A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 16 July 2013

Lem Pisith, editor of Fress Press Magazine, betrayed his own ideals ឡឹម​ ​ពិ​សិដ្ឋ​ ចូល​រួម​​ដឹក​នាំ​​ក្បួន​​​​យុទ្ធនា​​ការ​ឃោស​នា​​គណ​បក្ស​​ប្រជា​ជន​​កម្ពុជា​​​នៅ​​​ស្រុ​​ក​កំ​ណើត [ឡឹម ពិសិទ្ធិ​ ជាជានឱកាសនិយមនិងជាជនក្បត់ឧត្តមគតិពីព្រោះលោកទាមទារថាគណបក្សប្រជាជនតាមសម្លាប់ហើយភៀសបានខ្លួនទៅប្រទេស Norway ប៉ុន្តែឥឡូវត្រឡប់មកគាំទ្រនិងបំរើអ្នកដែលចង់សម្លាប់ខ្លួនវិញ]

 ​ឡឹម ពិសិដ្ឋ អគ្គនាយក​ទូរទស្សន៍ វិទ្យុ និង​សារព័ត៌មាន​សេរី អនឡាញ
ចេស្តារ (ចេញផ្សាយថ្ងៃទី 15-07-2013, 10:57 am) http://www.fpmonline.net/article/29562
ជា​​រឿ​ង​កំរ​​មួយ ដែល​គេ​ឃើញ​ឡឹម ពិសិដ្ឋ អគ្គនាយក​ទូរទស្សន៍ វិទ្យុ និង​សារព័ត៌មាន​សេរី អនឡាញ​ដែលមាន ​មូលដ្ឋាន​ធំ​នៅ​ប្រទេស​ន័​រ​វ៉េ​ស្ស ពាក់​ឯកសណ្ឋាន​គណបក្ស​ន​យោ​បាយ​ ។ ប៉ុន្តែ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​១៤ ខែកក្កដា គេ​ឃើញ​លោក ឡឹម ពិសិដ្ឋ ស្ថិតក្នុង​ឯកសណ្ឋាន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​អាវ និង​មួក​សញ្ញា​ទេវតា​ចូលរួមដឹកនាំ​ក្បួន​ដង្ហែរ​​របស់គណបក្ស​នៅ​សង្កាត់​បឹង ​ធំ ខ័​ណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។​ ​ក្បួន​ដង្ហែរ​នេះ ដឹកនាំ​ដោយ​លោក​ប្រាក់ ចំរើន សមាជិក​ព្រឹទ្ធសភា និង​ជា​សមាជិក​គណ​បក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល​ចុះជួយ​ខ័​ណ្ឌ​ពោធិ​ សែន​ជ័យ រាជធានី​ភ្នំពេញ ។​
​លោក​ឡឹម ពិសិដ្ឋ បាន​មានប្រសាសន៍ប្រាប់​សារព័ត៌មាន​សេរី​ថា លោក​បាន​ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខេត្តព្រៃវែង ចាប់ពី​ខែកុម្ភៈ ឆ្នាំ​២០១៣ តាមរយៈ​លោក​ទេសរដ្ឋមន្ត្រី អៀង មូលី ហើយ​លោក​បាន​ក្លាយជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ស្រុក​ពារាំង ក្រោម​ការដឹកនាំ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ប៊ិន​ឈិន​សមាជិក​អចិន្ត្រៃយ៍​និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ ប្រជាជនកម្ពុជា​ថ្នាក់កណ្តាល ចុះជួយ​ស្រុក​ពារាំង​ខេត្តព្រៃវែង ។​


