ភ្នំពេញ:
ថ្លុកត្រាចបច្ចុប្បន្នមានប្រជាជន៧៣គ្រួសារ
និងមានមនុស្ស ២៤៧នាក់រស់នៅ បានត្រូវ សម្តេច ចក្រី ហេង សំរិន
រៀបចំជាភូមិមួយ ចូលក្នុងតំបន់អភិវឌ្ឍន៍របស់សម្តេច។ នាឆ្នាំ១៩៦៤
ភូមិនេះ ដែលស្ថិតនៅជាប់ព្រំដែនវៀតណាម បានរងគ្រោះថ្នាក់ដោយការ
ទម្លាក់គ្រាប់បែក
ពីសំណាក់យន្តហោះចំបាំងអាមេរិកបណ្តាលឱ្យមានមនុស្សស្លាប់និងរបួស
ជាច្រើន និងទ្រព្យសម្បត្តិត្រូវខ្ទេចខ្ទី។
កាលពីថ្ងៃទី៧
មេសាសម្តេចចក្រី ហេង សំរិន
ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវ
បានប្រគល់ផ្ទះថ្មីចំនួន១៦ខ្នង
ធ្វើអំពីបេតុងប្រក់ក្បឿងរួមទាំងអណ្តូងទឹកនិងបន្ទប់អនាម័យជូន
ប្រជាពលរដ្ឋ ចំនួន១៦គ្រួសារនៅក្នុងភូមិថ្លុកត្រាចនេះដែលស្ថិតនៅ
ឃុំកក់ ស្រុកពញាក្រែក ខេត្តកំពង់ចាម។ ផ្ទះថ្មីនីមួយៗនេះមានទំហំ
៧ម៉ែត្រគុណនឹង៥ម៉ែត្រ សង់ខ្ពស់ពីដីលើផ្ទៃដីឡូតិ៍ទំហំ
២០ម៉ែត្រ គុណនឹង៥០ម៉ែត្រ រួមទាំងអណ្តូងទឹកមួយ
និងបន្ទប់អនាម័យមួយ។
ក្រៅពីសម្តេច ហេង សំរិន និងលោកជំទាវ
ពិធីនោះមានការយាងចូលរួមពីសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព
វង្ស និងអ្នកមុខអ្នកការ
សប្បុរសជនព្រមទាំងប្រជាពលរដ្ឋប្រមាណជិត២០០០នាក់។
សម្តេច
ចក្រីបានប្រគល់ផ្ទះនៅតំបន់នោះជាលើកទី៣ហើយ។
លើកទី១នាឆ្នាំ២០០៩ប្រគល់ផ្ទះថ្មចំនួន៤៦ខ្នងនៅភូមិអន្លង់ជ្រៃ
លើកទី២នាឆ្នាំ២០១១ប្រគល់ផ្ទះថ្ម២៤ខ្នង ផ្ទះឈើ ១៤ខ្នង
និងលើកទី៣គឺការប្រគល់នាថ្ងៃនេះ
សរុបផ្ទះដែលបានប្រគល់ជូនពលរដ្ឋទាំង៣លើកមានចំនួន ១០០ខ្នង។
សម្តេច ហេង សំរិន មានមហិច្ឆតាអភិវឌ្ឍន៍តំបន់ព្រំដែននោះ
ហេតុនេះក្រៅពីផ្ទះ មានការកសាងផ្លូវក្រាលគ្រួសក្រហមប្រឡាយទឹក លូទឹក
ទ្វារទឹក ស្ពានបេតុង
ហើយផ្ទះក៏កំពុងកសាងបន្ថែមទៀតសម្រាប់ចែកជូនពលរដ្ឋដែលមានគុណបំណាច់
ចំពោះជាតិមាតុភូមិ និងគ្រួសារទីទ័លក្រ។
ភូមិថ្លុកត្រាចជាតំបន់លាក់ខ្លួនតស៊ូរំដោះជាតិគ្រប់សម័យកាល
ហើយសម្តេចចក្រីក៏ធ្លាប់នៅទីនោះដែរ៕
- See more at: http://www.cen.com.kh/localnews/show_detail/135?token=YmU5YjJkYz#sthash.nio675iq.dpuf
4 comments:
Hand over to Yuon or to Khmer?
If the recipients are Khmers - what kind of Khmers and who are they?? I bet they are CPP officials. And why 16 grand maisons and not 100's of wooden ones for thousands of destitute Khmers.This is what should be called SOM ACH HENG SAMRIN - ah klok!!
Khmer_muoy_roop
10:25 pm, There were reports that Thlock Trach vilage, Heng Samrin's birthplace, had already been ceded to Vietnam, so the recipients of the houses could be Vietnamese like you said.
More houses should be handed over to Vietnamese for safekeeping.
Post a Comment