Mourners, dressed in white, pay respect to ex-King Sihanouk in front of the Royal Palace, who died on Monday 15 October 2012.
Monday, 15 October 2012
ដោយ៖ ដើមអម្ពិល-Posted: ID-007 DAP News
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២
ប្រជារាស្រ្តរបស់ សម្តេចឪ រួមមាន តាជី យាយជី ជាង១០០នាក់ បានស្លៀកពាក់
សំលៀកបំពាក់ ពណ៌ស អង្គុយសូត្រធម៌ ឧទ្ទិសកុសល ថ្វាយដល់ ព្រះវិញ្ញាណក្ខន្ធ
ចំពោះសម្តេចឪ សម្តេចតា សម្តេចតាទួតនៃយើង ដែលបានសោយ ទីវង្គត់ នៅទីក្រុង
ប៉េកាំង ប្រទេសចិន។
ប្រជារាស្រ្ត របស់ព្រះអង្គ បាននាំគ្នាសូត្រ និងអង្គុយស្មឹងស្មាធ
នៅខាងមុខ ព្រះបរមរាជវាំង អមដោយទឹក មុខ និងទុក្ខ ក្រៀមក្រំយ៉ាងធំធេង
ជាទីបំផុត ដែលប្រទេសកម្ពុជា បានបាត់បង់នូវ អតីតព្រះ មហាក្សត្រ សម្តេចឪ
សម្តេចតា សម្តេចតាទួត ។
ព្រះបរមសព របស់ព្រះអង្គ និងដង្ហែតាមព្រះទីនាំង ពិសេស មកដល់ព្រះរាជា ណាចក្រកម្ពុជា នៅវេលាម៉ោង៣ រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២៕
--------------------------------------------
--------------------------------------------
ប្រជាពលរដ្ឋខ្មែរ ចូលរួមមរណទុក្ខសម្តេចឪ នៅមុខព្រះបរមរាជវាំង
(ថ្ងៃទី 15 តុលា 2012) | ដោយ: រតនា CEN
ភ្នំពេញ:
ប្រជាពលរដ្ឋខ្មែរប្រមាណជាង ១០០ នាក់
នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ មានខ្លះ ស្លៀកសំលៀកបំពាក់ពណ៌ស
និងសំលៀកបំពាក់ធម្មតា បានមកប្រមូលផ្តុំគ្នា អង្គុយសំពះ
នៅខាងមុខព្រះបរមរាជវាំង ដើម្បីចូលរួមមរណទុក្ខ ថ្វាយចំពោះសម្តេចឪ
នរោត្តម សីហនុ ដែលបានយាងចូលព្រះទិវង្គត កាលពីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២
នៅទីក្រុងប៉េកាំង។
ក្រុមប្រជាពលរដ្ឋទាំងនោះ បាននាំគ្នាសូត្រធម៌
នៅខាងមុខព្រះបរមរាជវាំង
ដែលជាការឧទ្ទិសកុលសថ្វាយដល់ព្រះវិញ្ញាណក្ខន្ធសម្តេចតា
សម្តេចព្រះ នរោត្តម សីហនុ ដែលព្រះអង្គ បានសោយទិវង្គត ដោយព្រះជរាពាធ
ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា នៅមន្ទីរពេទ្យ ទីក្រុងប៉េកាំង ប្រទេសចិន
កាលពីម៉ោង ១ និង ២០ នាទី យប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២។
ព្រះសព
របស់សម្តចតា នឹងត្រូវដង្ហែតាមទីនាំងយន្តហោះ ពីទីក្រុងប៉េកាំង
ប្រទេសចិន តាមលក្ខណៈប្រពៃណីខ្មែរ មកកាន់មាតុប្រទេស នៅថ្ងៃទី១៧
ខែតុលា ឆ្នាំ២០១២។
រាជរដ្ឋាភិបាល
នឹងរៀបចំព្រះរាជពិធីកាន់ទុក្ខជាផ្លូវការថ្វាយសម្តេចឪរយៈពេល មួយសប្តាហ៍
គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២
តែមិនមានការប្រកាសឲ្យឈប់សម្រាកពីការងារទេ។
ប្រជាពលរដ្ឋខ្មែរនៅ
ទូទាំងប្រទេស បានកាន់ទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធសម្តេចតា
នៅទូទាំងប្រទេស ហើយថ្នាក់ដឹកនាំនៃបណ្តាប្រទេសធំៗ លើពិភពលោក
បានចូលរួមរំលែកមរណទុក្ខជាមួយព្រះរាជវង្សានុវង្ស
និងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងប្រជាពលរដ្ឋកម្ពុជាផងដែរ។
ប្រសូត្រ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ ព្រះករុណា ព្រះបាទសម្ដេចព្រះ
នរោត្ដម សីហនុ ព្រះមហាវីរក្សត្រកម្ពុជា បានឡើងគ្រងរាជសម្បត្តិ
ក្នុងព្រះជន្ម ១៨ ព្រះវស្សា គឺនៅឆ្នាំ១៩៤១។ ព្រះអង្គ
បានទាមទារឯករាជ្យពេញលេញ ពីបារាំង សម្រាប់កម្ពុជា នៅថ្ងៃទី៩
ខែវិច្ឆិកា ឆ្នាំ១៩៥៣។ ជាមួយគ្នានោះ ព្រះវីរភាពរបស់សម្តេចឪ
សម្តេចព្រះ នរោត្តម សីហនុ ក៏បានដឹកនាំប្រទេសកម្ពុជា
ស្គាល់ភាពរីកចម្រើនខាងឧស្សាហកម្ម ក្នុងសម័យសង្គមរាស្ត្រនិយម (
ចន្លោះពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៧០ ) ព្រមទាំងព្រះអង្គ
ចូលរួមនឹងសម្តេច ហ៊ុន សែន ដើម្បីស្វែងរកសន្តិភាពដល់ប្រទេសកម្ពុជា
ដែលនាំដល់ការចុះកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស នៅថ្ងៃ២៣
ខែតុលា ឆ្នាំ១៩៩១ និងការបោះឆ្នោតជាតិ ក្នុងសម័យព្រះរាជាណាចក្រកម្ពុជា
ឆ្នាំ១៩៩៣៕
3 comments:
i want to join with them too,
i loved my king father
Hun Sen will shed his Crocodile tears for the second time. Just watch!
Save your tears! Mourn the millions khmers that perished during genocide era started by this king of communist in Cambodia and his clans (childhood's friends) among them:Ho chi minh,Kiev Samphan,Pol pot,Eng Sary, later on Hun sen,Chea Sim,Heng Samrin and their henchmen Cpp today.Save your tears for the next wave of genocide will be taking place by Cpp thugs Hun sick in the near future.Let this atheism's king goes to hell.
Kmenhwatt.
Post a Comment