A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 15 July 2013

Opposition to gather 40, 000 supporters to welcome Sam Rainsy សម រង្ស៊ី វិល​មក​វិញ​ដោយ​មាន​ការ​ការពារ​និង​ស្វាគមន៍​ពី​មនុស្ស​រាប់​ម៉ឺន​នាក់

Give our kids a better deal
Sam Rainsy, Cambodia National Rescue Party leader.
 
PHNOM PENH (The Cambodia Herald) -- 40,000 opposition supporters  will welcome Sam Rainsy at Phnom Penh airport Friday, according to Cambodian National Rescue Party's (CNRP) spokesman Yim Sovann.

He made the announcement at an election CNRP election campaign held at Freedom Park in Phnom Penh on Sunday.

Sam Rainsy, head of Cambodia National Rescue Party, was granted a royal pardon last Friday after Prime Minister Hun Sen sent a letter requesting for the pardon to King Norodom Sihamoni.

Rainsy, who had faced 11 years in jail after being convicted in absentia in 2009, said he would return to Cambodia next week to join his party’s campaign.

“I will arrive at Phnom Penh International Airport on Friday, July 19, 2013 at 9:05 in the morning”, he posted on his Facebook page.

Hor Namhong said that the royal pardon to Sam Rainsy was not due to international pressure, but Prime Minister Hun Sen's commitment towards national unification and to ensuring a free, fair and democratic election.


The United State last Friday welcomed the royal amnesty.

We welcome the decision to accept Prime Minister Hun Sen’s recommendation for a royal pardon of opposition leader Sam Rainsy to return to Cambodia without incarceration”, said state department spokesman Jen Psaki.

The US also urged Phnom Penh to allow for his meaningful and unfettered participation in the elections.

Eight political parties will contest in the general elections with about 9.67 million eligible voters.

