោះជាតិ មកបំពេញអំណាចរបស់ខ្លួននោះឡើយ។ ហើយថា ការប្លន់សំឡេងឆ្នោតរបស់ប្រជាពលរដ្ឋនេះ ជារឿងមួយដែលធ្វើឲ្យគេសើចនៅទូទាំងពិភពលោកតែម្តង៖ «ដូចជា ភ្នំពេញ អ៊ីចឹង គឺអាសនៈទាំងអស់វា ១២ ហើយគណបក្សសង្គ្រោះជាតិ តាមលទ្ធផលបឋមផ្សព្វផ្សាយហ្នឹង ថាបាន ៧អាសនៈ ហើយគណបក្សប្រជាជន បាន៥។ ដូច្នេះ យក ៧ហ្នឹងទៅឲ្យគណបក្សប្រជាជន ទាំងអស់ ព្រោះមណ្ឌលនេះមានតែគណបក្សប្រជាជន ទេ ដែលមានអាសនៈនៅក្នុងមណ្ឌលហ្នឹង។ ដូច្នេះ គឺទាំងអស់ហ្នឹងជារបស់គណបក្សប្រជាជន ទៅ។ ដូច្នេះនៅទូទាំងប្រទេស គឺអ៊ីចឹងដូចគ្នាទាំងអស់។ ដូច្នេះ មានតែយកអាសនៈពីគណបក្សសង្គ្រោះជាតិ ទៅឲ្យគណបក្សប្រជាជន ទាំងអស់។ ដូច្នេះក្នុងសភាសមាជិកទាំង ១២៣រូបហ្នឹង មានតែគណបក្សប្រជាជន ទាំងអស់»។
ចំណែក លោក គុជ ចាន់លី ពលរដ្ឋខ្មែរអាមេរិកាំង ក្នុងរដ្ឋម៉ារីឡិន (Maryland) សហរដ្ឋអាមេរិក ដែលជាអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា យ៉ាងយកចិត្តទុកដាក់នោះ ក៏មានប្រសាសន៍ស្រដៀងគ្នានឹងលោកបណ្ឌិត ឡៅ ម៉ុងហៃ ដែរ៖ «ការដកតំណែងសភាតំណាងរាស្ត្រដែលប្រជាពលរដ្ឋបោះ ឆ្នោតឲ្យ ទៅឲ្យអ្នកដទៃទៀតដែលប្រជាពលរដ្ឋមិនបានបោះឆ្នោតឲ្យហ្នឹង វាជាសបញ្ជាក់ថា នេះជាសម្ដីអ្នកកាន់របបផ្តាច់ការនិយមយ៉ាងជាក់ច្បាស់។ ហើយមានតែនៅក្នុងរបបផ្តាច់ការនិយម ឬរបបកុម្មុយនីស្តនិយមទេ បានគេធ្វើអ៊ីចឹង។ ពីព្រោះច្បាប់បានចែងដែរថា តំណាងរាស្ត្រទាំងអស់ហ្នឹងមិនអាចឲ្យអ្នកណាដកតំណែងរបស់ខ្លួនយក ទៅឲ្យអ្នកដទៃបានទេ ប្រសិនបើគេមិនស្ម័គ្រចិត្តដោយសុខចិត្ត ដោយឆន្ទៈផ្ទាល់ខ្លួនរបស់គេ»។
ពីទីក្រុងហ្វីឡាដែលហ្វ្យ៉ា (Philadelphia) ឯណេះវិញ លោក អ៊ូ គឹមហួត សមាជិកសកម្មរបស់អង្គការបណ្ដាញពលរដ្ឋខ្មែរដើម្បីកម្ពុជា ថ្លែងថា កម្ពុជា នឹងជួបវិបត្តិជំនួយ និងការគាំទ្រពីបរទេស ជាពិសេសសហរដ្ឋអាមេរិក តែម្តង ប្រសិនបើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រើអំណាចយោធាដើម្បីដោះស្រាយបញ្ហា៖ «គេមិនធ្វើតែខ្លួនគេទេ កាលណាគេធ្វើ គេស្នើឲ្យរដ្ឋបាលរបស់ លោក អូបាម៉ា (Barack Obama) រកអន្តរជាតិ ឬខាងអង្គការអន្តរជាតិ ឬមូលនិធិអន្តរជាតិ កុំឲ្យផ្តល់ជំនួយទៅដែរ។ ហើយបើអាមេរិកាំង ហ្នឹង វាខ្ទាស់ អាហ្នឹងគឺថាវាមានការលំបាកច្រើន»។
