(ថ្ងៃទី 1 ឧសភា 2013,) | ដោយ: មុនីរាជ CEN
ភ្នំពេញ:
នៅថ្ងៃទី១ ឧសភា
ដែលជាទិវាពលកម្មអន្តរជាតិលើកទី១២៧ កម្មករ កម្មការិនី
នៅតាមបណ្តារោងចក្រ សហគ្រាស ប្រមាណជាង ២.០០០ នាក់
បានធ្វើការប្រមូលផ្តុំគ្នា នៅទីលានប្រជាធិបតេយ្យ
ដោយមានកាន់បដាពាក្យស្លោកជាច្រើនផ្ទាំង
ទាក់ទងទៅនឹងក្តីកង្វល់របស់កម្មករ។ ក្រុមកម្មករ
បានធ្វើការស្រែកទាមទារតម្លើងប្រាក់ខែ និងបានហែក្បួន
ពីទីលានប្រជាធិបតេយ្យ តាមផ្លូវព្រះស៊ីសុវត្ថិ(មាត់ទន្លេ)
ឆ្ពោះទៅកាន់មន្ទីររដ្ឋសភាជាតិ ដើម្បីដាក់ញ្ញត្តិជូនរាជរដ្ឋាភិបាល
និងអ្នកតំណាងរាស្ត្រ។
ការហែរក្បួននេះ គឺដឹកនាំដោយសហភាពសហជីពកម្ពុជា និងសហភាពការងារកម្ពុជា រួមទាំងសហភាព សហព័ន្ធ នៅក្នុងវិស័យផ្សេងៗទៀត រួមមានវិស័យកាត់ដេរ សំណង់ ទេសចរណ៍ ចំណីអាហារ និងសេវាកម្ម មន្ត្រីរាជការ សេដ្ឋកិច្ចក្រៅប្រព័ន្ធ កសិកម្ម ធនាគារ និងផ្នែកទូរគមនាគមន៍។
ការហែរក្បួននេះ គឺមិនមានការប៉ះទង្គិចរវាងក្រុមកម្មករ និងអាជ្ញាធរមានសមត្ថកិច្ចនោះទេ ដោយមានការជួយសម្រួលចរាចរណ៍ ដល់ការហែរក្បួនថែមទៀតផងពីសំណាក់អាជ្ញាធរប៉ូលិស និងប៉េអឹម។
ជាមួយគ្នា នោះ ក៏មានការចេញមកទទួលញ្ញត្តិពីសំណាក់តំណាងគណបក្សសង្គ្រោះជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ពីដៃមេដឹកនាំសហជីព នៅមុខរដ្ឋសភា។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បានថ្លែងនៅមុខរដ្ឋសភាថា គោលបំណងនៃការប្រារព្ធទិវាពលកម្មអន្តរជាតិនេះ ស្តីពី ប្រាក់ឈ្នួល និងប្រាក់ខែរបស់កម្មករ ហើយប្រាក់ ១៥០ ដុល្លារ ត្រូវបញ្ចូលក្នុងច្បាប់ជូនដល់កម្មករគ្រប់វិស័យ មិនចំពោះតែកម្មករកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងទេ។ ចំពោះមន្ត្រីរាជការ ក៏ត្រូវស្ថិតនៅក្នុងច្បាប់ប្រាក់ខែអប្បបរមា គឺ ១លានរៀល ក្នុង ១ខែ ជូនដល់គ្រូបង្រៀន មន្ត្រីរាជការ ប៉ូលិស ទាហានទាំងអស់។
ចំណែកលោក ទេព នន្ទរី តំណាងគណបក្ស ហ្វ៊ុនស៊ិនប៉ិច ដែលមកទទួលយកញ្ញត្តិ បានថ្លែងទៅកាន់ក្រុមកម្មករថា គណបក្ស ហ្វ៊ុនស៊ិនប៉ិច គាំទ្រសេចក្តីថ្លែងការណ៍រួមរបស់សហជីព និងព្យាយាមដោះស្រាយបញ្ហារបស់កម្មករ ដែលមាន ហើយបញ្ហាទាំងអស់ បើមិនដោះស្រាយ វារុញឲ្យមានបញ្ហា។
