A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 17 November 2012

3,000 people from the 10 Asean countries gave a petition to the Cambodian parliament ប្រជាពលរដ្ឋ​​អាស៊ាន​ជិត​៣​ពាន់​នាក់​យក​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា

3,000 people from the 10 Asean countries gave a petition to the Cambodian parliament.
ពលរដ្ឋ​អាស៊ាន​ដាក់​ញត្តិ​ទៅ​រដ្ឋសភា សមាជប្រជាជន​អាស៊ាន

http://youtu.be/srdaVAufZQg

ដោយ សុ ជីវី 2012-11-16 RFA

ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​អាស៊ាន​ជិត ៣.០០០​នាក់ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី១៦ ខែ​វិច្ឆិកា បាន​បង្ខំ​ចិត្ត​នាំ​យក​ញត្តិ​របស់​ពួក​គេ​ដែល​គ្រោង​ដាក់​ជូន​រដ្ឋមន្ត្រី​ ការ​បរទេស​កម្ពុជា ទៅ​ដាក់​នៅ​រដ្ឋសភា​វិញ បន្ទាប់​ពី​ត្រូវ​អាជ្ញាធរ​រារាំង​មិន​អោយ​ពួក​គេ​បាន​ដើរ​ក្បួន​ទៅ​កាន់​ ក្រសួង​ការ​បរទេស។

