A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 16 October 2012

Mourners pay respect to ex-King Sihanouk in front of the Royal Palaceប្រជារាស្រ្តខ្មែរ ស្លៀកពាក់ស ចូលរួមមរណទុក្ខ នៅមុខព្រះ បរមរាជវាំង

www.dap-news.com
www.dap-news.com

Mourners, dressed in white, pay respect to ex-King Sihanouk in front of the Royal Palace, who died on Monday 15 October 2012.
Monday, 15 October 2012 ដោយ៖ ដើមអម្ពិល-Posted: ID-007 DAP News

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ប្រជារាស្រ្តរបស់ សម្តេចឪ រួមមាន តាជី យាយជី ជាង១០០នាក់ បានស្លៀកពាក់ សំលៀកបំពាក់ ពណ៌ស អង្គុយសូត្រធម៌ ឧទ្ទិសកុសល ថ្វាយដល់ ព្រះវិញ្ញាណក្ខន្ធ ចំពោះសម្តេចឪ សម្តេចតា សម្តេចតាទួតនៃយើង ដែលបានសោយ ទីវង្គត់ នៅទីក្រុង ប៉េកាំង ប្រទេសចិន។
ប្រជារាស្រ្ត របស់ព្រះអង្គ បាននាំគ្នាសូត្រ និងអង្គុយស្មឹងស្មាធ នៅខាងមុខ ព្រះបរមរាជវាំង អមដោយទឹក មុខ និងទុក្ខ ក្រៀមក្រំយ៉ាងធំធេង ជាទីបំផុត ដែលប្រទេសកម្ពុជា បានបាត់បង់នូវ អតីតព្រះ មហាក្សត្រ សម្តេចឪ សម្តេចតា សម្តេចតាទួត ។
ព្រះបរមសព របស់ព្រះអង្គ និងដង្ហែតាមព្រះទីនាំង ពិសេស មកដល់ព្រះរាជា ណាចក្រកម្ពុជា នៅវេលាម៉ោង៣ រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២៕
--------------------------------------------
ប្រជាពលរដ្ឋខ្មែរ ចូលរួមមរណទុក្ខសម្តេចឪ នៅមុខព្រះបរមរាជវាំង

ប្រជាពលរដ្ឋ ជួបជុំ គោរពព្រះដួងវិញ្ញាណក្ខន្ធ ថ្វាយសម្តេចព្រះ នរោត្តម សីហនុ នៅមុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ( រូបថត៖ facebook ) Mourners in front of the Royal Palace.
(ថ្ងៃទី 15 តុលា 2012) | ដោយ: រតនា CEN
ភ្នំពេញ: ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង ១០០ នាក់​ នៅ​រសៀល​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ មានខ្លះ ​ស្លៀក​សំលៀកបំពាក់​ពណ៌​ស និងសំលៀកបំពាក់ធម្មតា បានមក​ប្រមូល​ផ្តុំគ្នា ​អង្គុយសំពះ នៅខាងមុខ​ព្រះបរមរាជវាំង​ ដើម្បីចូល​រួម​មរណទុក្ខ ថ្វាយចំពោះ​សម្តេចឪ នរោត្តម សីហនុ ដែលបានយាងចូលព្រះទិវង្គត កាលពីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅទីក្រុងប៉េកាំង។​


​ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ បាននាំគ្នា​សូត្រធម៌ ​នៅខាងមុខ​ព្រះបរមរាជវាំង ដែល​ជាការ​ឧទ្ទិស​កុល​ស​ថ្វាយ​ដល់​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​តា សម្តេចព្រះ​ នរោត្តម សីហនុ ដែល​ព្រះអង្គ ​បាន​សោយ​ទិវង្គត ដោយ​ព្រះជរា​ពាធ ក្នុង​ព្រះជន្មាយុ ៩០ ព្រះវស្សា​ នៅ​មន្ទីរពេទ្យ ទីក្រុងប៉េកាំង ប្រទេសចិន កាលពីម៉ោង ១ និង ២០ នាទី យប់ ថ្ងៃទី១៥​ ខែតុលា ឆ្នាំ២០១២។

​ព្រះ​សព ​របស់សម្ត​ច​តា នឹងត្រូវ​ដង្ហែតាម​ទីនាំង​យន្តហោះ​ ពី​ទីក្រុង​ប៉េកាំង ប្រទេស​ចិន តាម​លក្ខណៈ​ប្រពៃណី​ខ្មែរ មកកាន់​មាតុប្រទេស នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១២​។​

រាជរដ្ឋាភិបាល នឹងរៀបចំព្រះរាជពិធីកាន់ទុក្ខជាផ្លូវការថ្វាយសម្តេចឪរយៈពេល មួយសប្តាហ៍ គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២ តែមិនមានការ​ប្រកាសឲ្យឈប់សម្រាកពីការងារទេ។

​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ ទូទាំងប្រទេស បាន​កាន់ទុក្ខ និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​តា នៅ​ទូទាំងប្រទេស ហើយ​ថ្នាក់ដឹកនាំ​នៃ​បណ្តា​ប្រទេស​ធំៗ​ លើពិភពលោក បាន​ចូលរួម​រំលែកមរណទុក្ខ​ជាមួយ​ព្រះរាជវង្សានុវង្ស និង​រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​ប្រជា​ពលរដ្ឋ​​កម្ពុជា​ផងដែរ​។

​ ប្រសូត្រ នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​១៩២២ ព្រះករុណា ព្រះបាទ​សម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ​កម្ពុជា បាន​ឡើង​គ្រង​រាជសម្បត្តិ ក្នុង​ព្រះជន្ម ១៨ ព្រះវស្សា គឺ​នៅ​ឆ្នាំ​១៩៤១​។ ព្រះអង្គ បានទាមទារ​ឯករាជ្យ​ពេញលេញ ពី​បារាំង សម្រាប់​កម្ពុជា នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣​។ ជាមួយគ្នា​នោះ ព្រះ​វីរភាព​របស់​សម្តេចឪ សម្តេចព្រះ នរោត្តម សីហនុ ក៏​បាន​ដឹកនាំ​ប្រទេស​កម្ពុជា ស្គាល់​ភាព​រីកចម្រើន​ខាង​ឧស្សាហកម្ម ក្នុង​សម័យ​សង្គមរាស្ត្រនិយម ( ចន្លោះ​ពី​ឆ្នាំ​១៩៥៣ ដល់​ឆ្នាំ​១៩៧០ ) ព្រមទាំង​ព្រះអង្គ ចូលរួម​នឹង​សម្តេច ហ៊ុន សែន ដើម្បី​ស្វែងរក​សន្តិភាព​ដល់​ប្រទេស​កម្ពុជា ដែល​នាំ​ដល់​ការចុះ​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស នៅ​ថ្ងៃ​២៣ ខែតុលា ឆ្នាំ​១៩៩១ និង​ការបោះឆ្នោតជាតិ ក្នុងសម័យ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​១៩៩៣៕​

3 comments:

Anonymous said...

i want to join with them too,
i loved my king father

Anonymous said...

Hun Sen will shed his Crocodile tears for the second time. Just watch!

Anonymous said...

Save your tears! Mourn the millions khmers that perished during genocide era started by this king of communist in Cambodia and his clans (childhood's friends) among them:Ho chi minh,Kiev Samphan,Pol pot,Eng Sary, later on Hun sen,Chea Sim,Heng Samrin and their henchmen Cpp today.Save your tears for the next wave of genocide will be taking place by Cpp thugs Hun sick in the near future.Let this atheism's king goes to hell.

Kmenhwatt.