ភ្នំពេញប៉ុស្តិ៍
ដោយ មាស សុខជា
ភ្នំពេញៈ ដោយលើកបង្ហាញក្រុមអ្នកកាសែត
នូវសៀវភៅភូមិវិទ្យាថ្នាក់ទី៧
ដែលត្រូវបានបោះពុម្ពដោយក្រសួងអប់រំកាលពីឆ្នាំ ១៩៨៥
មានចំណុចមួយនិយាយពីឈ្មោះកោះត្រល់
តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោករ៉ុង ឈុនបានអះអាងថា
កោះត្រល់អាចបាត់ទៅវៀតណាម
នៅក្រោយឆ្នាំ១៩៨០មិនមែនបាត់តាំងពីយូរលង់មកហើយនោះទេហើយថា
កម្ពុជានៅមានសិទ្ធិ
ក្នុងការប្តឹងទាមទារកោះដែលមានទំហំជិតប៉ុនប្រទេសសិង្ហបុរី
នេះមកវិញ។
នៅក្នុងសន្និសីទកាសែតនៅការិយាល័យក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា
សកម្មជនព្រំដែន លោក រ៉ុង ឈុន បានប្រាប់អ្នកកាសែតដោយអះអាងថា
កោះត្រល់របស់កម្ពុជាអាចត្រូវបានបាត់ទៅវៀតណាម
ក្នុងរបបរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
ក្រោមអាណានិគមរបស់វៀតណាម។ ដោយបង្ហាញនូវសៀវភៅភូមិវិទ្យា ថ្នាក់ទី៧
ដែលបានបោះពុម្ពសម្រាប់កម្មវិធីសិក្សាក្នុងឆ្នាំ
១៩៨៥ដោយក្រសួងអប់រំ ក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា របស់លោក
ហ៊ុន សែន លោក រ៉ុង ឈុន បានអះអាងថា កោះត្រល់ ត្រូវបានបាត់ទៅវៀតណាម
នៅចន្លោះពីទសវត្សរ៍ឆ្នាំ ១៩៨០ ដល់ឆ្នាំ ២០១០ បន្ទាប់ពីលោក ហ៊ុន សែន
បានចុះសន្ធិសញ្ញាព្រំដែនបំពេញបន្ថែមដ៏ចម្រូងចម្រាសក្នុងឆ្នាំ
២០០៥ ក្នុងការកំណត់ខណ្ឌសីមាព្រំដែនជាមួយប្រទេសជិតខាង។ លោកបន្តថា
លោកបានផ្ញើលិខិតមួយច្បាប់ទៅលោក ហ៊ុន សែន កាលពីថ្ងៃម្សិលមិញ
ដោយសុំមិនឲ្យនិយាយថា
កម្ពុជាមិនអាចទាមទារទឹកដីដែលបាត់នោះត្រឡប់មកវិញបាននោះទេ
ហើយបានជំរុញឲ្យរដ្ឋាភិបាលរបស់លោក ហ៊ុន សែន
ប្តឹងទាមទារយកកោះត្រល់ពីវៀតណាមមកវិញ។
លោក រ៉ុង ឈុន បានថ្លែងបន្តទៀតថា៖
«តាមពិតកោះត្រល់នេះទើបតែបាត់បង់ថ្មីៗ
បន្ទាប់ពីការចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមថ្ងៃទី១០
តុលាឆ្នាំ២០០៥
ពីលើសន្ធិសញ្ញាឆ្នាំ១៩៨៥ដែលបានធ្វើឲ្យកោះត្រល់បាត់បង់ទៅ
វៀតណាមដូច្នេះប្រសិនបើយើងនិយាយអំពីសិទ្ធិទាមទាររបស់កម្ពុជាយើង
គឺយើងនៅមានសិទ្ធិពេញលេញដើម្បីទាមទារអ្វីដែលជារបស់ខ្មែរ»។
លោកគូសបញ្ជាក់ថា៖«អ្វីដែលយើងបានបាត់បង់យើងនៅមានសិទ្ធិ
ទាមទារមកវិញដូចជាករណីកម្ពុជាក្រោមនិងកោះត្រល់ជាដើម»។
លោក រ៉ុង
ឈុន បានអះអាងបន្តថា
ផ្អែកតាមច្បាប់ក្រឡេកមើលកម្ពុជាក្រោមគឺទើបតែបានបាត់បង់ទៅ ៦៤
