ការវិលត្រឡប់មកប្រទេសវិញរបស់ លោក សម រង្ស៊ី
ប្រធានគណបក្សសង្គ្រោះជាតិ បានក្លាយជាការពិតហើយនៅសប្ដាហ៍ក្រោយ។
ការវិលត្រឡប់ដោយមិនត្រូវចាប់ខ្លួនរបស់ លោក សម រង្ស៊ី នេះ
កើតមានក្រោយពេលព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី
បានឡាយព្រះហស្តលេខាលើលិខិតលើកលែងទោស កាលពីថ្ងៃទី១២ កក្កដា។
ប្រជាពលរដ្ឋជាច្រើនចាប់អារម្មណ៍ចំពោះការវិលត្រឡប់នេះ
ពីព្រោះវាជាការប្រែប្រួលស្ថានភាពនយោបាយនៅកម្ពុជា មុនថ្ងៃបោះឆ្នោត
២៨ កក្កដា។
ក្រុមអាជីវករ អ្នករត់ម៉ូតូឌុប ក្រុមអ្នកលក់ទំនិញផ្សេងៗនៅក្នុងផ្សារស្ទឹងមានជ័យ រាជធានីភ្នំពេញ បានបង្ហាញពីការទទួលដំណឹងនៃការវិលត្រឡប់របស់ប្រធានគណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី និងបានបង្ហាញពីអារម្មណ៍រីករាយចំពោះការវិលត្រឡប់របស់លោក សម រង្ស៊ី នេះ។ ប៉ុន្តែ ក៏មានប្រជាជនមួយចំនួនមិនបានទទួលដំណឹងនេះទេ ដោយការមមាញឹកជាមួយនឹងមុខរបររបស់ខ្លួន។
សំឡេងពលរដ្ឋ៖ «ឮតែគាត់ថាៗវិលចូល ប៉ុន្តែមិនទាន់ឃើញចូលមក ហ្នឹងហើយខ្ញុំឮថាអីចឹង តាមការស្តាប់អាស៊ីសេរី។ ដឹងតើ ដឹងខ្លះៗដែរតាមរយៈអាស៊ីសេរី ហ្នឹង។ អត់បង ទើបឮបងថាហ្នឹង។ អត់ផងអត់ដឹងផង បើនៅតែនឹងផ្សារ។ ខ្ញុំចង់ឱ្យគាត់មក ព្រោះប្រជែងសន្លឹកឆ្នោត ព្រោះចង់ឱ្យគាត់ បើលោក កឹម សុខា តែម្នាក់ឯងខ្លាចគាត់ប្រជែងមិនឈ្នះ ចង់ឱ្យគាត់មកបានពីរនាក់។ ខ្ញុំជួយអបអរសាទរក្នុងការដែលគាត់វិលត្រឡប់មកស្រុកខ្មែរវិញ»។
អាជីវករលក់សម្លៀកបំពាក់នៅក្នុងផ្សារស្ទឹងមានជ័យ ម្នាក់ អ្នកស្រី គីម ហ៊ាង បានបង្ហាញពីការទទួលដំណឹងនៃវិលត្រឡប់ចូលស្រុកជាផ្លូវការវិញ របស់មេបក្សប្រឆាំង លោក សម រង្ស៊ី។ មិនតែប៉ុណ្ណោះ អ្នកស្រីក៏បានបង្ហាញពីអារម្មណ៍សប្បាយរីករាយចំពោះវត្តមានរបស់លោក សម រង្ស៊ី ពេលនេះ៖ «សង្ឃឹមថាគាត់នឹងចូលមកក្នុងប្រទេស យើងនឹងបានមានសិទ្ធិសេរីភាពពេញលេញ ដូចថាមិនមានការគាបសង្កត់ ហើយនឹងសង្ឃឹមថាប្រជាជនខ្មែរយើង ហើយគាត់ចូលមកដើម្បីធ្វើការរួបរួមដើម្បីកសាងប្រទេសយើង ខ្ញុំសប្បាយចិត្ត»។
អ្នកស្រីបានបន្ថែមទៀតថា ក្នុងនាមគាត់ជាប្រជាពលរដ្ឋខ្មែរមួយរូបដែលមានទឹកចិត្តស្រឡាញ់ ប្រទេសជាតិខ្មែរ គាត់ចង់ឃើញការវិលត្រឡប់របស់លោក សម រង្ស៊ី ហើយការវិលត្រឡប់របស់លោក សម រង្ស៊ី ពេលនេះ សូមកុំឱ្យមានអ្វីដែលមិនល្អកើតឡើងឡើយ៖ «ខ្ញុំគឺគ្រាន់តែជា ប្រជាពលរដ្ឋខ្មែរមួយរូបដែលស្រឡាញ់ប្រទេសជាតិរបស់ខ្ញុំដែរ ខ្ញុំសង្ឃឹមថា ការវិលចូលស្រុកហ្នឹងអត់ កុំឱ្យមានបញ្ហាអ្វីទាំងអស់ ហើយខ្ញុំសង្ឃឹមថា ខ្មែរចេះស្រឡាញ់ខ្មែរ ដើម្បីកសាងប្រទេសយើងឱ្យបានរីកចម្រើន»។
