A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 30 October 2012

Government spokesman said an article written by Princess Soma Norodom was an incitement to divide the Khmer nation [Will she be in trouble with Hun Sen like Princess Norodom Veacheara?] អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថា ​អត្ថបទ​ដែល​សរសេរ​ដោយ​អ្នក​អង្គម្ចាស់ នរោត្តម សោម៉ា ជា​ការ​ញុះញង់​បំបែក​បំបាក់​ជាតិ​

លោក ខៀវ កាញារិទ្ធ អ្នកនាំពាក្យរដ្ឋាភិបាល 
លោក ខៀវ កាញារិទ្ធ អ្នកនាំពាក្យរដ្ឋាភិបាល Mr. Khieu Kanharith

Princess Soma Norodom, the author of "We should be united" that angered the government and Prime Minister Hun Sen.
 
Monday 29 October 2012 Free Press Magazine
 
Mr. Khieu Kanharith, the Cambodian government spokesman, has today strongly reacted to an article written by Princess Soma Norodom titled "We should be united", and which was titled "The future of the monarchy is in the hands of the Cambodian People's Party", which was published by the Phnom Penh Post on 26th October, saying it was an incitement with the intention to divide the Khmer nation.

"It was a highly inflammatory article, written at a time when we are in mourning in order to cause divisions in both our country and in within the royal family as well as the Cambodian People's Party", said Mr. Kanharith. អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា គឺ​លោក ខៀវ កាញារិទ្ធ នៅ​ថ្ងៃ​ចន្ទ​នេះ បាន​សម្តែង​ប្រតិកម្ម​ខ្លាំង​ក្លា​ចំពោះ​អត្ថបទ​មួយ​ដែល​សរសេរ​ដោយ​អ្នក​ អង្គម្ចាស់ នរោត្តម សោម៉ា ក្រោម​ចំណង​ជើង​ថា «អនាគត​រាជានិយម​ស្ថិត​ក្នុង​កណ្តាប់​ដៃ​បក្ស​ប្រជាជន​» ​ហើយ​​ត្រូវ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី២៦ តុលា ថា គឺ​ជា​ការ​ញុះញង់ និង​ចង់​បំបែក​បំបាក់​ជាតិ​ខ្មែរ។

លោក ខៀវ កាញារិទ្ធ បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​នា​ថ្ងៃទី​២៩ តុលា​នេះ​ថា អត្ថបទ​នោះ «ជា​អត្ថបទ​បញ្ឆេះ​ធំណាស់ ដោយ​អ្នក​សរសេរ​បាន​ឆ្លៀត​ពេល​ដែល​យើង​មាន​ទុក្ខ​សោក​ទាំង​មូល ដើម្បី​បង្ក​ជា​ការ​បំបែក​បំបាក់​ក្នុង​ប្រទេស​ជាតិ​របស់​យើង​ផង បំបែក​បំបាក់​រវាង​ព្រះរាជ​វង្សានុវង្ស និង​រាជ​រដ្ឋាភិបាល​ផង ក៏​ដូច​ជា​រវាង​រាជ​វង្ស និង​គណបក្ស​ប្រជាជន​ផង»។

In the article published in the Phnom Penh Post, Princess Soma Norodom wrote: "During the memorial ceremony for His Majesty Norodom Sihanouk on October 17, 2012, I witnessed that unity was weak among the Royal Family members and a division within the current government. His Majesty King Norodom Sihamoni has no power and is only a figurehead and the government is the new ruler of the country". គួរ​រំលឹក​ថា អត្ថបទ​របស់​អ្នក​អង្គម្ចាស់ នរោត្តម សោម៉ា ដែល​ត្រូវ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី​២៦ ខែ​តុលា បាន​សរសេរ​ថា «ក្នុងអំឡុង​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះបរម​សព​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ នៅថ្ងៃ​ទី ១៧ ខែ​តុលា ឆ្នាំ ២០១២ ខ្ញុំ​បាន​មើល​ឃើញ​ផ្ទាល់​ភ្នែក​ថា ការ​រួបរួម ក្នុង​ចំណោម​គ្រួសារ​រាជ​វង្ស មាន​លក្ខណៈ​ពុំ​រឹងមាំ និង​មាន​ការ​បែង​ចែក​ក្នុង​រដ្ឋាភិបាល​បច្ចុប្បន្ន។ ព្រះ​មហាក្សត្រ នរោត្តម សីហមុនី ជា​ព្រះ​មហាក្សត្រ តែ​គ្មាន​អំណាច ហើយ​រដ្ឋាភិបាល​គឺជា​អ្នក​កាន់​អំណាច​ទាំង​ស្រុង»។

She added: "Prime Minister Hun Sen and the government control the political arena and the monarchy, and will continue to do so as long as he is in power. The government has considerable say about who becomes the next king. The nine-member Throne Council includes the Prime Minister and top officials from the National Assembly and Senate, all from the same ruling party. The future of the monarchy is in their hands."

