ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា
ផ្តល់អាហារូបករណ៍ Fulbright ដល់និស្សិតកម្ពុជាចំនួន ៨
រូបដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិត
នៅសាកលវិទ្យាល័យល្បីៗក្នុងសហរដ្ឋអាមេរិក។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក
នៅថ្ងៃទី៣១ខែឧសភាឆ្នាំ២០១៣នេះ បានបព្ជាក់ថា លោក William E. Todd
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា
នឹងដឹកនាំការជួបជុំផ្តល់ដំបូន្មានណែនាំ នៅថ្ងៃទី៤ ខែមិថុនា
ឆ្នាំ២០១៣ វេលាម៉ោង ៩:៣០ ព្រឹក នៅស្ថានទូតសហរដ្ឋអាមេរិក
ដើម្បីបង្ហាញពីជោគជ័យដែលនិស្សិតទាំងនោះសំរេចបាន។
និស្សិតកម្ពុជា ដែលទទួលអាហារូបករណ៍ពីកម្មវិធី Fulbright ក្នុងឆ្នាំ ២០១២ – ២០១៣ រួមមាន៖
១-កញ្ញា ជា សៀវហ័ង សញ្ញាប័ត្រ អនុបណ្ឌិតច្បាប់ សាកលវិទ្យាល័យ University of California at Los Angeles
២-លោក ហឿន រតនៈ សញ្ញាប័ត្រ អនុបណ្ឌិតសេដ្ឋកិច្ច សាកលវិទ្យាល័យ Williams College
៣-កញ្ញា ហុង ចិន្តា សញ្ញាប័ត្រ អនុបណ្ឌិតផ្នែកអប់រំ សាកលវិទ្យាល័យ Northern Illinois University
៤-លោក គា សុធី សញ្ញាប័ត្រ អនុបណ្ឌិតផ្នែកភាសា សាកលវិទ្យាល័យ University of Oregon
៥-លោក ឡោ ណារិន សញ្ញាប័ត្រ អនុបណ្ឌិតផ្នែកបង្រៀនភាសាអង់គ្លេស សាកលវិទ្យាល័យ Arizona State University
៦-កញ្ញា ប៉ិល ដាឡែន សញ្ញាប័ត្រ អនុបណ្ឌិតផ្នែកអប់រំ សាកលវិទ្យាល័យ Columbia University
៧-កញ្ញា តាំង សុខគុង សញ្ញាប័ត្រ អនុបណ្ឌិតផ្នែកអប់រំ សាកលវិទ្យាល័យ University of Minnesota
៨-លោក វុធ លីណូ សញ្ញាប័ត្រ អនុបណ្ឌិតផ្នែកប្រវត្តិសាស្ត្រ សាកលវិទ្យាល័យ State University of New York, Binghampton

កម្មវិធីអាហារូបករណ៍ Fulbright
ត្រូវបានបង្កើតឲ្យមានឡើងវិញនៅក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៩៤។ចាប់តាំងពី
ពេលនោះមក មាននិស្សិតកម្ពុជាចំនួនជាង ១៣០នាក់ រួមទាំងនិស្សិតទាំង ៨
នាក់នេះផង បានទៅសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត
នៅសហរដ្ឋអាមេរិក។ អ្នកត្រឡប់មកពីសិក្សាក្នុងកម្មវិធី Fullbright
មួយចំនួនកំពុងតែធ្វើ ការក្នុងមុខតំណែងសំខាន់ៗ ក្នុងរដ្ឋាភិបាល វិស័យឯកជន
និងអង្គការមិនមែនរដ្ចាភិបាលនានា៕
No comments:
Post a Comment