ឆ្នាំប៉ុណ្ណោះហើយថា
ប្រសិនបើយើងមើលទៅទិដ្ឋភាពច្បាប់គឺរហូតដល់១០០ឆ្នាំទើបកម្ពុជា
បាត់បង់សិទ្ធិទាមទារ ប៉ុន្តែប្រសិនបើកម្ពុជា
តែងតែធ្វើការទាមទារអ្វីៗដែលបាត់បង់បើទោះបីជាវាហួស១០០ឆ្នាំ
ក៏ដោយក៏កម្ពុជានៅតែមានសិទ្ធិទាមទារដែរ។
លោក រ៉ុង ឈុន បន្តថា៖
«នីតិវិធីទាមទារដូចជាកោះត្រល់យើងមានសិទ្ធិទាមទារហើយយើងមាន
សង្ឃឹមថា យើងអាចយកមកវិញបាន ពីព្រោះយើងទាមទារទៅតាមច្បាប់»។
លោកបានបន្ថែមថា៖«ប្រសិនបើយើងមើលពីប្រទេសរបស់យើងទៅកោះ
ត្រល់គឺចម្ងាយប្រហែល ១៥
គីឡូម៉ែត្រហើយប្រសិនបើមើលពីឆ្នេរសមុទ្រប្រទេសវៀតណាមទៅកោះត្រល់
គឺមានចម្ងាយដល់ទៅ៤៥ គីឡូម៉ែត្រ។ ដូច្នេះ
ប្រសិនបើយើងមើលទៅច្បាប់អន្តរជាតិកោះណាមួយដែលនៅជិតឆ្នេរនៃ
ប្រទេសនោះ កោះនោះគឺជាកោះរបស់ប្រទេសនោះ»។
លោក រ៉ុង ឈុន បានបន្ថែមថា តាមការកត់សម្គាល់បច្ចុប្បន្ន
មេដឹកនាំដូចជា លោកហ៊ុន សែន តែងតែបាននិយាយថា
កម្ពុជាមិនអាចទាមទារកោះត្រល់ត្រឡប់មកវិញបានដោយសារកោះត្រល់បាន
បាត់បង់តាំងពីមុនទសវត្សរ៍ឆ្នាំ ១៩៦០។
ការអះអាងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
ដូចនេះគឺដោយសាររដ្ឋាភិបាលរបស់គាត់ជិតស្និទ្ធយ៉ាងខ្លាំងទៅនឹង
វៀតណាម ហើយថា ការអះអាងរបស់លោក ហ៊ុន សែន
គឺជាការលុបបំបាត់ឆន្ទៈស្នេហាជាតិរបស់យុវជន
ក៏ដូចជាឆន្ទៈស្នេហាជាតិរបស់ប្រជាជនទាំងមូល។
លោក រ៉ុង ឈុន បានទាមទារឲ្យរដ្ឋាភិបាលរបស់លោក ហ៊ុន សែន
យកបញ្ហាកោះត្រល់ ទៅបង្ហាញប្រទេសហត្ថលេខី
ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃទី២៣ តុលា ១៩៩១
ដើម្បីស្នើសុំឲ្យមានអន្តរាគមន៍ជួយដោះស្រាយបញ្ហានេះ។
ប៉ុន្តែយ៉ាងណាក្តី លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី
ទទួលបន្ទុកកិច្ចការព្រំដែនរបស់រដ្ឋាភិបាល
មិនចាប់អារម្មណ៍ទៅនឹងសៀវភៅភូមិវិទ្យា
ដែលសរសេរអំពីកោះត្រល់ហើយត្រូវបានយកមកធ្វើជាអំណះអំណាង
ដោយលោករ៉ុង ឈុននោះទេដោយលោកថ្លែងថា បញ្ហាពាក់ព័ន្ធនឹងកោះត្រល់
និងទឹកដីត្រូវបានពន្យល់ទៅតាមច្បាប់ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន
សែន អស់រយៈពេលជាង៥
ម៉ោងនៅក្នុងសម័យប្រជុំសភាកាលពីឆ្នាំមុនរួចអស់ហើយ។
លោក វ៉ា គឹមហុង បានថ្លែងថា៖
«និយាយឲ្យត្រង់ទៅយើងមិនចង់បាត់បង់ទេប៉ុន្តែវាបានបាត់បង់រួច
ទៅហើយ។ យើងទៅតុលាការតើយើងមានលទ្ធភាពឈ្នះឬអត់?