​លោក​បាន​មានប្រសាសន៍​ទៀតថា ជួនកាល​លោក​ចូលរួម​ធ្វើ​យុទ្ធនាការ​ន​យោ​បាយសំរាប់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខេត្តបន្ទាយមានជ័យ​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិក អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ខេត្តបន្ទាយមានជ័យ ។​
«​មូលហេតុ​ដែល​ខ្ញុំ​ចូលរួម​ហែ​ក្បួន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​សង្កាត់​បឹង​ធំ​កាលពី​ថ្ងៃអាទិត្យ​ទី​១៤ ខែកក្កដា គឺ​ដោយសារតែ​ខ្ញុំ​ចង់​ផ្តល់​សញ្ញា​ដល់​បងប្អូន​អ្នកភូមិ និង​ឃុំ​របស់ខ្ញុំ ថា​ខ្ញុំ​បាន​ចូលរួម​ក្នុងជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ ៗ​ពួកគេ​ស្រឡាញ់​ខ្ញុំ គេ​នឹង​ផ្លាស់ប្តូរ​ទស្សនៈ​របស់​ពួកគេ មក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​តាម​ខ្ញុំ​ដែរ​» ប្រសាសន៍​របស់ លោក ឡឹម ពិសិដ្ឋ ។​
​លោក​ឡឹម ពិសិដ្ឋ បាន​បន្ថែមថា​៖ «​ខ្ញុំ​បាន​អនុញ្ញាតអោយ​ប្រធាន​គណបក្ស​សង្កាត់​លើក​ស្លាក​គណបក្ស​ប្រជាជន​ កម្ពុជា​នៅផ្ទះ​របស់ខ្ញុំ ព្រោះ​ខ្ញុំ​យល់ថា វា​ជាការ​ទាក់ទាញ​អ្នកភូមិ​មួយចំនួន និង​យុវជនមួយចំនួន​ដែល​ចាញ់​ឃោសនា​របស់​គណបក្សប្រឆាំង​»​។​
​នេះ​គឺជា​លើកដំបូង​ហើយ ដែល​គេ​ឃើញ​លោក ឡឹម ពិសិដ្ឋ ចេញមុខ​លើក​ស្លាក​គណ​បក្ស​​នយោ​បាយ​ ​និង​​ពាក់​​ឯកសណ្ឋាន​គណបក្ស​នយោបាយ ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​ចាប់​តាំង​ពីលោក​ចូលប្រឡូកក្នុង​ឆាកនយោបាយ​នៅ​ ឆ្នាំ​១៩៩២ ។​
​លោក ឡឹម ពិសិដ្ឋ បាន​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ សេរីនិយម ព្រះពុទ្ធសាសនា (BLDP) ដែល​ដឹកនាំ​ដោយ​លោកតា​សឺ​ន សាន តាមរយៈ​លោក​ទេសរដ្ឋមន្ត្រី អៀង មូលី ដែល​កាលណោះ​លោក​អៀង មូលី ជា​អគ្គលេខាធិការ​គណបក្ស​បក្ស និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុម​ប្រឹក្សាជាតិ SNC ដែល​ត្រូវ​បង្កើតឡើង​ដោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ។​
​គួរ​បញ្ជាក់ថា SNC មាន​សមាជិក​ចំនួន​១២​រូប មកពី​ភាគី​ចំនួន​៤ គឺ​ភាគី​រដ្ឋ​កម្ពុ​ជាមាន​៦​រូប រួមមាន​សម្តេច​ហ៊ុន សែន លោក​ហោ ណាំហុង លោក​ទៀ បាញ់ លោក​ឌិ​ត មន្ទីរ លោក​អ៊ឺ​ម ឈុនលឹម និង​លោក​ស៊ិន សេន ភាគី​រណសិរ្ស​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ (​រ​.​ជ​.​រ​.​ប​.​ខ​)​)) មាន​២​រូប គឺ​សម្តេច សឺ​ន សាន និង​លោក​អៀង​ មូលី ភាគី​ហ្វ៊ុនស៊ិនប៉ិច មាន​សម្តេចនរោត្តមសីហនុ និងសម្តេចក្រុមព្រះ​នរោត្តម​រណ​ឬ​ទ្ធិ ហើយ​និង​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ (​ខ្មែរក្រហម​) មាន​លោក​ខៀវ សំផន និង​លោក​សុន សេន ។​ ក្រោយ​មក​នៅ​ពេល​ចូល​មកក្នុងប្រទេស​កម្ពុជា​ ​សម្តេច​នរោត្តម​សីហនុ​ ត្រូវ​បាន​ថ្វាយ​ព្រះ​រាជ​តួនាទី​ជា​ព្រះ​ប្រធាន​ SNC​ ​ហើយ​ពេល​នោះ ភាគី​​ហ្វ៊ុន​​ស៊ិន​ប៉ិច​ ​បាន​ដាក់​លោក​ ​សម​ ​រង្ស៊ី​ ​ជំនួស​កន្លែង​ដែលនៅ​ទំនេរ​ ។​
​ភាគី​នីមួយ​ៗមាន​លេខាធិការដ្ឋាន​របស់ខ្លួន រៀងៗ​ខ្លួន ហើយ​កាលណោះ​លោក​ឡឹម ពិសិដ្ឋ គឺជា​ជំនួយការ​ផ្ទាល់​របស់លោក​អៀង មូលី សមាជិក​SNC ភាគីរ​.​ជ​.​រ​.​ប​.​ខ ។​
​ក្រោយមក នៅ​ឆ្នាំ​១៩៩៨ លោក​បាន​ចាក​ចេញពី​គណ​បក្ស​នយោបាយ​អស់រ​យៈ​ពេល​ជាច្រើន​ឆ្នាំ ដើម្បី​ធ្វើជា​អ្នកសារព័ត៌មាន​ឯករាជ្យ ។ មនុស្ស​ជាច្រើន​យល់ថា លោក​គឺជា​សមាជិក​គណបក្សប្រឆាំង ដោយសារតែ​អត្ថបទ​របស់លោក ប៉ុន្តែ​លោក​បញ្ជាក់ថា លោក​ពុំបាន​ចូល​គណបក្សនយោបាយ​ណា​ទេ ដោយ​លោក​បញ្ជាក់ថា គ្មាន​ឥស្សរជន​នយោ​បាយ​​ណា​សក្តិសម​ធ្វើជា​មេដឹកនាំ​របស់លោក​ ។​
​នៅ​ឆ្នាំ​២០១៣ លោក​ឡឹម ពិសិដ្ឋ សម្រេច​ចូល​ជាសមាជិ​ក​គណបក្ស​ប្រជាជន​កម្ពុជា តាមរយៈ​លោក​ទេសរដ្ឋមន្ត្រី​អៀ មូលី ដោយ​លោក​បញ្ជាក់ថា លោក​ទេសរដ្ឋមន្ត្រី ជា​ឥស្សរជន​នយោបាយ ដែលមាន​ភាពចាស់ទុំ មានចំណេះ​វិជ្ជា​ខ្ពស់ មាន​ទំនាក់ទំនង​ល្អ និង​ជា​អ្នកនយោបាយ​ដែល​ជ្រើសរើស​គណបក្សនយោបាយ​ត្រូវ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​ទាំងបី គឺ​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ជា ស៊ីម ប្រធាន​គណបក្ស សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អនុប្រធាន​គណបក្ស និង​សម្តេច​មហា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​របស់​គណបក្ស​។​
«​មានតែ​សម្តេច​អគ្គម​សេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​អគ្គម​គ្គុ​ទេស​ក៏​គណបក្ស ជា ស៊ីម និង​ហេង សំរិន ទេ ដែល​ធ្វើអោយ​ប្រទេសជាតិ​មាន​សុខសន្តិភាព និង​នាំមក​នូវ​ការអភិវឌ្ឍន៍​សំរាប់កម្ពុជា ហេតុនេះ បានជា​ខ្ញុំ​សម្រេចចិត្តដើរ​តាម​លោក​ទេសរដ្ឋមន្ត្រី អៀង មូលី ចូល​បំរើ​នយោបាយ​ក្នុង​គណបក្ស​ចាស់ទុំ​មួយ​នេះ​» ប្រសា​សន៍​របស់លោក ឡឹម ពិសិដ្ឋ ដែល​បាន​ប្រាប់​គេហទំព័រ​ទស្សនា វ​ដ្តី​សារព័ត៌មាន​សេរី កាលពី​ថ្ងៃអាទិត្យ៕

