ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី យាងចូលរួមក្នុងពិធីសាទរខួប ២០ ឆ្នាំ នៃការបង្កើតមន្ទីរពេទ្យកុមារ គន្ធបុប្ផា នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១២ ( រូបថត៖ ស៊ីវ ចាន់ណា ).
ភ្នំពេញ (CEN): ក្នុងពិធីសាទរពិធីរម្លឹកខួបលើកទី២០ នៃការបង្កើតមន្ទីរពេទ្យកុមារ គន្ធបុប្ផា និងសម្ពោធបន្ទប់ថ្មីបំពាក់ម៉ាស៊ីន IRM នៅមន្ទីរពេទ្យកុមារគន្ធបុប្ផា ទី៥ នៅជិតវត្តភ្នំ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១២ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានប្រកាសចូលរួមវិភាគទានព្រះរាជទ្រព្យ ចំនួន ១០.០០០ ដុល្លារអាមេរិក ចំពោះលោកប្រធានមូលនិធិមន្ទីរពេទ្យកុមារ គន្ធបុប្ផា។
ក្នុង ពិធីជួបជុំនោះ ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា "ដោយមានការឧបត្ថម្ភគាំទ្រពីរដ្ឋាភិបាល ស្វីស និងសប្បុរសជនស្វីស ព្រមទាំងសប្បុរសជនជាតិ និងអន្តរជាតិ ផ្សេងៗទៀត លោកសាស្ត្រាចារ្យ Beat Richner បានកសាងមន្ទីរពេទ្យកុមារ គន្ធបុប្ផា ចំនួន ៥ កន្លែង នៅរាជធានីភ្នំពេញ និងនៅក្រុងសៀមរាប សម្រាប់ទទួលកុមារ និងស្ត្រី មកពិនិត្យ និងសម្រាកព្យាបាលជំងឺ បានច្រើនលាននាក់ ដោយមិនយកថ្លៃ។ សក្ខីភាពនេះ បានបញ្ជាក់ឲ្យឃើញនូវទំហំ នៃទឹកចិត្តមនុស្សធម៌ សប្បុរសធម៌ដ៏ជ្រាលជ្រៅបំផុត របស់លោកសាស្ត្រាចារ្យ Beat Richner រដ្ឋាភិបាលស្វីស សប្បុរសជនស្វីស ព្រមទាំងសប្បុរសជនជាតិ-អន្តរជាតិផ្សេងៗទៀត ចំពោះប្រជារាស្ត្រកម្ពុជាយើង ដែលកំពុងមានការខ្វះខាតច្រើន លើផ្នែកសេវាកម្មសុខភាពកុមារ និងស្ត្រី"។
ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានមានព្រះរាជបន្ទូលថា "ការថែរក្សាគាំពារសុខុមាលភាពសង្គម ជាភារកិច្ចសំខាន់ ដែលយើងទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ខ្ពស់ អភិវឌ្ឍន៍ឲ្យកាន់តែប្រសើរ សំដៅថែរក្សា ការពារ និងព្យាបាលសុខភាពប្រជារាស្ត្រ នៅទូទាំងប្រទេស។ តាមរយៈការខិតខំប្រឹងប្រែងរបស់សហគមន៍ជាតិ និងអន្តរជាតិគ្រប់មជ្ឈដ្ឋាន វិស័យសុខាភិបាល ត្រូវបានស្តារ និងអភិវឌ្ឍន៍ប្រសើរឡើងជាលំដាប់"។
ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក៏បានមានព្រះរាជបន្ទូលថា ព្រះករុណាព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ និងសម្តេចព្រះមហាក្សត្រី ក៏តែងតែប្រោសប្រទានការលើកទឹកចិត្ត ដល់ការថែរក្សាសុខភាពរបស់ប្រជានុរាស្ត្រ ជាកូនចៅ ចៅទូតរបស់ព្រះអង្គ ពិសេសចំពោះកុមារ និងស្ត្រី។ ដើម្បីរួមចំណែកជាមួយសកម្មភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រះអង្គបានប្រោសព្រះរាជឧបត្ថម្ភផ្ទៃដីមួយចំណែក នៃព្រះបរមរាជវាំង និងព្រះរាជទ្រព្យមួយចំនួន ដល់លោកសាស្ត្រាចារ្យ Beat Richner ដើម្បីកសាងមន្ទីរពេទ្យកុមារ គន្ធបុប្ផា ទី១ ទី២ ទី៣ ទី៤ និងទី៥ ដែលជាការចូលរួមលើកកម្ពស់សុខភាពកុមារ ជាចៅ ចៅទូតរបស់ព្រះអង្គ។
ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក៏បានមានព្រះរាជបន្ទូលបន្ថែមថា "ខ្ញុំសូមអរគុណដ៏ជ្រាលជ្រៅ ចំពោះលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានចូលរួមបរិច្ចាគថវិកាដ៏ច្រើន ឧបត្ថម្ភដល់សកម្មភាពរបស់មន្ទីរពេទ្យកុមារ គន្ធបុប្ផា។ ទន្ទឹមនឹងនោះដែរ សូមអរគុណលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាទូរទស្សន៍បាយ័ន ព្រមទាំងស្ថាប័ន ក្រសួង មន្ទីរនានា និងសប្បុរសជនជាតិ ដែលមានទឹកចិត្តមនុស្សធម៌ ជួយឧបត្ថម្ភថវិកាទ្រទ្រង់សកម្មភាព មន្ទីរពេទ្យកុមារ គន្ធបុប្ផា ផងដែរ"។
ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក៏បានលើកឡើងថា "កាយវិការដ៏ឧត្តុង្គឧត្តមនេះ បានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ របស់ថ្នាក់ដឹកនាំ និងសប្បុរសជនជាតិយើង ចំពោះសុខភាពកុមារ ដែលជាទំពាំងស្នងឫស្សី ដែលនឹងក្លាយជាពលរដ្ឋកម្ពុជា នៅថ្ងៃអនាគត"។
ជាមួយនឹង ព្រះរាជបន្ទូលដូច្នេះ ព្រះករុណា ព្រះបរមនាថ នរោត្តម សីហមុនី ក៏បានអរគុណ ចំពោះរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសហការី អភិបាលរាជធានីភ្នំពេញ អភិបាលខេត្តសៀមរាប និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ជួយសម្រួលដល់សកម្មភាពរបស់មន្ទីរពេទ្យកុមារ គន្ធបុប្ផា ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅក្រុងសៀមរាប។
ព្រះករុណា ក៏បានអរគុណជាពិសេស ដល់លោកសាស្ត្រាចារ្យ Beat Richner ដែលមានទឹកចិត្តសប្បុរសធម៌ ក្នុងរយៈពេល ២០ឆ្នាំ បានកសាងមន្ទីរពេទ្យកុមារដ៏ធំ នៅកម្ពុជា មានបំពាក់សម្ភារៈបរិក្ខារទំនើប និងមានលទ្ធភាពទទួលកុមារ និងស្ត្រីកម្ពុជា បានច្រើនម៉ឺននាក់ មកសម្រាកព្យាបាលជំងឺ ទទួលបានលទ្ធផលល្អប្រសើរ។
ទន្ទឹមនឹងនេះ ព្រះករុណា ក៏បានអរគុណ និងកោតសរសើរចំពោះលោក លោកស្រី សាស្ត្រាចារ្យ វេជ្ជបណ្ឌិត លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងបុគ្គលិកបម្រើការទាំងអស់ នៅមន្ទីរពេទ្យកុមារ គន្ធបុប្ផា ដែលបានយកចិត្តទុកដាក់ក្នុងមនោសញ្ចេតនា ស្រឡាញ់រាប់អានកុមារមានជំងឺ និងអ្នកជំងឺ និងបានខិតខំបំពេញភារកិច្ចបានល្អប្រសើរ ជួយសង្គ្រោះកុមារកម្ពុជាច្រើនលាននាក់ និងស្ត្រីមួយចំនួន ឲ្យរួចផុតពីជំងឺផ្សេងៗ ដែលជាការជំរុញអភិវឌ្ឍន៍វិស័យធនធានមនុស្ស សម្រាប់កសាងសង្គមជាតិ នាពេលបច្ចុប្បន្ន និងទៅអនាគត។