យើងទៅតុលាការលុះត្រាតែយើងសង្ឃឹមឈ្នះហើយយើងមានច្បាប់មានអ្វីៗ
គ្រប់គ្រាន់យើងអាចទៅ។ ប្រសិនបើយើងទៅចាញ់ យើងមិនចាំបាច់ទៅទេ»។
លោកវ៉ា គឹមហុង បានគូសបញ្ជាក់ទៀតថា៖«ខ្ញុំជាអ្នកធ្វើផែនទី
[ក្នុងឆ្នាំ១៩៦៤] ហេតុអ្វីមិនជឿខ្ញុំជឿលោក រ៉ុង ឈុន។
ខ្ញុំហាក់បីដូចជាឆ្ងល់ ជឿមនុស្សឥតប្រយោជន៍»។ លោកបន្ថែមថា
កម្ពុជាមិនចាំបាច់ស្វែងរកការជួយពីប្រទេសហត្ថលេខីនៃកិច្ច
ព្រមព្រៀងទីក្រុងប៉ារីសដើម្បីជួយដោះស្រាយបញ្ហាកោះត្រល់ទេពីព្រោះ
ប្រទេសហត្ថលេខីទាំងនោះមិនមានសមត្ថភាពជួយដោះស្រាយឡើយ។
នៅពេលទាក់ទងកាលពីម្សិលមិញ ថ្នាក់ដឹកនាំក្រសួងអប់រំ
បានបដិសេធមិនធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងសៀវភៅបោះពុម្ពក្នុង
ឆ្នាំ ១៩៨៥ ដែលនិយាយអំពីកោះត្រល់នោះឡើយ៕ PS
6 comments:
It's evident that Hun sen and the CPP gave Koh tral to Vietnam after the 1985 treaty signed by Hun Sen.នេះបង្ហាញយ៉ាងច្បាស់ថាកោះត្រល់គឺបានត្រូវ
ប្រគល់ទៅឲ្យវៀតណាមក្រោយសន្ធិសញ្ញាឆ្នាំ១៩៨៥
ដែលស៊ីញ្ញេដោយលោក ហ៊ុន សែន។
rong chhung, just wanted high rated & hero,
to get more money from EU-USA,
looked at his apprearances,
he looked stupid & dummy, no knowledge whatsoever..
Stupid? I believe you’re the guy. Do you think you’re smart enough to judge people by appearance? What a discriminated profiling!
7th makara kid shutta hell up,you don't know a damn thing about Khmer' s history or geography,because you are the benefactor of the corrupts' regime and you are the seed of EVIL left over from Khmer rouge killer machine of Hanoi planning to destroys Srok Khmer in the name of conquest to fulfil the dreams of your uncle's Ho.So shatta hell up move back to Hanoi ah lop!- Rong Chun was rights.
Prahok
history already wrote since 1939
stop fooling around ur self, again
stop incited ur self, stop exggerated ur self
On behalf of all Khmers,we would like to thank you for you work for our motherland.
Our land is our property and it must be returned.Only traitors,who willing to forget and discourage your effort. The world and the nation are behind you.
True Khmer
Post a Comment