លោកនាយករដ្ឋមន្រ្តីហ៊ុនសែន នៅការដ្ឋាសាងសង់ស្ពានអាកស្ទឹងមានជ័យ។
(ថ្ងៃទី 31 កក្កដា 2013,) | ដោយ: មុនីរាជ CEN
ភ្នំពេញ:
ទីបំផុតទៅ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានចេញមុខប្រកាស នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣ ថា
គណបក្សប្រជាជនកម្ពុជារបស់លោក ដែលឈ្នះការបោះឆ្នោត
បានបង្កើតក្រុមការងារមួយ ដែលមានលោកឧបនាយករដ្ឋមន្ត្រី ស ខេង លោក សុខ
អាន និងលោក សាយ ឈុំ ដើម្បីចរចា សម្របសម្រួលជាមួយលោកសមរង្ស៊ី និងលោក
កឹមសុខា។
ក្នុងពេលចុះទៅពិនិត្យការដ្ឋានសាងសង់ស្ពានអាកាសស្ទឹងមានជ័យ
នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានប្រាប់ក្រុមអ្នកកាសែតថា ក្រុមការងារនោះ
នឹងសម្របសម្រួលជាមួយគណបក្សប្រឆាំង
ដើម្បីសម្របសម្រួលលើក្បាលម៉ាស៊ីនដឹកនាំនៅក្នុងរដ្ឋសភា។
ទាក់ទង
ទៅនឹងសំនួរ ដែលបានសួរថា តើសម្តេចតេជោ ហ៊ុន សែន ជាមួយនឹងលោក សម
រង្ស៊ី គួរគិតថា មានការសន្ទនាគ្នាជាលក្ខណៈគ្រួសារយ៉ាងណាដែរ?
ជាការឆ្លើយតបសម្តេចតេជោបានមានប្រសាសន៍ថា រឿងនេះ
សម្តេចបានប្រគល់ភារកិច្ចជូនលោកឧបនាយករដ្ឋមន្ត្រី ស ខេង សាយ ឈុំ
និងលោកឧបនាយករដ្ឋមន្ត្រី សុខ អាន ដើម្បីធ្វើកិច្ចការងារនេះ។
ហើយលោកសម រង្ស៊ី
ដោយសារគាត់ធ្លាប់បានធ្វើលិខិតចូលរួមមរណទុក្ខឪពុករបស់សម្តេច
ដូច្នេះលោក សម រង្ស៊ី ប្រាកដណាស់
គាត់ច្បាស់ជាយល់នូវពេលវេលាដ៏លំបាករបស់សម្តេច
ក្នុងការកាន់ទុក្ខ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ការដោះស្រាយនានា
ខ្ញុំបានប្រគល់ទៅឲ្យយន្តការមួយសម្រាប់ការត្រៀមរៀបចំការពិភាក្សា
ជាមួយនឹងឯកឧត្តម ស ខេង ជាមួយឯកឧត្តម សាយ ឈុំ ជាមួយឯកឧត្តម សុខ អាន។
អីចឹងទេបញ្ហានេះ វាត្រូវមានការសម្របសម្រួលមួយ។
ប៉ុន្តែក្នុងករណីចាំបាច់
គឺខ្ញុំក៏អាចនឹងប្រើពេលវេលាដ៏លំបាករបស់ខ្ញុំ
ដើម្បីសន្ទនាមួយដែរ”។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានបន្តទៀតថា “ចំនុចនានា ពាក់ព័ន្ធជាមួយ
ការសម្របសម្រួលគ្នារវាងបណ្តាបក្សនយោបាយ គណបក្សប្រជាជនកម្ពុជា
សូមជម្រាបថា បានប្រជុំអចិន្ត្រៃយ៍របស់ខ្លួននៅព្រឹកថ្ងៃទី២៩
ខែកក្កដា កន្លងផុតទៅនេះ ក្នុងនោះ គឺយើងបានត្រៀមខ្លួនបើកចំហរ
ដើម្បីពិភាក្សានយោបាយរវាងបក្សដែលមានអាសនៈនៅក្នុងសភា
ដើម្បីពិភាក្សាគ្នាអំពីការរៀបចំក្បាលម៉ាស៊ីនរបស់រដ្ឋសភា។
ខ្ញុំគិតថានេះ
ជាដំណើរគ្មានអ្នកណាដោះស្រាយជំនួសខ្មែរនឹងខ្មែរគ្នាឯងបានទេ
មិនអាចយកបរទេសមមកដោះស្រាយជំនួសយើង
ហើយបរទេសមានតែលើកទឹកចិត្តឲ្យយើងមានការសន្ទនាគ្នា...។
ខ្ញុំមានការរីករាយជាមួយព័ត៌មានទាំងឡាយ ដែលយើងទទួលបានពីក្រៅប្រទេស
ដែលលើកទឹកចិត្ត ហើយខ្ញុំក៏ជឿជាក់ថា
ប្រជាពលរដ្ឋកម្ពុជាក៏មានជំនឿជឿជាក់ទៅលើអ្នកដឹកនាំនយោបាយនៅកម្ពុជា
ផងដែរថា នឹងដោះស្រាយជាមួយគ្នាតាមផ្លូវនយោបាយ
នៅក្នុងដំណើរការធ្វើយ៉ាងណា ឲ្យសភាបានដំណើរការទៅមុខ”។
សម្តេចនយករដ្ឋមន្ត្រី ហ៊ុន សែន
ក៏បានបដិសេធនឹងដំណឹងដែលគេផ្សព្វផ្សាយក្នុងហ្វេសប៊ុក ដែលថា សម្តេច
បានចាកចេញទៅក្រៅប្រទេស ហើយថា មានយោធាទៅឡោមព័ទ្ធផ្ទះសម្តេច
ដើម្បីចាប់ឃុំខ្លួនសម្តេច ជាដើមនោះ គឺជាការមិនពិតទេ។
សម្តេច ហ៊ុន សេន ក៏បានប្រកាសថា គ្មាននរណា មកយកតំណែងនាយករដ្ឋមន្ត្រី
ពីសម្តេចបានទេ ព្រោះគណបក្សប្រជាជនកម្ពុជា បានសម្រេចរួចហើយថា
សម្តេច គឺជាបេក្ខជនតែម្នាក់គត់ សម្រាប់តំណែងនាយករដ្ឋមន្ត្រី
នៅអាណត្តិទី៥ និងអាណត្តិបន្តៗទៀត។ ម្យ៉ាងទៀត ចរិករបស់សម្តេច
គឺមិនរត់ចោលប្រជាពលរដ្ឋ ទោះក្នុងកាលៈទេសៈលំបាកបែបណាឡើយ។
ចំពោះលទ្ធផលនៃការបោះឆ្នោត កាលពីថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣
ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា អ្នកណាឈ្នះ
ហើយអ្នកណាចាញ់ គឺមិនសំខាន់ទេ។ សំខាន់ គឺកុំឲ្យជាតិបែកបាក់៕
- See more at: http://www.cen.com.kh/localnews/show_detail/19?token=N2E5NGRjNT#sthash.MNauf8vU.dpuf
5 comments:
15 DAYS REMAINING,...THAN WE WILL INITIATES THE DEMOCRATIC YOUTH MOVEMENT.
"WE ARE WAITING"......IF NO JUSTICE,...PREPARES FOR THE "CONSEQUENCES"
Signed: KHMER YOUTH MOVEMENT
Look at all these obese over weight fat cats. They on sucking Khmer's blood dried a d channel it to their Fat Cats in Hanoi. TRAITORS TO THE NATION OF CAMBODIA.
ពួកក្បត់ជាតិសាសនាអស់លក្ខ័ហើយ
អនុមោទនា!!!
Don't negotiate about power-sharing, the CNRP must negotiate to get it 7-point policies implemented and insist it's the winner.
Chen faction won CPP. Stupid youns lost.
Post a Comment