Opposition MPs request PM Hun Sen to sack Commerce Minister Cham Prasidh for failing to find markets for rice producers.
Opposition calls for removal of commerce minister
PHNOM PENH (The Cambodia Herald) - Four lawmakers from the opposition Sam Rainsy Party called Thursday for the removal of Commerce Minister Cham Prasidh for failing to find markets for domestic agriculture products.
"Residents face difficulties because merchants buy their crops at cheap prices while the prices of fertilizer and gasoline are expensive," the lawmakers said.
The call by Chea Poch, Long Ry, Kong Bora and Khem Lucky was contained in a letter to Prime Minister Hun Sen sent through National Assembly Chairman Heng Samrin.
ដោយ ម៉ម មុនីរតន៍
2013-01-10 RFAPHNOM PENH (The Cambodia Herald) - Four lawmakers from the opposition Sam Rainsy Party called Thursday for the removal of Commerce Minister Cham Prasidh for failing to find markets for domestic agriculture products.
"Residents face difficulties because merchants buy their crops at cheap prices while the prices of fertilizer and gasoline are expensive," the lawmakers said.
The call by Chea Poch, Long Ry, Kong Bora and Khem Lucky was contained in a letter to Prime Minister Hun Sen sent through National Assembly Chairman Heng Samrin.
ក្រុមអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី
ដាក់លិខិតជាផ្លូវការតាមរយៈប្រធានរដ្ឋសភា លោក ហេង សំរិន
ដោយស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដកលោក ចម ប្រសិទ្ធ
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចេញពីមុខតំណែង។
ការស្នើរបស់អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី នៅពេលនេះ
ដោយរកឃើញថារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
ពុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការជំរុញឲ្យកសិផលរបស់ពលរដ្ឋខ្មែរ
មានទីផ្សារសម្រាប់លក់កសិផលរបស់ពួកគាត់បាននោះទេ។
លោក ជា ប៉ូច អ្នកតំណាងរាស្ត្រមណ្ឌលកំពត គណបក្ស សម រង្ស៊ី
មានប្រសាសន៍នៅថ្ងៃទី១០ មករា ឆ្នាំ២០១៣ ថា
ការស្នើឲ្យនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បញ្ចប់តួនាទីរបស់លោក ចម
ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៅពេលនេះ
គឺជាការឆ្លើយតបទៅនឹងអ្វីដែលរដ្ឋមន្ត្រីរូបនេះពុំមានលក្ខណៈ
សម្បត្តិគ្រប់គ្រាន់ ក្នុងការស្វែងរកទីផ្សារ
ដើម្បីជំរុញឲ្យកសិផលខ្មែរមានតម្លៃខ្ពស់ គិតចាប់ពីលោក ចម ប្រសិទ្ធ
កាន់តំណែងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនោះមក។
លោក ជា ប៉ូច៖ «ខ្ញុំយល់ឃើញថា លោក ចម ប្រសិទ្ធ
ការងារដឹកនាំរដ្ឋមន្ត្រីរបស់គាត់ គឺពុំមានសមត្ថភាព
ដោយសារទីផ្សារផលិតនៅប្រទេសខ្មែរយើង
គឺគាត់មិនដែលគាត់រកទីផ្សារបានបញ្ជូនទៅប្រទេសដែលមានការអភិវឌ្ឍ
ដើម្បីឲ្យប្រជាពលរដ្ឋមានទឹកចិត្តធ្វើកសិកម្មរឹតតែល្អប្រសើរទេ
ថែមទាំងគាត់រកទីផ្សារអត់បានទាល់តែសោះ»។
លិខិតចុះថ្ងៃទី១០ មករា ឆ្នាំ២០១៣
ដែលចុះហត្ថលេខារបស់អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី ចំនួន ៤រូប
ផ្ញើទៅប្រធានរដ្ឋសភា លោក ហេង សំរិន បញ្ជាក់ថា លោក ចម ប្រសិទ្ធ
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
អសមត្ថភាពក្នុងការស្វែងរកទីផ្សារសម្រាប់វិស័យកសិកម្មជូនពលរដ្ឋ។
លិខិតបន្តថា
ដោយស្ថានភាពបច្ចុប្បន្នមានឈ្មួញចុះទិញដំណាំកសិកម្មដូចជា ស្រូវ
ពោត សណ្ដែក ដំឡូងមី និងដំណាំរួមផ្សំផ្សេងទៀត
បានឲ្យថ្លៃថោកយ៉ាងខ្លាំង ជាពិសេសដំណាំស្រូវដែលកំពុងប្រមូលផល។
លិខិតដែលដាក់ចូលទៅខុទ្ទកាល័យលោក ហេង សំរិន នៅថ្ងៃទី១០ មករា
ឲ្យដឹងទៀតថា ពលរដ្ឋជួបផលលំបាកយ៉ាងខ្លាំង
សង្ឃឹមថាពេលស្រូវប្រមូលផលលក់ចេញបានថ្លៃ និងអាចសងបំណុលនានារួច
ជាពិសេសថ្លៃប្រេង និងថ្លៃជីជាដើម។ ក៏ប៉ុន្តែ ពេលឈ្មួញចុះទិញ
បានបន្ទាបតម្លៃដំណាំកសិផល ដោយរួមទាំងដំណាំស្រូវរបស់ពលរដ្ឋ
ក្នុងកម្រិតថោកបំផុត។
លោក គាំ កុសល នាយកខុទ្ទកាល័យប្រធានរដ្ឋសភា លោក ហេង សំរិន
មានប្រសាសន៍ថា លិខិតរបស់ក្រុមអ្នកតំណាងរាស្ត្របក្ស សម រង្ស៊ី
លោកបានបញ្ជូនទៅរដ្ឋាភិបាលរួចហើយ ក្រោយពីការស្នើឡើងនេះ។
លោកបន្តថា តែរហូតមកដល់ពេលនេះ
គឺពុំទាន់មានការឆ្លើយតបពីរដ្ឋាភិបាល
ជុំវិញការស្នើឲ្យដកតំណែងលោក ចម ប្រសិទ្ធ នេះនៅឡើយទេ៖ «បានទទួល
ហើយបានបញ្ជូនទៅរាជរដ្ឋាភិបាលហើយ។ បាទៗ តាំងពីអាទិត្យមុនម្ល៉េះ
ហើយចាំមើលជិតដល់ពេលមានចម្លើយ ចាំខ្ញុំជម្រាបជូនក្រោយទៀត»។
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
ព្យាយាមបដិសេធក្នុងការអត្ថាធិប្បាយតាមទូរស័ព្ទ
ដោយលោកទាមទារឲ្យមានលិខិតស្នើសុំបំភ្លឺជាផ្លូវការចំពោះបញ្ហា
នេះ៖ «អូរសុំទោស! អត់ឆ្លើយសម្ភាសអាស៊ីសេរីទេណា
អើតាមទូរស័ព្ទទេ។ អ៊ីចឹងសុំសម្ភាសអីធ្វើលិខិតស្រួលបួលមក។
បើខ្ញុំមានពេល ខ្ញុំឆ្លើយ។ ខ្ញុំមិនឆ្លើយតាមទូរស័ព្ទទេ»។
ទោះជាបែបណា នៅក្នុងលិខិតរបស់ក្រុមអ្នកតំណាងរាស្ត្របក្ស សម
រង្ស៊ី ឲ្យនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ពិនិត្យ និងសម្រេចដកតំណែងលោក
ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
ចេញពីមុខតំណែងនេះ បន្ទាប់ពីគណបក្ស សម រង្ស៊ី រកឃើញថា លោក ចម
ប្រសិទ្ធ
ពុំមានលក្ខណៈគ្រប់គ្រាន់ក្នុងការជំរុញទីផ្សារឲ្យពលរដ្ឋកម្ពុជា
បាន៕
No comments:
Post a Comment