6 comments:

Anonymous said...

ឡឹម ពិសិទ្ធិ អើយឡឹម ពិសិទ្ធិ រត់ចោលស្រុកដោយខ្លាចហ៊ុន​សែនសម្លាប់ តើហេតុអីក៏មកជួយហ៊ុន សែនវិញ? តើរឿងដែលឡឹម ពិសិទ្ធិថា ហ៊ុន​សែនចង់សម្លាប់ខ្លួននោះ ជារឿងពិតឬក៏ជារឿងដែល ឡឹម ពិសិទ្ធិប្រឌិត?

Anonymous said...

This man is nothing, but a scum of the earth. He lied about Hun Sen threated his life, just because he wanted to have his family live oversea. Lim Pisth is licking Hun Sen's ass. He made me believed him after all of this time
He is Hun Sen and Youn spy. what a low life Lim Pishit is.

Anonymous said...

He is spying for Hun Sen regime, He's very dangerous for Khmer patriots oversea. He is not any less than Chun kbot cheat.

Anonymous said...

Some khmers are stupid and dumb like this dude. these bad people never love their country, none, zero. they love to serve Youns and their own interest.

Anonymous said...

Yuon recruted, and still do, Khmer traitors like Hun Sen and gangs, such as this guy above.

To put Ho Chin Minh's Plan to work, Hanoi needs only a few Khmer traitors and Lao traitors.
Hanoi just gives these traitors power, guns and monies, Yuon's Plan is now set on a cruise control !!!


Khmer Who Loves Khmers

Anonymous said...

I have been reading Free Press news online for sometimes. I can see it moves gradually from opposite point of view regarding CPP/Hun Sen regime to now fuly support CPP/its regime.

But I never know who own the Free Press until now. People change overtime and move up and down, left and right.