A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 17 November 2012

40 representatives from Asean countries visit Boeung Kak Lake residents តំណាង​ប្រជាជាតិ​អាស៊ាន ចុះ​ជួប​អ្នកភូមិ​បឹងកក់​

(ថ្ងៃទី 17 វិច្ឆិកា 2012,) | ដោយ: រតនា  CEN

ភ្នំពេញ: ​ប្រជាជន​អាស៊ាន​មកពី​ប្រទេស​ថៃ ដែលមាន​គ្នា​ចំនួន ៤០​នាក់ នៅវេលា​ម៉ោង ២ សៀ​ល​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១២ បាន​ចុះ​ទៅដល់​សហគមន៍​បឹងកក់ ជួប​ជាមួយ​ប្រជាពលរដ្ឋ​បឹងកក់ ក្នុង​គោលបំណង​សួរសុខទុក្ខ និង​រំលែក​នូវ​ទុក្ខលំបាក​របស់​អ្នកភូមិ​បឹងកក់ ដែល​កំពុងតែ​ស្វែងរក​យុត្តិធម៌ គឺ​ទាមទារ​ឲ្យ​មាន​អន្តរាគមន៍​ពី​លោក​អូ​បា​ម៉ា ប្រធានាធិបតី​អាមេរិក និង​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន រដ្ឋមន្ត្រីការបរទេស​អាមេរិក ជួយ​ឲ្យ​មានការ​ដោះលែង​អ្នកស្រី យ៉ោ​ម បុ​ប្ជា ចេញពី​ពន្ធនាគារ​។​

​ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា អ្នកស្រី ទេព វ​នី្ន តំណាង​អ្នកភូមិ​បឹងកក់ បាន​សម្តែង​នូវ​ទុក្ខសោក​របស់​ពួកខ្លួន និង​បាន​អំពាវ​ដល់​លោក អូ​បា​ម៉ា ឲ្យ​ជួយ​អន្ត​រាមន៍​ពួកគាត់​លើ​បញ្ហា​ន​នេះ​។ ជាមួយគ្នា​នោះ ក្រុម​ប្រជាពលរដ្ឋនៅក្នុង​សហ​គន​មន៍​ជាច្រើន​ទៀត ក៏​ស្វែងរក​ជំនួយ​ពី​លោក​ប្រធានាធិបតី​អាមេរិក​ផងដែរ​។


​ក្នុងនោះ លោក សម រង្ស៊ី ដែល​ជាប់​ឈ្មោះ​ជា​ទណ្ឌិត ក៏​កំពុង​សង្ឃឹមថា លោក អូ​បា​ម៉ា និង​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន នឹង​ជួយ​អន្តរាគមន៍​ទៅ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ឲ្យ​អនុញ្ញាត​ដល់​គាត់ (​សម រង្ស៊ី​) មានលទ្ធភាព​ចូលមក​មាតុប្រទេស​វិញ ដោយ​មិន​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​៕

No comments: