On May 3, 2013 Moneakekar Khmer
ដើម្បីឆ្ពោះទៅកាន់ជ័យជំនះក្នុងការបោះឆ្នោតនាពេល
ខាងមុខនេះ
មានកត្តាសំខាន់ៗចំនួន២ដែលអ្នកស្នេហាជាតិនិងអ្នកប្រជាធិបតេយ្យ
ត្រូវធ្វើ គឺទី១
ការរួបរួមសាមគ្គីគ្នាឲ្យបានរឹងមាំ គេសម្លុតមិនខ្លាច គេទិញមិនលក់
និងទី២ គឺជាការតស៊ូដើម្បីជំរុញឲ្យមានការផ្លាស់ប្តូរដ៏ធំមួយ
តាមរយៈការប្រមូលសំឡេងរបស់ប្រជាពលរដ្ឋខ្មែរទូទៅឲ្យរួបរួមសាមគ្គី
គ្នាជួយបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ
ដើម្បីកំណត់ជោគវាសនាខ្លួនឯង និងអនាគតប្រទេសជាតិ។
មានតែការផ្លាស់ប្តូរមេដឹកនាំថ្មីតាមរយៈការបោះឆ្នោតនាពេលខាង
មុខនេះទេ ទើបយើងអាចចៀសផុតពីអំពើហិង្សា
ឬការនាំគ្នាធ្វើបាតុកម្មទាមទារឲ្យមានការផ្លាស់ប្តូរមេដឹកនាំ
ថ្មីហើយចរន្តនយោបាយនាពេលបច្ចុ ប្បន្ននេះអំណោយផលខ្លាំងបំផុតចំ
ពោះអ្នកស្នេហាជាតិនិងអ្នកស្រឡាញ់
លទ្ធិប្រជាធិបតេយ្យដែលកំពុងរួបរួមគ្នាជាមួយបក្សសង្គ្រោះជាតិក្រោម
ការដឹកនាំដ៏ឧត្តុងឧត្តមរបស់លោកប្រធាន សម រង្ស៊ី
ជាវីរជនស្នេហាជាតិដែលមានការលះបង់ខ្ពស់
និងគិតគូរផលប្រយោជន៍ជាតិជាធំ។
លោកប្រធាន សម រង្ស៊ី បានថ្លែងប្រាប់ជនរួមឈាមខ្មែរទូទៅថា នៅពេលដែលសហគមន៍អន្តរជាតិ បានជួយជ្រោមជ្រែងនិងដាក់សម្ពាធឲ្យអ្នកកាន់អំណាចនៅស្រុកខ្មែរធានា រៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ បញ្ហាសំខាន់មួយទៀត គឺយើងត្រូវតែជួយខ្លួនឯង ទើបសង្ឃឹមថាអ្នកស្នេហាជាតិនិងអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យអាច ទទួលបានជោគជ័យយ៉ាងភ្លូកទឹកភ្លូកដី តាមរយៈការបោះឆ្នោតនាពេលខាងមុខនេះ។លោកប្រធាន សម រង្ស៊ី បានរំលឹកទៀតថា យុទ្ធសាស្ត្ររបស់ក្រុមអ្នកកាន់អំណាចដែលមានរបៀបដឹកនាំតាមបែបកុម្មុយ និស្ត គេបំបែកបំបាក់យើង គេប្រើមធ្យោបាយគ្រប់បែបយ៉ាងដូចជា សម្លុត ទិញ ដើម្បីបំបែកបំបាក់អ្នកស្នេហាជាតិ ហើយ បើយើងបែកបាក់គ្នា យើងនឹងចុះទន់ ខ្សោយ គេចូលមកត្រួតត្រាគ្រប់គ្រងយើង។ ប៉ុន្តែកាលៈទេសៈនេះ យើង ជាខ្មែរទាំងអស់គ្នា យើងបានដឹងខ្លួន បានប្តេជ្ញាចិត្តដែលបានរួបរួមសាមគ្គីគ្នាបំពេញបេសកកម្មសង្គ្រោះ ប្រទេស ជាតិយើង ដូច្នេះការរួបរួមគ្នានាំឲ្យបក្សសង្គ្រោះជាតិខ្លាំង ហើយឆ្ពោះទៅកាន់ជ័យជំនះធំធេង តាមរយៈការបោះឆ្នោតនាពេលខាងមុខនេះ។