The two main parties are the ruling Cambodian People's Party of Hun Sen and the opposition Cambodian National Rescue Party of Sam Rainsy
- See more at: http://www.thecambodiaherald.com/cambodia/detail/1?page=11&token=ODAxYzlmMmRiZDM#sthash.iSyEsOcG.dpuf
Sam-Rainsy
លោក សម រង្ស៊ី ថ្លែងសារតាមវិឌីអូខនហ្វ្រិន​មក​កាន់​អ្នក​គាំទ្រ ក្រោយ​ពី​ព្រះមហាក្សត្រ​លើក​លែង​ទោស។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ កង​កម្លាំង​នគរបាល​នឹង​ត្រូវ​ដាក់​ពង្រាយ​ជា​ពិសេស នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​នៅ​ជុំវិញ​រាជធានី នៅ​ថ្ងៃ​សុក្រ ដើម្បី​រក្សា​សណ្តាប់ធ្នាប់ ដោយ​សារ​មាន​មនុស្ស​ប្រមាណ​៤​ម៉ឺន​នាក់​នឹង​ទៅ​ទទួល​ស្វាគមន៍ ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ដែល​និរទេស​ខ្លួន។
កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន លោក សម រង្ស៊ី បាន​ទទួល​ការ​ព្រះ​រាជទាន​លើក​លែង​ទោស​ពី​ព្រះ​មហាក្សត្រ តាម​សំណើ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ដែល​លើក​ទោស​ជាប់​ពន្ធនាគារ​រយៈ​ពេល​ជាង​មួយ​ទសវត្សរ៍ និង​ដែល​បាន​ត្រួស​ត្រាយ​ផ្លូវ​ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រូប​នេះ វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ នៅ​មុន​ការ​បោះឆ្នោត​ថ្ងៃ​ទី២៨ ខែ​កក្កដា។ មួយ​ថ្ងៃ​ក្រោយ​មក លោក​សម រង្ស៊ី បាន​ប្រកាស​តាម Facebook ថា លោក​នឹង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​សុក្រ វេលា​ម៉ោង ៩ និង ០៥ នាទី​ព្រឹក តាម​ជើង​យន្តហោះ Thai Airways។
យោង​តាម​លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ថា អ្នក​គាំទ្រ ២ ម៉ឺន នាក់ ត្រូវ​បាន​រំពឹង​ថា នឹង​ទៅ​ទទួល​ស្វាគមន៍​លោក សម រង្ស៊ី នៅ​អាកាសយានដ្ឋាន នៅ​ពេល​លោក​មក​ដល់ ដោយ ២ ម៉ឺន​នាក់​ទៀត នឹង​រង់ចាំ​ជួប​លោក​នៅ​សួន​សេរីភាព។
លោក គៀត ច័ន្ទថារិទ្ធ អ្នក​នាំ​ពាក្យ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា នគរបាល​ប្រដាប់​អាវុធ នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​អាកាសយានដ្ឋាន​ដើម្បី​ធានា​សុវត្ថិភាព​របស់ លោក សម រង្ស៊ី ប៉ុន្តែ លោក​បាន​បដិសេធ​មិន​ប្រាប់​ពី​តួលេខ​ទេ។
លោក​បន្ថែម​ថា៖ «​ខ្ញុំ​មិន​អាច​និយាយ​បាន​ទេ​ថា តើ​នគរបាល​ប៉ុន្មាន​នាក់​នឹង​នៅ​ទី​នោះ ប៉ុន្តែ​យើង​មាន​ចំនួន​គ្រប់​គ្រាន់​ដើម្បី​គ្រប់​គ្រង​សន្តិសុខ​ទាំង​នៅ​ អាកាសយានដ្ឋាន និង​តាម​ផ្លូវ​ដែល​គាត់​ធ្វើ​ដំណើរ។ យើង​មិន​ព្រួយ​បារម្ភ​អំពី​ភាព​ចលាចល​ទេ យើង​អាច​គ្រប់​គ្រង​ស្ថានការណ៍​បាន​កុំ​ព្រួយ​»។ លោក គៀត ច័ន្ទថារិទ្ធ បាន​បន្ត​ថា នគរបាល​ប្រឆាំង​កុបកម្ម នឹង​មិន​ត្រូវ​ដាក់​ពង្រាយ​ទេ ព្រោះ​នគរបាល មិន​ចាត់​ទុក​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី ជា​ការ​ធ្វើ​បាតុកម្ម​ឡើយ​ប៉ុន្តែ​លោក​បាន​ព្រមាន​អ្នក​គាំទ្រ​គណបក្ស​ សង្គ្រោះ​ជាតិ​កុំ​ឲ្យ​បង្ក​បញ្ហា។
លោក យឹម សុវណ្ណ បាន​បន្ថែម​ថា គណបក្ស​បាន​រំពឹង​ថា អ្នក​គាំទ្រ​នឹង​នៅ​ស្ងៀម​ស្ងាត់ ប៉ុន្តែ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​«ផ្តល់​ការ​ការពារ​ដល់​អ្នក​រាល់​ គ្នា»។
កាល​ពី​ថ្ងៃ​សុក្រ ស្រប​ពេល​ដែល​ឪពុក​របស់​លោក ហ៊ុន សែន បាន​ទទួល​មរណភាព លោក ហ៊ុន សែន បាន​ចុះ​ហត្ថលេខា លើ​លិខិត​ស្នើ​សុំ​ព្រះ​រាជទាន​លើក​លែង​ទោស «ដើម្បី​ការ​បង្រួប​បង្រួម​ជាតិ ការ​ផ្សះ​ផ្សា​ជាតិ និង​ការ​បោះឆ្នោត ... ដែល​ត្រូវ​រៀបចំ​អនុលោម​តាម​គោលការណ៍​លទិ្ធ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដែល​គណបក្ស​ទាំង​អស់​អាច​ចូល​រួម​បាន»។
