ឡឹម ពិសិដ្ឋ អគ្គនាយកទូរទស្សន៍ វិទ្យុ និងសារព័ត៌មានសេរី អនឡាញ
ចេស្តារ (ចេញផ្សាយថ្ងៃទី 15-07-2013, 10:57 am) http://www.fpmonline.net/article/29562
ជារឿងកំរមួយ ដែលគេឃើញឡឹម ពិសិដ្ឋ អគ្គនាយកទូរទស្សន៍ វិទ្យុ និងសារព័ត៌មានសេរី អនឡាញដែលមាន
មូលដ្ឋានធំនៅប្រទេសន័រវ៉េស្ស ពាក់ឯកសណ្ឋានគណបក្សនយោបាយ ។
ប៉ុន្តែកាលពីព្រឹកថ្ងៃអាទិត្យ ទី១៤ ខែកក្កដា គេឃើញលោក ឡឹម ពិសិដ្ឋ
ស្ថិតក្នុងឯកសណ្ឋានគណបក្សប្រជាជនកម្ពុជា គឺអាវ
និងមួកសញ្ញាទេវតាចូលរួមដឹកនាំក្បួនដង្ហែររបស់គណបក្សនៅសង្កាត់បឹង
ធំ ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ក្បួនដង្ហែរនេះ ដឹកនាំដោយលោកប្រាក់ ចំរើន សមាជិកព្រឹទ្ធសភា
និងជាសមាជិកគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលចុះជួយខ័ណ្ឌពោធិ
សែនជ័យ រាជធានីភ្នំពេញ ។
លោកឡឹម ពិសិដ្ឋ បានមានប្រសាសន៍ប្រាប់សារព័ត៌មានសេរីថា លោកបានចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅខេត្តព្រៃវែង ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៣ តាមរយៈលោកទេសរដ្ឋមន្ត្រី អៀង មូលី ហើយលោកបានក្លាយជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅស្រុកពារាំង ក្រោមការដឹកនាំរបស់លោកឧបនាយករដ្ឋមន្ត្រី ប៊ិនឈិនសមាជិកអចិន្ត្រៃយ៍និងជាប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្តាល ចុះជួយស្រុកពារាំងខេត្តព្រៃវែង ។
លោកឡឹម ពិសិដ្ឋ បានមានប្រសាសន៍ប្រាប់សារព័ត៌មានសេរីថា លោកបានចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅខេត្តព្រៃវែង ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៣ តាមរយៈលោកទេសរដ្ឋមន្ត្រី អៀង មូលី ហើយលោកបានក្លាយជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅស្រុកពារាំង ក្រោមការដឹកនាំរបស់លោកឧបនាយករដ្ឋមន្ត្រី ប៊ិនឈិនសមាជិកអចិន្ត្រៃយ៍និងជាប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្តាល ចុះជួយស្រុកពារាំងខេត្តព្រៃវែង ។
លោកបានមានប្រសាសន៍ទៀតថា ជួនកាលលោកចូលរួមធ្វើយុទ្ធនាការនយោបាយសំរាប់គណបក្សប្រជាជនកម្ពុជា នៅខេត្តបន្ទាយមានជ័យជាមួយលោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិក អចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាចុះជួយខេត្តបន្ទាយមានជ័យ ។
«មូលហេតុដែលខ្ញុំចូលរួមហែក្បួនគណបក្សប្រជាជនកម្ពុជា នៅសង្កាត់បឹងធំកាលពីថ្ងៃអាទិត្យទី១៤ ខែកក្កដា គឺដោយសារតែខ្ញុំចង់ផ្តល់សញ្ញាដល់បងប្អូនអ្នកភូមិ និងឃុំរបស់ខ្ញុំ ថាខ្ញុំបានចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ហើយ ៗពួកគេស្រឡាញ់ខ្ញុំ គេនឹងផ្លាស់ប្តូរទស្សនៈរបស់ពួកគេ មកគាំទ្រគណបក្សប្រជាជនកម្ពុជាតាមខ្ញុំដែរ» ប្រសាសន៍របស់ លោក ឡឹម ពិសិដ្ឋ ។
លោកឡឹម ពិសិដ្ឋ បានបន្ថែមថា៖ «ខ្ញុំបានអនុញ្ញាតអោយប្រធានគណបក្សសង្កាត់លើកស្លាកគណបក្សប្រជាជន កម្ពុជានៅផ្ទះរបស់ខ្ញុំ ព្រោះខ្ញុំយល់ថា វាជាការទាក់ទាញអ្នកភូមិមួយចំនួន និងយុវជនមួយចំនួនដែលចាញ់ឃោសនារបស់គណបក្សប្រឆាំង»។
នេះគឺជាលើកដំបូងហើយ ដែលគេឃើញលោក ឡឹម ពិសិដ្ឋ ចេញមុខលើកស្លាកគណបក្សនយោបាយ និងពាក់ឯកសណ្ឋានគណបក្សនយោបាយ ក្នុងរយៈពេលជាង២០ឆ្នាំចាប់តាំងពីលោកចូលប្រឡូកក្នុងឆាកនយោបាយនៅ ឆ្នាំ១៩៩២ ។
លោក ឡឹម ពិសិដ្ឋ បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាធិបតេយ្យ សេរីនិយម ព្រះពុទ្ធសាសនា (BLDP) ដែលដឹកនាំដោយលោកតាសឺន សាន តាមរយៈលោកទេសរដ្ឋមន្ត្រី អៀង មូលី ដែលកាលណោះលោកអៀង មូលី ជាអគ្គលេខាធិការគណបក្សបក្ស និងជាសមាជិកឧត្តមក្រុមប្រឹក្សាជាតិ SNC ដែលត្រូវបង្កើតឡើងដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ។
គួរបញ្ជាក់ថា SNC មានសមាជិកចំនួន១២រូប មកពីភាគីចំនួន៤ គឺភាគីរដ្ឋកម្ពុជាមាន៦រូប រួមមានសម្តេចហ៊ុន សែន លោកហោ ណាំហុង លោកទៀ បាញ់ លោកឌិត មន្ទីរ លោកអ៊ឺម ឈុនលឹម និងលោកស៊ិន សេន ភាគីរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ (រ.ជ.រ.ប.ខ))) មាន២រូប គឺសម្តេច សឺន សាន និងលោកអៀង មូលី ភាគីហ្វ៊ុនស៊ិនប៉ិច មានសម្តេចនរោត្តមសីហនុ និងសម្តេចក្រុមព្រះនរោត្តមរណឬទ្ធិ ហើយនិងភាគីកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) មានលោកខៀវ សំផន និងលោកសុន សេន ។ ក្រោយមកនៅពេលចូលមកក្នុងប្រទេសកម្ពុជា សម្តេចនរោត្តមសីហនុ ត្រូវបានថ្វាយព្រះរាជតួនាទីជាព្រះប្រធាន SNC ហើយពេលនោះ ភាគីហ្វ៊ុនស៊ិនប៉ិច បានដាក់លោក សម រង្ស៊ី ជំនួសកន្លែងដែលនៅទំនេរ ។
ភាគីនីមួយៗមានលេខាធិការដ្ឋានរបស់ខ្លួន រៀងៗខ្លួន ហើយកាលណោះលោកឡឹម ពិសិដ្ឋ គឺជាជំនួយការផ្ទាល់របស់លោកអៀង មូលី សមាជិកSNC ភាគីរ.ជ.រ.ប.ខ ។
ក្រោយមក នៅឆ្នាំ១៩៩៨ លោកបានចាកចេញពីគណបក្សនយោបាយអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីធ្វើជាអ្នកសារព័ត៌មានឯករាជ្យ ។ មនុស្សជាច្រើនយល់ថា លោកគឺជាសមាជិកគណបក្សប្រឆាំង ដោយសារតែអត្ថបទរបស់លោក ប៉ុន្តែលោកបញ្ជាក់ថា លោកពុំបានចូលគណបក្សនយោបាយណាទេ ដោយលោកបញ្ជាក់ថា គ្មានឥស្សរជននយោបាយណាសក្តិសមធ្វើជាមេដឹកនាំរបស់លោក ។