RFA/So Chivy
ពលរដ្ឋ​មក​ពី ១០​ប្រទេស​សមាជិក​អាស៊ាន ហែ​ក្បួន​ដាក់​ញត្តិ​ទៅ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១២។
ពួក​គេ​ចាត់​ទុក​ការ​រារាំង​របស់​អាជ្ញាធរ​ថា កំពុង​ធ្វើ​អោយ​សិទ្ធិ​សេរីភាព​ក្នុង​ប្រទេស​នេះ​កាន់​តែ​រួម​តូច​មួយ​កម្រិត​ទៀត។
ពលរដ្ឋ​មក​ពី ១០​ប្រទេស​ជា​សមាជិក​អាស៊ាន បាន​បរាជ័យ​ក្នុង​ការ​ស្វះស្វែង​អន្តរាគមន៍​ពី​ប្រធាន​អាស៊ាន​ប្ដូរ​វេន និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង អោយ​ជួយ​អន្តរាគមន៍​ដោះ​ស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស និង​យុត្តិធម៌​សង្គម​ក្នុង​តំបន់ ដោយ​សារ​ហេតុផល​ការ​រឹត​បន្តឹង​សន្តិសុខ និង​សុវត្ថិភាព​នៃ​កិច្ច​ប្រជុំ​អាស៊ាន។
ពួក​គេ​បរាជ័យ​ក៏​ដោយ​សារ​តែ​អាជ្ញាធរ​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​បាន​ រារាំង​មិន​អោយ​ក្បួន​ដង្ហែ​របស់​ពលរដ្ឋ​ចម្រុះ​ជាតិ​សាសន៍ ដែល​មាន​គោល​ដៅ​ចេញ​ពី​មជ្ឈ​មណ្ឌល​វប្បធម៌​កូរ៉េ បាន​ចូល​ទៅ​ដល់​ក្រសួង​ការ​បរទេស​ឡើយ។ ទី​បញ្ចប់ ពួក​គេ​បាន​យល់​ព្រម​តាម​សំណើ​របស់​អាជ្ញាធរ ដោយ​យក​ញត្តិ​ទៅ​ដាក់​ត្រឹម​រដ្ឋសភា។
ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ មាន​ប្រសាសន៍​ថា ញត្តិ​របស់​ប្រជាពលរដ្ឋ​មាន​គោល​បំណង​ស្វែង​រក​អន្តរាគមន៍​ពី​ប្រធាន​អាស៊ាន ​អោយ​ដោះ​ស្រាយ​បញ្ហា​ចម្បងៗ​មួយ​ចំនួន ដែល​កើត​ឡើង​ក្នុង​ប្រទេស​ជា​សមាជិក​សមាគម​នេះ។ បញ្ហា​ជា​គោល​សំខាន់ៗ​នោះ​រួម​មាន បញ្ហា​សិទ្ធិ​ការងារ ដី​ធ្លី សន្តិសុខ​ស្បៀង សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ ពាណិជ្ជកម្ម និង​ការ​វិនិយោគ។
លោក វន់ ពៅ សង្ឃឹម​ថា អាជ្ញាធរ​សមត្ថកិច្ច​កម្ពុជា នឹង​មិន​បង្កក​ញត្តិ​របស់​ពួក​គាត់ ដោយ​មិន​ប្រគល់​ទៅ​អោយ​មេ​ដឹក​នាំ​រដ្ឋាភិបាល​អាស៊ាន អោយ​ជួយ​ដោះ​ស្រាយ​ឡើយ៖ «រដ្ឋាភិបាល​ជា​ប្រធាន​អាស៊ាន គឺ​ជា​មហា​កិត្តិយស​ហើយ​ដែល​មាន បារ៉ាក់ អូបាម៉ា ដែល​ជា​បិតា​ប្រជាធិបតេយ្យ​ចូល​រួម​ទៀត។ អីចឹង បើ​សិន​ជា​មិន​បាន​ដំណោះស្រាយ​អោយ​ប្រជាពលរដ្ឋ បែរ​ជា​ភរ​ប្រជាពលរដ្ឋ​វិញ ខ្ញុំ​គិត​ថា​អាជ្ញាធរ​របស់​រដ្ឋាភិបាល​កំពុង​ជាន់​ឈ្លី​កិត្តិយស​ជាតិ​ ខ្លួន​ឯង កំពុង​តែ​បន្តុះ​បង្អាប់​នាយក​រដ្ឋមន្ត្រី​ខ្លួន​ឯង កំពុង​តែ​បង្អាប់​ប្រមុខ​ដឹក​នាំ​អាស៊ាន​ហើយ»
ស្នង​ការ​នគរបាល​រាជ​ធានី​ភ្នំពេញ លោក ជួន សុវណ្ណ ដែល​ដឹក​នាំ​កម្លាំង​រារាំង​ពលរដ្ឋ បាន​បញ្ជាក់​ថា ការ​អនុញ្ញាត​អោយ​ពលរដ្ឋ​នាំ​យក​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា គឺ​បង្ហាញ​ថា នៅ​កម្ពុជា មាន​ការ​គោរព​សិទ្ធិ​ពលរដ្ឋ ស្រប​ពេល​ដែល​សុវត្ថិភាព​សម្រាប់​កិច្ច​ប្រជុំ​អាស៊ាន​កំពុង​រឹត​បន្តឹង៖ «យើង ​កុំ​សម្ដែង​នូវ​អ្វី​ដែល​ជា​ការ​បន្តុះ​បង្អាប់​កិត្យានុភាព​របស់​ប្រទេស​ យើង។ អីចឹង សេរីភាព​ត្រូវ​បាន​បញ្ចេញ​ហើយ។ អីចឹង ឥឡូវ​ការ​ទាម​ទារ យើង​អោយ​មក​ដល់​រដ្ឋសភា បាន​មក​ដល់​ហើយ តើ​យើង​ចង់​បាន​អី​ទៀត»
ទោះ​ជា​យ៉ាង​ណា តំណាង​អ្នក​បឹង​កក់​អ្នកស្រី ទេព វន្នី អោយ​ដឹង​ថា សេចក្ដី​ព្រួយ​បារម្ភ​របស់​ពលរដ្ឋ​បាន​កើត​ឡើង​នៅ​ពេល​ដែល​ពួក​គេ​ធ្លាប់​ ដឹង​ថា ញត្តិ​របស់​ពលរដ្ឋ​ដែល​ដាក់​ទៅ​រដ្ឋសភា​នា​ពេល​កន្លង​មក​ពុំ​ដែល​ទទួល​បាន​ ដំណោះ​ស្រាយ៖ «ចាំ​មើល តើ​គាត់​នឹង​ចាត់​វិធានការ​ដោះស្រាយ​ការ​ដាក់​ញត្តិ​ម្តង​ទៀត​ហ្នឹង​របៀបណា។ ហើយ បើ​គាត់​ធ្វើ​ការ​បម្រើ​ប្រជាពលរដ្ឋ​ពិត​ប្រាកដ គាត់​មាន​ចេតនា​ដោះ​ស្រាយ​ជូន​ប្រជាពលរដ្ឋ ខ្ញុំ​ជឿជាក់​ថា ដំណោះស្រាយ​នឹង​បាន​ឆាប់ៗ។ តែ​ប្រសិន​បើ​គាត់​មិន​ធ្វើ​ការ​បម្រើ​ពលរដ្ឋ​ទេ គាត់​មិន​ខ្វល់​ពី​ប្រជាពលរដ្ឋ​ទេ ចង់​ប្រជាពលរដ្ឋ​ងាប់​អី​ក៏​ងាប់​ទៅ ចង់​ស្រែក​អី​ក៏​ស្រែក​ទៅ ហើយ​គាត់​ធ្វើ​ការ​សម្រាប់​តែ​បុគ្គល​បក្ខពួក​គ្នា​គាត់​ហ្នឹង គឺ​គាត់​មិន​ដោះ​ស្រាយ​ទៀត​ហើយ​តាម​មើល»
យ៉ាង​នេះ​ក្ដី តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​អ្នក​ឃ្លាំ​មើល​ការ​ហែ​ក្បួន​របស់​ ពលរដ្ឋ​សង្ឃឹម​ថា រដ្ឋសភា​នឹង​បំពេញ​តួនាទី​ដើម្បី​ពលរដ្ឋ​ជា​ពិសេស​ពលរដ្ឋ​ចម្រុះ​ជាតិ​សាសន៍ ​នៅ​ក្នុង​តំបន់​អាស៊ាន បើ​ពុំ​នោះ​សោត​នឹង​ធ្វើ​អោយ​ប៉ះពាល់​មុខ​មាត់​កម្ពុជា ដែល​ជា​ប្រធាន​អាស៊ាន។
ក្រុម​អ្នក​រៀបចំ​សមាជ​ប្រជាជន​អាស៊ាន បាន​អះអាង​ដែរ​ថា ពួក​គេ​មិន​អស់​សង្ឃឹម​ឡើយ ហើយ​ពួក​គេ​នឹង​នាំ​យក​ញត្តិ​រួម​នោះ​ទៅ​ជូន​មេ​ដឹក​នាំ​ប្រទេស​អាស៊ាន តាម​រយៈ​ស្ថានទូត​នៃ​បណ្ដា​ប្រទេស​ទាំង​នោះ​នៅ​កម្ពុជា៕

No comments: