នៅក្នុងវេទិកាឆ្លើយបំភ្លឺនៅចំពោះមុខតុលាកាយុត្តិធម៌
អន្តរជាតិ (ICJ) ក្នុងទីក្រុងឡាអេ នាថ្ងៃទី១៩ ខែមេសានេះ
ជាថ្ងៃចុងក្រោយនៃការបកស្រាយ តែកម្ពុជាបដិសេធចោលនូវទឡ្ហីករណ៍របស់ថៃ
បកស្រាយសាលក្រម ឆ្នាំ១៩៦២ ស្តីពីប្រាសាទព្រះវិហារ។
ក្រុមមេធាវីការពារក្តីឲ្យកម្ពុជា
បានធ្វើការច្រានចោលចំពោះទឡ្ហីករណ៍របស់ភាគីថៃ ដែល
បានលើកឡើងកាលពីថ្ងៃពុធកន្លងទៅថា
សាលក្រមរបស់តុលការយុត្តិធម៌អន្តរជាតិក្រុង ឡាអេ ឆ្នាំ១៩៦២
បានសម្រេចប្រគល់តែប្រាសាទព្រះវិហារឲ្យប្រទេសកម្ពុជាតែប៉ុណ្ណោះ
តែតំបន់នៅ ជុំវិញប្រាសាទ តុលាការមិនបានសម្រេចឲ្យកម្ពុជានោះទេ។
ការសម្រេចច្រានចោលរបស់ក្រុមមេធាវីការពារក្តីឲ្យកម្ពុជា
ចំពោះទឡ្ហីករណ៍របស់ភាគីថៃនេះ បានធ្វើឡើងនៅពេលដែលកម្ពុជាបាន
ឡើងថ្លែងបកស្រាយនៅចំពោះមុខតុលាការយុត្តិធម៌
អន្តរជាតិកាលពីយប់ថ្ងៃទី១៨ ខែមេសា ម្សិលមិញ
ដើម្បីការពារសំណើសុំបកស្រាយសាល ក្រមឆ្នាំ១៩៦២ ដែលបានប្រគល់ប្រាសាទ
ព្រះវិហារមកឲ្យកម្ពុជា ហើយវាក៏ជាថ្ងៃចុងក្រោយ
របស់ភាគីកម្ពុជាផងដែរ ក្នុងការផ្តល់ អំណះ
អំណាងជូនតុលាការយុត្តិធម៌ក្រុងឡាអេ នៅ ពេលនេះ។
លោក Rodman Bundy មេធាវីការពារក្តីឲ្យកម្ពុជា បានលើកឡើងថា
ផែនទីកម្ពុជាពីទស្សវត្សរ៍ ទី៦០ ដែលភាគីថៃបានអះអាងថា
កម្ពុជាបានទទួលយកនូវព្រំដែនថៃនោះ កម្ពុជាគ្រាន់តែ
មានបំណងដើម្បីគូសទីជម្រាលធម្មជាតិជុំវិញតំបន់ប៉ុណ្ណោះ
មិនមានបំណងបង្ហាញពីការទាម ទារលើទឹកដីឡើយ។
មេធាវីបរទេសរបស់កម្ពុជារូបនេះ ក៏បានចោទប្រកាន់ផងដែរទៅលើកងទ័ពថៃថា
នៅតែបន្តស្ថិតនៅលើទឹកដីកម្ពុជាដដែល។
មេធាវី Rodman Bundy បញ្ជាក់ ទៀតថា
“យើងមិនធ្វើខុសផែនទីដូចដែល ភាគីថៃបានស្នើនោះឡើយ ។ ការពិត
ភាគីថៃបានព្យាយាមដណ្ដើមយកដីជុំវិញ
ប្រាសាទព្រះវិហាររបស់យើងតាមរយៈ បង្កើតរបង ដោយគ្មានការឯកភាពពី
យើងខ្ញុំនោះឡើយ”។ មេធាវីកម្ពុជាបញ្ជាក់ ទៀតថា ផែនទី 85D
ប្រើប្រាស់ដោយភាគី ថៃនៅក្នុងតុលាការ ICJ ដែលមានគោល
បំណងកាត់បន្ថយផ្ទៃដីជុំវិញប្រាសាទ ជារឿងមិនត្រឹមត្រូវ ។
មេធាវីកម្ពុជាបន្ដទៀតថា ទោះបី តុលាការបានចែកចាយផែនទី 85D
រួម ជាមួយសេចក្ដីសម្រេចឆ្នាំ១៩៦២ គឺ
គ្មានជាប់ពាក់ព័ន្ធអ្វីនៅក្នុងដំណោះស្រាយ នៅពេលនេះនោះឡើយ
ដូច្នេះគឺគ្មាន តម្រូវការក្នុងការត្រួតពិនិត្យផែនទី 85D
ដែលចេញដោយឯកតោភាគីរបស់ថៃ នោះឡើយ ។
ចំណែកមេធាវីថៃបាននិយាយទៅកាន់ តុលាការ ICJ ថា ផែនទី 85D
ជាផ្នែក មួយនៃផែនទីធំ ដែលពង្រីកឱ្យធំដើម្បី
បញ្ជាក់ពីតំបន់ជិតខាងជុំវិញប្រាសាទព្រះ វិហារ
និងទីតាំងដែលថៃត្រូវដកទាហាន របស់ខ្លួនចេញ ។
នៅយប់ថ្ងៃទី១៩ ខែមេសានេះ វាគឺជាយប់ចុងក្រោយរបស់ភាគីថៃ ក្នុងការ
ឆ្លើយតបទៅតុលាការយុត្តិធម៌អន្តរជាតិ
ហើយវាក៏ជាយប់នៃចុងក្រុងក្នុងការបិទបញ្ចប់នូវ
សវនាការរបស់តុលាការយុត្តិធម៌អន្តរជាតិ
ចំពោះបណ្តឹងសុំបកស្រាយសាលក្រមឡើងវិញ របស់កម្ពុជានៅពេលនេះ។
ចំពោះរឿងក្តីនេះ តុលាការយុត្តិធម៌អន្តរជាតិនិងធ្វើសេចក្តី
សម្រេចនៅអំឡុងខែតុលា ឆ្នាំ ២០១៣នេះ ៕
1 comment:
The Siam thieves have no shame.
Post a Comment