ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឡាយអ៊ីម៉ិច (Layimex Holding
Group) អ្នកស្រី ឈិន សុគន្ធារី ហៅ យាយក្រពើ
ស្នើសុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយ
និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
ជួយស៊ើបអង្កេតអំពើទុច្ចរិតរបស់លោក កែប ជុតិមា
អភិបាលផុតអាណត្តិថ្មីៗ និងគូកន ដែលក្រុមហ៊ុននេះបានចោទថា
លោកអតីតអភិបាលក្រុងបានប្រើអំណាចរំលោភយកដីក្រុមហ៊ុនទំហំ
៣៤ហិកតារ ដែលមានតម្លៃជាង ១០០លានដុល្លារ។
ក្នុងលិខិត២ដោយឡែកពីគ្នាដាក់ទៅអង្គភាពប្រឆាំងអំពើពុករលួយ និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី១ ខែឧសភា ដែលវិទ្យុអាស៊ីសេរី ទើបទទួលបាននៅថ្ងៃទី៧ ខែឧសភា ពិពណ៌នាថា លោក កែប ជុតិមា និងបក្សពួកបានប្រើឧបាយកលទុច្ចរិតធ្វើរបាយការណ៍ភូតកុហក នាយរដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីឲ្យចេញអនុក្រឹត្យដកហូតយកដីជាង ៣៤ហិកតារ ដែលជាកម្មសិទ្ធិក្រុមហ៊ុន។
អ្នកស្រី ឈិន សុគន្ធារី ហៅយាយក្រពើ បញ្ជាក់ក្នុងលិខិតរបស់ខ្លួន ដោយសង្កត់ធ្ងន់ថា ដីទាំងនោះជាដីឯកជនរបស់ក្រុមហ៊ុនដែលបានប្រមូលទិញពីប្រជាពលរដ្ឋ ស្របច្បាប់។ មិនមែនជាដីរំលោភយកពីរដ្ឋដូចការចោទប្រកាន់របស់លោក កែប ជុតិមា និងបក្សពួកនោះឡើយ។
ជុំវិញការដាក់ពាក្យបណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ និងគណៈកម្មាធិការសិទ្ធិមនុស្ស លោក ឱម យ៉ិនទៀង ប្រធានស្ថាប័នទាំងពីរនេះបដិសេធមិនធ្វើអត្ថាធិប្បាយទេនៅថ្ងៃទី៧ ខែឧសភា៖ «សុំទោសខ្ញុំកំពុងជាប់ជាមួយគណៈប្រតិភូកូរ៉េ»។
អ្នកស្រី ឈិន សុគន្ធារី ត្រូវបានជាប់ងារជាយាយក្រពើ បន្ទាប់ពីអ្នកស្រីប្រមូលទិញដីពីប្រជាពលរដ្ឋជាង ៣៤ហិកតារ នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រៀមសាងសង់សួនអភិរក្សសត្វក្រពើខ្នាតអន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។
អ្នកស្រីកំពុងគេចខ្លួននៅក្រៅប្រទេសពីការតាមច្បាប់ខ្លួនរបស់ អាជ្ញាធរ បន្ទាប់ពីអ្នកស្រីត្រូវបានតុលាការក្រុងភ្នំពេញ កាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ ៦ខែ ពីបទរំលោភលើដីសាធារណៈរបស់រដ្ឋ នៅលើដីទំហំជាង ៣៤ហិកតារ តាមបណ្ដឹងរបស់សាលារាជធានីភ្នំពេញ កាលពីខែធ្នូ ឆ្នាំ២០១២។ អ្នកស្រី ឈិន សុគន្ធារី បានប្ដឹងបកទៅលោក កែប ជុតិមា វិញ បន្ទាប់ពីដីរឹបអូសរួច ត្រូវបានលក់ឲ្យក្រុមហ៊ុនផ្សេង និងមិនបានទុកជាសម្បត្តិរបស់រដ្ឋ។ យ៉ាងណាសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចតម្កល់រឿងបណ្ដឹងអ្នកស្រីទុកឥតចាត់ការ។
ចំពោះបណ្ដឹងរបស់យាយក្រពើទៅអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យស៊ើបអង្កេតពីភាពមិនប្រក្រតីរបស់អតីតអភិបាលរាជធានីភ្នំពេញវិញ ត្រូវលោក កែប ជុតិមា បញ្ជាក់ថា លោកបានដឹងពីរឿងនេះ តែលោកមិនបានបកស្រាយអ្វីឡើយជុំវិញការចោទប្រកាន់ទាំងនោះ។
លោក កែប ជុតិមា ផុតអាណត្តិអភិបាលរាជធានីភ្នំពេញ បានឈរឈ្មោះពេញសិទ្ធិលេខរៀងទី៣ មណ្ឌលរាជធានីភ្នំពេញ សម្រាប់ការបោះឆ្នោតជាតិនៅខែកក្កដា ខាងមុខ។ លោកត្រូវបានយាយក្រពើ ចោទថា បានយកដីទំហំ ១០៦ហិកតារ ដែលក្នុងនោះមានដីរបស់អ្នកស្រី ៣៤ហិកតារដែរទៅដោះដូរដីទំហំជាង ៨៥ហិកតាររបស់លោកឧកញ៉ា លី យ៉ុងផាត់ សម្រាប់សាងសង់ពហុកីឡាដ្ឋានមរតកតេជោ ដែលស្ថិតនៅខាងកើតស្ពានព្រែកព្នៅ ដោយប្រែក្រឡាស់ដីទាំងនោះលែងមានមុខងារជាអាងស្តុកទឹកទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

2 comments:
This what i called "pel si pel" Yeay Kro'pouer was pel and Kep Yutima is Pel as well....If she innocent why run away from court,both parties were quilty by stealing from innocent people(Khmers)
kep chutema is pel, he has murdered and has killed a lot of innocent khmers directly and indirectly. He's been married to srey youn who had been arranged by youn boss from hanoi.
Post a Comment