អ្នក​អង្គម្ចាស់ នរោត្តម សោម៉ា បាន​បន្ត​លើក​ឡើង​នៅ​ក្នុង​អត្ថបទ​នោះ​ថា «លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​រដ្ឋាភិបាល គ្រប់​គ្រង​សង្វៀន​នយោបាយ​និង​រាជានិយម​ ហើយ​នឹង​បន្ត​គ្រប់​គ្រង​ដរាប​ណា​លោក​នៅ​កាន់​អំណាច។ រដ្ឋាភិបាល​មាន​អំណាច​ក្នុង​ការ​សម្រេច​ថា តើ​សមាជិក​រាជវង្ស​អង្គណា​នឹង​ក្លាយ​ជា​ព្រះ​មហាក្សត្រ​បន្ទាប់។ សមាជិក​ក្រុម​ប្រឹក្សា​រាជ​សម្បត្តិ​ដែល​មាន​សមាជិក ៩ រូប មាន​លោក​នាយក​រដ្ឋ​មន្រ្តី ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា និង​មន្ត្រី​ជាន់​ខ្ពស់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ផ្សេង​ទៀត។ អនាគត​រាជានិយម ស្ថិត​ក្នុង​កណ្តាប់​ដៃ​របស់​ពួកគេ»។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្នុង​សន្និសីទ​កាសែត​លោក ខៀវ កាញារិទ្ធ មិន​បាន​បង្ហាញ​ពី​ចំណាត់​ការ​ណា​មួយ​ចំពោះ​អត្ថបទ​នេះ​ទេ៕
-----------------------------
លោក ខៀវ កាញារីទ្ធ ប្រតិកម្ម​លើ​អត្ថបទ​រិះគន់​របស់ម្ចាស់​ក្សត្រិយ៍ នរោត្ដម សោម៉ា

ដោយ ទេព សុរ៉ាវី 2012-10-29  Radio Free Asia

ក្រោយ​ពេល​ដែល​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ សោយ​ទិវង្គត អនាគត​នៃ​រាជា​និយម​ក្នុង​ប្រទេស​កម្ពុជា ស្ថិត​នៅ​ក្នុង​ភាព​មន្ទិល បើ​ទោះ​បី​ជា​នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន បាន​ស្បថ​នៅ​មុខ​ព្រះបរមសព​របស់​ព្រះអង្គ សច្ចា​ថា លោក​នឹង​រក្សា​រាជា​និយម​ឲ្យ​គង់វង្ស​ស្ថិតស្ថេរ​ក៏ដោយ។

RFA/Tep Soravy
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ព្រះបរមសព ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ការ​រៀបចំ​កម្មវិធី​ព្រះរាជ​បូជា​ ព្រះបរមសព នា​ក្រសួង​ព័ត៌មាន កាល​ពី​ថ្ងៃ​ទី២៩ ខែ​តុលា ឆ្នាំ​២០១២។