រីឯលោក កឹម សុខា ប្រធានស្តីទីគណបក្ស សង្គ្រោះជាតិ បានថ្លែងថា គណបក្ស សង្គ្រោះជាតិ នៅជាមួយកម្មករ ពលករ មន្ត្រីរាជការ អ្នកបម្រើការនៅសេវាឯកជន និងសេវាសាធារណៈ។ គណបក្សរបស់លោក មានគោលការច្បាស់លាស់ក្នុងការធានាការពារនូវសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់កម្មករ មន្ត្រីរាជការ។
លោក កឹម សុខា បានបញ្ជាក់ថា ចំពោះញ្ញត្តិនេះ គណបក្សរបស់លោក នឹងយកដាក់ចូលនៅក្នុងកម្មវិធីគោលនយោបាយរបស់គណបក្ស។
ញ្ញត្តិរបស់កម្មករ ដែលដាក់ជូនរាជរដ្ឋាភិបាល មានដូចជា រាជរដ្ឋាភិបាល ត្រូវកំណត់ប្រាក់ឈ្នួលអប្បបរមាជូនកម្មករគ្រប់វិស័យយ៉ាងតិច ១៥០ ដុល្លារ និងប្រាក់ខែមន្ត្រីរាជការ ប៉ូលិស ទាហាន ១លានរៀល។ រាជរដ្ឋាភិបាល ត្រូវបញ្ចុះតម្លៃប្រេងមកត្រឹម ៣.៥០០ រៀល ក្នុងមួយលីត្រ។ រដ្ឋាភិបាល ត្រូវធានាឲ្យមានការគោរពច្បាប់ ស្តីពី ការងារ និងលុបបំបាត់ការប្រើប្រាស់កិច្ចសន្យាខ្លី ព្រមទាំងត្រូវបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការ ប្តឹងផ្តល់សហជីពកម្មករ ជាដើម៕

- See more at: http://www.cen.com.kh/localnews/show_detail/19?token=Njg3MWUyNz#sthash.un56fHtS.dpuf
1 comment:
ទោះជាខំប្រឹងយ៉ាងណាក័មិនអាចឈ្នៈបានដែរ
ប្រជារាស្ត្រខ្មែរមិនសូវមានជំនឿរលើនយោបាយ
ហើយមិនចង់ដឹងឮដែរ មូលហេតុរាស្ត្រខ្មែរត្រូវ
អនកនយោបាយបោកប្រាស់ស្ទើគ្រប់ជុំនាន់រហូត
ដល់វិនាស់ក្រុមគ្រួសារស្ទើគ្មានសល់ ឯអ្នកធឬ្វើនយោបាយវិញមានភាពសិខសាន្តមានទ្រព្យធន់ចាយពុំអស់
ពេលហេតុការណ័ពុំស្រួលនាំគ្នារត់ទៅរស់បរទេសអស់
ចំណែករាស្ត្របានត្រឹមតែទទួលរងទុក្ខវេទនាគ្មានទី
បញ្ចប់ បានត្រឹមតែគេយកធ្វើជាឈ្នាន់ដើម្បីអំណាចខ្លួនប៉ុណ្ណោះ។
មុខអ្នកនយោបាយខាងលើនេះ ក័វាពុំខុសពី
អា ហ៊ុន សែន ដែរ វាពុំព្រមចោលសាច់សីឆ្អិងទេ
មិនមាននរណាអាចកែប្រែមាយាទខ្មែរបានទេ ពី
ព្រោះពុំមានអ្នកស្រឡាញ់ជាតិនិងរាស្ត្រពិតប្រាកដ
បានត្រឹមតែប្រើពាក្សបោករាស្ត្រអាងខ្លួនមានចំណេះបន្តិចបន្ទួចខំបំប់ោងអោយឭដូចស្គរ។
អ្នកមានអំណាចនៅខ្មែរចំណូលលុយកាក់តាមរយៈិកបុខរបរក្តីមិនដែលកាក់តាក់ំទេ ដូចក្ុមគ្រួសារ អា ត្រកូល ហ៊ុន ជាដើម នាំគ្នាបំបាត់លុយរដ្ធតាមចិត្តហាមាត់ចង់បាន។
រដ្ធមន្ត្រីម្នាក់ៗលុយដុល្លាហូរហៀរតើបានពីណា
មក?
ពេលសាកសួរវាវាឆ្លើយថារាស្ត្រខ្មែរមានលិយដុល្លា
មកពីណាឳយវា!
គួរឳយអាណោចអាថមណាស់ខ្មែរនេះឬមេដឹកនាំ
ខ្មែរសម៍យសតវត្តន៏ទី២១។
Post a Comment