A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 10 September 2012

Kem Sokha says new opposition party still sees Sam Rainsy as leader គណបក្ស​សង្គ្រោះ​ជាតិ​ប្រមូល​ស្នាម​មេដៃ​គ្រប់​ចំនួន​៤​ពាន់​នាក់


Give our kids a better deal
Human Rights Party President Kem Sokha
PHNOM PENH ( Cambodia Herald) Human Rights Party President Kem Sokha said Monday that there was no change to the nomination of Sam Rainsy as president of the new National Salvation Party ahead of next year's general election.

"We're all focusing on conducting the election freely and fairly with all political parties joining all political activities including Sam Rainsy," he told reporters on his return from a trip the United States with Sam Rainsy.

"The Sam Rainsy and Human Rights parties already decided in Manila in the Philippines to choose the president of the National Salvation Party and that hasn't changed."


Sam Rainsy, who faces a prison sentence in Cambodia, is believed to be living in France.

Kem Sokha said his trip to the United States included visits to the Khmer Kampuchea Krom Community, the United Nations, the US State Department and the Democratic Party Convention.

"The US officials I met, especially representatives of the Democratic Party, are determined and paying attention to  election issues in Cambodia," he said. "We will create an association and a commission for free and fair elections."

The opposition leader said the new opposition party also vowed to improve education in Cambodia. "We will set up a good-quality modern education system for Khmers when the National Salvation Party wins the election," he said.
គណបក្ស​សង្គ្រោះ​ជាតិ​ប្រមូល​ស្នាម​មេដៃ​គ្រប់​ចំនួន​៤​ពាន់​នាក់
ដោយ វណ្ណ វិចារ 
10 September 2012 RFA
 
គណបក្ស​សង្គ្រោះ​ជាតិ​របស់​ចលនា​បក្ស​ប្រឆាំង​បាន​ប្រមូល​ស្នាម​មេដៃ ​អ្នកគាំទ្រ​គ្រប់​ចំនួន ៤.០០០​នាក់ គ្រោង​ដាក់​ជូន​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ឈាន​ទៅ​ចុះ​បញ្ជី​ជា​ផ្លូវការ​រួច​ហើយ។

គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កើត​ចេញ​ពី​ការ​រួបរួម​គ្នា​រវាង​គណបក្ស សម រង្ស៉ី និង​គណបក្ស​សិទ្ធិ​មនុស្ស រក​បាន​ស្នាម​មេដៃ​អ្នក​គាំទ្រ​គ្រប់​ចំនួន ៤.០០០​នាក់​ហើយ។
មន្ត្រី​ស្ថាបនិក​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១១ កញ្ញា ខាង​មុខ គណបក្ស​នេះ​នឹង​បើក​សម្ពោធ​ទីស្នាក់ការ​បណ្ដោះអាសន្ន ដើម្បី​បំពេញ​តាម​លក្ខន្តិកៈ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​គណបក្ស​ នយោបាយ។
អនុ​ប្រធាន​គណៈកម្មាធិការ​បណ្ដោះអាសន្ន​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំម នៅ​ថ្ងៃ​ទី​៩ កញ្ញា មាន​ប្រសាសន៍​ថា ស្នាម​មេដៃ​ស្ថាបនិក​អ្នក​គាំទ្រ​ចំនួន ៤.០០០​នាក់ លក្ខន្តិកៈ និង​គោលនយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​រៀបចំ​រួច​រាល់​ហើយ។ លោក​បន្ត​ថា រាល់​ឯកសារ​ទាំង​ឡាយ​ចាំបាច់​ឲ្យ​លោក សម រង្ស៉ី ចុះ​ហត្ថលេខា​ដោយ​ផ្ទាល់ ដើម្បី​ដាក់​ទៅ​ក្រសួង​មហាផ្ទៃ នៅ​សប្ដាហ៍​ក្រោយ ក្នុង​នាម​ជា​ប្រធាន​គណបក្ស។
លោក ប៉ុល ហំម បញ្ជាក់​ថា ទាំង​រូប​លោក និង​លោក សម រង្ស៉ី នឹង​លាលែង​ពី​តំណែង​នៅ​ក្នុង​គណបក្ស​រៀងៗ​ខ្លួន​មក​ដឹកនាំ​បណ្ដោះអាសន្ន​នៅ​ គណបក្ស​សង្គ្រោះ​ជាតិ៖ «ដើម្បី​ឲ្យ​លោក សម រង្ស៉ី ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន ទាល់​គាត់​លាលែង​ពី​គណបក្ស សម រង្ស៉ី ខ្ញុំ​ក៏​ត្រូវ​លាលែង​តំណែង​ចេញ​ពី​គណបក្ស​សិទ្ធិ​មនុស្ស​ផង​ដែរ មុន​ពេល​ដែល​លោក កឹម សុខា ចេញ​មក​ដឹកនាំ​តាម​សេចក្ដី​ថ្លែងការណ៍​រួម»
លោក ប៉ុល ហំម បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​បើក​សម្ពោធ​ទីស្នាក់ការ​បណ្ដោះអាសន្ន​របស់​គណបក្ស​នៅ​ថ្ងៃ​ទី​១១ កញ្ញា នៅ​សង្កាត់​ភ្នំពេញថ្មី ហើយ​លោក សម រង្ស៉ី នឹង​ថ្លែង​សុន្ទរកថា ទៅ​កាន់​សមាជិក​ដែល​ចូល​រួម​តាម​រយៈ​វីដេអូ ខនហ្វើរែន (Video Conference ) ទៀត​ផង។
យ៉ាង​ណា​ក៏ដោយ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​លើក​ឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​ខ្លាច​គណបក្ស​ប្រឆាំង​រួប​រួម​គ្នា​នោះ​ឡើយ ដោយ​លោក​បាន​ហៅ​ការ​រួម​រួប​នេះ​ថា ជា​ការ​ជួបជុំ​គ្នា​របស់​គណបក្ស​ចាញ់ និង​គណបក្ស​ដែល​ចាញ់។ ប៉ុន្តែ​ការ​លើក​ឡើង​នេះ ត្រូវ​បាន​លោក កឹម សុខា និង​លោក សម រង្ស៉ី ចាត់​ទុក​ថា លោក ហ៊ុន សែន ខ្លាច​រអា​ឥទ្ធិពល​របស់​គណបក្ស​ប្រឆាំង។
ចំណែក​ឯ​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ការ​រួម​កំលាំង​គ្នា​របស់​គណបក្ស​ប្រឆាំង ជា​របត់​នយោបាយ​ថ្មី​មួយ​នៅ​កម្ពុជា។ លោក​បន្ត​ថា ការ​រួម​កំលាំង​គ្នា​របស់​គណបក្ស​ប្រឆាំង​នឹង​បន្ថែម​កំលាំង​ថែម​ទៀត ដើម្បី​ប្រជែង​យក​សំឡេង​ឆ្នោត​ពី​បក្ស​កាន់​អំណាច​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ ឆ្នាំ​២០១៣ ខាង​មុខ។
គណបក្ស​សង្គ្រោះ​ជាតិ ដែល​រួម​គ្នា​បង្កើត​ឡើង​ដោយ​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស បាន​ដាក់​ពាក្យ​ទៅ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ សុំ​បង្កើត​គណបក្ស​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១២។
នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១២ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​យល់​ព្រម​ឲ្យ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ​ដើម្បី​ទទួល​បាន​សុពលភាព គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បំពេញ​បែបបទ និង​លក្ខខណ្ឌ​ដូច​មានចែង​ក្នុង​មាត្រា​២០ ជំពូក​ទី​៥ នៃ​ច្បាប់​គណបក្ស​នយោបាយ​នោះ គឺ​ការ​បញ្ជូន​ស្នាម​មេដៃ​អ្នកគាំទ្រ​ឲ្យ​បាន​យ៉ាង​តិច ៤.០០០​នាក់ លក្ខន្តិកៈ ព្រម​ទាំង​កម្មវិធី​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​កាន់​ក្រសួង​មហាផ្ទៃ៕

2 comments:

Anonymous said...

This guy wants to divide his own people for his own good. Instead of help rebuild the country.

Anonymous said...

Cpp is in power so too long all land belong to Yiek cong instead of khmers.Land evicted from poor khmers giving to Yuon company or chin Company,Cpp kept the lum sum of $$$$ in their pocket to pay for young mistres,while poor khmers were handles/homeless/jobless....Is this the right way to improve lives in the 21st century Cpp's style!!!!????