បេក្ខជនតំណាងរាស្ត្រមណ្ឌលបាត់ដំបង អ្នកស្រី មូរ សុខហួរ
លើកឡើងពីការលើកកម្ពស់សិទ្ធិកម្មករ
និងការបណ្ដុះបណ្ដាលកម្មករឲ្យមានជំនាញវិជ្ជាជីវៈច្បាស់លាស់
ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៣ មិថុនា ឆ្នាំ២០១៣។
RFA/Tin Zakariya
ក៏ប៉ុន្តែ ខាងសមាគមកាត់ដេរវិញ បានអះអាងថា
ការដំឡើងប្រាក់ឈ្នួលឲ្យកម្មករនេះ មិនមែនជាការងាយស្រួលទេ
គឺមានឧបសគ្គជាច្រើនដល់និយោជកនាពេលបច្ចុប្បន្ននេះ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានប្រកាសជាសាធារណៈថា គណបក្សសង្គ្រោះជាតិ នឹងដំឡើងប្រាក់ខែ និងផ្ដល់ការងារសមរម្យដល់កម្មករ និងមន្ត្រីរាជការ ប្រសិនបើគណបក្សនេះឈ្នះឆ្នោតនៅពេលខាងមុខ។
បេក្ខជនតំណាងរាស្ត្រមណ្ឌលបាត់ដំបង អ្នកស្រី មូរ សុខហួរ បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៣ មិថុនា ថា រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ នឹងប្រើប្រាស់ថវិកាជាតិ ដើម្បីបង្កើតមណ្ឌលហ្វឹកហ្វឺនជំនាញ និងផ្ដល់មុខរបរ លើកទឹកចិត្តឲ្យកម្មករក្នុងគោលបំណងជំរុញឲ្យកម្មករមានជំនាញ ច្បាស់លាស់ និងកំណត់ប្រាក់ខែអប្បបរមា ១៥០ដុល្លារក្នុងមួយខែ។ អ្នកស្រី មូរ សុខហួរ បានអះអាងថា អ្វីដែលរដ្ឋាភិបាលបច្ចុប្បន្នមិនអាចធ្វើបាននោះ គឺដោយសារតែអំពើពុករលួយនៅវិស័យកាត់ដេរ។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក ជាតិ ខេមរា បានឲ្យដឹងថា អ្វីដែលគណបក្សសង្គ្រោះជាតិ បានលើកឡើងនេះ គ្រាន់តែជាគោលនយោបាយប៉ុណ្ណោះ សំខាន់នៅត្រង់ការអនុវត្តជាក់ស្ដែង។ លោកបញ្ជាក់ថា បច្ចុប្បន្ននេះមានបញ្ហាជាច្រើនក្នុងការដំឡើងប្រាក់ខែឲ្យកម្មករ ដូចជា កម្មករនៅខ្វះជំនាញនៅឡើយ ខ្វះវត្ថុធាតុដើម បញ្ហាថ្លៃទឹកភ្លើងខ្ពស់ និងសម្ភារៈផ្សេងៗទៀតត្រូវទិញពីអ្នកបញ្ជាទិញពីខាងក្រៅទាំងអស់។
ទោះបីជាយ៉ាងនេះក្ដី លោក ជាតិ ខេមរា បានអះអាងថា កាលពីពេលថ្មីៗនេះ ខាងសហជីពនិយោជក និងខាងរដ្ឋាភិបាលបានយល់ព្រមដំឡើងប្រាក់ខែឲ្យកម្មករបានចំនួន ៨០ដុល្លារក្នុងមួយខែ បូកបន្ថែមនឹងប្រាក់ឧបត្ថម្ភផ្សេងៗទៀត កម្មករទទួលបានជាង ១០០ដុល្លារក្នុងមួយខែ។
បន្ថែមពីលើនេះទៀត អ្នកស្រី មូរ សុខហួរ បានអះអាងថា នៅពេលគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោត គណបក្សសង្គ្រោះជាតិ មានគោលនយោបាយច្បាស់លាស់ គឺការបញ្ចុះតម្លៃប្រេងសាំង ពីព្រោះតម្លៃសាំងធ្វើឲ្យប៉ះពាល់ជាប្រព័ន្ធនាពេលបច្ចុប្បន្ន។ អ្នកស្រីបញ្ជាក់ទៀតថា ក្រៅពីដំឡើងប្រាក់ខែដល់កម្មករនោះ គឺដំឡើងប្រាក់ខែដល់មន្ត្រីរាជការចំនួន ១លានរៀល ឬស្មើ ២៥០ដុល្លារក្នុងមួយខែ។ ក្រៅពីផ្ដល់ការងារសមរម្យ និងប្រាក់ខែនោះ គឺស្វែងរកដៃគូពាណិជ្ជកម្មដែលមានលទ្ធភាពខ្ពស់ក្នុងការទទួលខុស ត្រូវក្នុងអាជីវកម្មគ្រប់វិស័យ លើកតម្កើង និងការបណ្ដុះបណ្ដាលនូវជំនាញវិជ្ជាជីវៈដល់កម្មករ ពលករគ្រប់រូប។
ឆ្លើយតបនឹងបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានលើកឡើងថា ការសន្យារបស់គណបក្សសង្គ្រោះជាតិ នេះ ជាការនិយាយឲ្យរួចពីមាត់ទេ។
របាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា រោងចក្រកាត់ដេរ និងរោងចក្រស្បែកជើងមានជាង ៧០០រោងចក្រ និងមានកម្មករជាង ៦០ម៉ឺននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

No comments:
Post a Comment