លោកប្រធាន សម រង្ស៊ី បានរំលឹកទៀតថាមានដំណឹងល្អសម្រាប់ ជនរួមឈាមខ្មែរទាំងមូលគឺ នៅក្នុងប្រទេសកម្ពុជា ប្រជាពលរដ្ឋខ្មែរនៅ គ្រប់ទិសទី តាំងពីជនបទរហូតដល់ ទីប្រជុំជន បាននាំគ្នាគាំទ្រគណបក្សសង្គ្រោះជាតិ យ៉ាងភ្លូកទឹកភ្លូកដី ព្រោះជាគណបក្សមួួយដែលកើតចេញពីមហាសាមគ្គីភាពដ៏រឹងមាំរវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ហើយមានសមាជិក និងឥស្សរជនមកពីគណបក្សផ្សេងៗជាច្រើនទៀត បានកំពុង និងត្រៀមខ្លួនចូលរួមគាំទ្រគណបក្សសង្គ្រោះជាតិ កាន់តែច្រើនឡើងៗធ្វើឲ្យចលនានយោបាយរបស់អ្នកប្រជាធិបតេយ្យនៅកម្ពុជា កាន់តែផុសផុុលពីមួយថ្ងៃទៅមួយថ្ងៃ ហើយយើងសង្ឃឹមថាអាចទទួលបានជោគជ័យក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។ លោកប្រធាន សម រង្ស៊ី បានសម្តែងក្តីរំភើបរីករាយយ៉ាងខ្លាំង ដោយចាត់ទុកថា ស្ថានភាពអំណោយផលបែបនេះលោកមិនដែលបានឃើញពីមុនមកទេ គឺចរន្តរាស្ត្រនៅថ្នាក់មូលដ្ឋាន បានភ្ញាក់រលឹកមកគាំទ្រអ្នកប្រជាធិបតេយ្យ កម្លាំងអ្នកស្នេហាជាតិ គឺរយៈពេល ២០ឆ្នាំហើយ មិនដែលមានរូបភាពបែបនេះទេ។ ដូចដែលអ្នកសង្កេតការណ៍ជាច្រើនបានមើលឃើញពីចរន្ត ពីទឹកចិត្ត និងសកម្ម ភាពដ៏ផុសផុលរបស់ប្រជារាស្ត្រខ្មែរទូទៅដែលនាំគ្នាមកគាំទ្រគណបក្ស សង្គ្រោះជាតិ យ៉ាងគគ្រឹកគគ្រេង ដែលជាសញ្ញាមួយធ្វើឲ្យគ្រប់ៗគ្នាមានជំនឿយ៉ាងមុតមាំអំពីជ័យជំនះ ក្នុងការបោះឆ្នោត។
លោកប្រធាន សម រង្ស៊ី បានលើកឡើងទៀតថា នៅពេលដែលខ្មែរចេះរួបរួមសាមគ្គីគ្នា គឺខ្មែរនឹងទទួលបានជ័យជំនះ ហើយកន្លងមកខ្មែរធ្លាប់បែកបាក់គ្នា នាំឲ្យខ្មែរចាញ់ ខ្មែរត្រូវគេធ្វើបាប តែឆ្នាំ២០១៣នេះ ខ្មែរបានរួបរួមគ្នា ខ្មែរនឹងឈ្នះ ខ្មែរនឹងរស់ ខ្មែរនឹងរុងរឿងថ្កុំថ្កើង ដោយសារតែការរួបរួមគ្នាហើយជនរួមឈាមខ្មែរនៅក្រៅប្រទេសក៏ ដូចគ្នានេះដែរ បាននាំគ្នាពពាក់ពពូនមកគាំទ្រគណបក្សសង្គ្រោះជាតិ ហើយបានចំណាយធនធានថវិកាប្រកបដោយទឹកចិត្តជ្រះថ្លា រួមចំណែកក្នុងការបំពេញបេសកកម្មដើម្បីរំដោះប្រទេសជាតិយើង ឲ្យរួចផុតពីគ្រោះថ្នាក់និងការដឹកនាំមិនត្រឹមត្រូវ។ លោកប្រធាន សម រង្ស៊ី ក៏បានកត់សម្គាល់ផងដែរថា តំណាងគណបក្ស សម រង្ស៊ី នៅថ្នាក់មូល ដ្ឋាននិងថ្នាក់ស្រុកខណ្ឌជាច្រើនរកពេលទំនេរសឹងគ្មាន មួយថ្ងៃៗនាំគ្នាចុះបំពេញភារកិច្ច ជួយដោះស្រាយទុក្ខលំបាក និងស្តាប់សំណូមពរប្រជារាស្ត្រ ដែលកំពុងរងនូវការធ្វើទុក្ខបុកម្នេញ ពីសំណាក់អាជ្ញាធរអ្នកកាន់អំណាច។ ពេលខ្លះតំណាងនៅតាមមូលដ្ឋានបាននាំគ្នាឡើងមកប្រជុំទទួលយកផែនការ និងយុទ្ធសាស្ត្រពីថ្នាក់លើ ចុះទៅដល់មូលដ្ឋានវិញ បានអនុវត្តន៍សកម្មភាពការងារជាក់ស្តែង ជួបជាមួយប្រជាពលរដ្ឋ ដើម្បីប្រមូលកម្លាំងគាំទ្រ សឹងថា រកពេលហូបបាយគ្មាន គឺសកម្មខ្លាំងណាស់ហើយលោកប្រធាន សម រង្ស៊ី ក៏មានមោទនភាពយ៉ាងជ្រាលជ្រៅបំ ផុតចំពោះទឹកចិត្តរបស់ជនរួមឈាមខ្មែរ ដែលនាំគ្នាគាំទ្របក្សសង្គ្រោះជាតិកាន់តែច្រើនឡើងៗ។
