- Tuesday, 30 July 2013
- Phnom Penh Post
- ម៉ៃ ទិត្យថារ៉ា
ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជា (CPP)
នៅថ្ងៃចន្ទនេះបានបដិសេធពាក្យចចាមអារាមថាលោកហ៊ុន សែន
អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នីតិកាលទី៤ នៃរដ្ឋសភា
បានចេញទៅបរទេស និងលាឈប់ពីមុខតំណែងនាយករដ្ឋមន្ត្រី។
សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា
ចុះថ្ងៃទី២៩ ខែកក្កដាថា លោក ហ៊ុន សែន កំពុងស្ថិតនៅក្នុងប្រទេស
និងបំពេញមុខតំណែងជានាយករដ្ឋមន្ត្រីធម្មតា។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា៖«ពាក្យចចាមអារ៉ាមនេះជាសង្គ្រាម
ចិត្តសាស្ត្រមួយ ដើម្បីបំពុលបរិយាកាសសង្គម»។
គណបក្សកាន់អំណាច ក៏បានប្រកាសជាថ្មីម្តងទៀត
អរគុណដល់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតឲ្យគណបក្សឈ្នះ ឆ្នោត
ទទួលបានអាសនៈលើសពីភាគច្រើនដាច់ខាត
ដែលអាចឲ្យគណបក្សបង្កើតរាជរដ្ឋាភិបាលថ្មីបាន ស្របតាមរដ្ឋ ធម្មនុញ្ញ
ហើយលោក ហ៊ុន សែន នឹងបន្តធ្វើជានាយករដ្ឋមន្ត្រី
នៃរដ្ឋាភិបាលអាណត្តិទី៥ទៀត។
នៅក្នុងសេចក្តីថ្លែងការណ៍បានបន្តឲ្យដឹងទៀតថា៖ «គណបក្សប្រជាជន
កម្ពុជា បន្តពង្រឹងសាមគ្គីភាព
ឯកភាពផ្ទៃក្នុងឲ្យកាន់តែរឹងមាំថែមទៀត
ដើម្បិការពារផលប្រយោជន៍ដ៏ឧត្តង្គឧត្តមរបស់ប្រទេសជាតិនិងប្រជាជន
នៅគ្រប់ស្ថានភាពនិងគ្រប់កាលៈទេសៈ»។
នៅក្នុងគេហទំព័របណ្តាញសង្គមរបស់លោកនាយករដ្ឋមន្ត្រីដែលមានរូប
លោកនាយករដ្ឋមន្ត្រីព្រមទាំងភ្ជាប់ជាមួយសេចក្តីថ្លែងការណរបស់
គណកម្មធិការណ្តាលគណបក្សប្រជាជនកម្ពុជា បានសរសេរថា
«ជនដែលបង្ករភាពចលាចលវឹក
វរប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គមនឹងត្រូវទទួលទោសតាម
ច្បាប់ជាធរមាន»។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍
2 comments:
Hanoi order him to Hanoi for revealing/exposed to much of Hanoi EVIL MECHANISM IDEOLOGY. TIME TO EXECUTE HIM.
RELIABLE SOURCES -"HANOI"
Yes just give me his eye ball for souvenir!
Post a Comment