ខ្សែ​រាជវង្ស​មួយ​អង្គ គឺ​ម្ចាស់​ក្សត្រិយ៍ នរោត្តម សោម៉ា បាន​សរសេរ​នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ចុង​សប្ដាហ៍​មុន ដោយ​ភ្ជាប់​អនាគត​នៃ​រាជា​និយម​ទៅ​ក្នុង​កណ្ដាប់​ដៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ការ​លើក​ឡើង​នេះ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ច្រានចោល និង​ថា​ជា​ការ​បញ្ឆេះ​បំបែក​បំបាក់​ខ្សែ​រាជវង្សានុវង្ស​ជាមួយ​រដ្ឋាភិបាល។
អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ប្រតិកម្ម​ចំពោះ​សំណេរ​អត្ថបទ​របស់​ខ្សែ​រាជវង្ស​មួយ​អង្គ គឺ​ម្ចាស់​ក្សត្រិយ៍ នរោត្តម សោម៉ា ដែល​បាន​សរសេរ​អត្ថបទ​មួយ​ផ្សាយ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដែល​រដ្ឋាភិបាល​គិត​ថា​ជា​សំណេរ​មាន​ចេតនា​បង្ក​ការ​បំបែក​បំបាក់​ផ្ទៃ​ ក្នុង​ជាតិ និង​បំបែក​បំបាក់​រវាង​ខ្សែ​រាជវង្សានុវង្ស និង​រដ្ឋាភិបាល។
ក្នុង​អត្ថបទ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ចេញ​ផ្សាយ​ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស កាល​ពី​ថ្ងៃ​ទី២៦ ខែ​តុលា ឆ្នាំ​២០១២ ក្រោម​ចំណង​ជើង​ថា "អនាគត​រាជា​និយម​ស្ថិត​ក្នុង​កណ្ដាប់​ដៃ​គណបក្ស​ប្រជាជន" ម្ចាស់​ក្សត្រិយ៍ នរោត្តម សោម៉ា ជា​ម្ចាស់​អត្ថបទ​នេះ​បាន​ពណ៌នា​ថា ក្នុង​អំឡុង​ពេល​ព្រះរាជ​ពិធី​បុណ្យ​ព្រះបរមសព ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ កាល​ពី​ថ្ងៃ​ទី១៧ ខែ​តុលា គាត់​ឃើញ​ការ​រួប​រួម​ក្នុង​ចំណោម​គ្រួសារ​រាជវង្ស​មាន​លក្ខណៈ​ពុំ​រឹងមាំ និង​មាន​ការ​បែង​ចែក​ក្នុង​រដ្ឋាភិបាល​បច្ចុប្បន្ន។
នៅ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​ព្រះបរមសព ខ្សែ​រាជវង្ស​មិន​សូវ​បាន​ចូល​ទៅ​សម្ដែង​គារវកិច្ច​ទេ ហើយ​ច្រើន​តែ​ជា​មន្ត្រី​រដ្ឋាភិបាល​មក​ពី​គណបក្ស​ប្រជាជន។ ក្នុង​សំណេរ​អត្ថបទ​ដដែល ម្ចាស់​ក្សត្រិយ៍ នរោត្តម សោម៉ា បន្ត​ថា អ្នក​រិះគន់​បាន​លើក​ឡើង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋាភិបាល​គ្រប់គ្រង​សង្វៀន​នយោបាយ និង​រាជា​និយម ហើយ​នឹង​បន្ត​គ្រប់គ្រង​ដរាប​ណា​លោក​នៅ​កាន់​អំណាច ហើយ​ព្រះមហាក្សត្រ នរោត្ត សីហមុនី ជា​មហាក្សត្រ​បច្ចុប្បន្ន ហាក់​ដូច​ជា​ទីងមោង​គ្មាន​អំណាច​អ្វី​ទាំង​អស់។
ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី២៩ ខែ​តុលា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ចាត់​ទុក​សំណេរ​របស់ ម្ចាស់​ក្សត្រិយ៍ នរោត្តម សោម៉ា ថា​ជា​សំណេរ​ចេតនា​បញ្ឆេះ​ញុះញង់​បំបែក​បំបាក់​រវាង​រាជវង្សានុវង្ស និង​រដ្ឋាភិបាល ដែល​មាន​គណបក្ស​ប្រជាជន​កំពុង​កាន់​អំណាច។ លោក ខៀវ កាញារីទ្ធ បញ្ជាក់​ថា ការ​សរសេរ​របស់ ម្ចាស់​ក្សត្រិយ៍ នរោត្តម សោម៉ា ជា​ការ​ចោទ​ប្រកាន់​មិន​សម​ហេតុផល និង​ក្នុង​គំនិត​មួយ​ខ្មៅ​កខ្វក់។
លោក ខៀវ កាញារីទ្ធ៖ «ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា ហាក់​ដូច​ជា​សម្ដេច ហ៊ុន សែន ជា​អ្នក​គ្រប់គ្រង​ទីតាំង​ហ្នឹង​ទាំង​មូល ហើយ​ព្រះករុណា​របស់​យើង​ព្រះមហាក្សត្រ​របស់​យើង​បច្ចុប្បន្ន​នេះ ហាក់​ដូច​ជា​ទីងមោង គ្មាន​អំណាច​អ្វី​ទាំង​អស់។ ចោទ​ថា​ការ​រៀបចំ​នៅ​ក្នុង​វាំង​មិន​ឲ្យ​រាជវង្សានុវង្ស​ចូល​ទៅ​នេះ គឺ​ជា​ការ​មួយ​មួលបង្កាច់ ហើយ​ក្នុង​ចេតនា​អាក្រក់​ណាស់ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ដល់​រាជ​រដ្ឋាភិបាល ក៏​ដូច​ជា​គណបក្ស​កាន់​អំណាច ហើយ​ជា​ពិសេស សម្ដេច ហ៊ុន សែន ហាក់​ដូច​ជា​សម្ដេច ហ៊ុន សែន គឺ​ចង់​វាំង​ទី​លើ​វាំង​ទាំង​មូល»
ម្ចាស់​ក្សត្រិយ៍ នរោត្តម សោម៉ា បាន​សរសេរ​រិះគន់​បន្ត​ថា រដ្ឋាភិបាល​មាន​អំណាច​ក្នុង​ការ​សម្រេច​ថា តើ​សមាជិក​រាជវង្ស​អង្គ​ណា​នឹង​ក្លាយ​ជា​ព្រះមហាក្សត្រ​បន្ទាប់។ អនាគត​រាជា​និយម ស្ថិត​ក្នុង​កណ្ដាប់​ដៃ​របស់​គណបក្ស​កាន់​អំណាច ហើយ​អ្នក​ខ្លះ​ជឿជាក់​ថា រាជា​និយម​នឹង​បាត់​បង់​ទៅ​បន្តិច​ម្តងៗ។
លោក ខៀវ កាញារីទ្ធ បញ្ជាក់​ថា នាយក​រដ្ឋមន្ត្រី​មិន​មាន​សិទ្ធ​ជ្រើស​រើស​ព្រះមហាក្សត្រ​បន្ទាប់​ទេ តែ​មាន​ក្រុម​ប្រឹក្សា​ព្រះរាជ​បល្ល័ង្ក​ជា​អ្នក​បោះ​ឆ្នោត​ជ្រើស​រើស ហើយ​រដ្ឋាភិបាល​ប្រកាន់​ជំហរ​រក្សា​រាជា​និយម​ជា​ដរាប៖ «គ្រាន់​តែ​ឃើញ​ អត្ថបទ​ជា​អង់គ្លេស ខ្មែរ យើង​ឃើញ​ថា ការ​បក​ប្រែ​ពាក្យ គឺ​ផ្សេង​គ្នា ហើយ​ទី២ អត្ថបទ​ខាង​ក្នុង គឺ​ពិសពុល​បន្តិច​ហើយ ដែល​ចោទ​មក​លើ​រដ្ឋាភិបាល​ក្នុង​ពេល​ដែល​រដ្ឋាភិបាល​ខំ​ធ្វើ​គ្រប់​បែប​យ៉ាង ដើម្បី​ធ្វើ​យ៉ាង​ណា​ដើម្បី​លើក​ស្ទួយ​កិត្យានុភាព​របស់​ព្រះរាជា ក៏​ដូច​ជា​ព្រះរាជវង្សានុវង្ស ដូច្នេះ​មិន​គួរ​ចោទ​នេះ​ជា​ការ​ខុស​ឆ្គង»
លោក ខៀវ កាញារីទ្ធ បាន​ចោទ​ជា​សំណួរ​ទៅ ម្ចាស់​ក្សត្រិយ៍ នរោត្តម សោម៉ា ថា​តើ​អ្វី​ដែល​សរសេរ​នេះ​ក្នុង​នាម​ជា​អ្នក​កាសែត​អាជីព ក្នុង​នាម​ជា​ខ្សែ​រាជវង្សានុវង្ស ឬ​ក្នុង​នាម​ជា​អ្នក​នយោបាយ ដែល​សរសេរ​ដើម្បី​កេង​ចំណេញ​នយោបាយ​លើ​ព្រះបរមសព​របស់ ព្រះបាទ នរោត្តម សីហនុ។
ទោះ​ជា​យ៉ាង​ណា លោក ខៀវ កាញារីទ្ធ មិន​បាន​បញ្ជាក់​ពី​នីតិវិធី​ណា​មួយ​តាម​ផ្លូវ​ច្បាប់​សម្រាប់​កាសែត​ ភ្នំពេញ​ប៉ុស្តិ៍ ដែល​បាន​ចុះ​ផ្សាយ​នូវ​អត្ថបទ​របស់ ម្ចាស់​ក្សត្រិយ៍ នរោត្តម សោម៉ា នោះ​ទេ តែ​បញ្ជាក់​ថា ម្ចាស់​អត្ថបទ​នេះ​គួរ​កែ​តម្រូវ​លើ​អត្ថបទ​របស់​ខ្លួន​ដែល​បាន​ចេញ​ផ្សាយ៕
-----------------------------------
អ្នកនាំពាក្យ​រដ្ឋាភិបាល ​ប្រតិកម្ម​នឹង​អត្ថបទ​កាសែត​ ដែលថា​ “​អនាគត​រាជានិយម ​នៅក្នុង​កណ្តាប់ដៃ​បក្ស​ប្រជាជន​” 