តាមរបាយការណ៍ដែលទទួលបានលោកប្រធាន សម រង្ស៊ី ក៏បានរំលឹកផងដែរថា តំណាងគណបក្ស សម រង្ស៊ី នៅថ្នាក់មូលដ្ឋានជាច្រើន បានទំនាក់ទំនងជាមួយកម្លាំងស្នូលរបស់ក្រុមអ្នកកាន់អំណាចដូចជាមេភូមិ មេឃុំ ជាដើម ជាពិសេសមេក្រុមមាន មេផ្ទះ១០ខ្នង២០ខ្នង ឬមេផ្ទះ៥០ខ្នង រាប់ទាំងកូនប៉ូលិស រហូតដល់មន្ត្រីធំៗមួយចំនួនទៀត ដែលពីមុនមកគេមិនដែលហ៊ានចេញមុខនោះទេប៉ុន្តែក្នុងឆ្នាំ២០១៣ នេះ គ្រប់ៗគ្នាមានភាពក្លាហាន ហ៊ានសម្តែងឆន្ទៈពិតប្រាកដរបស់ពួកគេ មកចូលរួមជាមួយគណបក្សសង្គ្រោះជាតិ ទាំងរូបភាពចំហ ក៏ដូច ជារូបភាពលាក់មុខ ក៏ព្រោះតែក្រុម មន្ត្រីដែលជាកម្លាំងស្នូលរបស់គណបក្សកាន់អំណាចអស់ទាំងនោះមានជំនឿថា ក្រុមអ្នកប្រជាធិបតេយ្យនិង អ្នកស្នេហាជាតិ ពិតជាអាចយកជ័យជំនះលើការបោះឆ្នោត ផ្តួលអំណាចលោក ហ៊ុន សែន ដោយជោគជ័យ។ ដូច្នេះហើយបានជាគេមើលឃើញកាន់តែច្បាស់ថា ការវិលមករួបរួមរបស់់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលធ្លាប់តែគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយពួកគេអស់ជំនឿមកគាំទ្រគណបក្សសង្គ្រោះជាតិវិញ គឺជាសញ្ញាដ៏សំខាន់បំផុតបង្ហាញថា ខ្មែរស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យដែលកំពុងរួបរួមសាមគ្គីគ្នាដ៏រឹងមាំជាមួយ គណបក្សសង្គ្រោះជាតិ អាចទទួលជោគជ័យយ៉ាងភ្លូកទឹកភ្លូកដី គឺជាជោគជ័យប្រវត្តិសាស្ត្រដែលយើងមិនអាចស្មានដល់។
លោកប្រធាន សម រង្ស៊ី បានធ្វើការប្រៀបធៀបថា ចលនាបំបែកខ្លួនរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋពីគណបក្សកាន់អំណាច វិលមករួបរួមជាមួយបក្សសង្គ្រោះជាតិ គឺមានរូបភាព ស្រដៀងនឹងផ្ទាំងទឹកកកដែលចាប់ផ្តើមរលាយហើយបាក់ទាំងផ្ទាំងៗ ហូរចូលផ្ទៃសមុទ្រ ហើយការលើកឡើងពីខាងដើមនេះ លោកប្រធាន សម រង្ស៊ី មិនបានរំលឹកដល់មន្ត្រីនិងសកម្មជនមកពីគណបក្សនយោបាយផ្សេងៗទៀត ដូចជាគណបក្ស ហ្វុ៊នស៊ិនបិុច អីនោះទេ ព្រោះចលនាដែលមកចូលរួមជាមួយគណបក្សសង្គ្រោះជាតិមានច្រើនខ្លាំងណាស់ មកពីគ្រប់គណបក្សនយោបាយទាំងអស់។ ស្ថានការណ៍បែបនេះ យើងត្រូវតែនាំគ្នាអបអរសាទរ ហើយប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសកំពុងរួបរួមគ្នាដើម្បីយកជំនះ ដោយឡែក ជនរួមឈាមខ្មែរនៅឯនាយសមុទ្រក៏ ជាផ្នែកមួយដ៏សំខាន់ក្នុងការបំពេញបេសកកម្មរំដោះប្រទេសកម្ពុជាឲ្យ រួច ផុតពីគ្រោះថ្នាក់ផងដែរ ព្រោះយើងមានឈាមជ័រជាខ្មែរ និងមានភាសាតែមួយ គឺខ្មែរនៅឯនាយសមុទ្រត្រូវតែមានកាតព្វកិច្ចដូចខ្មែរនៅក្នុងប្រទេស ផងដែរ។ ការរួបរួមគ្នាដ៏រឹងមាំបែបនេះ ធ្វើឲ្យក្រុមអ្នកកាន់អំណាចភ័យខ្លាច មិនហ៊ានធ្វើការកែទម្រង់បោះឆ្នោតស្របតាមអនុសាសន៍របស់ លោក សុរិយា ស៊ូប៊ែរឌី នោះទេហើយ ប្រសិនបើមានការរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ តាមសម្ពាធរបស់អន្តរជាតិគឺសំឡេងគាំ ទ្របក្សសង្គ្រោះជាតិ អាចកើនឡើង ដល់ទៅ ២ទៅ៣ដងឯណោះ។
លោកប្រធាន សម រង្ស៊ី បានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា បច្ចុប្បន្ននេះភ័យខ្លាំងណាស់ គឺពួកគេខំប្រឹងប្រែងបំផុតក្នុងការបំភិតបំភ័យគំរាមកំហែងប្រជារាស្ត្រ ខ្មែរ ប៉ុន្តែទោះជាខំប្រឹងប្រែងបែបណាក៏ដោយ គឺវាហួសពេលអស់ទៅហើយ ដូចដែលយើងមើលឃើញ និងស្តាប់ឮផ្ទាល់ត្រចៀកនៅតាមវេទិកាសាធារណៈជាច្រើន លោក ហ៊ុន សែន ផ្ញើសារនយោបាយបំភិតបំភ័យប្រជារាស្ត្រខ្មែរ ធ្វើឲ្យមានភាពច្របូកច្របល់ដូចជា គាត់ព្រមានឈប់ធ្វើបុណ្យ ឈប់ហែកឋិន នៅពេលគាត់ចាញ់ឆ្នោត ដកម៉ាស៊ីនបូមទឹកមកវិញ និងបញ្ឈប់គម្រោងអភិវឌ្ឍន៍នៅទូទាំងប្រទេស គឺលោកហ៊ុន សែនបង្ហាញឲ្យគ្រប់ៗគ្នាមើលឃើញ ពីភាពភ័យស្លន់ស្លោរបស់គាត់ដែលអត់មានពាក្យអីត្រូវនិយាយ។ ប្រជាពលរដ្ឋដែលបានស្តាប់ឮ ការលើកឡើងរបស់លោក ហ៊ុន សែន បែបនេះ ក៏បាននិយាយចំអកទៅវិញថា បើជ្រុលជាចង់ឈប់ធ្វើបុណ្យដកម៉ាស៊ីនបូមទឹក ឬបញ្ឈប់គម្រោង អភិវឌ្ឍន៍ប្រទេសជាតិ ដែលភាគច្រើនបានមកពីប្រាក់ជំនួយនិងកម្ចីពីបរទេស គួរតែលោក ហ៊ុន សែន ឈប់តែម្តងទៅ ព្រោះគង់តែចាញ់ឆ្នោតដដែលទេ។ ឥឡូវនេះប្រជាពលរដ្ឋយល់កាន់តែច្បាស់អំពីផលប្រយោជន៍នៃការផ្លាស់ប្តូរ មេដឹកនាំថ្មីដូចដែលចរន្តនយោបាយនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ គឺមិនដែលមានមេដឹកនាំណាម្នាក់មានមុខដដែលៗជិត៣០ឆ្នាំនោះទេលើក លែងតែបណ្តាប្រទេសមួយចំនួនដែលកាន់របបផ្តាច់ការ ហើយក្រីក្រជាងគេបំផុតនៅទូទាំងពិភពលោក ដូច្នេះទើបពលរដ្ឋខ្មែរបានសម្រេច ចិត្តផ្លាស់ប្តូរមេដឹកនាំថ្មី៕

5 comments:
Long Live CNRP !!!
Long Live Cambodia !!!
Down with Yuon and Yuon's Puppets !!!
I think the CNRP's policy on pay raise for the civil servants are the factors that draw supports from the civil servants themselves. The policy on the $10 per month pension to old people is also a very good policy, but the CNRP has to promote these policies aggressively - broadcast them on the radio and publish them on the newspaper everyday.
អ្នកដែលបំផ្លាញជាតិក្នុងសតវត្តន៏ទី២១នេះ
នៅពេលខាងមុខ គឺ អាប្រែត ត្រកូល ហ៊ុន
អងត្រកូលរត់ចោលស្រុក សម រង្សី នឹង
អាមេបោកប្រាស់ភូតភរ គឹម សុខា និងបរិវ៉ា។
ដើម្បីមហិច្ចិតាខ្លួនបានកំពុង
ច្រានកម្ពុជាឳយវិនាស់ទៅថ្ងៃមុខ។
អា ហ៊ុន សែន កិាន់កាប់ប្រទេសទៅតាមមហិច្ចតាយួន ដោយមិនដែលគឹតពីអនាគតប្រទេសជាតិ
ប្រើល្បិចកលគ្រប់បែបយ៉ាងដើម្បីកាន់អំណាចជាមួយបក្សពួកខ្លួន ។
អា សម រង្សី ជាបក្សប្រឆាំង បែ៛ជាប្រឆាំងៗផ្កាប់មុខ ដូចជាមនុស្សស្រវឹងនយោបាយ ហាមាត់ឡើងប្រមាថ មិនទាន់បានអំណាចផង
ចង់គេទៅកាត់ទោស ដើរញស់ញង់រាស្ត្រខ្មែរ
ឳយខ្ជិល ឳយបង្កររឿងខាំគ្នាពេញភូមិ ខ្លៈជាប់គុក
ខ្លៈរត់ចោលស្រុកដោសារខ្លួន ខ្លៈទៀតបានក្លាយជាមេម៉ាយ គ្មាននរណាចិញ្ចឹមកូន បែជាខ្លួនរត់ទៅដេកនៅបរទេស ។
បែរជា អា គឹម សុខា ដើរភួតភររាស្ត្រដើម្បីអំណាច កុហក់ប្រជាជនខ្មែរ អួតអាង បំប់ោងខ្លួន
ដូចហ៊ីង និយាយគ្មានការពិត តាមខ្សែសម្ងាត់ជា
អាយ៉ងយួនសោះ។
កម្រោងការរបស់ កឹម សុខា ក្រោយពីទាញកម្លាំង
បានហើយវានាំគ្នា បំរើរយួនដដែល។
ខ្មែរគ្មាននរណាម្នាក់ខ្សោយទេ ឳយតែបានរឿនចេះដឹងបន្តិចបន្ទួចបោកប្រាស់ខ្មែរគ្នាឯង ជិៈជាន់ បំផ្លាញខ្មែរគ្នាឯងរហូតដល់វិនាស់។
មិនដែលឃើញអ្នកនយោបាយខ្មែរស្រឡាញ់គ្នា
នាំគ្នាក័សាងប្រទេស ធ្វើអ្វីក៏ដើម្បីជាតិខ្មែរ អោយរាស្ត្រខ្មែររួចផុតពីទុក្ខវេទនាសោះ ។
stop fooling around your self,
It soud to us, Mr. Sam Rainsy want to lead the world and not our country Cambodia.
Mr. Sam Rainsy leads the world and Mr. Hun Sen Leads Cambodia. It sounds not to bad for our people.
Post a Comment