ភ្នំពេញ:
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ
បានប្រកាសថា គណបក្សប្រឆាំង បានត្រៀមសកម្មជនជាង ៤ ម៉ឺននាក់
ដើម្បីទៅទទួលលោកសមរង្ស៊ី នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣។
លោក យឹម សុវណ្ណ បានប្រកាសយ៉ាងដូច្នេះ ក្នុងពេលគណបក្សសង្គ្រោះជាតិ
ជួបជុំ ហែក្បួនឃោសនាទ្រង់ទ្រាយធំ នៅទីលានប្រជាធិបតេយ្យ
នាព្រឹកថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០១៣។
-------------------------------------------------------------------------------------
អ្នកគាំទ្រ ជាង៤០.០០០នាក់ នឹងប្រមូលផុំគ្នា ទទួលលោក សម រង្ស៊ី
ភ្នំពេញ៖ អ្នកគាំទ្រគណបក្សប្រឆាំងច្រើនជាង ៤០.០០០នាក់
នឹងធ្វើការប្រមូលផុំគ្នានៅ អាកាសយានដ្ឋាន ភ្នំពេញ នៅថ្ងៃសុក្រ ក្រោយនេះ
ដើម្បីស្វាគមន៍ការវិលត្រឡប់មកវិញ នូវមេដឹកនាំបក្សប្រឆាំង សម រង្ស៊ី ដែល
ត្រូវបានព្រះមហាក្សត្រលើកលែងទោស កាលពីថ្ងៃសុក្រ ទី ១២ ខែកក្កដា ឆ្នាំ
២០១៣កន្លងទៅនេះ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ រាយការណ៍នៅថ្ងៃអាទិត្យទី១៤ ខែកក្កដា
ឆ្នាំ២០១៣ ឱ្យដឹងថា លោក សម រង្ស៊ី ត្រូវបានប្រកាសនូវគម្រោងស្វាគមន៍អំឡុងពេល
នៃយុទ្ធនាការឃោសនាបោះឆ្នោត នៅសួនប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ។
លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្រ្គោះជាតិដែលនិរទេសដោយខ្លួនឯង បានប្រកាស
នៅក្នុងទំព័រហ្វេសប៊ុក របស់លោក កាលពីថ្ងៃសៅរ៍ ថា លោក
នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៩ ខែកក្កដា ក្រោយពេលដែល
លោកបានទទួលនូវព្រះរាជទានលើកលែងទោស ពីព្រះមហាក្សត្រកម្ពុជា កាលពីថ្ងៃសុក្រ។
លោក សម រង្ស៊ី វ័យ៦២ឆ្នាំ បានគេចខ្លួនពីប្រទេសកម្ពុជា នៅចុងឆ្នាំ២០០៩
ក្រោយពេលដែលតុលាការកាត់ ទោស លោកដាក់
ពន្ធនាគារកំបាំងមុខរយៈពេល១១ឆ្នាំចំនួនពីរករណី។
លោកបណ្ឌិត ឈាង វ៉ាន់ណារិទ្ធ សាស្រ្តាចារ្យនៃការសិក្សាពីអាស៊ីប៉ាស៊ីហ្វិក
នៅសាកលវិទ្យាល័យលីដស៍ (Leeds University)ក្នុងប្រទេសអង់គ្លេស បាននិយាយថា
ការវិលត្រឡប់របស់លោក សម រង្ស៊ី មុនពេលបោះ ឆ្នោត
ច្បាស់ជាពង្រឹងនូវយុទ្ធនាការបោះឆ្នោតរបស់គណបក្សប្រឆាំង។
លោក ហោ ណាំហុង បាននិយាយនៅថ្ងៃសៅរ៍ ថា ការផ្តល់នូវព្រះរាជលើកលែងទោសដល់លោក
សម រង្ស៊ី មិនមែនដោយសារតែការគាបសង្កត់ពីអន្តរជាតិជានោះទេ
ប៉ុន្តែជាការប្តេជ្ញាចិត្តរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
ឆ្ពោះទៅរកការបង្រួបបង្រួមជាតិ និងការបោះឆ្នោត តាមបែបប្រជាធិបតេយ្យ សេរី
និងយុត្តិធម៌ នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣។
លោក បានប្រាប់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួថា លោក សម រង្ស៊ី
អាចប្រមូលនូវអ្នកគាំទ្ររបស់លោក ក្នុងល្បឿនលឿនបំផុត។
មានការកើនឡើងនូវប្រជាប្រិយភាព ជាពិសេសនៅក្នុងចំណោម យុវជន។
ទោះបីជាយ៉ាងណា លោក បាននិយាយថា ដោយមិនបាច់សង្ស័យ
គណបក្សប្រឆាំងមិនអាចយកឈ្នះគណបក្ស ប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាច
របស់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកំពុងកាន់ អំណាច នៅក្នុងការបោះ
ឆ្នោតនា ពេលខាងមុខនោះ។
គណបក្សនយោបាយចំនួន ៨ គណបក្ស
នឹងចូលរួមក្នុងការប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជាសកល ជាមួយ នឹង
ចំនួនអ្នកដែលមានសិទ្ធិបោះឆ្នោតប្រហែល៩,៦៧លាននាក់។
គណបក្សនយោបាយសំខាន់ពីរ គឺគណបក្សកំពុងកាន់អំណាចរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណ បក្សប្រឆាំង របស់លោក សម រង្ស៊ី។
គណបក្សរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានគេរំពឹងយ៉ាងទូទៅថា នឹងឈ្នះយ៉ាងធំធេងនៅក្នុងការ បោះឆ្នោតនាពេលខាងមុខនេះ។
មេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំ ដែលរក្សាបានអំណាចយូរជាងគេបំផុត
នៅលើពិភពលោក សម្តេចនាយក រដ្ឋមន្រ្តី ហ៊ុន សែន វ័យ៦១ឆ្នាំ
បានកាន់កាប់អំណាចក្នុងអាយុ២៨ឆ្នាំ ហើយលោកបានធ្វើការប្តេជ្ញាចិត្តក្នុងការ
កាន់តួនាទី រហូតដល់គាត់មានអាយុ៧៤ឆ្នាំ។
គួរបញ្ជាក់ថា អំឡុងពេលនៃការបោះឆ្នោតលើកមុននៅក្នុងខែកក្កដា ឆ្នាំ២០០៨
គណបក្សរបស់សម្តេចនាយករដ្ឋ មន្រ្តី ហ៊ុន សែន បានទទួលបានអាសនៈចំនួន៩០
នៃចំនួនអាសនៈនៅក្នុងសភាជាតិ ខណៈពេលដែលក្រុមនៃ គណបក្សប្រឆាំងទទួលបាន
ចំនួន២៩អាសនៈ៕
1 comment:
MUST WATCH:
https://www.youtube.com/watch?v=-3JlcVIGl2k
លេខ ៤ នាំយួនចូលស្រុកជា រឿងពិត
សូម បងប្អូន និង ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ជួយតាមដាន
នូវខ្សែ Video នេះគប្បីខកខានឡើយ សូមអរគុណ ។
Post a Comment