ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣នេះ
សាធារណរដ្ឋប៉ូឡូញ បានប្រកាស ថាខ្លួនលើកលែង បំណុលដែល ប្រទេសកម្ពុជាបានជំពាក់
ចំនួន១.៩៥៣.៥៨៣,០៣ដុល្លារ ដែលបានមកពីការធ្វើពាណិជ្ជកម្ម និងឥណទាន
សម្រាប់ការអភិវឌ្ឍន៍ វិស័យផលិតកម្មនៅកម្ពុជា កាលពីអំឡុងទសវត្សរ៍ទី៨០។
ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រម ព្រៀងស្តីពីការ
ដោះស្រាយបំណុ លរបស់កម្ពុជារវាង លោកឧបនាយករដ្ឋមន្រ្តី គាត ឈន់ រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច ជាមួយលោក Jerzy Bayer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប៉ូឡូ ញ ប្រចាំកម្ពុជា។
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួ ងសេដ្ឋកិច្ច បានឲ្យដឹងថា
តាមរយៈកិច្ចព្រមព្រៀងនេះ បំណុលរបស់ កម្ពុជា ចំពោះសាធារណរដ្ឋប៉ូឡូញ
ជារូក្លែររីង(CLRBL) ចំនួន CLRBL ២.៤៤១.៩៧៨,៧៩ ស្មើនឹង ១.៩៥៣.៥៨៣,០៣ដុល្លារ
នឹងត្រូវដោះស្រាយជាស្ថាពរ។
ការដោះស្រាយនេះ អនុលោមតាមនីតិវិធីដូចតទៅ៖ ទឹកប្រាក់ចំនួន ៩៧៦.៧៩១,៥១ ដុល្លារ នឹងត្រូវលុប ចោលដោយរដ្ឋាភិបាលនៃ សាធារណរដ្ឋប៉ូឡូញ , ទឹកប្រាក់សល់ចំនួន ៩៧៦. ៧៩១,៥២ដុល្លារនឹងត្រូវផ្ទេរជាហិ រញ្ញប្បទានឥតសំណងដោយរដ្ឋាភិបា លប៉ូឡូញសម្រាប់ផ្តល់ហិរញ្ញប្បទា នដល់ការងារស្តារឡើងវិញនូវសំណង បូជនីយដ្ឋាននៅកម្ពុជា។
កិច្ចព្រមព្រៀងនេះ ជាកិច្ចព្រមព្រៀងលើកទី៣ ដែលកម្ពុជាបានដោះស្រាយបំណុលបែ បនេះ ដោយលុបបំណុល យ៉ាងតិចពាក់កណ្តាល និងបង្វែរបំណុលដែលនៅសេសសល់ជាហិ រញ្ញប្បទានឥតសំណង បន្ទាប់ពីបាន ចុះកិច្ចព្រមព្រៀ ងដោះស្រាយបំណុលជាមួយសាធារណរដ្ ឋឆែកនៅឆ្នាំ២០០៨ និងសាធារណរដ្ឋ ហុងគ្រីឆ្នាំ២០០៩។
យ៉ាងណាក៏ដោយ ក្រសួងសេដ្ឋកិច្ច បានហៅការចុះហត្ថលេខាដោះស្រាយ បំណុលរវាងប្រទេសទាំងពីរនេះថា បានឆ្លុះបញ្ចាំងឲ្យឃើញនូវទំនាក់ ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ ពុជានិងប៉ូឡូញ នឹងកាន់តែត្រូវ បានពង្រឹងបន្ថែ មទៀត ហើយនឹងផ្តល់ផលប្រយោជន៍ទៅវិញទៅ មករវាងប្រជាជនទាំងពីរប្រទេស៕
No comments:
Post a Comment