អាជីវករម្នាក់ទៀត លោកស្រី ម៉ាឡា ក៏បានបង្ហាញនូវអារម្មណ៍រីករាយចំពោះដំណឹងនៃការវិលត្រឡប់ជាផ្លូវ ការរបស់លោក សម រង្ស៊ី ពីព្រោះលោក សម រង្ស៊ី ជាបុគ្គលស្នេហាជាតិមួយរូប បើទោះបីជាពេលនេះវាយឺតពេលបន្តិចសម្រាប់លោក សម រង្ស៊ី ក៏ដោយ៖ «គាត់ ចូលមកស្រុកហ្នឹងល្អ ហើយខ្ញុំមានអារម្មណ៍សប្បាយចិត្ត ហើយរំភើបទៀត ព្រោះថាគាត់អ្នកស្នេហាជាតិ។ ខ្ញុំយល់ថា គាត់វិលត្រឡប់មកយឺតពេលបន្តិចមែន តែវាជាការល្អសម្រាប់ប្រជាពលរដ្ឋខ្មែរ»។
ដូចគ្នានេះ និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ម្នាក់ លោក ឡេង សុខន បានបង្ហាញពីអារម្មណ៍រីករាយនៅពេលដែលលោកបានទទួលដំណឹងនៃការវិល ត្រឡប់ជាផ្លូវការរបស់លោក សម រង្ស៊ី។ លោកបានលើកឡើងថា លោកចង់ឃើញវត្តមានរបស់មេបក្សប្រឆាំងចូលរួមក្នុងការប្រកួតប្រជែង នៅក្នុងការបោះឆ្នោតនៅថ្ងៃទី២៨ កក្កដា ខាងមុខនេះ។ លោកក៏បានបន្ថែមទៀតថា នេះបង្ហាញពីការបន្ទន់ឥរិយាបថរបស់មេដឹកនាំខ្មែរក្នុងគោរពបាននូវ លទ្ធិប្រជាធិបតេយ្យឱ្យកាន់តែប្រសើរ។
លោក ឡេង សុខន៖ «ការវិលត្រឡប់របស់លោក សម រង្ស៊ី វិញ គិតថាជាការល្អ ពីព្រោះដោយសារលោក សម រង្ស៊ី គឺជាមេដឹកនាំគណបក្សប្រឆាំងដ៏ធំ។ អីចឹង ដើម្បីធ្វើឱ្យប្រទេសយើងមានលទ្ធិប្រជាធិបតេយ្យ ហើយប្រកួតឱ្យវាបានស្របទៅនឹងច្បាប់នៃការបោះឆ្នោត គួរតែឱ្យគាត់វិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជា វិញ ហើយអ្វីដែលសំខាន់ គឺខ្ញុំត្រេកអរណាស់ដែលបានឃើញនាយករដ្ឋមន្ត្រីគាត់បានសរសេរលិខិត ផ្ញើទៅព្រះមហាក្សត្រ ដើម្បីធ្វើការលើកលែងទោសទៅដល់លោក សម រង្ស៊ី»។
លោកក៏បានសម្ដែងនូវទឹកចិត្តគាំទ្រលោក សម រង្ស៊ី ថាលោកនឹងទៅចូលរួមទទួលលោក សម រង្ស៊ី នៅពេលលោកត្រឡប់មកកម្ពុជា។
សម្រាប់ការវិលត្រឡប់របស់លោក សម រង្ស៊ី នេះដែរ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានប្រាប់វិទ្យុអាស៊ីសេរី កាលពីរសៀលថ្ងៃទី១៣ កក្កដា នេះថា លោក សម រង្ស៊ី នឹងអញ្ជើញមកនៅថ្ងៃទី១៩ កក្កដា នេះ ហើយអាចនឹងមានមនុស្សចូលរួមទទួលលោក សម រង្ស៊ី ប្រមាណជា ២ម៉ឺននាក់៕

No comments:
Post a Comment