(ថ្ងៃទី 29 តុលា 2012,) | ដោយ: រតនា Cambodia Express News

ភ្នំពេញ: ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ​បានបញ្ចេញប្រតិកម្ម​ទៅ​នឹង​អត្ថបទ​របស់​កាសែត​ ភ្នំពេញប៉ុស្តិ៍ ដែល​បានសរសេរថា​ “​អនាគត​រាជានិយម ​នៅក្នុង​កណ្តាប់ដៃ​បក្ស​ប្រជាជន​” ​ដែលជា​អត្ថបទ​បែបវិភាគរបស់​ស្ត្រី​អ្នកកាសែត​ មាន​ឈ្មោះថា សូ​ម៉ា ​នរោត្តម បោះពុម្ព​ចេញ​ផ្សាយ កាលពីថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១២ ​ជា​ខេមរភាសា​ និង​អង់គ្លេស​។​

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌​មាន​ និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃទី​២៩ ​ខែតុលា​ ឆ្នាំ​២០១២​ បានធ្វើ​សន្និសីទកាសែត​ ដោយបញ្ចេញប្រតិកម្ម​ តប​ទៅ​នឹង​អ្នកសរសេរ​ នៅ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍យ៉ាងនេះ​ថា ​នៅក្នុង​អត្ថបទ​ ដែលមាន​ចំណង​ជើង ​“​អនាគត​រាជានិយម នៅក្នុង​កណ្តាប់ដៃ​បក្ស​ប្រជាជន​” ​គឺ​អ្នកនិពន្ធ​ បាន​ចោទ​​នៅក្នុង​វាំង​ សមាជិក​រាជវង្សានុវង្ស ​ពុំ​សូវ​បាន​ចូល​ទេ ​គឺ​ពេញ​ទៅដោយ​មន្ត្រី​រាជ​
​ រដ្ឋាភិបាល​គណបក្ស​ប្រជាជន​ មាននៅ​ទីនោះ ​ដែល​បង្ហាញ​ឲ្យ​ឃើញថា​ សម្តេច​ហ៊ុន សែន​ ហាក់ដូចជា​អ្នកគ្រប់គ្រង​ទីតាំង​នោះ ​ទាំងមូល ហើយ​ព្រះករុណា​ព្រះមហាក្សត្រ​របស់​យើង​ បច្ចុប្បន្ននេះ ​គឺ​ហាក់ដូចជា​ ទីងមោង​ គ្មាន​អំណាច​អ្វី​ទាំងអស់​។​

​លោក​ ខៀវ កាញារីទ្ធ ​បាន​មានប្រសាសន៍​បន្តថា​ “​យើង​ឃើញថា​ អត្ថបទ​នេះ ​ជា​អត្ថបទ​បញ្ឆេះ​ធំ​ណាស់​ ឆ្លៀតពេលដែល​យើងមានទុក្ខ​សោកទាំងមូល​ ហើយគាត់​បាន​ឆ្លៀត​ប្រើ​អត្ថបទ​នេះ ​ដើម្បី​បង្ក​ជាការ​បំបែកបំបាក់​ ក្នុងប្រទេស​ជាតិ​របស់​យើង​ផង​បំបែក​បំបាក់​រាជវង្សានុវង្ស និង​រាជរដ្ឋាភិបាល ក៏ដូចជា ​គណបក្ស​ប្រជាជន​ផង​។ ខ្ញុំ​សូម​​ជំរាប​ថា ​នៅ​ថ្ងៃ​ដង្ហែ ( ព្រះបរមសព ) ចូល​នោះ​ សូម្បី​មន្ត្រី​រាជរដ្ឋាភិបាល​ គឺ​អត់​មាននរណា​បានចូល​ទេ ​គឺ​មានតែ​ថ្នាក់​ត្រឹម​ឧបនាយករដ្ឋមន្ត្រី​ឡើងលើ​ទេ។ ខ្ញុំ​ដែល​បាន​​ចូល​ទីនោះ​ ដោយសារ​អ្នក​នៅ​វាំងស្គាល់គ្នា ​ហើយ​ខ្ញុំ​ត្រូវទទួល​ព័ត៌មានមួយចំនួន ទើប​ខ្ញុំ​បាន​ចូល។ ក្រៅពីនោះ​ គឺ​មានតែ​រាជវង្សានុវង្ស ហើយរាជវង្សានុវង្ស​មួយចំនួន​ ក៏​មិនបាន​ឡើង​ទៅ​ថ្វាយបង្គំ ​នៅ​ថ្ងៃ​ដំបូង​នោះដែរ ដោយសារមនុស្សច្រើន។ ​អីចឹងអ្នក​ដែលនៅ​ជំនិតតែម្តង គេ​គិតថា ​ទុក​ឲ្យ​អ្នក​នៅ​ឆ្ងាយចូល​មុន​ទៅ ​គេ​គង់តែ​បាន​ចូល​ធម្មតា​​ទេ​”​។​