សហគមន៍អន្តរជាតិជាច្រើនកំពុងសម្លឹងមើលយ៉ាងយកចិត្តទុកដាក់អំពី វិបត្តិនយោបាយនៅកម្ពុជា ទាំងមុន អំឡុង និងក្រោយការបោះឆ្នោតជាតិ។ រហូតមកទល់ពេលនេះ លទ្ធផលជាផ្លូវការសម្រាប់គណបក្សដែលឈ្នះការបោះឆ្នោត នៅមិនទាន់ប្រកាសជាផ្លូវការនោះទេ ក្រៅតែការប្រកាសដោយមន្ត្រីរដ្ឋាភិបាល ថាគណបក្សប្រជាជនកម្ពុជា ទទួលបាន ៦៨អាសនៈ ហើយគណបក្សសង្គ្រោះជាតិ ទទួលបាន ៥៥អាសនៈ។
ប៉ុន្តែ លោក សម រង្ស៊ី កាលពីថ្ងៃទី៥ ខែសីហា បានផ្ញើលិខិតមួយច្បាប់ជូន លោក បាន គីមូន (Ban Ki-moon) អគ្គលេខាធិការអង្គការសហប្រជាជាតិ អំពីការបោះឆ្នោតមិនសេរី និងត្រឹមត្រូវនៅកម្ពុជា ហើយលោកក៏បានបដិសេធចោលនូវការប្រកាសលទ្ធផលបណ្ដោះអាសន្ននោះថែម ទៀត។ លោក សម រង្ស៊ី បានជំរុញឲ្យអង្គការសហប្រជាជាតិបើកការស៊ើបអង្កេតអំពីភាពមិន ប្រក្រតីទាំងឡាយដែលកើតមាននៅក្នុងការបោះឆ្នោត និងក្រោយការបោះឆ្នោតនៅកម្ពុជា។
ប្រធានគណបក្សសង្គ្រោះជាតិ រូបនេះ ក៏បានអំពាវនាវឲ្យពលរដ្ឋខ្មែរនៅទូទាំងប្រទេស និងក្រៅប្រទេស ចូលរួមធ្វើមហាបាតុកម្ម ប្រសិនបើ គ.ជ.ប ប្រកាសលទ្ធផលបោះឆ្នោតផ្លូវការមិនឆ្លុះបញ្ចាំងការពិតនោះ។ ប៉ុន្តែ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី៨ ខែសីហា បានព្រមានដល់ លោក សម រង្ស៊ី និងអ្នកចូលរួមបាតុកម្ម ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ក្នុងករណីបង្កអំពើហិង្សា និងបំផ្លិចបំផ្លាញសន្តិសុខជាតិ។
ក្នុងរយៈពេលចុងក្រោយនេះ ពលរដ្ឋក្រុងភ្នំពេញ និងនៅតាមខេត្តមួយចំនួន មានការព្រួយបារម្ភអំពីសកម្មភាពចល័តកងទ័ព និងសព្វាវុធធុនធ្ងន់តាមរថយន្ត និងរថពាសដែករបស់រដ្ឋាភិបាល នៅក្នុងពេលមានដំណឹងថា គណបក្សសង្គ្រោះជាតិ មានគម្រោងធ្វើមហាបាតុកម្មតវ៉ាលទ្ធផលបោះឆ្នោតដែលមិនត្រឹមត្រូវ៕

No comments:
Post a Comment