មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចចាត់ទុកគម្រោងធ្វើបាតុកម្ម
របស់ លោក សម រង្ស៊ី ថាជាទង្វើអ្នកនយោបាយដែលគ្មានការទទួលខុសត្រូវ
និងមិនអនុវត្តច្បាប់ដែលមានចែងនៅក្នុងប្រទេស។
ក្នុងវីដេអូឃ្លីប (Video Clip) ជិត ៨នាទី ដែលបង្ហោះតាមបណ្ដេញព័ត៌មានសង្គមហេ្វសប៊ុក (Facebook) លោក សម រង្ស៊ី បានថ្លែងទៅកាន់អ្នកគាំទ្ររបស់ខ្លួន ដោយអំពាវនាវកុំជឿលើការផ្សព្វផ្សាយឃោសនាតួលេខនៃលទ្ធផលបោះឆ្នោត របស់គណបក្សមួយទៀត ដែលទំនងជាសំដៅទៅលើគណបក្សប្រជាជនកម្ពុជា និងតួលេខនៃលទ្ធផលបោះឆ្នោតដែលផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) ដោយបញ្ជាក់ថា តួលេខទាំងនោះមិនពិតទេ។
លោក សម រង្ស៊ី បញ្ជាក់ថា ការពិតនោះ គឺគណបក្សសង្គ្រោះជាតិ ទេដែលជាអ្នកឈ្នះ ហើយលោកនឹងបញ្ចេញតួលេខនៃលទ្ធផលបោះឆ្នោតពិតក្នុងពេលឆាប់ៗ។
លោក សម រង្ស៊ី បញ្ជាក់ដោយប្រកាន់ជំហរថា គណបក្សសង្គ្រោះជាតិ ឈ្នះ ហើយចាប់ពីពេលនេះតទៅ គណបក្សកាន់អំណាចមិនអាចមើលរំលងគណបក្សសង្គ្រោះជាតិ បានទេ។ ប្រសិនបើគណបក្សកាន់អំណាចមិនទទួលស្គាល់លទ្ធផលនេះទេនោះ នឹងមានបាតុកម្មទ្រង់ទ្រាយធំពេញប្រទេស។
បេក្ខជនតំណាងរាស្ត្រ និងជាសមាជិកសភានៃគណបក្សប្រជាជនកម្ពុជា អាណត្តិទី៤ លោក ឈាង វុន ថ្លែងនៅថ្ងៃទី៣០ ខែកក្កដា ថា លោកមិនមានការភ្ញាក់ផ្អើល និងព្រួយបារម្ភចំពោះការព្រមានធ្វើបាតុកម្មទ្រង់ទ្រាយធំរបស់ លោក សម រង្ស៊ី ទេ។ លោកបន្តថា ប្រសិនបើបាតុកម្មនោះកើតមានមែន អ្នកដែលរងគ្រោះមិនមែនជា លោក សម រង្ស៊ី ឬ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ឡើយ ប៉ុន្តែអ្នករងគ្រោះពិត គឺប្រជាពលរដ្ឋ។
លោក ឈាង វុន ចាត់ទុកទង្វើ លោក សម រង្ស៊ី ថាជាអ្នកនយោបាយដែលគ្មានការទទួលខុសត្រូវ មិនអនុវត្តច្បាប់ដែលមានចែងនៅក្នុងប្រទេស និងការរំលាយអធិបតីភាពជាតិ។
យ៉ាងណា អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បញ្ជាក់ថា ការធ្វើបាតុកម្មទូទាំងប្រទេស ជាជំហានទី២ ហើយជំហានទី១ ដែលគណបក្សសង្គ្រោះជាតិ កំពុងធ្វើនោះ គឺការបង្កើតគណៈកម្មការចម្រុះដើម្បីស្រាវជ្រាវលើភាពមិនប្រក្រតី នានា ដែលបានកើតឡើងក្នុងដំណើរការបោះឆ្នោត មុននឹងវាយតម្លៃពីផលប៉ះពាល់នៃលទ្ធផលបោះឆ្នោត។
លោកបញ្ជាក់ថា ការប្រកាសធ្វើបាតុកម្មទូទាំងប្រទេសរបស់ លោក សម រង្ស៊ី មិនមែនជាការបញ្ឆេះឲ្យមានចលាចលក្នុងប្រទេសទេ។ ផ្ទុយទៅវិញ ការមិនដោះស្រាយ ឬមិនបង្កើតគណៈកម្មការចម្រុះ ស្រាវជ្រាវលើភាពមិនប្រក្រតីឯណោះទេ ទើបជាការធ្វើឲ្យចលាចលក្នុងប្រទេស ព្រោះពលរដ្ឋទូទាំងប្រទេសកំពុងខឹងសម្បារ ដែលខ្លះអត់មានឈ្មោះបោះឆ្នោត ធ្វើឲ្យលទ្ធផលបោះឆ្នោតក្រឡាប់ចាក់ បាត់ឈ្មោះប្រជាពលរដ្ឋរាប់លាននាក់ អ្នកខ្លះមានឈ្មោះ តែត្រូវគេបោះជំនួស អ្នកខ្លះទៀតបោះឆ្នោតបាន ២ ទៅ ៣ដង ដោយសារតែទឹកខ្មៅជ្រលក់ដៃលុបលាងជ្រះជាដើម។
គណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា លទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតអាណត្តិទី៥ គណបក្សខ្លួនបានទទួលអាសនៈចំនួន ៦៨ ក្នុងរដ្ឋសភា ហើយគណបក្សសង្គ្រោះជាតិ ទទួលបាន ៥៥អាសនៈ។ លទ្ធផលនេះខុសពីការរកឃើញរបស់គណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី ត្រឹមត្រូវនៅកម្ពុជា ខុមហ្វ្រែល (Comfrel) បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈចំនួន ៦៧ ហើយគណបក្សសង្គ្រោះជាតិ ទទួលបានចំនួន ៥៦៕

No comments:
Post a Comment