សំណើ​ដែល​នាំ​ឲ្យ​មាន​ការ​លើក​លែង​ទោស​នេះ​បាន​ធ្វើ​ឡើង ខណៈ​មាន​សម្ពាធ​កាន់​តែ​ខ្លាំង​ឡើង​ពី​រដ្ឋាភិបាល​បរទេស ជា​ពិសេស​សហរដ្ឋ​អាមេរិក​ដែល​ចង់​ឲ្យ​លោក សម រង្ស៊ី វិល​ត្រឡប់​មក​កម្ពុជា​វិញ​មុន​ពេល​បោះឆ្នោត​។ កាល​ពី​សប្តាហ៍​មុន​ព្រឹទ្ធ​សមាជិក​របស់​សហរដ្ឋ​អាមេរិក ក្នុង​សវនាការ​មួយ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​កាត់​ជំនួយ​ដល់​ រដ្ឋាភិបាល​កម្ពុជា ប្រសិន​បើ​ការ​បោះឆ្នោត​មិន​សេរី និង​យុតិ្តធម៌​ទេ​នោះ។
ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន កាល​ពី​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​កិច្ច​ប្រជុំ​បិទ​ទ្វារ​ជាមួយ​នឹង​ភារធារី​សហរដ្ឋ​អាមេរិក​លោក Jeff Daigle លោក ហោ ណាំហុង រដ្ឋ​មន្រ្តី​ការ​បរទេស បាន​សង្កត់​ធ្ងន់​ថា សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល ពុំ​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​បរទេស​ទេ។
លោក​បាន​ថ្លែង​ថា៖​« ខ្ញុំ​បាន​ប្រាប់​ស្ថានទូត​អាមេរិក​ថា ចំណុច​ទាំង​អស់​នេះ បញ្ជាក់​ថា គណបក្ស​ប្រជាជន និង​សម្តេច​តេជោ ហ៊ុន សែន ដឹង​ច្បាស់​ថា តើ​ត្រូវ​ដោះស្រាយ​បញ្ហា​របស់​ខ្លួន​ដោយ​របៀប​ណា ថា​តើ​ត្រូវ​ដោះស្រាយ​ការ​ឯកភាព​ជាតិ​ដោយ​របៀប​ណា ថា​តើ​ត្រូវ​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ដោយ​របៀប​ណា​ »។ លោក​បន្ថែម​ថា៖ «មិន​ចាំ​បាច់​មាន​អន្តរាគមន៍​ពី​ក្រៅ​ប្រទេស ឬ​មិន​ចាំ​បាច់​មាន​មេរៀន​ពី​ក្រៅ​ប្រទេស​ទេ។ យើង​ចេះ​ធ្វើ​ដោយ​ខ្លួន​ឯង​។ យើង​ចេះ​ធ្វើ​ជា​ម្ចាស់​ខ្លួន​យើង​»។
លោក ណាំហុង បាន​ឲ្យ​ដឹង​ទៀត​ថា លោក​ក៏​បាន​ស្នើ​រដ្ឋាភិបាល​អាមេរិក ត្រូវ​មាន​ចក្ខុវិស័យ​មក​លើ​កម្ពុជា​ដោយ​ផ្អែក​លើ​ការ​ពិត​ដោយ​មិន​ត្រូវ​ មើល​កម្ពុជា​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ប្រឆាំង ឬ​តាម​រយៈ​គណបក្ស​ប្រឆាំង​ឡើយ។
លោក​ស្រី Jen Psaki អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក បាន​ថ្លែង​កាល​ពី​ថ្ងៃ​សុក្រ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ នៅ​ទីក្រុង​វ៉ាស៊ីនតោន​ថា អាមេរិក «ស្វាគមន៍​សេចក្តី​សម្រេច​របស់​លោក​ហ៊ុន សែន ក្នុង​ការ​ទទួល​យក​សំណើ ឲ្យ​មាន​ការ​លើក​លែង​ទោស​លោក​សម រង្ស៊ី ដើម្បី​ឲ្យ​លោក​សម រង្ស៊ី វិល​ត្រឡប់​មក​កម្ពុជា ដោយ​គ្មាន​ការ​ជាប់​ឃុំ​ឃាំង»។
លោក​ស្រី​បាន​បន្ត​ថា៖ «យើង​ស្នើ​សុំ​រដ្ឋាភិបាល​កម្ពុជា សម្រួល​ធ្វើ​ឲ្យ​មាន​សុវត្ថិភាព សម្រាប់​ការ​វិល​ត្រឡប់​របស់​គាត់ ហើយ​អនុញ្ញាត​ឲ្យ​គាត់​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ដោយ​មាន​ន័យ និង​គ្មាន​ការ​កំហិត»។ លោក​ស្រី​បាន​បន្ថែម​ថា ខណៈ​ដែល​ការ​វិល​ត្រឡប់​របស់​លោក​សម រង្ស៊ី នឹង​ជា​ជំហាន​សំខាន់​ឆ្ពោះ​ទៅ​ទិស​ដៅ​ត្រឹម​ត្រូវ មាន​កិច្ចការ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ។
ប៉ុន្តែ​លោក ទេព នីថា អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ឲ្យ​ដឹង ថា៖ «ការ​លើក​លែង​ទោស​នេះ មិន​មាន​ន័យ​ថា លោក សម រង្ស៊ី នឹង​ត្រូវ​បញ្ចូល​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​វិញ​ដោយ​ស្វ័យប្រវតិ្ត​ ឡើយ...ដោយ​សារ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​បាន​បិទ​រួច​ហើយ ហើយ​ការ​ចុះ​ឈ្មោះ​បេក្ខជន​តំណាង​រាស្រ្ត​ក៏​បាន​បិទ​ផង​ដែរ​។ នេះ​ធ្វើ​ទៅ​តាម​ច្បាប់​ដែល​យើង​កំពុង​អនុវត្ត»។