​លោក​រដ្ឋមន្ត្រី ​ខៀវ កាញារីទ្ធ បាន​មានប្រតិកម្ម​បញ្ជាក់ទៀតថា​ ការដែល​ចោទថា​ ការ​រៀបចំ​​នៅក្នុង​វាំង ​មិន​ឲ្យ​រាជវង្សានុវង្ស​ចូល​នោះ ជាការ​ចោទ​មួលបង្កាច់សភាព​ការណ៍​ទាំងមូល​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​រាជរដ្ឋាភិបាល ក៏ដូចជា គណបក្សកាន់​អំណាច ជាពិសេស​ហាក់ដូចជា សម្តេច ហ៊ុន សែន​ គឺ​ចង់​វ៉ាងទី ​លើ​វាំង​ទាំងមូល លើ​រាជ​វង្សានុវង្ស​នេះ ​គឺជា​ការខុសឆ្គង​ធ្ងន់​ណាស់​។

លោក ខៀវ កាញារីទ្ធ បានបន្ថែមថា "​សម្តេចនាយករដ្ឋមន្ត្រី ​បាន​ទាំង​ស្បថ​នៅមុខ​ព្រះ​បរមសព​ នៅ​ទីក្រុង​ប៉េកាំង ហើយ​យើងទាំងអស់គ្នា បានឮ​សម្តី​នេះ ច្បាស់​ណាស់​ គឺ​លោកបូជាអាយុជីវិត​របស់លោក​ ដើម្បី​ការពារ​រាជវង្សានុវង្ស ​ជាពិសេស​រាជានិយម អាស្រ័យ​​រដ្ឋធម្មនុញ្ញ​"។​

​លោក​បាន​មានប្រតិកម្ម​បន្តថា ​នៅក្នុង​អត្ថបទ​នោះ ​អ្នកសរសេរ​បានលើកឡើង​ថា​សំខាន់​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ​ដែលថា​អ្នកណា​នឹង​ក្លាយ​ទៅ​ព្រះរាជា​នៅ​ថ្ងៃក្រោយ​។

​លោក​ រដ្ឋមន្ត្រី​ពន្យល់ថា ​នៅក្នុង​រដ្ឋធម្មនុញ្ញ​មានចែង​កំណត់​យ៉ាងច្បាស់​ គឺ​រាប់​ជំនាន់​ជា​ប្រពៃណី​មករា​ប់​ជំនាន់​ហើយ​ ព្រះមហាក្សត្រ​ខ្មែរ មិនដែល​តែងតាំងអ្នក​ស្នងរាជ្យ ដោយ​​ព្រះអង្គឯង​ទេ គឺមាន​ក្រុមប្រឹក្សា​រាជសម្បត្តិ ឬរាជបល្ល័ង្ក ​ដែល​ធ្វើការ​បោះឆ្នោត មិនមែន​សម្តេចនាយក​រដ្ឋមន្ត្រី​ម្នាក់ឯង ​បានទេ​។​

​លោក ខៀវ កាញារីទ្ធ បានចាត់ទុក​អត្ថបទ ​ដែល​សរសេរ ដោយ​ស្ត្រី​អ្នកអង្គម្ចាស់ សូម៉ា ​​នរោត្តម ជា​សែ​រាជវង្សានុវង្ស និង​ជា​អ្នកកាសែត នៅ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នោះ គឺ​អត្ថបទ​នោះ ​មាន​លក្ខណៈ​ពិសពុល ខ្មៅ​កខ្វក់ ដែល​ចោទ​មកលើរាជរដ្ឋាភិបាល ក្នុង​ពេល​ដែលរាជរដ្ឋាភិបាល បានធ្វើការគ្រប់បែបយ៉ាង ដើម្បីធ្វើយ៉ាងណា ​គឺ​លើកស្ទួយ​កិត្យា​នុ​ភាព​របស់​ព្រះរាជា​ ក៏ដូចជា​ព្រះរាជវង្សានុវង្ស​។​

