By Daniel de Carteret
Phnom Penh Post
ភ្នំពេញៈ របាយការណ៍ចេញផ្សាយដោយកាសែត The Age
របស់អូស្ត្រាលីកាលពីថ្ងៃអាទិត្យបានឲ្យដឹងថា
នគរបាលសហព័ន្ធអូស្ដា្រលី
(AFP)កំពុងស្ថិតក្រោមការរិះគន់ដោយសារតែបរាជ័យក្នុងការស៊ើប
អង្កេតអំពីរឿងអាស្រូវពុករលួយរបស់ BHP Billiton
ជាក្រុមហ៊ុនរុករករ៉ែដ៏ធំដែលត្រូវបានចោទប្រកាន់ពីបទបានសូកប៉ាន់មន្រ្តីរដ្ឋាភិបាលកម្ពុជា និងប្រទេសចិន។
ឯកសារសម្ងាត់ដែលកាសែត The Age ទទួលបានបានបង្ហាញថា
អ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយអាមេរិកបានរិះគន់ដល់ AFP
និងនិយតករក្រុមហ៊ុនរបស់អូស្ដ្រាលីដែលជាក្រុមហ៊ុនជួញដូរមូលបត្រ
និងគណៈកម្មការវិនិយោគអូស្ដ្រាលីដែលបានបិទរឿងក្ដីការស៊ីសំណូក
កាលពីឆ្នាំ២០១១ដោយមិនធ្វើការស៊ើបអង្កេតបុគ្គលណាម្នាក់បន្ទាប់
ពីរឿងក្ដីនេះ
ត្រូវបានបញ្ជាក់ដោយអ្នកស៊ើបអង្កេតអាមេរិកកាលពីខែឧសភា
ឆ្នាំ២០១០។
យោងតាមរបាយការណ៍របស់ The Age ថ្មីៗនេះ AFP
បានបើកករណីស៊ីសំណូកនេះជាថ្មីបន្ទាប់ពីមានការត្រួតពិនិត្យដោយ
បានចាប់ផ្ដើមធ្វើដោយខ្លួនឯង។
ឯកសារជាច្រើនទទួលបានដោយ Fairfax Media ដែលគ្រប់គ្រងកាសែត The
Age បានបង្ហាញថា កាលពីខែឧសភាឆ្នាំ២០១០
អ្នកស៊ើបអង្កេតអាមេរិកបានប្រាប់ទៅអាជ្ញាធរអូស្ដ្រាលីថាបានរកឃើញ
ភ័ស្ដុតាងដែលក្រុមហ៊ុន BHP Billiton ត្រូវបានចោទប្រកាន់ពីបទ
សូកប៉ាន់ដល់មន្រ្តីសាធារណៈបរទេសជាច្រើននាក់។
ការតវ៉ាកើតចេញពីការស៊ើបអង្កេតរបស់ Global Witness
ក្នុងការសាកសួរពីការចំណាយរបស់ក្រុមហ៊ុន BHP Billiton
ឲ្យរដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំ២០០៩មានទឹកប្រាក់៣,៥លាន
ដុល្លារដែលអង្គការមានមូលដ្ឋាននៅក្រុងឡុងដ៍មួយនេះ
មិនអាចតាមដានរដ្ឋាភិបាលក្នុងការផ្ដល់ដីសម្បទាននៃការជីករ៉ែ
បាន។
កាសែត The Age បានរាយការណ៍កាលពីលើកមុនថា លោកនាយករដ្ឋមន្រ្តី
ហ៊ុន សែន បានពិនិត្យមើលយ៉ាងជិតដិតលើការចរចាជាមួយក្រុមហ៊ុន BHP
Billiton
មុនកិច្ចព្រមព្រៀងមួយស្ដីពីដីសម្បទានជីករ៉ែសម្រាប់ការរុករក
រ៉ែបុកស៊ីតនៅខេត្តមណ្ឌលគិរីរបស់កម្ពុជាដែលបានចុះហត្ថលេខាកាលពី
ឆ្នាំ២០០៦។
No comments:
Post a Comment