Read in English here.
ភ្នំពេញ:
គណបក្ស សង្គ្រោះជាតិ
ដែលកើតចេញពីការបង្រួបបង្រួមរវាងគណបក្សប្រឆាំង សម រង្ស៊ី និងគណបក្ស
សិទ្ធិមនុស្ស កំពុងតែធ្វើការពិចារណាថា
តើគួរចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥
ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ឬមិនចូល។
ប៉ុន្តែការសម្រេចជាផ្លូវការយ៉ាងណានោះ នៅមិនទាន់ដឹងទេ
ដោយរង់ចាំការសម្រេចជាចុងក្រោយរបស់លោក សម រង្ស៊ី និងលោក កឹម សុខា
នៅក្នុងជំនួបនាប្រទេសជប៉ុន។
នេះបើតាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីជាន់ខ្ពស់គណបក្ស សង្គ្រោះជាតិ
បានប្រាបគេហទំព័រ CEN។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង បានបញ្ជាក់ថា គណបក្ស សង្គ្រោះជាតិ កំពុងតែគិតពិចារណាអំពីការចូលរួមបោះឆ្នោត ឬមិនចូលរួមការបោះឆ្នោត ប៉ុន្តែនៅមិនទាន់មានសេចក្តីសម្រេចអ្វីនូវឡើយទេ មកដល់ពេលនេះ។
ទាក់ទងបញ្ហានេះ លោក កឹម សុខា ប្រធានស្តីទីគណបក្ស សង្គ្រោះជាតិ បានធ្វើដំណើរទាំងយប់ ចាកចេញពីកម្ពុជាទៅប្រទេសជប៉ុន កាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៣ ដើម្បីជួបជាមួយសមាជិក សមាជិកាគណបក្ស សង្គ្រោះជាតិ នៅទីនោះ។
លោក កឹម សុខា ក៏នឹងជជែកពិភាក្សាគ្នាជាមួយលោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ នៅប្រទេសជប៉ុនផងដែរ ថាតើត្រូវធ្វើយ៉ាងម៉េច ទាក់ទងការបោះឆ្នោត នាពេលខាងមុខនេះ? ពោលគឺថាតើបក្សប្រឆាំងចូលរួម ឬមិនចូលរួមការបោះឆ្នោត នាខែកក្កដា?
ការពិចារណារបស់ បក្សប្រឆាំង ចំពោះការបោះឆ្នោតជាតិ នាខែកក្កដា ដោយសារតែបក្សប្រឆាំង សំអាងថា មកដល់ពេលនេះ គណបក្សកាន់អំណាច បង្កការលំបាកដល់ខ្លួន ដូចជា មានបាតុកម្មប្រឆាំងលោក កឹម សុខា ការរារាំង អុកឡុករំខានវេទិកាជួបជុំតាមមូលដ្ឋានរបស់លោក កឹមសុខា និងពាក្យបណ្តឹងប្រឆាំងលោក ដែលត្រូវបានលោក ជុំ ម៉ី និងជនរងគ្រោះ ក្នុងរបបខ្មែរក្រហម ដាក់ទៅកាន់តុលាការ ជាដើម។
យ៉ាងណាក៏ដោយ គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាល តាមរយៈលោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានច្រានចោលការចោទប្រកាន់របស់បក្សប្រឆាំង ហើយថា បាតុកម្មប្រឆាំងលោក កឹម សុខា គឺជាឆន្ទៈរបស់មហាជន ចំពោះអ្វីដែលលោក កឹម សុខា និយាយថា ទួលស្លែង ជាគុកសិប្បនិម្មិត្ត។
សម្តេច ហ៊ុន សែន ក៏បានប្រកាសអំពាវនាវដល់មហាជន និងលោក ជុំ ម៉ី ឲ្យផ្អាកបាតុកម្មមួយអន្លើសិន ដើម្បីឲ្យបរិយាកាសល្អប្រសើរ នៅមុនការបោះឆ្នោតជាតិ នាថ្ងៃទី២៨កក្កដា ឆ្នាំ២០១៣៕

- See more at: http://www.cen.com.kh/localnews/show_detail/19?token=NTJhYmRjZj#sthash.HkqvpBIb.dpuf
6 comments:
You two will lose anyway. Just give up and save your face. Then you can blame on election fraud.
They should call themselves the National Loser Party.
Funny how the election is in Cambodia, yet they ran their campaign in foreign countries, what a bunch of clowns.
These two leaders deserve to lead Cambodia because they are competent, not corrupt, but Hun sen will cheat to win.
Hun Sen is the most corrupt, dictatorial and incompetent leaders Cambodia has ever had, after Pol Pot.
Rainsy and Kem Sokha are clean, non-corrupt and competent so they deserve to win. The CPP (Cheating/Crooked People's Party) and Hun Sen deserve to lose because they are corrupt, incompetent and the destroyers of Cambodia. They ruled too long and has destroyed Cambodia enough so deserved to be voted out of power.
Please verify the following news saying that Kem Sokha met Sam Rainsy in Japan.
http://www.cen.com.kh/localnews/details_more/19?token=NTJhYmRjZj
In fact, they didn't. How can Sam Rainsy come to Japan and make video conference at the same day from Paris? This is absurd.
http://www.cen.com.kh/localnews/details_more/19?token=M2JlNDJmYj
Only Kem Sokha, Son Chay and Om Leang District Chief (lady) came to Japan.
The photo is damn lie.
Post a Comment