​ លោក ខៀវ កាញារីទ្ធ មានប្រសាសន៍​បន្តថា​ ​អ្នក​អង្គម្ចាស់ ​សូ​ម៉ា ​នរោត្តម​ នៅពេល​ដែល​​​សរសេរអត្ថបទ​ "​អនាគត​រាជានិយម​នៅក្នុងកណ្តាប់ដៃ​បក្សប្រជាជន" ​នោះ​ គាត់​សរសេរ​ជា​អ្នកកាសែត មាន​វិជ្ជាជីវៈ ឬ​ក្នុងនាម​ជា​សែ​រាជវង្សានុវង្ស ឬ​សរសេរ ជា​អ្នក​នយោបាយ ​ដើម្បី​កេងចំណេញនយោបាយ​?។

យ៉ាងណាក៏ដោយ គេនៅមិនទាន់ទទួលបានប្រតិកម្មពីកាសែតភ្នំពេញប៉ុស្តិ៍ ដូចជា អ្នកកាសែតម្ចាស់អត្តបទ គឺអ្នកអង្គម្ចាស់ សូម៉ា នរោត្តម ដែលគេគិតថា ប្រហែលជា មានជាប់ញត្តិវង្សានុវង្សរបស់ព្រះមហាក្សត្រ៕
 

30 comments:

Anonymous said...

Mr. Kanharith, this is freedom of expression and freedom of the press. Everyone is entitled to their opinion, it has nothing to do with incitement or causing divisions. She is a straight talker and she said what she saw. You have to correct yourself, not correcting her.

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...

soma, big mouth, bad personality,bad attitude

Anonymous said...

send soma back to france or usa
don't let her to get in royal palace,

keep her away from royal palace, otherwise, she will big mounth again.

Anonymous said...

Hun Sen and his gang is getting more dictatorial by the day. Cambodia belong to all Khmers, not just Hun Sen and his gang.

Anonymous said...

29 October 2012 11:53 PM, 29 October 2012 11:55 PM and 29 October 2012 11:57 PM are the same Vietcong Dog Eater and Communist corrupted CPP dog.

Anonymous said...

Its just her opinion and she had witness what was going on in the throne hall and she didn't incites anything it was true that her royal didn't get along,its true that Cpp ruled and controlled the politicals arena,its true that future monarchy in their hand Cpp controlled selection of future's monarchy process.

Ms SOMA express her concerns about her families future is not a politicals agenda like Cpp paranoia worries about their corrupts cronies powers controls' freak of today regime.

Kmenhwatt

Anonymous said...

What do you expect ? Your father foreign is a disaster! Over 1 million Khmer perished in 1970's.
hamona hamoot

Anonymous said...

I agreed with you 12:30AM.Kambuja is forever belong to all khmers not just Cpp yuob-slaves!

Anonymous said...

Yes, but sometimes bad mouth or big mouth can help to reduce 50% of CPP’s temptations from wrong-doing. Well, without the bad mouth the big mouth from opposition parties, it is possibly the province of Kampot and Svay rieng been occupied by Vietnamese by now.

Anonymous said...

When the truth is spoken, the Khmer government always negatively reacts. The Khmer Officials need to be reminded of themselves that they are Khmers live in a democratic society and that they need to serve Khmer people and Khmer interest. Do not put Khmer in jail because of the truth. Kanharith and other Khmer government officials evaluste yourselves whether you are serving your nation or else.

Anonymous said...

Bad government always try to crack down on critics but never try to correct themselves.

What Princess Soma said was what she saw and it was true. She talks about the future of her family. The CPP should look at themselves in the mirror and try to correct their mistakes. She and other royals should be given easy access to pay respect to Sihanouk's body because he is their relatives. Imagine if one of loved ones died and someone prevented us from seeing or paying respect to his body, how would we feel?

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...

Only CPP dogs and thieves (Vietcong/Yuon are born in Cambodia) and Yuon/Vietcong Dog Eaters are negative against Norodom Soma.

Khmer love Khmer.


Anonymous said...

