Production of "yellow vine oil", a precursor to the production of ecstasy tablets, restarted at the site of Chut Wutty's murder.
ថ្ងៃទី 22 កញ្ញា 2012
ដោយ: សិលា
Cambodia Express News
កោះកុង: បន្ទាប់ពីស្ងប់ស្ងាត់អស់មួយរយៈ សព្វថៃ្ងត្រូវបានគេខ្សឹបប្រាប់ឲ្យដឹងថា នៅកនែ្លងបាញ់សម្លាប់លោក ឈុត វុទី្ធ ដែលសិ្ថតនៅវាលបី ក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បទលើ្មសធើ្វម្សៅវល្លិល្មៀត កំពុងកម្រើកឡើងវិញយ៉ាងពេញបន្ទុកហើយ។
ប្រភពខាងលើ បានខ្សឹបប្រាប់ឲ្យដឹងថា ពេលនេះ ដើមវល្លិល្មៀតទាំងបាច់ៗ ត្រូវបានគេជួលកម្មករឲ្យកា ប់
និងដឹកតាមម៉ូតូ យកមកលក់ឲ្យឈ្មួញនៅទីនោះ ក្នុងមួយគីឡូក្រាម
តម្លៃពី ៤០០ ទៅ ៥០០ រៀល ហើយក្នុងកម្មករម្នាក់ៗ
អាចកាប់បានក្នុងមួយថ្ងៃពី ១០០ ទៅ ១៥០ គីឡូក្រាម។
ប្រភពដដែលបានបន្តថា ដើមវល្លិល្មៀតទាំងនេះ ត្រូវបានគេចិញ្ច្រាំ រួចយកទៅត្រាំនៅក្នុងអាង ដែលពោរពេញ ទៅដោយជាតិអាស៊ីត និងអំបិល ដែលកន្លងមក បញ្ហានេះត្រូវបានគេដឹងថា គឺជាបទល្មើសមួយ ដែលច្បាប់ហាមឃាត់ ព្រោះវាបណ្តាលឲ្យមានការប៉ ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់បរិស្ថាន។
ប្រភពដដែលបានបន្តថា ដើមវល្លិល្មៀតទាំងនេះ ត្រូវបានគេចិញ្ច្រាំ រួចយកទៅត្រាំនៅក្នុងអាង ដែលពោរពេញ ទៅដោយជាតិអាស៊ីត និងអំបិល ដែលកន្លងមក បញ្ហានេះត្រូវបានគេដឹងថា គឺជាបទល្មើសមួយ ដែលច្បាប់ហាមឃាត់ ព្រោះវាបណ្តាលឲ្យមានការប៉
ប្រភពនោះ បានបន្តទៀតថា ទោះបីជាបទល្មើសនេះ បាននឹងកំពុងកើតឡើងវិញយ៉ាងគគ្រឹកគគ្រេងយ៉ាងណាក៏ដោយ ក៏មន្រី្តមានសមត្ថកិច្ចនៅទីនោះ ពុំបានធើ្វការទប់ស្កាត់ដែរ ទំនងជាពួកគេត្រូវថ្នាំសណ្តំរបស់ឈ្មួញម្សៅវល្លិល្មៀតដេកលក់ អស់ហើយមើលទៅ។
សូមបញ្ជាក់ថា លោក ឈុត វុទី្ធ សកម្មជនព្រៃឈើ ដោយសារតែនាំអ្នកកាសែត ទៅថតទីតាំងផលិតម្សៅវល្លិល្មៀតខាងលើនេះហើយ ទើបត្រូវបានគេបាញ់សម្លាប់ កាលពីខែមេសាកន្លងទៅ៕
No comments:
Post a Comment