យ៉ាង​ណា​ក៏​ដោយ លោក យឹម សុវណ្ណ បាន​ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ចាប់​ផ្តើម​ពិភាក្សា​ជាមួយ​នឹង គ.ជ.ប បន្ទាប់​ពី​លោក សម រង្ស៊ី​មក​ដល់​កម្ពុជា។
លោក Sean McIntosh អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក បាន​បន្ទរ​សម្តី​របស់​លោក​ស្រី Psaki ដោយ​ហៅ​ព្រះ​រាជទាន​លើក​លែង​ទោស​ឲ្យ​លោក​សម រង្ស៊ី គឺជា​ជំហាន​សំខាន់​ឆ្ពោះ​ទៅ​ទិស​ដៅ​ដ៏​ត្រឹម​ត្រូវ​សម្រាប់​ការ​អភិវឌ្ឍ​ លទិ្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា»។
យោង​តាម​លោក នីថា បាន​ឲ្យ​ដឹង​ថា លោក សម រង្ស៊ី នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ចុះ​ឈ្មោះ​ជា​អ្នក​បោះឆ្នោត​ឡើង​វិញ និង​ជា​បេក្ខជន តែ​ក្នុង​ករណី​ដែល​ច្បាប់​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ប៉ុណ្ណោះ។
ប៉ុន្តែ លោក​ហង្ស ពុទ្ធា ប្រធាន​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ហៅ​កាត់ NICFEC បាន​ថ្លែង​ថា វា​អាច​ដែល​នឹង​មាន​ការ​ពិភាក្សា​លើ​ដំណោះស្រាយ​នយោបាយ។ លោក ពុទ្ធា បាន​បន្ត​ថា៖ «គ.ជ.ប បាន​លុប​ឈ្មោះ​លោក សម រង្ស៊ី នៅ​ពេល​លោក​ជា​ជន​ជាប់​ទោស​។ ដូច្នេះ ឥឡូវ​នេះ គាត់​មិន​មែន​ជា​ជន​ជាប់​ទោស​ទៀត​ទេ គេ​គួរ​ចុះ​ឈ្មោះ​គាត់​ឡើង​វិញ​»។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ជំហាន​ចុង​ក្រោយ​នេះ​នឹង​ការពារ​រដ្ឋាភិបាល​ពី​ការ​រិះគន់​បន្ត​ទៀត។
ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​ព្រះ​មហាក្សត្រ​លើក​លែង​ទោស លោក សម រង្ស៊ី លោក យឹម សុវណ្ណ បាន​ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​ការ​ដើម្បី​ធានា​ថា រយៈ​ពេល ៩ ថ្ងៃ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដែល​នៅ​សល់ ត្រូវ​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត​នៅ​ពេល​មាន​វត្តមាន​លោក សម រង្ស៊ី​។ លោក​បាន​បញ្ជាក់​ថា៖ «ចាប់​ពី​ថ្ងៃ​ទី២០ ដល់​២៦ ខែ​កក្កដា យើង​នឹង​ធ្វើ​ដំណើរ​ទៅ​តាម​ខេត្ត ... មាន ២៤ ខេត្ត ប៉ុន្តែ​ផ្តោត​លើ​១៥ ខេត្ត​»។ លោក​បាន​បន្ថែម​ថា គណបក្ស​មាន​បំណង​ផ្តោត​លើ​រាជធានី​ភ្នំពេញ និង​ខេត្ត​ជុំវិញ​ព្រម​ទាំង​ខេត្ត​នៅ​ភាគ​ខាង​លិច។
លោក សុវណ្ណ បាន​ឲ្យ​ដឹង​ទៀត​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ស្នើ​សុំ​ចូល​ក្រាប​ថ្វាយ​បង្គំ​ព្រះ​មហាក្សត្រ និង​ព្រះ​មហាក្សត្រិយ៍ ភ្លាមៗ បន្ទាប់​ពី​លោក សម រង្ស៊ី ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា។
លោក សឺន ស៊ូប៊ែរ្តិ៍ ទីប្រឹក្សា​ផ្ទាល់​របស់​ព្រះ​មហាក្សត្រ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា លោក​មិន​អាច​និយាយ​បាន​ទេ ថា​តើ មាន​ផែនការ​សម្រាប់​លោក សម រង្ស៊ី ចូល​ថ្វាយ​បង្គំ​ព្រះ​មហាក្សត្រ ព្រះ​បាទ នរោត្តម សីហមុនី ឬ​យ៉ាង​ណា​។ ប៉ុន្តែ​លោក​ថា៖ «វា​នឹង​ជា​ការ​ល្អ​សម្រាប់ [លោក សម រង្ស៊ី] នឹង​ទៅ​ថ្លែង​អំណរគុណ​ព្រះ​មហាក្សត្រ ចំពោះ​ការ​លើក​លែង​ទោស​»។ លោក ស៊ូប៊ែរ្តិ៍ បន្ត​ថា៖​«ខ្ញុំ​គិត​ថា ប្រសិន​បើ​គាត់​ស្នើ​ក្រាប​ថ្វាយ​បង្គំ ព្រះ​មហាក្សត្រ​នឹង​ព្រះ​រាជា​អនុញ្ញាត»៕TK
រាយការណ៍​បន្ថែម​ដោយ ABBY SEIFF

1 comment:

Anonymous said...

https://www.youtube.com/watch?v=-3JlcVIGl2k

លេខ ៤ នាំយួនចូលស្រុកជា រឿងពិត

សូម បងប្អូន​ និង ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ជួយតាមដាន

នូវខ្សែ Video នេះគប្បីខកខានឡើយ សូមអរគុណ ។