ព្រះករុណា ព្រះមហាក្សត្រ បានបន្ថែមថា "ខ្ញុំសូមអរគុណរដ្ឋាភិបាលស្វីស សប្បុរសជនស្វីស និងសប្បុរសជនជាតិ-អន្តរជាតិផ្សេងៗទៀត ដែលតែងតែជួយឧបត្ថម្ភគាំទ្រ ដោយទឹកចិត្តសប្បុរស មនុស្សធម៌ ទ្រទ្រង់សកម្មភាពមន្ទីរពេទ្យកុមារ គន្ធបុប្ផា ទាំង ៥ ដែលជាទីកន្លែងដ៏កក់ក្តៅ អាចជួយសង្គ្រោះជីវិតកុមារកម្ពុជាច្រើនម៉ឺននាក់ ឲ្យរួចផុតពីជំងឺតម្កាត់ផ្សេងៗ។ មន្ទីរពេទ្យកុមារទាំងអស់នេះ ក៏ជាទីកន្លែងផ្តល់ការងារ និងបទពិសោធន៍វេជ្ជសាស្ត្រ ដល់លោក-លោកស្រី វេជ្ជបណ្ឌិត និងលោកគ្រូ អ្នកគ្រូពេទ្យកម្ពុជាច្រើនពាន់នាក់ មានលទ្ធភាពទទួលបាននូវចំណេះដឹងបច្ចេកទេស វេជ្ជសាស្ត្រទំនើបៗ និងបទពិសោធន៍ល្អៗថែមទៀត"។
ព្រះករុណាក៏បានមាន ព្រះរាជបន្ទូលថា "នៅក្នុងថ្ងៃដ៏នក្ខត្តឫក្សនេះ ខ្ញុំសូមចូលរួមអបអរសាទរពិធីរម្លឹកខួបទី២០ នៃការបង្កើតមន្ទីរពេទ្យកុមារ គន្ធបុប្ផា និងសម្ពោធបន្ទប់ថ្មី IRM នៅមន្ទីរពេទ្យកុមារ គន្ធបុប្ផា ទី៥ នេះ និងសូមប្រសិទ្ធពរ ឲ្យមន្ទីរពេទ្យនេះ មានដំណើរការប្រកបដោយជោគជ័យ និងទទួលបានការឧបត្ថម្ភគាំទ្រខ្លាំងក្លាបន្ថែមទៀត ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ"៕
5 comments:
Where he got the $10,000.00 from to donate? He is just a clown on the throne with powerless king can't even help Bank Kak and Borey keylar residents when they cried for help to intervention while Robberhood Hun's clans stole their land and destroyed their homes.He is lazy indeed!....
How many forein tourist visit royal palace per year?, $10,000.00 came from that tourist. If he is lazy why he had so many degree and becomes member of the Inscriptions et Belles-Lettres de l'institut de France(Academy of Humanities) of the institut de France, and why Thai King can't be?
He dance as valet dancer,I sure want to see his moves.He grew up in Communist Czechoslovakia and dance his way to kingship of Cambodia that wise he Lazy,never work a day in his life.He hates puC,thatwise alone.....Gay always to hell...Lazy indeed!...
He is loved, he is hated and some just too young to understand the facts, some were raised up with of different levels of living or education, sadly indeed.
Before some of you blame the king, you better go and take his place.
You will know, what kind of a great feeling with all the problem and pressures all around.
Post a Comment