You congchor kept on repeated the same crabs again and again,you congchor needs to change your way of writing don't repeated same sh"t like you can't find anything bad to say about her[Princess] Oh by the way just want to say HELLO to the princess Soma.Oh,You looks different with khmers'tradition cloth on you're beautiful as hell....I used to see you worn the leopard skin cloth I thought you don't have any other clothes beside the leopard skin one.Hay! congchor don't worry about what branch of families she came from,at least she didn't come from Cpp Hun cent's branch,alright!!!!????

Yobal Khmer

Anonymous said...

Princess SOMA is free to express her opinion. Butshe must be cautious about using this freedom.
Does Britain royal family mess up with people, by using the freedom of expression? I am royalist and I want Royal family is above all.

Concerning our King the Constitution state 2 main articles:
-The king reign but does't govern,
-The king is the symbol of the Nation.....

So the prerogatives of the king must be consistent with the Consistent with the Constitution.I say this because some people said the King is just a " PUPPET", because he has no "POWER" and want the King " Supreme commander" of the army.
If the king Reign and does't govern, it must not be Supreme Commander of the Army.

Anonymous said...

I think she more modernize than you the above comment,let her be,she is young and I am young I am express my opinion openly that what we honestly openly express ourselves nowadays.....Everyone have the right to express their opinion freely due to freedom of expression allows by law.Only Cpp communist is trying to forbid this freedom of expression always butt in trying to shut people mouth by intimidation or elimination.Just let her be...

Anonymous said...

Yeah right! Royal families were above all.....? This is not seven century, your mentality is "ism=ah that niyum " thatwise Your father Sdach Sinhanuk ruined Cambodia by side with Yiek cong and K.R.We all human being,you're not above me or someone else.Only God is above all...Not you nor your loyalist being.Your mentality is not right in this generation,especially in 21st century,sorry dude you're insane....

Khmer.

Anonymous said...

the head of royal families, needs to penalty -punish this lady for bad attitude - for bad behavior, for incitement

Anonymous said...

12:11 PM, you forgot the 3rd point which is "the king is the commander-in-chief of the armed forces". The CPP and Hun Sen was involved in writing the constitution, if he didn't want the king to be the supreme commander, why did he include that clause in the constitution?

However, we are not talking about the king's power to rule the country. We are talking about the king's power to oversee the funeral of his father. Sihanouk is the father of the king, his body is not the property of the CPP, so the king must have more say or power in his funeral.

Princess Soma spoke the truth and the truth hurts, right?

Anonymous said...

The 2 above are right, I respect your opinion.
When I said above, I mean she must not mess up with us. There are a lot of works she can do for the Country.

Anonymous said...

Khieu Kanharith is using Khmer name because is a Vietcong Dog Eater. He looks stupid and ugly Yuon Dog Eater.

Anonymous said...

Soon, the stupid Hun Sen will send Soma to prison to join Mom Sonando in prison.

Noone is free from Hun Sen jungle law.

Anonymous said...


Kanharith is a pedophile, sex predator who spent times chasing or chatting with young girls on Facebook. What a fucking useless minister!

Anonymous said...

We should stay on the fact, that Princess Nordom Soma is a Khmer Citizen. But she did not have a title of HRH or HR. She could not be the daughter of the former King Suramarith or the former King Sihanouk. She also not the daughter the today King Sihamoni. Our today King is not a married King.
Fot the title of HRH or HR are only the people have a dircte line of the king.
Please also stop saying, she is an American citizen. Because the people of the United State don't have prince or prencess title.

Anonymous said...

Only congchor Yuon offspring said that Soma is American.Yuon Cpp offspring didn't know the facts about anything.Soma is khmerican not American.

Anonymous said...

Only Youn CPP dog doesnt want any Khmer to express their freedom of speech.

In this case, the Youn CPP dog will attack anyone who tries to promote democratic value. To the Youn CPP dog, freedom of expression is wrong. But killing and eviction is right.

Anonymous said...

You all are sooo funny. First off Somo Serei Norodom is an American citizen she came back to take of her father Vatvanni Norodom. The King Father was her great uncle. She has a masters degree from the states . She wants to help the country. Ingnorance at its finest. Let her and anyone say what they want. Ugh everyone gets so mad when people talk bad. Who cares, if its not true people will find out. Let dumb people be dumb and move on. Worry about poverty, human trafficking, starvation not some ones opinion.

Anonymous said...

Soma Norodom is a direct descendant of Doung Chacr Norodom, the first son of Norodom 1 who was exiled to Algeria in 1893.

Anonymous said...

Soma Norodom is a direct descendant of Doung Chacr Norodom, the first son of Norodom 1 who was exiled to Algeria in 1893.