នៅឆ្នាំ២០១៣ លោកឡឹម ពិសិដ្ឋ សម្រេចចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា តាមរយៈលោកទេសរដ្ឋមន្ត្រីអៀ មូលី ដោយលោកបញ្ជាក់ថា លោកទេសរដ្ឋមន្ត្រី ជាឥស្សរជននយោបាយ ដែលមានភាពចាស់ទុំ មានចំណេះវិជ្ជាខ្ពស់ មានទំនាក់ទំនងល្អ និងជាអ្នកនយោបាយដែលជ្រើសរើសគណបក្សនយោបាយត្រូវ គឺគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចទាំងបី គឺសម្តេចអគ្គមហាធម្មពោធិសាលជា ស៊ីម ប្រធានគណបក្ស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានគណបក្ស និងសម្តេចមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសរបស់គណបក្ស។
«មានតែសម្តេចអគ្គមសេនាបតីតេជោ ហ៊ុន សែន និងសម្តេចអគ្គមគ្គុទេសក៏គណបក្ស ជា ស៊ីម និងហេង សំរិន ទេ ដែលធ្វើអោយប្រទេសជាតិមានសុខសន្តិភាព និងនាំមកនូវការអភិវឌ្ឍន៍សំរាប់កម្ពុជា ហេតុនេះ បានជាខ្ញុំសម្រេចចិត្តដើរតាមលោកទេសរដ្ឋមន្ត្រី អៀង មូលី ចូលបំរើនយោបាយក្នុងគណបក្សចាស់ទុំមួយនេះ» ប្រសាសន៍របស់លោក ឡឹម ពិសិដ្ឋ ដែលបានប្រាប់គេហទំព័រទស្សនា វដ្តីសារព័ត៌មានសេរី កាលពីថ្ងៃអាទិត្យ៕
6 comments:
ឡឹម ពិសិទ្ធិ អើយឡឹម ពិសិទ្ធិ រត់ចោលស្រុកដោយខ្លាចហ៊ុនសែនសម្លាប់ តើហេតុអីក៏មកជួយហ៊ុន សែនវិញ? តើរឿងដែលឡឹម ពិសិទ្ធិថា ហ៊ុនសែនចង់សម្លាប់ខ្លួននោះ ជារឿងពិតឬក៏ជារឿងដែល ឡឹម ពិសិទ្ធិប្រឌិត?
This man is nothing, but a scum of the earth. He lied about Hun Sen threated his life, just because he wanted to have his family live oversea. Lim Pisth is licking Hun Sen's ass. He made me believed him after all of this time
He is Hun Sen and Youn spy. what a low life Lim Pishit is.
He is spying for Hun Sen regime, He's very dangerous for Khmer patriots oversea. He is not any less than Chun kbot cheat.
Some khmers are stupid and dumb like this dude. these bad people never love their country, none, zero. they love to serve Youns and their own interest.
Yuon recruted, and still do, Khmer traitors like Hun Sen and gangs, such as this guy above.
To put Ho Chin Minh's Plan to work, Hanoi needs only a few Khmer traitors and Lao traitors.
Hanoi just gives these traitors power, guns and monies, Yuon's Plan is now set on a cruise control !!!
Khmer Who Loves Khmers
I have been reading Free Press news online for sometimes. I can see it moves gradually from opposite point of view regarding CPP/Hun Sen regime to now fuly support CPP/its regime.
But I never know who own the Free Press until now. People change overtime and move up and down, left and right.
Post a Comment